Phal Kuyny

Phal Kuyny រដ្ឋបាលស្រុកលើកដែក

ស្រុកលើកដែកជារដ្ឋបាលមូលដ្ឋានមួយ ក្នុងចំណោមរដ្ឋបាលមូលដ្ឋានក្រុង/ស្រុក ចំនួន១១នៃខេត្ត កណ្តាល ដែលមានផ្ទៃដីលាតសន្ធឹងពីជើងទៅត្បូង ស្របតាមបណ្តោយដងទន្លេមេគង្គក្រោម មានព្រំប្រទល់ខាងកើត ជាប់នឹងស្រុកពាមរក៍ និងស្រុកពាមជរ ខេត្តព្រៃវែង ខាងលិចជាប់នឹងស្រុកស្អាង និងស្រុកកោះធំ ខាងជើងជាប់ នឹង ស្រុកកៀនស្វាយ ខាងត្បូងជាប់នឹងស្រុកតិនចូវ ប្រទេសវៀតណាម។
អគារដ្ឋបាលសាលាស្រុក ស្ថិតនៅក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់។ ចែកជា ៧ឃុំ មាន២៥ភូមិ មានផ្ទៃដីសរុប ៣៧២,១៦ គីឡូម៉ែត្រក្រឡា ប្រជាជនសរុប ៥៩,៦៦១នាក់ ស្រី ៣០,១៩២នាក់ ដងស៊ីតេប្រជាជន ១៥៩នាក់ ក្នុង១គីឡូម៉ែត្រក្រឡា ប្រជាជនប្រមាណជា ៩០,២៤ % មានមុខរបរពឹងផ្អែកលើវិស័យកសិកម្មជាចម្បង ក្រៅពីនេះមានមុខរបរផ្សេងៗទៀត ដូចជា អាជីវកម្ម អ្នកជំនួញ សិប្បកម្ម លក់ពលកម្ម ដែលជា មូលដ្ឋានបង្កើនមុខរបរ ។
ផ្អែកតាមលក្ខណៈប្រជាសាស្រ្ត និងយោងតាមលទ្ធផលបោះឆ្នោតជាអសកល ជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី២ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ ស្រុកមានសមាជិកក្រុមប្រឹក្សា ១៥រូប ក្នុងនោះ ០៤រូបជាស្រ្តី។ គណៈអភិបាល តែងតាំងដោយអនុក្រិត្យរបស់រាជរដ្ឋាភិបាល និងប្រកាសរបស់ក្រសួងមហាផ្ទៃ មានចំនួន០៥រូប ក្នុងនេះ០១រូបជាស្រ្តី។ ក្នុងអាណត្តិទី៣នៃក្រុមប្រឹក្សាឃុំ-សង្កាត់ដែលបានបោះឆ្នោតក្នុងឆ្នាំ២០១២ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុកមានសមាជិកក្រុមប្រឹក្សាឃុំ ៤៧រូប ក្នុងនោះជាស្រ្តី ៧រូប ស្មើ ១៥% ។ ដោយឡែក ការបោះឆ្នោត និងជ្រើសរើសមេភូមិ-អនុភូមិ និងសមាជិកភូមិ បានប្រព្រឹត្តទៅស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ និងស្របតាមសេចក្តីណែនាំលេខ ០០៤ សណន ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦ របស់ក្រសួងមហាផ្ទៃ ជាលទ្ធផលមានមេភូមិ-អនុភូមិ និងសមាជិក(ជំនួយការ)ភូមិចំនួន ៧៥ រូប។
ក្រុមប្រឹក្សា និងបុគ្គលិកក្រុមប្រឹក្សា គឺជានីតិបុគ្គលនៃនីតិបុគ្គលសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តនូវមុខងារ និងសិទ្ធិអំណាចរបស់ខ្លួនជារដ្ឋបាលឯកភាព ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋានតាមបែបប្រជាធិបតេយ្យ អភិបាលកិច្ចល្អ មានការចូលរួម ស្របតាមច្បាប់-លិខិតបទដ្ឋានគតិយុត្តិនានា គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ។

Address

ភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល

Alerts

Be the first to know and let us send you an email when Phal Kuyny posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your organization to be the top-listed Government Service?

Share