សាលាចំណោម-Chamnom Primary School

  • Home
  • សាលាចំណោម-Chamnom Primary School

សាលាចំណោម-Chamnom Primary School សាលាបឋមសិក្សាចំណោម ស្ថិតនៅភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ Cham Noum primary school
cham noum primary school, Kampeng

សូមចូលរួមតាមជាក់ស្តែង  #សាលាបឋមសិក្សាចំណោមយើង។
25/03/2023

សូមចូលរួមតាមជាក់ស្តែង #សាលាបឋមសិក្សាចំណោមយើង។

អបអរសាទរ លោក សោម ស៊ីថា អតីតសិស្សបឋមសិក្សាចំណោម ជាបុគ្គលិកឆ្នើម !
18/12/2020

អបអរសាទរ លោក សោម ស៊ីថា អតីតសិស្សបឋមសិក្សាចំណោម ជាបុគ្គលិកឆ្នើម !

 #ទិវាគ្រូបង្រៀន ០៥ តុលា ២០២០ក្នុងឱកាសនេះ Admin តំណាងសិស្ស អតីតសិស្សគ្រប់ជំនាន់ ដែលធ្លាប់បានរៀន នៅសាលាបឋមសិក្សា សូមសម្លែ...
05/10/2020

#ទិវាគ្រូបង្រៀន ០៥ តុលា ២០២០

ក្នុងឱកាសនេះ Admin តំណាងសិស្ស អតីតសិស្សគ្រប់ជំនាន់ ដែលធ្លាប់បានរៀន នៅសាលាបឋមសិក្សា សូមសម្លែងក្តីនឹករឭក និងដឹងគុណ លោកឪពុក-អ្នកម្តាយរួម របស់យើងទាំងអស់គ្នា គ្រប់ថ្នាក់ ទាំងបានបង្រៀនផ្ទាល់ និងគ្រប់គ្រងក្តី(លោកគ្រូ អ្នកគ្រូ នាយក) និងគណកម្មការសាងសង់ តំណាងមាតិបិតា សូមអោយលោក:
- ទទួលបានក្តីសុខ សុភមង្គល
- សុខភាពបរិបូណ៌
- ជោគជ័យក្នុងភារកិច្ច និងសូម
- ឧទ្ទិសផលបុណ្យដែលកូនៗធ្វើកន្លងមក ដល់លោកគ្រូ គ្រូអ្នកគ្រូ អតីតនាយកសាលា គ្រប់ជំនាន់ ឱ្យជៀសឆ្ងាយ អប្បាយភូមិ ទុក្ខាសោក ពារវេរៀទាំងពួង ហើយទៅកាន់ ទីឋានដ៏បរវរ ពោលគឺឋានបរម្យសុខ ។

កូនៗ នឹក ចងចាំ ដំបូន្មានលោកជានិច្ច :
- ខិតខំសិក្សា
- យកចំណេះជួយគ្រួសារ សង្គម និងជាតិ
- គោរពច្បាប់ រួមចំណែកជួយសង្គម អភិវឌ្ឍជាតិតាមលទ្ធភាព
- លើកស្ទួយវិស័យអប់រំ សិក្សាធិការជាតិ
- អប់រំទូន្មានកូន អោយក្លាយជាពលរដ្ឋល្អ ទ្រទ្រង់ជាតិ

#០៥តុលាទិវាគ្រូបង្រៀន!

 #សុខភាពអនាម័យនិងសុវត្ថិភាពអរព្រះគុណ ចំពោះព្រះគ្រូចៅអធិការវត្តចំណោម ដែលព្រះអង្គប្រគល់ឧបករណ៍វាស់កម្តៅ ដើម្បអោយសាលាទុកប្រើ...
22/09/2020

#សុខភាពអនាម័យនិងសុវត្ថិភាព

អរព្រះគុណ ចំពោះព្រះគ្រូចៅអធិការវត្តចំណោម ដែលព្រះអង្គប្រគល់ឧបករណ៍វាស់កម្តៅ ដើម្បអោយសាលាទុកប្រើប្រាស់ជាប្រយោជន៍ដល់សាលា ក្នុងសម័យនៃជម្ងឺកាចសាហាវ Covid-19 នេះ។

🙏 សូមប្រគេនពរ ព្រះគុណម្ចាស់មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ដើម្បីជ្រោងព្រះពុទ្ធសាសនានៃយើងបន្ថែមទៀត។

ខ្ទង់២០ឆ្នាំប្លាយហើយ ដែលយើងបានចាកចេញ លែងរៀននៅសាលាមួយនេះ សាលាបឋមសិក្សាចំណោម។Admin នឹករលឹកណាស់ នឹកលោកនាយក លោកគ្រូ អ្នកគ្រូ...
15/09/2020

ខ្ទង់២០ឆ្នាំប្លាយហើយ ដែលយើងបានចាកចេញ លែងរៀននៅសាលាមួយនេះ សាលាបឋមសិក្សាចំណោម។
Admin នឹករលឹកណាស់ នឹកលោកនាយក លោកគ្រូ អ្នកគ្រូ ទោះនៅមាន និងលាចាកទៅហើយក្តី យើងខ្ញុំមិនដែលភ្លេចគុណូបការៈគុណលោកម្តងណាឡើយ។
សូមអរគុណលោកគ្រូ អ្នកគ្រូដែលបានផ្តល់ចំណេះដឹង បទពិសោធន៍ ការទូន្មានប្រកបដោយគុណធម៌។

ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ កូនៗសូមឧទ្ទិសកុសលដែលកូនចៅបានធ្វើនាឱកាសនេះក្តី ឬបុណ្យកុសលដែលធ្វើកន្លងមកក្តី សូមអោយលោកអ្នក មានសុខភាពល្អបរិបូណ៌ និងចាកឆ្ងាយពៀរវេរាទាំង ប្រសិនបើលោកអ្នកដែលចែកឋានទៅ សូមមកទទួលផលបុណ្យដែលកូនចៅបានឧទ្ទិសនេះ ហើយទៅដោយសុខ នៅទីឋានដ៏សមគួរ តាមសេចក្តីត្រូវការ៕

Admin និងមាតាបិតាសិស្ស សូមអរគុណ ចំពោះលោកនាយក លោកគ្រូ-អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ  គណៈកម្មាធិការសាលា យាយតា បងប្អូនពូមីង ដែ...
02/11/2019

Admin និងមាតាបិតាសិស្ស សូមអរគុណ ចំពោះលោកនាយក លោកគ្រូ-អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ គណៈកម្មាធិការសាលា យាយតា បងប្អូនពូមីង ដែលយកចិត្តទុកដាក់ចំពោះវិស័យអប់រំ និងការសិក្សារបស់កូនៗ ក្មួយៗ សិស្សានុសិស្ស ពិសេសសាលាបឋមសិក្សាចំណោមរបស់យើង។

០២ វិច្ឆិកា ២០១៩
យើងចងចាំជានិច្ច ៕

សាលារៀនយើង!ជិតដល់ថ្ងៃបើកបវេសនកាលហើយ មិត្តអើយយើងទៅសាលា!សាលាបឋមសិក្សាចំណោម បងៗ ពូៗ មានរង្វាន់អ្វីឱ្យប្អូនៗក្មយៗជាការលើកទឹក...
20/10/2018

សាលារៀនយើង!

ជិតដល់ថ្ងៃបើកបវេសនកាលហើយ មិត្តអើយយើងទៅសាលា!

សាលាបឋមសិក្សាចំណោម បងៗ ពូៗ មានរង្វាន់អ្វីឱ្យប្អូនៗក្មយៗជាការលើកទឹកចិត្តក្នុងការសិក្សាឆ្នាំនេះ ។

05/04/2018

០៥ មេសា ២០១៨ - អ្វីជាអាទិភាព...!

អ្វីជាអាទិភាព គឺការបង្កើនភាពជឿជាក់ ដែលជាផ្នែកមួយដ៏សំខាន់ សម្រាប់បំពេញការងារឱ្យបានល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ ភាពជឿជាក់លើខ្លួនឯង ភាពជឿជាក់លើគោលការណ៍ លើកិច្ចការសង្គមជាតិពិតប្រាកដ វានឹងជំរុញលើកទឹកចិត្ត និងគំនិតគិតជាវិជ្ជមាន បន្តបោះជំហានបន្តការងារទៅមុខជានិច្ច។

អ្វីជាអាទិភាព គឺការបង្កើនភាពជឿជាក់ ជឿជាក់ថាការជេរប្រមាថ លាបពណ៌ មួលបង្កាច់ ញុះញង់បំបែកបំបាក់សង្គមជាតិ ប្រកាន់បក្ខពួក​ រើសអើង គឺពិតជាការខាតបង់ពេលវេលាជាច្រើនទសវត្សរ៍ ក្នុងការផ្សះផ្សាជាតិ ការរក្សាស្ថិរភាព ដើម្បីអភិវឌ្ឍន៍ជាតិមាតុភូមិយើង។

អ្វីជាអាទិភាព គឺការបង្កើនភាពជឿជាក់ លើប្រជាជាតិយើង លើយុវជនបន្តវេន ដែលបានផ្លាស់ប្ដូរផ្នត់គំនិតមកគិតជាវិជ្ជមាន បង្កើនចំណេះដឹង ដោយអានសិក្សាស្រាវជ្រាវ ការដឹងអំពីមូលហេតុ និងដំណោះស្រាយ។ ការកសាងភាពខ្លាំងរបស់យុវជនបន្តវេន ដោយលុបបំបាត់ភាសាអវិជ្ជមាន មិនធ្វើឱ្យខ្មែរណាម្នាក់រងគ្រោះឈឺចាប់យ៉ាងអយុត្តិធម៌ ដោយគ្រាន់តែមានគំនិតទស្សនៈមិនដូចគ្នានោះឡើយ។

អត្ថន័យ ពាក្យស្លោក នៃថ្នាលអប់រំយើង!
06/01/2017

អត្ថន័យ ពាក្យស្លោក នៃថ្នាលអប់រំយើង!

Address


Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 12:00

Alerts

Be the first to know and let us send you an email when សាលាចំណោម-Chamnom Primary School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សាលាចំណោម-Chamnom Primary School:

  • Want your organization to be the top-listed Government Service?

Share