15/07/2026
នៅព្រឹក ថ្ងៃ ពុធ ១កើត ខែទុតិយាសាឍ ឆ្នាំ មមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំបង្កើនការយល់ដឹង និងផ្សព្វផ្សាយផ្តល់ពត៌មាន ស្ដីពីគម្រោង លើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ឋិភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ ( EMPOWER ) នៅសាលាស្រុកខ្សាច់កណ្ដាល មានការចូលរួមដោយ លោក លឹម ងួនគ្រុយ អនុប្រធានទទួលបន្ទុករួម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល លោក អែតដា ដូរ៉ាមី អភិបាលរង នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល លោកនាយក-នាយករងរដ្ឋបាលស្រុក ប្រធាន អនុប្រធាន និងមន្ត្រីការិ.ល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុក មន្ត្រីកសិកម្មឃុំទាំង ១២ឃុំ មន្ត្រីអង្គភាពគ្រប់គ្រងគម្រោង (PMU) មន្ត្រីមន្ទីរកសិកម្ម លោក លោកស្រី មេឃុំសន្លុង វិហារសួគ៌ ស៊ីធរ ជ័យធំ និងឃុំកោះចូរ៉ាម និងលោក លោកស្រីមេភូមិគ្រប់ភូមិ សរុបចំនួន ៥៨នាក់។