រដ្ឋបាលខេត្តកណ្តាល

រដ្ឋបាលខេត្តកណ្តាល សកម្មភាពរបស់រដ្ឋបាលខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំ នៅក្នុងកិច្ចប្រជុំត្រួតព...
02/09/2026

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់គ្រប់ប្រភេទ និងពិនិត្យទិដ្ឋភាពផ្លូវច្បាប់ពាក់ព័ន្ធនឹងសំណង់ដែលល្មើសច្បាប់ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយមានការចូលរួមពីរដ្ឋបាលក្រុង-ស្រុកទាំង១៣ មន្ទីរជំនាញ និងកងកម្លាំងមានសមត្ថកិច្ច។

ក្នុងកិច្ចប្រជុំ ឯកឧត្តមបានណែនាំឱ្យអាជ្ញាធរ និងមន្ទីរជំនាញ ត្រូវបន្តចុះត្រួតពិនិត្យ និងស្រាវជ្រាវសំណង់មិនរៀបរយ និងសំណង់ដែលគ្មានលិខិតអនុញ្ញាត ព្រមទាំងបន្តអប់រំណែនាំប្រជាពលរដ្ឋឱ្យស្នើសុំលិខិតអនុញ្ញាតសាងសង់ជាមុន ចៀសវាងការសាងសង់ដែលខុសច្បាប់។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលរងខេត្ត បានក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ មិនឲ្យសាងសង់សំណងគ្រប់ប្រភេទ លើដីចំណីព្រែក ប្រឡាយ ទន្លេ និងដីចំណីផ្លូវឡើយ ដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈ ការរំដោះទឹក និងការអភិវឌ្ឍប្រកបដោយរបៀបរៀបរយ។

02/09/2026

អាជ្ញាធរខេត្តកណ្ដាល បានចុះសួរសុខទុក្ខភរិយាវីរៈកងទ័ពទើបសម្រាលកូន នៅក្រុងអរិយក្សត្រ និងគ្រួសារវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា

02/09/2026

រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំបើកការងារសវនកម្មផ្ទៃក្នុង នៅសាលាខេត្តកណ្តាល និងរដ្ឋបាលក្រុង-ស្រុក សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ

ខេត្តកណ្តាល៖ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិភាក្សាអំ...
02/09/2026

ខេត្តកណ្តាល៖ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីគម្រោង នៃការតម្លើងអំពូលភ្លើង LED ឆ្លាតវៃរបស់ក្រុមហ៊ុន មីនេបៀ (ខេមបូឌា) ដោយមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលខេត្ត នឹងមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ ។

​កិច្ចប្រជុំផងនេះផងដែរជាការពិភាក្សាលើប្រព័ន្ធអំពូល LED ឆ្លាតវៃនេះ មិនត្រឹមតែជួយកាត់បន្ថយការបំភាយឧស្ម័នកាបូន និងចំណាយលើថ្លៃអគ្គិសនីរបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ បង្កើនសន្តិសុខសង្គមនៅពេលយប់ និងបង្កើនសម្រស់ទីក្រុងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕

02/09/2026

អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ២០២៦

ក្រសួងព័ត៌មាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិភាក្សាត្រៀមរៀបចំសិក្ខាសាលា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វ...
02/09/2026

ក្រសួងព័ត៌មាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិភាក្សាត្រៀមរៀបចំសិក្ខាសាលា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀនចេញផ្សាយ ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២៦នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំសិក្ខាសាលា «ការលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន» ជាមួយក្រុមការងារនៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង និងឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ។កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម ឈាន លាង រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងព័ត៌មាន ឯកឧត្តម ថុង គន្ធយុឡេង ទីប្រឹក្សាក្រសួង និងជានាយករងខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយក្រុមការងារលេខាធិការដ្ឋានផងដែរ។នៅក្នុងជំនួបពិភាក្សា ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ បានលើកឡើងថា តាមរយៈការអង្កេតនៅទូទាំងប្រទេសដោយក្រុមការងារអន្តរក្រសួង ដឹកនាំដោយក្រសួងផែនការ និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញថា ថ្វីត្បិតតែប្រជាពលរដ្ឋភាគច្រើនមានការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងញៀន និងច្បាប់ពាក់ព័ន្ធក្នុងកម្រិតខ្ពស់ក៏ដោយ ប៉ុន្តែក៏នៅមានអ្នកចាញ់បោកការបញ្ឆោតហើយធ្លាក់ខ្លួនទៅប្រើប្រាស់ និងពាក់ព័ន្ធនឹងគ្រឿងញៀន។ស្ថានភាពនេះឃើញថា ការផ្សព្វផ្សាយអប់រំនៅតែមានភាពចន្លោះប្រហោងទាំងក្នុងខ្លឹមសារ វិធីសាស្ត្រ ឧបករណ៍ សម្ភារ បណ្តាញផ្សព្វផ្សាយ ការកំណត់ក្រុមគោលដៅ និងការវាស់វែងប្រសិទ្ធភាពនៃការផ្សព្វផ្សាយអប់រំ។ ដូច្នេះកិច្ចប្រជុំពិភាក្សានាពេលនេះ ដើម្បីកំណត់ថាតើអ្វីដែលយើងនឹងបន្តធ្វើរួមគ្នាដូចជា ការត្រៀមរៀបចំសិក្ខាសាលាដើម្បីប្រមូលធាតុចូលពីបណ្តាក្រសួង ស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធ សម្រាប់បទពិសោធន៍កន្លងមក កំណត់បញ្ហាប្រឈម ភាពខ្វះចន្លោះ និងស្វែងរកវិធីសាស្ត្រថ្មីៗដែលសមស្របនឹងស្ថានភាព និងការវិវត្តនៃសង្គមបច្ចុប្បន្ន។ជាមួយគ្នានេះ ឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងព័ត៌មាន បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មចំពោះការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនដែលយើងបានធ្វើរួមគ្នាតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ទាំងការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងតាមបែបឌីជីថល ការផលិតខ្សែវីដេអូអប់រំខ្លី សារអប់រំនានា និងការចុះយុទ្ធនាការផ្សព្វផ្សាយអប់រំតាមខេត្តគោលដៅផងដែរ។ បើទោះបីជាការងារផ្សព្វផ្សាយអប់រំត្រូវបានអនុវត្តយ៉ាងសកម្ម និងទូលំទូលាយក៏ពិតមែន ប៉ុន្តែយើងឃើញថា អ្នកដែលរងគ្រោះនៅតែមាន ជាពិសេសយុវជនដែលងាយនឹងធ្លាក់ចូលក្នុងការអូសទាញទៅប្រើប្រាស់គ្រឿងញៀន។ក្រសួងនឹងបន្តសហការជាមួយអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ ត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយថែមទៀត ដើម្បីឱ្យការងារផ្សព្វផ្សាយអប់រំធ្វើឡើងរឹតតែចំក្រុមគោលដៅ និងកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់៕

លិខិតអបអរសាទររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនឯកឧត្តម ឡេ មិញ ហ៊ឹង នាយករដ...
02/09/2026

លិខិតអបអរសាទររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនឯកឧត្តម ឡេ មិញ ហ៊ឹង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៨១ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

Congratulatory Letter of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, addressed to His Excellency LE Minh Hung, Prime Minister of the Socialist Republic of Viet Nam, on the occasion of the 81st Anniversary of the Independence of the Socialist Republic of Viet Nam
——————
AKP

លេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាកា...
02/09/2026

លេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

រាជធានីភ្នំពេញ ថ្ងៃទី២ ខែកញ្ញា ២០២៦– លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានចេញផ្សាយរបាយការណ៍បូកសរុបលទ្ធផលប្រតិបត្តិការ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដោយបង្ហាញពីលទ្ធផលនៃការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។

ក្នុងប្រតិបត្តិការរយៈពេលជាង ១ឆ្នាំ នេះ សមត្ថកិច្ចកម្ពុជាបានបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្នុងនោះថវិកាជាង ៣០០លានដុល្លារអាមេរិក ក្នុងគណនីធនាគារត្រូវបានបង្កក រួមទាំងទ្រព្យសម្បត្តិពាក់ព័ន្ធផ្សេងទៀតដែលកំពុងបន្តនីតិវិធីបង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។ នេះបានសបញ្ជាក់ការអនុវត្តច្បាប់ដោយភាពម៉ឺងម៉ាត់ ជាមួយវិធានការផ្លូវច្បាប់ ដើម្បីកាត់ផ្តាច់លំហូហិរញ្ញវត្ថុនិងផលនៃបទល្មើសរបស់បណ្តាញឧក្រិដ្ឋជនរបស់ឧក្រិដ្ឋជន។

ជាមួយគ្នានេះ ដំណើរការនីតិវិធីតុលាការកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ដើម្បីផ្តន្ទាទោសជនល្មើសទៅតាមផ្លូវច្បាប់ជាធរមាន។ សមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿងសរុបចំនួន ៤៤៦ ករណី ទៅកាន់តុលាការ ដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ៣,៩២៧ នាក់ រួមមានទាំងមេខ្លោង និងគូកន មកពី ២៩ សញ្ជាតិ។

ទន្ទឹមគ្នានឹងការអនុវត្តនីតិវិធីផ្តន្ទាទោសចំពោះឧក្រិដ្ឋជន សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីអាជ្ញាធរដែលរកឃើញថាមានការជាប់ពាក់ព័ន្ធផងដែរ។ ក្នុងនោះ មានសំណុំរឿងចំនួន ៤ ករណី ពាក់ព័ន្ធនឹងជនសង្ស័យ ១៥ នាក់ ត្រូវបានចាត់វិធានការ រួមមាន ព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងនគរបាលរាជធានីភ្នំពេញ, អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។

យោងតាមរបាយការណ៍នេះ កងកម្លាំងសមត្ថកិច្ចជំនាញ បានអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងបានបើកប្រតិបត្តិការស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យសរុប ៨៣២ ទីតាំង ដោយក្នុងនោះបានឈានទៅបើកប្រតិបត្តិការបង្ក្រាបបានចំនួន ៦៦៣ ទីតាំង។ ក្នុងនោះដែរ កម្លាំងសមត្ថកិច្ចបានបង្ក្រាប និងគ្រប់គ្រងមណ្ឌលឆបោក (Scam Compounds) ធំៗចំនួន ៨៦ ទីតាំង ដែលអាជ្ញាធរមានសមត្ថកិច្ចកំពុងអនុវត្តនីតិវិធីដើម្បីឈានទៅរឹបអូសតាមច្បាប់ជាធរមាន។

លេខាធិការដ្ឋាន គ.ប.ឆ.ប. បានគូសបញ្ជាក់ថា «បច្ចុប្បន្ននេះ គ្មានទៀតទេទីតាំងបទល្មើសឆបោកទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា»។ ទោះបីជាសកម្មភាពឆបោកមួយចំនួននៅតែបន្តកើតមាន ប៉ុន្តែវាបានផ្លាស់ប្តូររូបភាពទៅជាប្រតិបត្តិការតូចៗ ដែលលួចលាក់ ផ្សងព្រេង ដើម្បីធ្វើសកម្មភាពតាមបន្ទប់ជួល ផ្ទះសំណាក់ ខុនដូ តាមផ្ទះ តាមរថយន្ត ឬហាងកាហ្វេជាដើម។

តាមលេខាធិការដ្ឋាន គ.ប.ឆ.ប. ជាមួយការវិវត្តនេះ ចាំបាច់ទាមទារឱ្យមាន កិច្ចសហការ និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ក្នុងការតាមដាន និងផ្តល់ព័ត៌មានអំពីទីតាំងសង្ស័យនានា ដើម្បីឱ្យសមត្ថកិច្ចអាចចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា។

តាមរបាយការណ៍ដដែល ក្នុងប្រតិបត្តិការបោសសម្អាតនេះ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាសង្ស័យសរុបជិត ៣០,០០០ នាក់ ដែលមាន ៣៩ សញ្ជាតិ។ អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះ និងអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍ជនបរទេសបានចំនួនជាង ២២,០០០ នាក់ មកពី ៣៨ សញ្ជាតិ។

ជាមួយគ្នានេះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់លើកាស៊ីណូចំនួន ២៧ ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្នុងនោះបានដកហូតអាជ្ញាបណ្ណចំនួន ១៨ កាស៊ីណូ និងព្យួរអាជ្ញាបណ្ណចំនួន ៩ កាស៊ីណូ។ ជាងនេះ សមត្ថកិច្ចកំពុងបន្តត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ ដើម្បីចាត់វិធានការតាមច្បាប់ចំពោះកាស៊ីណូណាដែលប្រព្រឹត្តសកម្មភាពល្បែងស៊ីសង ឬភ្នាល់តាមអនឡាញ (Online Gambling / Online Sports Betting) ដោយខុសច្បាប់។

ទាំងនេះជាលទ្ធផលនៃប្រតិបត្តិការអនុវត្តច្បាប់នៅលើដីជាក់ស្តែង ដែលសម្រេចបានក្នុងក្របខណ្ឌនៃយុទ្ធនាការជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។ ទន្ទឹមនឹងនេះ កិច្ចខិតខំរបស់រាជរដ្ឋាភិបាលនៅតែបន្ត ដោយអាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ បង្ក្រាប និងរៀបចំនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីលុបបំបាត់បទល្មើសនេះឱ្យអស់ពីកម្ពុជា។

ជាមួយគ្នានេះ អាជ្ញាធរកម្ពុជាសូមស្វាគមន៍ និងអំពាវនាវជាថ្មីដល់សាធារណជន និងភាគីទាំងអស់ឱ្យចូលរួមផ្តល់ព័ត៌មាន ឬតម្រុយអំពីទីតាំងសង្ស័យនានា ដើម្បីឱ្យសមត្ថកិច្ចអាចចាត់វិធានការឆ្លើយតបបានឆាប់រហ័ស និងមានកិច្ចសហការគ្នាល្អ៕

AKP

កម្ពុជាមិនមានបំណងធ្វើឱ្យវិវាទកម្ពុជា-ថៃក្លាយជាបញ្ហាអន្តរជាតិឡើយ ហើយប្រសិនបើថៃពិតជាចង់កាត់បន្ថយការយកចិត្តទុកដាក់ពីសហគមន៍អ...
02/09/2026

កម្ពុជាមិនមានបំណងធ្វើឱ្យវិវាទកម្ពុជា-ថៃក្លាយជាបញ្ហាអន្តរជាតិឡើយ ហើយប្រសិនបើថៃពិតជាចង់កាត់បន្ថយការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ ថៃគួរដោះស្រាយមូលហេតុនៃបញ្ហាដោយដកកងកម្លាំងចេញពីទឹកដីកម្ពុជា បញ្ឈប់សកម្មភាពដែលផ្លាស់ប្តូរស្ថានភាពនៅលើដី និងអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជាដែលបានភៀសខ្លួន វិលត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព និងថ្លៃថ្នូរ។

Cambodia does not intend to internationalize the Cambodia–Thailand dispute. If Thailand genuinely wishes to reduce international attention, it should address the root causes of the problem by withdrawing its forces from Cambodian territory, ceasing activities that alter the situation on the ground, and allowing displaced Cambodian civilians to return safely and with dignity to their homes.

សេចក្តីប្រកាសរបស់អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបនឹង
សេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦

02/09/2026

កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ២០២៦

Address

Takhmao City Kandal Province
Takhmau
08251

Alerts

Be the first to know and let us send you an email when រដ្ឋបាលខេត្តកណ្តាល posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share