មន្ទីរសុខាភិបាលខេត្តព្រះសីហនុ-Preah Sihanouk Provincial Health Department

  • Home
  • មន្ទីរសុខាភិបាលខេត្តព្រះសីហនុ-Preah Sihanouk Provincial Health Department

មន្ទីរសុខាភិបាលខេត្តព្រះសីហនុ-Preah Sihanouk Provincial Health Department គ្រឹះស្ថានដែលមានបេសកកម្មដឹកនាំ និងគ្រប់គ្រងវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ

កិច្ចប្រជុំឆ្លុះបញ្ចាំងស្តីពីការអនុវត្តយន្តការបញ្ជូនអ្នកជំងឺភ្នែក នៃកម្មវិធីសុខភាពភ្នែកខេត្តព្រះសីហនុនាថ្ងៃទី១៩ ខែមិថុនា...
19/06/2026

កិច្ចប្រជុំឆ្លុះបញ្ចាំងស្តីពីការអនុវត្តយន្តការបញ្ជូនអ្នកជំងឺភ្នែក នៃកម្មវិធីសុខភាពភ្នែកខេត្តព្រះសីហនុ

នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ កម្មវិធីសុខភាពភ្នែក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំ «កិច្ចប្រជុំឆ្លុះបញ្ចាំងស្តីពីការអនុវត្តយន្តការបញ្ជូនអ្នកជំងឺភ្នែក ពីមណ្ឌលសុខភាពទៅមន្ទីរពេទ្យបង្អែកខេត្ត/មន្ទីរពេទ្យជាតិ» ក្រោមអធិបតីភាព លោកស្រីឱសថការី មិន សុគន្ធា អនុប្រធានមន្ទីរសុខាភិបាលខេត្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ និងមន្ត្រីសុខភាពភ្នែកបឋមថ្នាក់មណ្ឌលសុខភាព ដោយមានការឧបត្ថម្ភគាំទ្រពីមូលនិធិហ្រ្វេដហូឡូកម្ពុជា (The Fred Hollows Foundation)។

អង្គប្រជុំបានផ្តោតការពិភាក្សាយ៉ាងស៊ីជម្រៅ លើការត្រួតពិនិត្យវាយតម្លៃលទ្ធផលការងារ លំបាក បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា ដើមី្បពង្រឹងខ្សែសង្វាក់នៃប្រព័ន្ធបញ្ជូនអ្នកជំងឺភ្នែកពីកម្រិតមូលដ្ឋាន ទៅកាន់កម្រិតជំនាញឱ្យកាន់តែមានភាពរលូន រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការជួយសង្គ្រោះ និងថែទាំសុខភាពភ្នែកជូនប្រជាពលរដ្ឋ។

#មន្ទីរសុខាភិបាលខេត្តព្រះសីហនុ #កម្មវិធីសុខភាពភ្នែកខេត្ត #កិច្ចប្រជុំឆ្លុះបញ្ចាំង #យន្តការបញ្ជូនអ្នកជំងឺភ្នែក #មណ្ឌលសុខភាព #មន្ទីរពេទ្យបង្អែកខេត្ត #សុខភាពសាធារណៈ

នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារលើកកម្ពស់គុណភាពសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ ចូលរួមកិច្ចប្...
19/06/2026

នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារលើកកម្ពស់គុណភាពសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ (Zoom) ដើម្បីពិនិត្យ និងបញ្ជាក់សុពលភាពពិន្ទុ នៃការវាយតម្លៃពីខាងក្រៅ ព្រមទាំងការវាយតម្លៃផ្ទៀងផ្ទាត់គុណភាពសេវាសុខាភិបាល។

#មន្ទីរសុខាភិបាលខេត្តព្រះសីហនុ #ក្រុមការងារលើកកម្ពស់គុណភាព #បញ្ជាក់សុពលភាពពិន្ទុ #វាយតម្លៃគុណភាពសុខាភិបាល #ប្រព័ន្ធអនឡាញ Zoom #ខេត្តព្រះសីហនុ

🦟សកម្មភាពចុះអប់រំសុខភាពស្តីពី «ការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម» នៅសាលាជីវិតនាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារគ...
19/06/2026

🦟សកម្មភាពចុះអប់រំសុខភាពស្តីពី «ការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម» នៅសាលាជីវិត

នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារគ្រូពេទ្យនៃមណ្ឌលសុខភាពក្រុងព្រះសីហនុ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះយុទ្ធនាការផ្សព្វផ្សាយ និងអប់រំសុខភាពយ៉ាងសកម្មស្តីពីវិធានការការពារជំងឺគ្រុនឈាម ផ្ទាល់នៅសាលាជីវិត។

កម្មវិធីអប់រំសុខភាពដ៏ធំនេះ ទទួលបានការចូលរួមយ៉ាងផុសផុល និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សសរុបចំនួន ១,៥៦៩ នាក់ (ស្រី ៦៨៧ នាក់) ក្នុងការស្វែងយល់រួមគ្នាពីវិធីសាស្ត្រលុបបំបាត់ជម្រកមូសខ្លា និងកម្ចាត់ដង្កូវទឹក ដើម្បីរួមគ្នាបង្ការជំងឺរាតត្បាត និងលើកកម្ពស់សុខុមាលភាពនៅក្នុងបរិស្ថានសាលារៀន។

#មន្ទីរសុខាភិបាលខេត្តព្រះសីហនុ #មណ្ឌលសុខភាពក្រុងព្រះសីហនុ #អប់រំសុខភាពសាលារៀន #ការបង្ការជំងឺគ្រុនឈាម #សាលាជីវិត #ក្រុងព្រះសីហនុ #ខេត្តព្រះសីហនុ #ខេត្តព្រះសីហនុ4K

នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ម៉េង រ៉ាឌី ប្រធានកម្មវិធីលើកកម្ពស់សុខភាព នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រ...
19/06/2026

នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ម៉េង រ៉ាឌី ប្រធានកម្មវិធីលើកកម្ពស់សុខភាព នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុង «សិក្ខាសាលាពង្រឹងការអនុវត្តបទបញ្ជាលេខ ០២ បប ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ស្តីពីវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា» ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ លោកជំទាវ ឱ វ៉ាន់ឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងគោលបំណងបង្កើនការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីផលប៉ះពាល់ធ្ងន់ធ្ងរនៃការប្រើប្រាស់ផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិចសម្រាប់ជក់ ព្រមទាំងជម្រុញការអប់រំផ្សព្វផ្សាយ និងពង្រឹងយន្តការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ ដើមី្បរួមចំណែកការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវវ័យ។

#មន្ទីរសុខាភិបាលខេត្តព្រះសីហនុ #ក្រសួងសុខាភិបាល #លើកកម្ពស់សុខភាព #បទបញ្ជាលេខ០២បប #ហាមឃាត់បារីអេឡិចត្រូនិច #សុខភាពសាធារណៈ #រួមគ្នាបញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិច

សកម្មភាពក្រុមការងារកម្មវិធីគាំពារមាតា និងទារក ចុះការងារអភិបាលស្តីពី «សុខភាពបន្តពូជ» នៅមណ្ឌលសុខភាពទឹកល្អក់ និងមណ្ឌលសុខភាព...
18/06/2026

សកម្មភាពក្រុមការងារកម្មវិធីគាំពារមាតា និងទារក ចុះការងារអភិបាលស្តីពី «សុខភាពបន្តពូជ» នៅមណ្ឌលសុខភាពទឹកល្អក់ និងមណ្ឌលសុខភាពតក្កវិទ

ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃកម្មវិធីគាំពារមាតា និងទារក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះបំពេញបេសកកម្មការងារអភិបាល ដើម្បីពិនិត្យតាមដាន វាយតម្លៃ និងគាំទ្របច្ចេកទេសផ្ទាល់នៅមណ្ឌលសុខភាពទឹកល្អក់ និងមណ្ឌលសុខភាពតក្កវិទ។ ក្នុងឱកាសចុះពង្រឹងគុណភាពសេវារយៈពេល៣ថ្ងៃនេះ ក្រុមការងារបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការពិនិត្យតាមដានការផ្តល់សេវាពន្យារកំណើត, ការផ្តល់សេវាថែទាំមុនសម្រាលកូន (ANC) សេវាសម្រាលកូន និងសេវាក្រោយសម្រាលកូន, ការផ្តល់សេវាគ្រប់គ្រងនិងព្យាបាលជំងឺកុមាររួមបញ្ចូលគ្នា (IMCI), និងការងារទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន (PMTCT)។ ជាមួយគ្នានោះដែរ ក្រុមការងារក៏បានពិនិត្យយ៉ាងហ្មត់ចត់លើការគ្រប់គ្រងសម្ភារៈ បច្ចេកទេសនៃការសម្លាប់មេរោគលើឧបករណ៍-សម្ភារៈសម្រាល ព្រមទាំងការលើកកម្ពស់អនាម័យនៅតាមកន្លែងផ្តល់សេវា ដើមី្បធានាបាននូវសុវត្ថិភាពខ្ពស់ និងបង្កើនទំនុកចិត្តជូនបងប្អូនស្ត្រី និងកុមារដែលមកទទួលសេវាសុខាភិបាលនៅកម្រិតមូលដ្ឋាន។

#មន្ទីរសុខាភិបាលខេត្តព្រះសីហនុ #កម្មវិធីគាំពារមាតានិងទារក #ការងារអភិបាល #សុខភាពបន្តពូជ #មណ្ឌលសុខភាពទឹកល្អក់ #មណ្ឌលសុខភាពតក្កវិទ #សុខភាពសាធារណៈ #ខេត្តព្រះសីហនុ #ខេត្តព្រះសីហនុ4K

សូមក្រាបថ្វាយព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្ត...
18/06/2026

សូមក្រាបថ្វាយព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ខួប ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា

Credit to #ក្រសួងសុខាភិបាល

ខេត្តព្រះសីហនុ រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសី...
17/06/2026

ខេត្តព្រះសីហនុ រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រែយ៍កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣០០គ្រួសារ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ

ថ្នាក់ដឹកនាំ នៃមន្ទីរសុខាភិបាល បានអញ្ជើញចូលរួមអមដំណើរ  ឯកឧត្តម ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ ក្នុងការពិនិត្យ  ​ការ​សា...
17/06/2026

ថ្នាក់ដឹកនាំ នៃមន្ទីរសុខាភិបាល បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ ក្នុងការពិនិត្យ ​ការ​សាងសង់​ អគារ​ សម្រាល​ នឹង​ ការដឹកនាំ និងបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពតក្កវិទ​.

🦟 សកម្មភាពចុះអប់រំសុខភាពស្តីពី «ការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម» នៅសាលាបឋមសិក្សា ហ៊ុនសែន ជើងគោនាថ្ងៃទី១៧ ខែមិថុនា ឆ្ន...
17/06/2026

🦟 សកម្មភាពចុះអប់រំសុខភាពស្តីពី «ការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម» នៅសាលាបឋមសិក្សា ហ៊ុនសែន ជើងគោ

នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារគ្រូពេទ្យនៃមណ្ឌលសុខភាពជើងគោ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះយុទ្ធនាការផ្សព្វផ្សាយ និងអប់រំសុខភាពយ៉ាងសកម្មស្តីពីវិធានការការពារជំងឺគ្រុនឈាម ផ្ទាល់នៅសាលាបឋមសិក្សា ហ៊ុនសែន ជើងគោ។ កម្មវិធីអប់រំសុខភាពនេះ ទទួលបានការចូលរួមយ៉ាងផុសផុល និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សសរុបចំនួន ៦៣២ នាក់ (ស្រី ៣២០ នាក់) ក្នុងការស្វែងយល់រួមគ្នាពីវិធីសាស្ត្រលុបបំបាត់ជម្រកមូសខ្លា និងកម្ចាត់ដង្កូវទឹក ដើម្បីរួមគ្នាបង្ការជំងឺរាតត្បាត និងលើកកម្ពស់សុខុមាលភាពនៅក្នុងបរិស្ថានសាលារៀន។

#មន្ទីរសុខាភិបាលខេត្តព្រះសីហនុ #មណ្ឌលសុខភាពជើងគោ #អប់រំសុខភាពសាលារៀន #ការបង្ការជំងឺគ្រុនឈាម #សាលាបឋមសិក្សាហ៊ុនសែនជើងគោ #ស្រុកព្រៃនប់ #ខេត្តព្រះសីហនុ

សូមអបអរសាទរមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ សូមសម្តែងនូវការអបអរសាទរ និងកោតសរសើរជូនចំពោះ លោកស្រី សេង រដ្ឋា ប្រធានមណ...
17/06/2026

សូមអបអរសាទរ
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ សូមសម្តែងនូវការអបអរសាទរ និងកោតសរសើរជូនចំពោះ លោកស្រី សេង រដ្ឋា ប្រធានមណ្ឌលសុខភាពអូរឧកញ៉ាហេង ដែលបានជាប់ក្នុងការជ្រើសរើសចូលរួម វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (Management and Leadership Training Program) នៅ វិទ្យាស្ថានជាតិសុខភាពសាធារណៈ។

សមិទ្ធផលនេះ គឺជាការទទួលស្គាល់នូវសមត្ថភាព ការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការរួមចំណែកយ៉ាងសកម្មរបស់លោកស្រី និងមន្ត្រីទាំងអស់ក្នុងមណ្ឌលសុខភាព ក្នុងការគ្រប់គ្រង និងការលើកកម្ពស់គុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹមយ៉ាងមុតមាំថា ចំណេះដឹង បទពិសោធន៍ និងជំនាញដែលលោកស្រីនឹងទទួលបានពីវគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាធនធានដ៏មានតម្លៃសម្រាប់ការពង្រឹងសមត្ថភាពដឹកនាំ ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យសុខាភិបាលនៅខេត្តព្រះសីហនុឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើងបន្ថែមទៀត។

សូមជូនពរលោកស្រី សេង រដ្ឋា ទទួលបានជោគជ័យក្នុងការសិក្សា មានសុខភាពល្អ កម្លាំងមាំមួន និងសម្រេចបាននូវលទ្ធផលល្អប្រសើរគ្រប់ភារកិច្ច។

🌷 អបអរសាទរ និងជូនពរជោគជ័យ! 🌷

Address

Ekreach Street

Opening Hours

Monday 07:00 - 05:30
Tuesday 07:00 - 05:30
Wednesday 07:00 - 05:30
Thursday 07:00 - 05:30
Friday 07:00 - 05:30
Saturday 07:00 - 05:30
Sunday 07:00 - 05:30

Website

Alerts

Be the first to know and let us send you an email when មន្ទីរសុខាភិបាលខេត្តព្រះសីហនុ-Preah Sihanouk Provincial Health Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your organization to be the top-listed Government Service?

Share