GS1 Cambodia

GS1 Cambodia GS1 Cambodia is a not-for-profit organisation established in 2003 GS1 Cambodia​ Association

សិក្ខាសាលា​ស្តីពី​ ការ​គាំទ្រ​ផលិត​ផល​ជាតិ និង ត្រៀម​ខ្លួន​ដាក់​លក់​ផលិត​ផល​ខ្មែរ​លើទីផ្សារ ប្រធានបទ៖ ការវេចខ្ចប់ និងការ...
05/14/2026

សិក្ខាសាលា​ស្តីពី​ ការ​គាំទ្រ​ផលិត​ផល​ជាតិ និង ត្រៀម​ខ្លួន​ដាក់​លក់​ផលិត​ផល​ខ្មែរ​លើទីផ្សារ ប្រធានបទ៖ ការវេចខ្ចប់ និងការកសាងម៉ាកយីហោ..................................................................
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ស្ថាប័នជីអេស១កម្ពុជា គាំទ្រដោយសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី ការ​គាំទ្រ​ផលិត​ផល​ជាតិ និង ត្រៀម​ខ្លួន​ដាក់​លក់​ផលិត​ផល​ខ្មែរ​លើទីផ្សារ ក្រោមប្រធានបទ៖ ការវេចខ្ចប់ និងការកសាង ម៉ាកយីហោ ក្នុងគោលដៅជួយគាំទ្រដល់អ្នកផលិតក្នុងស្រុក ដើម្បីធ្វើការកែលម្អ ម៉ាកផលិតផល អនុលោមភាពតាមបទបញ្ញត្តិ និងការវេចខ្ចប់ប្រកប ដោយចីរភាព។


សិក្ខាសាលានេះ ផ្តោតសំខាន់លើគោលដៅគាំទ្រការពង្រីកវិសាលភាព សហគ្រិនភាពកម្ពុជា តាមរយៈការយល់ដឹងអំពីការកសាងម៉ាកយីហោ នវានុវត្តន៍ក្នុងការវេចខ្ចប់ ការអនុលោមតាម ស្តង់ដារស្លាកសញ្ញាសម្រាប់ផ្សារទំនើប និងឱកាសហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍអាជីវកម្ម ក្នុងស្រុកឱ្យកាន់តែប្រសើរលើម៉ាកយីហោ ការវេចខ្ចប់ និងការបំពេញលក្ខខណ្ឌតម្រូវរបស់ ទីផ្សារស្តង់ដារ តាមរយៈបទពិសោធន៍ ចក្ខុវិស័យ និងទស្សនៈទានរបស់វាគ្មិនជាអ្នកជំនាញ លើវិស័យពាក់ព័ន្ធ ។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា និងស្ថាប័នបារកូដ តំណាងមកពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
សមាគមពាក់ព័ន្ធ ដៃគូធនាគារ ដៃគូផ្សារលក់រាយ ផ្សារទំនើប អាជីវករ ផលិតករ និងពាណិជ្ជករប្រមាណជាង ១៥០នាក់។



ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងឱ្យដឹងថា សិក្ខាសាលានេះ មានសារៈសំខាន់ណាស់សម្រាប់ពាណិជ្ជករ ម្ចាស់សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ ក្នុងការរៀបចំខ្លួនឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជាពិសេសទទួលបាន បទពិសោធន៍ពិតជាក់ស្តែងតាមរយ:បទបង្ហាញអំពីការវេចខ្ចប់ និងការកសាងម៉ាកយីហោ ក្នុងការជំរុញផលិតផលចូលផ្សារទំនើប ឬម៉ាតនានា។

ឯកឧត្តម ឧកញ៉ា ជំរុញឲ្យមានការលើកកម្ពស់ការកសាងម៉ាកយីហោ និងគុណភាព​ គឺជាកត្តាចម្បងបំផុត បូកផ្សំ និងការវេចខ្ចប់អនុលោមតាមស្តង់ដារ ក៏ដូចជា លក្ខខណ្ឌតម្រូវរបស់ផ្សារទំនើប ឬអ្នកបញ្ជាទិញពីក្រៅប្រទេស។ លើសពីនេះ ធុរជន ពាណិជ្ជករ និងអ្នកផលិតទាំងអស់ ត្រូវគិតទៅលើរូបរាង សំបកវេចខ្ចប់ និងស្តង់ដារផលិតផលមានសារៈសំខាន់ណាស់សម្រាប់អតិថិជន។

ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ធុរជន អាជីវករ ផលិតករ និងពាណិជ្ជករ ព្រមទាំងសមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាស្ថាប័នជីអេស១កម្ពុជា និងអ្នកចូលរួមទាំងអស់ ត្រូវតែពង្រឹង និងពង្រីកសមត្ថភាពផ្ទៃក្នុងរបស់ខ្លួន ចេះរៀបចំផែនការហិរញ្ញវត្ថុ និងទីផ្សារ ពង្រឹងលើស្តង់ដារគុណភាព និងអនុលោមភាពនានា ដើម្បីអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យកាន់តែមានគុណភាពខ្ពស់ និងសម្បូរបែប កាន់តែមានទំនុកចិត្តពីអ្នកប្រើប្រាស់ និងមានសក្តានុពលពាណិជ្ជកម្ម ទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ។

ក្នុងឱកាសនេះដែរ លោក ង្វៀន អាញ់ខាញ់ អគ្គនាយកប្រតិបត្តិ នៃធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា យើងជឿជាក់យ៉ាងមុតមាំលើសក្តានុពលរបស់ SMEs កម្ពុជា។ យើងយល់ច្បាស់ថា ដើម្បីលើកកម្ពស់ផលិតផលខ្មែរ ម្ចាស់អាជីវកម្មមិនត្រឹមតែត្រូវមានផលិតផលល្អនោះទេ ប៉ុន្តែក៏ត្រូវការដើមទុន ដើម្បីវិនិយោគលើការច្នៃប្រឌិត ការវេចខ្ចប់ និងការរចនាស្លាកសញ្ញាឱ្យមានភាពទាក់ទាញ និងស្របតាមស្តង់ដារ ដើម្បីមានឱកាសឈានចូលទីផ្សារទំនើបក្នុងស្រុក។

លើសពីនេះ យើងក៏យល់ច្បាស់ពីមហិច្ឆតារបស់អតិថិជន ក្នុងការការពង្រីកអាជីវកម្មពួកគាត់ឱ្យហួសពីព្រំដែនកម្ពុជាផងដែរ។ ហេតុនេះហើយ ទើបយើងផ្តល់ជូននូវដំណោះស្រាយសេវាធនាគារឆ្លងដែនដ៏រឹងមាំ និងគួរឱ្យទុកចិត្តបំផុត។ មិនថាតម្រូវការនាំចូលវត្ថុធាតុដើម ដើម្បីបង្កើនផលិតកម្ម ឬកំពុងនាំចេញផលិតផលពីកម្ពុជាទៅក្រៅប្រទេសនោះទេ យើងមានសេវាហិរញ្ញប្បទានពាណិជ្ជកម្មអន្តរជាតិ និងសេវាទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព ដែលធានាថាប្រតិបត្តិការអាជីវកម្មរបស់អតិថិជនដំណើរការទៅដោយរលូន និងគ្មានឧបសគ្គ។

លោកអគ្គនាយកប្រតិបត្តិបន្ថែមថា ដើម្បីគាំទ្រដល់វឌ្ឍនភាពរបស់អតិថិជន ធនាគារ អ៊ឹមប៊ី (ខេមបូឌា) បានរៀបចំឥណទានអាជីវកម្មដែលមានរយៈពេលវែង ភាពបត់បែនខ្ពស់ និងអត្រាការប្រាក់សមរម្យ រួមជាមួយនឹងមធ្យោបាយហិរញ្ញប្បទានពាណិជ្ជកម្មដែលស្របទៅតាមតម្រូវការជាក់ស្តែង។ ក្រុមការងារយើងត្រៀមខ្លួនជាស្រេច ដើម្បីក្លាយជាដៃគូរយៈពេលវែងរបស់សហគ្រិនកម្ពុជា ទាំងក្នុងប្រតិបត្តិការអាជីវកម្មក្នុងស្រុក និងអន្តរជាតិ។


សូមបញ្ជាក់ថា សិក្ខាសាលានេះ មិនត្រឹមតែជាវេទិការចែករំលែកចំណេះដឹងវិធីសាស្ត្រ និងអនុសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាឱកាសផ្គូរផ្គងអាជីវកម្ម ជំរុញផលិតផលខ្មែរចូលផ្សារទំនើប និងម៉ាត ដើម្បីលើកកម្ពស់ការប្រកួតប្រជែង ការបង្កើតបរិយាកាសធុរកិច្ចក្នុងស្រុកឱ្យសម្បូរបែប ក្នុងការរួមចំណែកបង្កើតមុខទំនិញ សេវាកម្ម ការងារ និង ផលិតភាព ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកនៅលើទីផ្សារឱ្យកាន់តែទូលំទូលាយ ៕

រូបភាព និងអត្ថបទ៖ ស្ថាប័នជីអេស១កម្ពុជា

សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្...
05/14/2026

សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ

📢 សាររំលឹក! នៅសល់តែ ១ ថ្ងៃទៀតប៉ុណ្ណោះ!ជីអេស១កម្ពុជានៃសភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស សូមគោរពអញ្ជើសមាជិកសមាជិការចូលរួមក...
05/12/2026

📢 សាររំលឹក! នៅសល់តែ ១ ថ្ងៃទៀតប៉ុណ្ណោះ!

ជីអេស១កម្ពុជានៃសភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស សូមគោរពអញ្ជើសមាជិកសមាជិការចូលរួមក្នុងកម្មពិធីសិក្ខាសាលាលើប្រធានបទ «ការវេចខ្ចប់ និងការកសាងម៉ាកយីហោ » ដែលនឹងប្រព្រឹត្តទៅ៖

🗓នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦
🕐 ម៉ោង១:០០ រសៀល ដល់ម៉ោង ៤:៤០ល្ងាច
📍នៅអគារសភាពាណិជ្ជកម្មកម្ពុជា

សិក្ខាសាលានេះអ្នកចូលរួមនឹងទទួលបាន៖
- ការយល់ដឹង និងពង្រឹងសមត្ថភាពសហគ្រាសក្នុងស្រុក អំពីសារៈសំខាន់នៃការវេចខ្ចប់ និងការកសាងម៉ាកយីហោ
- សមត្ថភាពប្រកួតប្រជែងលើទីផ្សារ
- ទទួលបានចំណេះដឹងជាក់ស្តែងអំពីការរចនាវេចខ្ចប់ ឲ្យស្របតាមស្តង់ដារ និងតម្រូវការទីផ្សារ
- ការបង្កើតអត្តសញ្ញាណម៉ាកយីហោឲ្យច្បាស់លាស់ តាមរយៈបទពិសោធន៍ និងទស្សនៈពីអ្នកជំនាញ

សមាជិកសមាជិការអាចចុះឈ្មោះតាមរយៈ៖ https://eventregistration.ccc.org.kh/packaging_and_brand_building/
រឺខាងក្រោម៖
០. លោកស្រី ឆាន ស៊ាងហេន អនុប្រធានប្រតិបត្តិ នៃជីអេស១កម្ពុជា 085416878
១. លោក ស៊ីម សុទូច ប្រធាននាយកដ្ឋានទំនាក់ទំនងសមាជិក នៃសភាពាណិជ្ជកម្ពុជា 061777471

ជីអេស១កម្ពុជានៃសភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស សូមគោរពអញ្ជើសមាជិកសមាជិការចូលរួមក្នុងកម្មពិធីសិក្ខាសាលាលើប្រធានបទ «ការវ...
05/07/2026

ជីអេស១កម្ពុជានៃសភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស សូមគោរពអញ្ជើសមាជិកសមាជិការចូលរួមក្នុងកម្មពិធីសិក្ខាសាលាលើប្រធានបទ «ការវេចខ្ចប់ និងការកសាងម៉ាកយីហោ » ដែលនឹងប្រព្រឹត្តទៅ៖
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦
ម៉ោង១:០០ រសៀល ដល់ម៉ោង ៤:៤០ល្ងាច
នៅអគារសភាពាណិជ្ជកម្មកម្ពុជា
សិក្ខាសាលានេះអ្នកចូលរួមនឹងទទួលបាន៖
- ការយល់ដឹង និងពង្រឹងសមត្ថភាពសហគ្រាសក្នុងស្រុក អំពីសារៈសំខាន់នៃការវេចខ្ចប់ និងការកសាងម៉ាកយីហោ
- សមត្ថភាពប្រកួតប្រជែងលើទីផ្សារ
- ចំណេះដឹងជាក់ស្តែងអំពីការរចនា វេចខ្ចប់ ឲ្យស្របតាមស្តង់ដារ និងតម្រូវការទីផ្សារ
- ការបង្កើតអត្តសញ្ញាណម៉ាកយីហោឲ្យច្បាស់លាស់ តាមរយៈបទពិសោធន៍ និងទស្សនៈពីអ្នកជំនាញ
សមាជិកសមាជិការអាចចុះឈ្មោះតាមរយៈ៖ https://eventregistration.ccc.org.kh/packaging_and_brand_building
រឺខាងក្រោម៖
១. លោកស្រី ឆាន ស៊ាងហេន អនុប្រធានប្រតិបត្តិ នៃជីអេស១កម្ពុជា 085416878
២. លោក ស៊ីម សុទូច ប្រធាននាយកដ្ឋានទំនាក់ទំនងសមាជិក នៃសភាពាណិជ្ជកម្ពុជា 061777471

អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល
05/05/2026

អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល

អនុមោទនា ពិធីបុណ្យវិសាខបូជា! វិសាខបូជាគឺជាពិធីបុណ្យព្រះពុទ្ធសាសនាធ្វើឡើងដើម្បីរំឭកដល់ថ្ងៃ ដែលព្រះពុទ្ធទ្រង់ប្រសូត ត្រាស់...
05/01/2026

អនុមោទនា ពិធីបុណ្យវិសាខបូជា!

វិសាខបូជាគឺជាពិធីបុណ្យព្រះពុទ្ធសាសនាធ្វើឡើងដើម្បីរំឭកដល់ថ្ងៃ ដែលព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និងចូលបរិនិព្វាន។

អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦ Happy International Labor Day 🎉
05/01/2026

អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦ Happy International Labor Day 🎉

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ គ.ស ២០២៦ ជីអេស១កម្ពុជា នៃសភាពាណិជ្ជកម្មកម្ពុជា សូមថ្វ...
04/13/2026

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ គ.ស ២០២៦ ជីអេស១កម្ពុជា នៃសភាពាណិជ្ជកម្មកម្ពុជា សូមថ្វាយព្រះពរ ជូនពរ ជោគជ័យ សិរីសួស្តី វិបុលសុខ សុភមង្គល មហាប្រសើរគ្រប់ប្រការជានិរន្តរ៍ កើតមានដល់ សម្តេច ទ្រង់ ឯកឧត្តម លោកអ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ជាពិសេស សមាជិក សមាជិកា ទាំងអស់។




03/28/2026
[English Below]ស្ថាប័នបារកូដកម្ពុជា អញ្ជើញទស្សនកិច្ចចំការម្រេច ខេត្តរតនគិរី(ខេត្តរតនគិរី) ក្រុមការងារស្ថាប័នបារកូដកម្ពុជ...
03/27/2026

[English Below]
ស្ថាប័នបារកូដកម្ពុជា អញ្ជើញទស្សនកិច្ចចំការម្រេច ខេត្តរតនគិរី
(ខេត្តរតនគិរី) ក្រុមការងារស្ថាប័នបារកូដកម្ពុជា បានអញ្ជើញទៅទស្សនកិច្ច កសិដ្ឋានម្រេចម៉ាដាមទេវី នៅខេត្តមណ្ឌលគិរី ដើម្បីស្វែងយល់អំពីដំណើរការផលិតទាំងមូល ចាប់ពីការប្រមូលផល ការកែច្នៃ ការវេចខ្ចប់ រហូតដល់ការចែកចាយ។
ក្នុងកំឡុងទស្សនកិច្ច ការពិភាក្សា បានផ្តោតលើរបៀបដែល ស្តង់ដារបារកូដ GS1 អាចជួយពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ម្រេច ដោយ៖
• ការតាមដានផលិតផលពីការផលិតរហូតដល់ដៃអតិថិជន
• ការគ្រប់គ្រងសារពើភណ្ឌឱ្យមានប្រសិទ្ធភាព
• ការបញ្ចូលផលិតផលចូលទៅក្នុងប្រព័ន្ធលក់នៅផ្សារទំនើប និងកន្លែងលក់រាយ
សូមបញ្ជាក់ថា ម្រេចកម្ពុជា ជាផលិតផលដ៏មានសក្តានុពលមួយ មានឈ្មោះល្បីល្បាញដោយសារគុណភាពខ្ពស់ និងសក្តានុពលនាំចេញខ្លាំង ដែលជាគំរូល្អមួយសម្រាប់ផលិតផលកសិកម្មកម្ពុជា។
ស្ថាប័នបារកូដកម្ពុជា សូមអបអរសាទរ និងគាំទ្រ ម្រេច Madam Tevy ក្នុងការរួមចំណែកលើកកម្ពស់វិស័យកសិកម្ម និងលើកស្ទួយកេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកពាណិជ្ជកម្មអន្តរជាតិ។

GS1 Cambodia Visits Madam Tevy Pepper Farm in Mondulkiri Province
GS1 Cambodia recently visited Madam Tevy Pepper Farm in Mondulkiri Province to explore the full production journey from harvesting and processing to packaging and distribution.
During the visit, discussions focused on how GS1 barcode standards can help strengthen the pepper supply chain by:
- Tracking products from farm to consumer
- Managing inventory more efficiently
- Integrating products into retail and supermarket systems
Renowned for its high quality and strong export potential, Cambodia’s Pepper stands as a shining example of Cambodia’s premium agricultural products.
GS1 Cambodia congratulates and fully supports Madam Tevy Pepper for its contribution to elevating the nation’s agri-business sector and promoting Cambodia’s reputation in the global market.

Address

Building No. 7D, Russian Boulevard Sangkat Tek Laok 1, Khan Toul Kok
Houston, TX
120404

Opening Hours

Monday 8am - 5am
Tuesday 8am - 5pm
Wednesday 8am - 5pm
Thursday 8am - 5pm
Friday 8am - 5pm

Telephone

+85578381381

Website

https://members.gs1cambodia.org/

Alerts

Be the first to know and let us send you an email when GS1 Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share