រដ្ឋបាលស្រុកកោះអណ្ដែតខេត្តតាកែវ

  • Home
  • Cambodia
  • Toul Kork
  • រដ្ឋបាលស្រុកកោះអណ្ដែតខេត្តតាកែវ

រដ្ឋបាលស្រុកកោះអណ្ដែតខេត្តតាកែវ គ្រប់គ្រងនិងផ្ដល់សេវាសាធារណៈជូនប្?

រសៀល​ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦​​   លោក​ ភួន​ ឈីម​ អភិបាល​ នៃ...
01/09/2026

រសៀល​ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦​
​ លោក​ ភួន​ ឈីម​ អភិបាល​ នៃ​គណៈ​អភិបាល​ស្រុក​ និង​សហការី​បាន​អញ្ជើញ​ជួប​ជាមួយ​ ក្រុម​ការងារ​របស់​ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក​នាយក​រដ្ឋ​បាល​និង​ក្រុម​ការងារ​របស់​រដ្ឋ​បាល​ខេត្ត​​ ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀប​ចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​បេតុង​១ខ្សែ​ ប្រវែង​ ៥,០០០ម៉ែត្រ​ ស្ថិត​នៅ​ឃុំ​ក្រពុំឈូក​ ស្រុក​កោះអណ្ដែត​ ខេត្ត​តាកែវ៕

ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦​   លោក​ ភួន​ ឈីម​ អភិបាល​ នៃ​គណៈ​...
28/08/2026

ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
​ លោក​ ភួន​ ឈីម​ អភិបាល​ នៃ​គណៈ​អភិបាល​ស្រុក​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ចុះពិនិត្យស្ថានភាពទឹកជំនន់ដែលហូរមកពីទន្លេមេគង្គ​ និង​បានបិទទ្វារទឹកនៅប្រទ្បាយទំនប់លោកឃុំក្រពុំឈូក ដែល​ធ្វើឲ្យប៉ះពាល់ស្រូរបស់ប្រជាពលរដ្ឋត្រៀម និងប្រមូលផលនាពេលខាងមុខ នៅក្នុងឃុំពេជសារ​ ស្រុក​កោះអណ្ដែត​៕

នារសៀល​ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០​ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦​   លោក​ ភួន​ ឈីម​ អភិបាល​...
24/08/2026

នារសៀល​ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០​ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦
​ លោក​ ភួន​ ឈីម​ អភិបាល​ នៃ​គណៈអភិបាល​ស្រុក​ បានដឹក​នាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះពិនិត្យ​ទីតាំង​ដែល​ត្រៀម​និង​ធ្វើ​កន្លែង​ចាក់​សំរាម​ ដែល​ស្ថិត​នៅ​ភូមិ​ប្រាសាទ​ ឃុំរមេញ​ ស្រុក​កោះអណ្ដែត៕

នារសៀល​ថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០​ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦​    លោក​ ភួន​ ឈីម​ អភិបាល​...
22/08/2026

នារសៀល​ថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០​ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦
​ លោក​ ភួន​ ឈីម​ អភិបាល​ នៃ​គណៈ​អភិបាល​ស្រុក​ បាន​អញ្ជើញ​ចុះពិនិត្យ​ការ​ប្រមូល​ផល​ស្រូវ​របស់​ប្រជាពលរដ្ឋ​ និង​ស្ថានភាព​ទឹក​ឡេីងរដូវ​វស្សា​ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​កោះអណ្ដត​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ការិយាល័យ​ ពាក់ព័ន្ធ​ជំនាញ​ជុំវិញ​ស្រុក៕

នារសៀលថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០​ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦​   លោក​ ភួន​ ឈីម​ អភិបាល​ ន...
21/08/2026

នារសៀលថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០​ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
​ លោក​ ភួន​ ឈីម​ អភិបាល​ នៃ​គណៈ​អភិបាល​ស្រុក​ អញ្ជើញ​ចូលរួម​ក្នុង​​ពិធី​ប្រកាស​ទទួល​ស្គាល់​ការ​កែ​សម្រួល​ និង​បំពេញ​បន្ថែម​សមាសភាព​អនុសាខា​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ស្រុក​កោះអណ្ដែត​ ក្រោមអធិបតីភាព​ លោក​ស្រី​ ឡុង​ បូណារេត​ អភិបាល​រង​ខេត្ត​ និង​ជាប្រធាន​គណៈកម្មការ​សាខា​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ខេត្ត​តាកែវ​​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ស្រី​ ម៉ន​ រតនា​ ប្រធាន​មន្ទីរ​កិច្ច​ការ​នារី​ខេត្ត​ លោក​ ឃុត​ សេរី​រតនា​ សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ តំណាង​លោក​ នាង​ ស៊ន​ ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​ លោក​ស្រី​ ហោ​ សុខលាភ​ ប្រធាន​កិត្តិយស​អនុសាខា​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ស្រុក​ លោក​/លោកស្រី អភិបាលរងស្រុក​ នាយក​ នាយក​រង​រដ្ឋបាល​ស្រុក​ អធិការ​រង​នគរបាល​ស្រុក​ មេបញ្ជាការ​រង​កងរាជ​អាវុធហត្ថ​ស្រុក​ មេបញ្ជាការ​រង​ផ្នែក​សឹង​រង​ស្រុក​ ប្រធាន​ អនុប្រធាន​ការិយាល័យ​ អង្គភាព​ជុំវិញ​ស្រុក​ មេឃុំ​ និង​ស្មៀន​ឃុំ​ទាំង៦។
ដែល​ពិធី​នេះដែរ​ស្ថិត​នៅ​សាលប្រជុំ​រដ្ឋបាល​ស្រុក​កោះអណ្ដែត​៕

នារសៀលថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦​   លោក​ ភួន​ ឈីម​ អភិបាល​ នៃ​គ...
19/08/2026

នារសៀលថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦
​ លោក​ ភួន​ ឈីម​ អភិបាល​ នៃ​គណៈ​អភិបាល​ស្រុក​ អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ការ​បំពេញ​ប្រវត្តិ​រូប​ ក្រុម​ប្រឹក្សា​ស្រុក​ មន្រ្តី​រាជការ​ស៊ីវិល​ មន្រ្តី​ជាប់​កិច្ចសន្យា​ មន្រ្តី​ភូមិ​ និង​ប្រជាការពារភូមិ​ដែល​បម្រើ​ការ​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ លោក​/លោកស្រី​ សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ ​ អភិបាល​រង​ស្រុក​ ​ នាយក​ នាយក​រង​រដ្ឋបាល​ស្រុក​ ប្រធាន​ អនុប្រធាន​ការិយាល័យ​ អង្គភាព​ជុំវិញ​ស្រុក​ មេឃុំ​ និង​ស្មៀន​ឃុំ​ទាំង៦។
ដែល​កិច្ច​ប្រជុំ​នេះស្ថិត​នៅ​សាលប្រជុំ​រដ្ឋបាល​ស្រុក​កោះអណ្ដែត​៕

នាព្រឹក​ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦​   លោក​ ភួន​ ឈីម​ អភិបាល​ នៃ...
19/08/2026

នាព្រឹក​ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦
​ លោក​ ភួន​ ឈីម​ អភិបាល​ នៃ​គណៈ​អភិបាល​ស្រុក​ អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​ ការ​ចាប់​ផ្ដើម​ដំណើរ​ការ​អនុវត្ត​ការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២៦​ ក្រោម​អធិបតី​ភាព​ លោក​ ស៊ុត​ ខុន​ អភិបាល​រង​ខេត្ត​ តំណាង​ឯកឧត្ដម​ វ៉ី​ សំណាង​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ និង​លោកស្រី​ ហែម​ បញ្ញា​ ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​តាកែវ។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកស្នងការរង​នគរបាល​ខេត្ត​ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក-លោកស្រី អភិបាល-អភិបាលរង ក្រុង-ស្រុកទាំង១០ តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងតំណាងគណបក្សនយោបាយនានាប្រចាំខេត្តតាកែវផងដែរ៕

នារសៀល​ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦​   លោក​ ភួន​ ឈីម​ អភិបាល​ នៃ...
17/08/2026

នារសៀល​ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦
​ លោក​ ភួន​ ឈីម​ អភិបាល​ នៃគណៈអភិបាល​ស្រុក​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៃ​រដ្ឋ​បាល​ស្រុក​កោះ​អណ្ដែត​ ចុះពិនិត្យមេីល​ស្ថានភាព​ទឹក​ នៅ​ស្ថានីយ៍​បូមទឹក​បន្ទាយ​ធ្លាយ​ នៅ​ឃុំព្រៃខ្លា​ និង​បន្ត​ដំណើរ​ទៅ​ជួប​សំណេះសំណាល​ ជាមួយ​​បងប្អូន​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​ព្រៃយុថ្កា​ ឃុំ​ព្រៃ​យុថ្កា​ និង​បាន​បន្ត​ទៅ​សួរសុខទុក្ខ​ ដល់​វីរៈ​កងទ័ព​ឈរជើង​ជួរមុខ​ ដែល​បាន​សុំច្បាប់​សម្រាក​មក​គេហដ្ឋាន​ ចំនួន​២នាក់​ ក្នុង​ឃុំ​ក្រពុំឈូក​ ។ ឆ្លៀត​ក្នុង​ឱកាស​នោះ​លោក​អភិបាល​ស្រុក​ បាន​ឧបត្ថម្ភ​ជូន​នូវ​សម្ភារៈ​ និង​ថវិកា​មួយ​ចំនួន​ផងដែរ​៕

រសៀលថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០​ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦​   លោក​ ភួន​ ឈីម​ អភិបាល​ ន...
16/08/2026

រសៀលថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០​ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦
​ លោក​ ភួន​ ឈីម​ អភិបាល​ នៃ​គណៈ​អភិបាល​ស្រុក​
និងលោក​ បេ​ ចន្ត្រា​ អនុប្រធាន​វិទ្យាស្ថាន​នៃ​បណ្ឌិត​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​ព្រៃ​ខ្លា​ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​វេទិកា​សាធារណៈ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កោះអណ្ដែត​ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​/លោកស្រី​ អភិបាល​រង​ស្រុក​ លោក​អធិការ​រង​នគរបាល​ស្រុក​ លោក​មេបញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ស្រុក​ លោក​/លោកស្រី ប្រធាន​ អនុប្រធាន​ការិយាល័យ​ជុំវិញ​ស្រុក​ មេឃុំ​ ក្រុម​ប្រឹក្សា​ឃុំ​ ស្មៀន​ឃុំ​ នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ មេភូមិ​ លោក​គ្រូ​/អ្នកគ្រូ និង​ប្រជាពលរដ្ឋ​ សរុប​ប្រមាណ​ ២៥០នាក់។
​ ដែល​ពិធី​នេះ​ស្ថិត​នៅ​វត្ត​ព្រៃមេលង​ ឃុំ​ព្រៃ​ខ្លា​ ស្រុក​កោះអណ្ដែត​ ខេត្ត​តាកែវ៕

ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦     លោក ភួន ឈីម អភិបាល នៃគណៈអភិបាល...
14/08/2026

ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុក និងសហការី បានអញ្ជើញនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤,០០០ ,០០០ រៀល និង​សម្ភារៈ​មួយ​ចំនួន​ជូនដល់គ្រួសារសពលោក ប្រាក់ ដន​ ជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែល​ទទួល​មរណភាព​ដោយ​រោគាពាធ​ នៅ​គេហដ្ឋាន​ភូមិដើមក្រូច ឃុំរមេញ ស្រុកកោះអណ្ដែត។

Address

Kohandet
Toul Kork
2105

Alerts

Be the first to know and let us send you an email when រដ្ឋបាលស្រុកកោះអណ្ដែតខេត្តតាកែវ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share