MESA News

MESA News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MESA News, Phnom Penh.

តាមដានពត៏មានបន្ថែម 👇
ទំនាកទំនង
069873333
0319873333
✅ FB Page : https://www.facebook.com/share/18bQpXLcuh/?mibextid=wwXIfr
✅TikTok : www.tiktok.com/
✅Telegram Channel : https://t.me/mesanews888

03/09/2026

លោក អ៊ូច សុីផាន់ ហៅអ៊ូច បឹក ជាប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត សូមធ្វើការអាធ្យាស្រ័យអភ័យទោសគោរពចំពោះថ្នាក់ដឹកនាំខេត្តកំពត ដោយកន្លងមកមានការលើសលួសទៅលើពាក្យសម្ដីមិនសមរម្យដែលនាំឱ្យមានការយល់ច្រឡំ ពេលនេះលោកបានសុំទោសជាសាធារណៈនូវកំហុសខុសឆ្គងទាំងនេះ។
សង្ឃឹមថាថ្នាក់ដឹកនាំក្រុងកំពតក្រោមការដឹកនាំរបស់លោកស្រី ងិន ផលរ័ត្ន ជាពីសេសឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ខន្តីអភ័យទោសដោយការគោរពពីលោក។

01/09/2026

🚨 ព័ត៌មានបឋម៖ មនុស្ស ៣នាក់ លង់ទឹកសមុទ្រ នៅឆ្នេរអូរត្រេះ តែសំណាងល្អត្រូវបានជួយសង្គ្រោះទាន់ពេល

មនុស្ស ៣នាក់ បានលង់ទឹកសមុទ្រ នៅឆ្នេរអូរត្រេះ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅវេលាម៉ោងប្រមាណ ៤:០០រសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។

ភ្លាមៗនោះ មនុស្សទាំង ៣នាក់ ត្រូវបានប្រជាពលរដ្ឋ និងក្រុមម៉ូតូទឹក ចូលជួយសង្គ្រោះ និងស្រង់យកមកលើឆ្នេរវិញបានដោយសុវត្ថិភាព។ 🙏

សូមបងប្អូនដែលទៅលេងសមុទ្រ បង្កើនការប្រុងប្រយ័ត្ន ជាពិសេសពេលចុះលេងទឹក ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។ 🙏🌊

📲 តាមដានព័ត៌មានប្រចាំថ្ងៃ👇
Telegram Channel : https://t.me/mesanews888

01/09/2026

🚨 សៀមរាប៖ នគរបាលចរាចរណ៍ចាប់ផ្ដើមរឹតបន្តឹងសណ្ដាប់ធ្នាប់តាមដងផ្លូវក្នុងក្រុងសៀមរាប

នគរបាលចរាចរណ៍ក្នុងខេត្តសៀមរាប ចាប់ផ្ដើមរឹតបន្តឹងការអនុវត្តច្បាប់ និងសណ្ដាប់ធ្នាប់ចរាចរណ៍នៅតាមដងផ្លូវក្នុងក្រុងសៀមរាប។

សូមបងប្អូនអ្នកបើកបរទាំងអស់ ជៀសវាងការឈប់ ឬចតរថយន្តនៅលើ ផ្លូវថ្មើរជើង ផ្លូវជិះកង់ និងកន្លែងដែលហាមឃាត់ ជាពិសេសការចតមិនត្រឹមត្រូវ។ ក្នុងករណីល្មើស សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ ហើយអាច ស្ទូចយករថយន្តទៅរក្សាទុក។

📍 សៀមរាបជាតំបន់ទេសចរណ៍ដ៏សំខាន់ ដូច្នេះសូមបងប្អូនទាំងអស់គ្នាចូលរួមគោរពច្បាប់ និងរក្សាសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីឱ្យទីក្រុងស្អាត មានរបៀបរៀបរយ និងមានសុវត្ថិភាពសម្រាប់អ្នករស់នៅ និងភ្ញៀវទេសចរ។ 🙏

📲 តាមដានព័ត៌មានប្រចាំថ្ងៃ👇
Telegram Channel : https://t.me/mesanews888

#សៀមរាប #ចរាចរណ៍ #សណ្ដាប់ធ្នាប់ #គោរពច្បាប់ #សុវត្ថិភាពចរាចរណ៍

01/09/2026

🚦 ការបើកបរដែលមិនសូវយល់ដឹង និងមិនគោរពច្បាប់ចរាចរណ៍ អាចងាយបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ ព្រមទាំងអាចបង្កការកកស្ទះចរាចរណ៍ផងដែរ!

សូមបងប្អូនអ្នកបើកបរទាំងអស់ បង្កើនការប្រុងប្រយ័ត្ន គោរពច្បាប់ និងគិតពីសុវត្ថិភាពជាចម្បង។ 🙏

🎥 វីដេអូ៖ FB

📲 តាមដានព័ត៌មានប្រចាំថ្ងៃ👇
Telegram Channel : https://t.me/mesanews888

សមត្ថកិច្ចជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​បុរសម្នាក់ដែល​បន្ទោរបង់​ ( នោម​ ) ដាក់ផ្លាកសញ្ញា​ចរាចរណ៍នៅលើ​កំណាត់ផ្លូវ...
01/09/2026

សមត្ថកិច្ចជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​បុរសម្នាក់ដែល​បន្ទោរបង់​ ( នោម​ ) ដាក់ផ្លាកសញ្ញា​ចរាចរណ៍នៅលើ​កំណាត់ផ្លូវ​ហាណូយក្នុងខណ្ឌសែនសុខ​ ក្រោយរូបភាពនេះ​ត្រូវ​បាន​បង្ហោះចែកចាយពេញបណ្ដាញសង្គម ។ នេះគឺជាទង្វើ​ដ៏អ.សី.លធម៌ជាទីបំផុត​ បង្ក​ផលប៉ះពាល់​អវិជ្ជមានដល់សង្គម បរិស្ថាន អនាម័យ និងសោភ័ណភាព ។

📲 តាមដានព័ត៌មានប្រចាំថ្ងៃ👇
Telegram Channel : https://t.me/mesanews888

01/09/2026

🚨 បង្ហាញមុខក្រុមក្មេងទំនើងប្រុស-ស្រី ៥នាក់ ដែលពាក់ព័ន្ធករណីប្រើហិង្សាលើយុវតីម្នាក់

កំពង់ចាម៖ ក្រុមក្មេងទំនើងប្រុស-ស្រីចំនួន ៥នាក់ ដែលពាក់ព័ន្ធនឹងករណីប្រើហិង្សាទៅលើយុវតីម្នាក់ នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតនៅម្ដុំទន្លេអ៊ំ សង្កាត់បឹងកុក ខេត្តកំពង់ចាម កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញា និងឃាត់ខ្លួនបានហើយ។

ក្រោយទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញចុះស្រាវជ្រាវ និងកំណត់អត្តសញ្ញាណមុខសញ្ញាពាក់ព័ន្ធ រហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យទាំង៥នាក់។

👉 ចាប់បានហើយ! មិនអាចរត់ទៅណារួចទេ។ សូមចូលរួមគោរពច្បាប់ និងកុំប្រើអំពើហិង្សា ព្រោះរាល់ទង្វើខុសច្បាប់ត្រូវប្រឈមមុខនឹងការទទួលខុសត្រូវតាមផ្លូវច្បាប់។

📅 ផ្សាយ៖ ០១ ខែកញ្ញា ឆ្នាំ២០២៦

📲 តាមដានព័ត៌មានប្រចាំថ្ងៃ👇
Telegram Channel : https://t.me/mesanews888

🚨 ចាប់ពីថ្ងៃនេះតទៅ!នគរបាលចរាចរណ៍ ចាប់ផ្តើមអនុវត្តការផាកពិន័យចំពោះអ្នកប្រព្រឹត្តបទល្មើសចរាចរណ៍ឡើងវិញហើយ។សូមបងប្អូនអ្នកប្រ...
01/09/2026

🚨 ចាប់ពីថ្ងៃនេះតទៅ!

នគរបាលចរាចរណ៍ ចាប់ផ្តើមអនុវត្តការផាកពិន័យចំពោះអ្នកប្រព្រឹត្តបទល្មើសចរាចរណ៍ឡើងវិញហើយ។

សូមបងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងអស់ បើកបរដោយប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ និងគោរពសិទ្ធិអ្នកដទៃ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នករួមដំណើរ។ 🙏🛵🚗

គោរពច្បាប់ = ការពារជីវិត! ❤️

01/09/2026

⚠️ ការបើកបរលើដងផ្លូវ ត្រូវតែប្រុងប្រយ័ត្នគ្រប់ពេលវេលា! 🛵🚗

បើបើកបរដោយខ្វះការប្រុងប្រយ័ត្ន ឬមិនគោរពច្បាប់ចរាចរណ៍ គ្រោះថ្នាក់អាចកើតឡើងបានគ្រប់ពេល។ សូមបងប្អូនអ្នកបើកបរទាំងអស់ បង្កើនការប្រុងប្រយ័ត្ន មើលមុខ មើលក្រោយ និងគោរពសិទ្ធិអ្នកដទៃ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នករួមដំណើរ។ 🙏❤️

បើប្រយ័ត្នមួយជំហាន អាចជួយសង្គ្រោះជីវិតបានមួយ!

📲 តាមដានព័ត៌មានប្រចាំថ្ងៃ👇
Telegram Channel : https://t.me/mesanews888

01/09/2026

ដល់កហើយ! ឡើងផ្លូវធំ បត់ឆ្លងផ្លូវមិនមើលមុខមើលក្រោយ អត់ប្រយ័ត្នសោះ 😳

សូមបងប្អូនទាំងអស់គ្នាបង្កើនការប្រុងប្រយ័ត្ន ពេលឆ្លងផ្លូវ ឬបត់ចូលផ្លូវធំ ជាពិសេសក្នុងស្ថានភាពផ្លូវបែបនេះ។ មើលឱ្យច្បាស់សិន ទើបឆ្លង ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។ 🙏⚠️

📲 តាមដានព័ត៌មានប្រចាំថ្ងៃ👇
Telegram Channel : https://t.me/mesanews888

01/09/2026

🚨 កំពង់ចាម៖ មកស្តាប់ដើមហេតុនៃករណីហិង្សាលើយុវតីម្នាក់ ដែលកំពុងផ្ទុះការចាប់អារម្មណ៍នៅលើបណ្តាញសង្គម

ករណីអំពើហិង្សាលើយុវតីម្នាក់ នៅក្នុងបន្ទប់ជួលមួយកន្លែង ក្នុងខេត្តកំពង់ចាម កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជននៅលើបណ្តាញសង្គម។

ជុំវិញករណីនេះ តាមព័ត៌មានបឋម ជនសង្ស័យមួយចំនួនដែលពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ខណៈជនពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានរាយការណ៍ថាកំពុងរត់គេចខ្លួន។

📲 តាមដានព័ត៌មានប្រចាំថ្ងៃ👇
Telegram Channel : https://t.me/mesanews888

Address

Phnom Penh

Alerts

Be the first to know and let us send you an email when MESA News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to MESA News:

Shortcuts

Share