Chan Sarin ចាន់ សារិន

Chan Sarin ចាន់ សារិន Provide Special Education to children with Autism in Cambodia

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារអាម៉េរិក តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីចូលរ...
04/09/2026

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារអាម៉េរិក តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន ...!!

(ភ្នំពេញ)៖ ឆ្លើយតបតាមការអំពាវនាវរបស់ សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១០០.០០០ ដុល្លារ (ដប់ម៉ឺនដុល្លារអាម៉េរិក) ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន។

សូមជម្រាបជូនថា ភ្លាមៗក្រោយពីគ្រោះមហន្តរាយទឹកជំនន់នៅព្រំដែនប្រទេសចិន និងប្រទេសនេប៉ាល់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦កន្លងទៅនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីតក់ស្លុតរន្ធត់ចិត្តឥតឧបមា និងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះឧបទ្ទវហេតុគ្រោះមហន្តរាយធម្មជាតិ ដែលបានបណ្តាលឱ្យមានមនុស្សបាត់បង់ជីវិតជាង១ពាន់នាក់ រាប់ពាន់នាក់កំពុងបាត់ខ្លួន និងប្រជាពលរដ្ឋជាង១ម៉ឺននាក់ទៀតត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព ព្រមទាំងបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមជូនពរឱ្យការស្តារឡើងវិញបានឆាប់រហ័ស នៅតំបន់ដែលរងការបំផ្លិចបំផ្លាញ និងសូមជូនពរឱ្យប្រជាជននេប៉ាល់ទាំងអស់ទទួលបាននូវសុខភាពល្អ និងជោគជ័យក្នុងការងារ៕

មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ប្រាសាទតាមាន់ធំ ស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណ...
04/09/2026

មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ប្រាសាទតាមាន់ធំ ស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី

State Secretariat of Border Affairs Official: Tamone Thom Temple Lies Within Cambodian Territory Based on the 1:200,000 Scale Map, the 1908 and 1919 Indochina–Siam Commission Boundary-Marking Minutes (PV), and Thailand’s Unilaterally Drawn 1:50,000 Scale L7017 Map
——————
AKP

អ្នកខេត្តកណ្តាលយើង សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦នេះ ខេត្តកណ្តាល មានបេក្ខជនប្រឡងជាប់ សរុបចំនួន ១១,២៩៣នាក់ ស្មើន...
04/09/2026

អ្នកខេត្តកណ្តាលយើង
សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦នេះ ខេត្តកណ្តាល មានបេក្ខជនប្រឡងជាប់ សរុបចំនួន ១១,២៩៣នាក់ ស្មើនឹង ៨៥.៦០% ក្នុងនោះ៖
◦ និទ្ទេស A: ១៨៦ នាក់ (ស្រី ៩៧ នាក់)
◦ និទ្ទេស B: ៨៧៣ នាក់ (ស្រី ៥៤៥ នាក់)
◦ និទ្ទេស C: ២,២០៨ នាក់ (ស្រី ១,៤៣៤ នាក់)
◦ និទ្ទេស D: ៤,០២៨ នាក់ (ស្រី ២,៤៦៨ នាក់)
◦ និទ្ទេស E: ៣,៩៩៨ នាក់ (ស្រី ២,១៩១ នាក់)

សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្...
04/09/2026

សេចក្តីប្រកាសព័ត៌មាន

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា ៖

នៅព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ដឹកនាំធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) សរុបចំនួន ២២រូប តំណាងមកពី ១៨ប្រទេស ស្តីពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា–ថៃ នៅទីស្តីការក្រសួងការពារជាតិ។

Unofficial Translation
Press Release

The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:

On the morning of September 3, 2026, His Excellency Lieutenant General Rath Dararoth, Secretary of State of the Ministry of National Defence, led a briefing for the Military Attaché Corps Phnom Penh (MACPP), comprising 22 representatives from 18 countries, on the latest developments and situation along the Cambodia–Thailand border. The briefing was held at the Ministry of National Defence.

04/09/2026

ឯកឧត្តម ប៉ែន បូណា៖ ចាប់តាំងពីសេចក្តីប្រកាសរួមនេះចូលជាធរមានមកដល់បច្ចុប្បន្ន កម្ពុជាបានផ្ញើកំណត់ទូតជាច្រើនលើកទៅសមភាគីថៃដើម្បីស្នើបើកកិច្ចប្រជុំពិសេស JBC និងស្នើចាត់បញ្ជូនក្រុមអ្នកជំនាញចម្រុះបន្តចុះវាស់វែងលើដីជាក់ស្តែង។ ប៉ុន្តែ ភាគីថៃតែងរកលេសដើម្បីពន្យារពេលកិច្ចប្រជុំនិងការចុះវាស់វែងលើដីជាក់ស្តែងជាបន្តបន្ទាប់។

04/09/2026

សូមអញ្ជើញមកស្វែងយល់ និងទទួលយកបទពិសោធន៍ពី រដូវកាលដ៏ស្រស់ស្អាត ដែលធម្មជាតិ បេតិកភណ្ឌ វប្បធម៌ និងស្នាមញញឹម រួមបញ្ចូលគ្នាយ៉ាងស្រស់ស្អាត បង្កើតជាមន្តស្នេហ៍ដ៏ពិសេស និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន នៅលើទឹកដីកម្ពុជា។

Come and discover, and immerse yourself in the beauty of a remarkable season, where nature, heritage, culture, and warm smiles come together in harmony, creating a unique charm and unforgettable memories in the heart of Cambodia.

ផលិតដោយ៖ KiloTRAVEL x Angkor Mansion & Residence
&Residence #ទឹកដីដ៏ស្រស់ស្អាតរបស់កម្ពុជា

Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
🫥 CoolApp
📱Twitter
🎞YouTube
📷Instagram
🖥Website

04/09/2026

សារព័ត៌មានអាល្លឺម៉ង DW News បានរាយការណ៍ពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជាក្នុងខេត្តបន្ទាយមានជ័យ ដែលយោធាថៃបានបិទផ្លូវដោយដាក់កុងតឺន័រ រាយលួសបន្លា មិនឱ្យប្រជាពលរដ្ឋជាជនភៀសសឹកវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។ លោក Georg Matthes បានរាយការណ៍ថាកម្ពុជានិងថៃមានបទឈប់បាញ់ជាមួយគ្នា ប៉ុន្តែមានភាពផុយស្រួយ។ លោកធ្លាប់បានមកប្រទេសកម្ពុជាកាលពីឆ្នាំកន្លងទៅមុនការបើកការវាយប្រហារឈ្លានពានកម្ពុជាសាជាថ្មីនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ រវាងស្ថានភាពកាលពីមួយឆ្នាំមុន គឺខុសគ្នាដែលយោធាថៃបានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។

04/09/2026

ទៅមុខមួយជំហ៊ានទៀតហើយបាទ ៕

រដ្ឋបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេ...
03/09/2026

រដ្ឋបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា
ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តនឹងរៀបចំបញ្ជីឈ្មោះអ្នកទទួលការលទ្ធកម្មគម្រោងមូលនិធិឃុំសង្កាត់ សម្រាប់ឆ្នាំ២០២៧។
អាស្រ័យហេតុនេះ សូមក្រុមហ៊ុនឬអ្នកទទួលការ ឬសាធារណជន ដែលមានបំណងចង់ដាក់ពាក្យ(ឥតគិតថ្លៃ) សូមទំនាក់ទំនងមករដ្ឋបាលខេត្តកណ្តាល(ទីចាត់ការផែនការនិងវិនិយោគខេត្តកណ្តាល) នៅរៀងរាល់ម៉ោងធ្វើការ។

Address

115
Takhmau

Alerts

Be the first to know and let us send you an email when Chan Sarin ចាន់ សារិន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Chan Sarin ចាន់ សារិន:

Shortcuts

Share