24/02/2025
ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សមាជិកកងអនុសេនាធំរាជអាវុធហត្ថលេខ ២៧៨ បានទទួលលិខិតសរសេីរពីការិយាល័យតម្រួតយោធាប្រចាំបេសកកម្មរក្សាសន្តិភាព UNMISS និងពីលោកស្រី វរសេនីយ៍ឯក ជា ម៉ៃសារ៉ស់ មេបញ្ជាការកងអនុសេនាធំរាជអាវុធហត្ថលេខ ២៧៨ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី Abubakar Mohammed YABAGI នាយតម្រួតយោធាប្រចាំ UNMISS ។ ក្នុងឱកាសនេះដែរ លោកបានកោតសរសេីរចំពោះសមាជិកកងទាំងអស់ដែលបានបំពេញគ្រប់ភារកិច្ចប្រកបដោយវិជ្ជាជីវៈនិងជំនាញ ព្រមទាំងអបអរសាទរនូវភាពជោគជ័យដែលទទួលបានក្នុងថ្ងៃនេះលោកក៏បានលេីកទឹកចិត្តដល់សមាជិកកងទាំងអស់សូមបន្តពង្រឹងសមត្ថភាពនិងបង្កេីនចំណេះដឹងបន្ថែមទៀតឆ្លេីយតបទៅនឹងតម្រូវការការងារគ្រប់ផ្នែកទាំងអស់។