វិទ្យាស្ថានពេទ្យយោធា HVQY

  • Home
  • Vietnam
  • Hanoi
  • វិទ្យាស្ថានពេទ្យយោធា HVQY

វិទ្យាស្ថានពេទ្យយោធា HVQY វិទ្យាស្ថានពេទ្យយោធានៅទីក្រុងហាណូយ

22/08/2026

កម្ពុជា💪🇰🇭

កម្ពុជាស៊ូៗ! 🇰🇭💪ជួបគ្នានៅថ្ងៃទី ២២-២៣ ខាងមុខនេះ។ បងប្អូនសិក្ខាកាមពេទ្យយោធា ត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមគាំទ្រយ៉ាងពេញទ...
20/08/2026

កម្ពុជាស៊ូៗ! 🇰🇭💪
ជួបគ្នានៅថ្ងៃទី ២២-២៣ ខាងមុខនេះ។ បងប្អូនសិក្ខាកាមពេទ្យយោធា ត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមគាំទ្រយ៉ាងពេញទំហឹង! ❤️🇰🇭

13/08/2026
ពិធីប្រគល់ «ប័ណ្ណសរសើរផ្ទៃក្នុង» លើកទឹកចិត្តដល់ប្រធានថ្នាក់ អនុប្រធានថ្នាក់ និងហិរញ្ញវត្ថុថ្នាក់ 🎉នាថ្ងៃអាទិត្យ ១១រោច ខែ...
10/08/2026

ពិធីប្រគល់ «ប័ណ្ណសរសើរផ្ទៃក្នុង» លើកទឹកចិត្តដល់ប្រធានថ្នាក់ អនុប្រធានថ្នាក់ និងហិរញ្ញវត្ថុថ្នាក់ 🎉

នាថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ គណៈគ្រប់គ្រងសិក្ខាកាមកម្ពុជា ប្រចាំវិទ្យាស្ថានពេទ្យយោធា បានរៀបចំកម្មវិធីប្រគល់ «ប័ណ្ណសរសើរផ្ទៃក្នុង» ជូនដល់បងប្អូនសិក្ខាកាមជា ប្រធានថ្នាក់ អនុប្រធានថ្នាក់ និងហិរញ្ញវត្ថុថ្នាក់ ប្រចាំជំនាន់នីមួយៗ។

ការផ្តល់ជូនប័ណ្ណសរសើរផ្ទៃក្នុងនាពេលនេះ គឺជាការទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ការលះបង់ពេលវេលា និងកម្លាំងកាយចិត្តរបស់បងប្អូនប្រធានថ្នាក់ អនុប្រធានថ្នាក់ និងហិរញ្ញវត្ថុថ្នាក់ទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងសកម្មក្នុងការសម្របសម្រួលការសិក្សា គ្រប់គ្រងវិន័យ ចាត់ចែងថវិកា និងកិច្ចការផ្ទៃក្នុងថ្នាក់ ព្រមទាំងធ្វើជាស្ពានភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងសិក្ខាកាម និងលោកគ្រូ អ្នកគ្រូ ក៏ដូចជាគណៈគ្រប់គ្រងវរ: និងគណៈគ្រប់គ្រងសិក្ខាកាមកម្ពុជានាពេលកន្លងមក។

សូមជូនពរដល់បងប្អូនប្រធានថ្នាក់ អនុប្រធាន និងហិរញ្ញវត្ថុទាំងអស់ ឱ្យជួបតែសេចក្តីសុខ សុខភាពល្អបរិបូរណ៍ មានកម្លាំងមាំមួន និងទទួលបានជោគជ័យក្នុងការសិក្សា ព្រមទាំងការបំពេញភារកិច្ចជូនជាតិមាតុភូមិ! 🇰🇭✨
#វិទ្យាស្ថានពេទ្យយោធា
#សិក្ខាកាមពេទ្យយោធា

អបអរសាទរក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ឆ្នាំ២០២៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះជម...
19/07/2026

អបអរសាទរក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ឆ្នាំ២០២៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៣សិត ទល់នឹង ២សិត។🇰🇭💪❤️

ពិធីអបអរសាទរសិក្ខាកាមឱសថការីជំនាន់ទី១៥ ទទួលសញ្ញាបត្របញ្ចប់ការសិក្សា 🎉 🎓🇰🇭ថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធ...
03/07/2026

ពិធីអបអរសាទរសិក្ខាកាមឱសថការីជំនាន់ទី១៥ ទទួលសញ្ញាបត្របញ្ចប់ការសិក្សា 🎉 🎓🇰🇭

ថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានពេទ្យយោធា បានប្រារព្ធពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សា ជូនសិក្ខាកាមឱសថការីជំនាន់ទី១៥ ដែលបានបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រឱសថការី ដោយជោគជ័យ ក្នុងឆ្នាំសិក្សា ២០២០–២០២៦។

ពិធីដ៏មានអត្ថន័យ និងសារៈសំខាន់នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់
- លោកវរសេនីយ៍ឯក សាស្ត្រាចារ្យ បណ្ឌិត Nguyễn Duy Bắc នាយករង នៃវិទ្យាស្ថានពេទ្យយោធា
- លោកវរសេនីយ៍ត្រី ថុល ចាន់ធី (Thiếu tá Thol Chanthy) ជំនួយការនាយការិយាល័យអនុព័ន្ធយោធាកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម

ពិធីនេះជាសញ្ញាបង្ហាញពីលទ្ធផលនៃការខិតខំប្រឹងប្រែងរៀនសូត្រ អត់ធ្មត់ និងការប្តេជ្ញាចិត្តខ្ពស់ របស់សិក្ខាកាមឱសថការីជំនាន់ទី១៥ ក្រោមការយកចិត្តទុកដាក់ថ្នាក់ដឹងនាំ និងការបណ្តុះបណ្តាលយ៉ាងមានគុណភាពពីវិទ្យាស្ថានពេទ្យយោធា។

សូមចូលរួមអបអរសាទរ ចំពោះសិក្ខាកាមឱសថការីជំនាន់ទី១៥ ទាំងអស់។ 🎊
សូមគោរពជូនពរ ឲ្យបងប្អូនទទួលបានជោគជ័យគ្រប់ភារកិច្ច បន្តរីកចម្រើនក្នុងវិជ្ជាជីវៈវេជ្ជសាស្ត្រ មានសីលធម៌វិជ្ជាជីវៈខ្ពស់ និងក្លាយជាធនធានមនុស្សដ៏មានតម្លៃ សម្រាប់បម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋជានិច្ច។

#សិក្ខាកាមពេទ្យយោធា
#វិទ្យាស្ថានពេទ្យយោធា

ថ្ងៃស្អែកនេះថ្ងៃដ៏សំខាន់សម្រាប់បងៗសិក្ខាកាមវេជ្ជបណ្ឌិតជំនាន់ទី៥៤ និងសិក្ខាកាមឱសថការីជំនាន់១៥ ក្នុងការប្រលងថ្នាក់ជាតិលើមុ...
04/06/2026

ថ្ងៃស្អែកនេះថ្ងៃដ៏សំខាន់សម្រាប់បងៗសិក្ខាកាមវេជ្ជបណ្ឌិតជំនាន់ទី៥៤ និងសិក្ខាកាមឱសថការីជំនាន់១៥ ក្នុងការប្រលងថ្នាក់ជាតិលើមុខវិជ្ជាទី២! ✨
សូមគោរពជូនពរដល់ សិក្ខាកាមវេជ្ជបណ្ឌិតជំនាន់ទី៥៤ និងសិក្ខាកាមឱសថការីជំនាន់១៥ ទាំងអស់ ក្នុងការប្រឡងបញ្ចប់ថ្នាក់ជាតិ លើមុខវិជ្ជា *កិច្ចការនយោបាយ*។
សូមបងៗឆ្លងកាត់វិញ្ញាសាដ៏សំខាន់មួយនេះដោយរលូន ប្រកបដោយភាពជឿជាក់ ជោគជ័យ និងទទួលបានលទ្ធផលល្អគ្រប់ៗគ្នា! 🩺 🇰🇭💪
តោះបងប្អូនយើង! ចូលរួមជូនពរបងៗម្នាក់មួយមក ដើម្បីជាកម្លាំងចិត្ត!
#វិទ្យាស្ថានពេទ្យយោធា
#សិក្ខាកាមវេជ្ជបណ្ឌិតជំនាន់៥៤🧑‍⚕️
#សិក្ខាកាមឱសថការីជំនាន់១៥ 👩‍⚕️

កម្មវិធីប្រកួតប្រជែងសិក្ខាកាមមានកាយសម្បទា និងជំនាញ «Hội thi học viên khỏe khéo»!ថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព...
23/05/2026

កម្មវិធីប្រកួតប្រជែងសិក្ខាកាមមានកាយសម្បទា និងជំនាញ «Hội thi học viên khỏe khéo»!
ថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានពេទ្យយោធា បានរៀបចំកម្មវិធីប្រកួតប្រជែងសិក្ខាកាមមានកាយសម្បទា និងជំនាញ «Hội thi học viên khỏe khéo» ។
នៅក្នុងនោះផងដែរ ក៏មានក្រុមសិក្ខាកាមយោធាកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាស្ថានពេទ្យយោធា បានចូលរួមប្រកួតប្រជែងយ៉ាងសកម្ម ដោយបានបង្ហាញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែង ភាពអង់អាចក្លាហាន ភាពរហ័សរហួន និងស្មារតីសាមគ្គីភាពដ៏ខ្ពង់ខ្ពស់របស់សិក្ខាកាមយើង។
#សិក្ខាកាមពេទ្យយោធា
#វិទ្យាស្ថានពេទ្យយោធា

ថ្ងៃស្អែកនេះជាថ្ងៃដ៏សំខាន់បំផុតសម្រាប់បងៗសិក្ខាកាមវេជ្ជបណ្ឌិតជំនាន់ទី៥៤ និងសិក្ខាកាមឱសថការីជំនាន់១៥! ✨សូមគោរពជូនពរដល់ សិ...
21/05/2026

ថ្ងៃស្អែកនេះជាថ្ងៃដ៏សំខាន់បំផុតសម្រាប់បងៗសិក្ខាកាមវេជ្ជបណ្ឌិតជំនាន់ទី៥៤ និងសិក្ខាកាមឱសថការីជំនាន់១៥! ✨
សូមគោរពជូនពរដល់ សិក្ខាកាមវេជ្ជបណ្ឌិតជំនាន់ទី៥៤ និងសិក្ខាកាមឱសថការីជំនាន់១៥ ទាំងអស់ ក្នុងការប្រឡងបញ្ចប់ថ្នាក់ជាតិ លើមុខវិជ្ជា *រៀបចំបញ្ជាការវេជ្ជសាស្ត្រយោធា*។
សូមបងៗឆ្លងកាត់វិញ្ញាសាដ៏សំខាន់មួយនេះដោយរលូន ប្រកបដោយភាពជឿជាក់ ជោគជ័យ និងទទួលបានលទ្ធផលល្អគ្រប់ៗគ្នា! 🩺 🇰🇭💪
តោះបងប្អូនយើង! ចូលរួមជូនពរបងៗម្នាក់មួយមក ដើម្បីជាកម្លាំងចិត្ត!
#វិទ្យាស្ថានពេទ្យយោធា
#សិក្ខាកាមវេជ្ជបណ្ឌិតជំនាន់៥៤🧑‍⚕️
#សិក្ខាកាមឱសថការីជំនាន់១៥ 👩‍⚕️

Address

Hanoi

Website

Alerts

Be the first to know and let us send you an email when វិទ្យាស្ថានពេទ្យយោធា HVQY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category