វិទ្យុ FM ជាតិគោកធ្លក 92.5MHz ខេត្តតាកែវ

  • Home
  • Cambodia
  • Takeo
  • វិទ្យុ FM ជាតិគោកធ្លក 92.5MHz ខេត្តតាកែវ

វិទ្យុ FM ជាតិគោកធ្លក 92.5MHz ខេត្តតាកែវ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from វិទ្យុ FM ជាតិគោកធ្លក 92.5MHz ខេត្តតាកែវ, Government Organization, Takeo.

ក្រសួងធនធានទឹក​ជូនដំណឹងស្តីពី​៖ស្ថានភាពធាតុអាកាសពីថ្ងៃ២៥-៣១ ខែមករា ឆ្នាំ២០២៣ អាចចុះត្រជាក់ពីមធ្យមទៅខ្លាំង ជាពិសេសខេត្តរត...
24/01/2023

ក្រសួងធនធានទឹក​ជូនដំណឹងស្តីពី​៖ស្ថានភាពធាតុអាកាសពីថ្ងៃ២៥-៣១ ខែមករា ឆ្នាំ២០២៣ អាចចុះត្រជាក់ពីមធ្យមទៅខ្លាំង ជាពិសេសខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ និងឧត្តរមានជ័យ​ ៕

12/06/2020
10/08/2018

(ភ្នំពេញ)៖ គេហទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ត្រូ.....

ឯកឧត្តម ឡាយ វណ្ណៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចែកជូនអំណោយមនុស្សធម៌របស់ស...
15/05/2017

ឯកឧត្តម ឡាយ វណ្ណៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចែកជូនអំណោយមនុស្សធម៌របស់សាខា ជូនដល់គ្រួសារអតីតយុទ្ធជន និងពលីចំនួន ៩១៧គ្រួសារ នៅស្រុកត្រាំកក់ នៅព្រឹកថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៧ ។

ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា វីរជនពិតប្រាកដរបស់យើងគឺបងប្អូនយុទ្ធជន និងអតីតយុទ្ធជន មិនមែនជាពួកពូកែដើរជេរ លាបព័ណ៌ ញុះញង់ដូចគណបក្សនយោបាយមួយចំនួនតែងតែលើកតម្កើននោះទេ

ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនអតីតយុទ្ធជន និងគ្រួសារពលី ចំនួន ៩១៧នាក់ ក្នុងស្រុកត្រាំកក់ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានសង្កត់ធ្ងន់ថា វីរៈជនពិតប្រាកដរបស់យើងទាំងអស់គ្នាគឺបងប្អូនអតីតយុទ្ធជនរបស់យើងនេះហើយ ដែលបានលះបង់គ្រប់បែបយ៉ាង សុខចិត្តរស់នៅឆ្ងាយពីក្រុមគ្រួសារ លះបង់សាច់ស្រស់ ឈាមស្រស់ យកទ្រូងទៅពាំងគ្រាប់រហូតដល់អ្នកខ្លះធ្លាក់ខ្លួនពិការ ខ្លះពលីជីវិតចោលក្រុមគ្រួសារ ។ នេះទើបជាវីរៈជនពិតៗរបស់យើងទាំងអស់គ្នា មិនមែនដូចគណបក្សមួយចំនួនដែលតែងតែលើកតម្កើនពួកដែលពូកែជេររាជរដ្ឋាភិបាល ពួកដើរលាបព័ណ៌អ្នកដែលមិនគាំទ្រខ្លួន ពួកដើរញុះញង់បំបែកបំបាក់ឯកភាពជាតិថាជាវីរៈជនរបស់គេនោះទេ។
ឯកឧត្តមបន្តថា បងប្អូនអតីតយុទ្ធជនបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នងការំដោះទឹកដីពីកណ្តាប់ដៃពួកប្រល័យពូជសាសន៍ ហើយថែមទាំងការពារ កសាង និងអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃនេះ។ បើគ្មានការចូលរួមរបស់បងប្អូន បើគ្មានការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន យើងទាំងអស់គ្នាក៏គ្មានថ្ងៃនេះដែរ។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានពាំនាំនូវពាក្យផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមន៍អតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់និន្នាការនយោបាយ ជាពិសេសក្រុមគ្រួសារអតីតយុទ្ធជន យោធិនពលី ពិការ៕

ឯកឧត្តម ម៉ម ប៊ុនហេង ដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋជាងពីរពាន់នាក់នៅឃុំញេញ៉ង ខេត្តតាកែវ ដោយឥ...
13/05/2017

ឯកឧត្តម ម៉ម ប៊ុនហេង ដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋជាងពីរពាន់នាក់នៅឃុំញេញ៉ង ខេត្តតាកែវ ដោយឥតគិតថ្លៃ

(តាកែវ)៖ ក្រុមប្រជាពលរដ្ឋទាំងក្មេងនិងចាស់នៅក្នុងឃុំញ៉េញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវប្រមាណជាងពីរពាន់នាក់ដែលមានជំងឺប្រចាំកាយ ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ម៉ម ប៊ុនហេង ចុះមកជួយព្យាបាលជំងឺដល់ភូមិឃុំដោយឥតគិតថ្លៃ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧។

ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា ការចុះមកពិនិត្យព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនៅថ្ងៃនេះគឺ មានកត្តាពីរដែលជំរុញឲ្យលោក ត្រូវតែមកជួយដល់បងប្អូននៅឃុំញ៉េញ៉ងនេះវិញ ដោយសារតែ ទី១ លោកជាអតីត ធ្លាប់រស់នៅក្នុងឃុំញេញ៉ងនេះជាមួយនិងបងប្អូន ដែលធ្លាប់ឆ្លងកាត់ការលំបាកជាមួយគ្នា កាលពីសម័យដែលប្រទេសមានសង្គ្រាម រហូតមកដល់ពេលនេះប្រទេសរបស់យើងមានសុខសន្តិភាព និងការអភិវឌ្ឍន៍នៅគ្រប់ទីកន្លែង។
ទី២ ដោយសារតែលោកមានសំណាង ដែលសម្តេចតេជោ ហ៊ុន សែន បានតែងតាំងរូបលោកជារដ្ឋមន្ត្រីក្រសួងសុខាភិបាលផង ទើបលោកមានលទ្ធភាពអាចនាំក្រុមគ្រូពេទ្យជំនាញទាំងអស់នេះ មកព្យាបាលជំងឺជូនបងប្អូននៅពេលនេះបានដោយមិនគិតថ្លៃអ្វីទាំងអស់។

ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង បានបន្តថា នេះជាសកម្មភាពមនុស្សធម៌មួយដែលចង់ឆ្លុះបង្ហាញពីការចេះជួយគ្នាទៅវិញទៅមក និងជាការចូលរួមចំណែកមួយផ្នែក ក្នុងការកាត់បន្ថយនៅភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលកំពុងតែមានការខ្វះខាត ដែលមិនចង់ឲ្យប្រជាពលរដ្ឋចំណាយអស់ថវិការច្រើន ក្នុងការធ្វើដំណើរទៅព្យាបាលជំងឺនៅរាជធានីភ្នំពេញ ឬតំបន់ឆ្ងាយៗ ទើបបានជាលោកដឹកនាំក្រុមគ្រូពេទ្យ ដែលមានជំនាញគ្រប់មុខទាំងអស់នេះចុះមកពិនិត្យ និងធ្វើការព្យាបាលជូនបងប្អូនប្រជាពលរដ្ឋរបស់យើងដល់ភូមិ ឃុំតែម្តង ហើយការព្យាលនេះដែរ គឺមិនមានការគិតថ្លៃសេវាអ្វីទាំងអស់ ។

ឆ្លៀកក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ចាន់ សារុន ប្រធានក្រុមការងារចុះជួយស្រុកត្រាំកក់ បានថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចឹត្តរបស់លោក ម៉ម ប៊ុនហេង ចុះមកជួយព្យាបាលជំងឺដល់ប្រជាពលរដ្ឋនៅពេលនេះគឺជាស្មារតីមនុស្សធម៌សុទសាធ ដោយស្ដែងចេញពីសេចក្ដីស្រលាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមខ្មែរដូចគ្នា ខ្មែរស្រលាញ់ខ្មែរ ពោលគឺការព្យាបាលនេះមិនប្រកាន់បក្សពួក ពណ៌សម្បុរ សាសនាឬនិន្នាការនយោបាយអ្វីនោះឡើយ។

ការព្យាបាលរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលនេះជូនដល់ប្រជាពលរដ្ឋ គឺជាការយកចិត្តទុកដាក់ និងគិតគូរជានិច្ចពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែគិតគូរជានិច្ចនូវសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចង់អោយមានសុខសុវត្តិភាព និងមានសុខភាពល្អគ្រប់គ្នា ។

លោក សុខ សំណាង ជាប្រជាពលរដ្ឋរស់នៅឃុំញេញ៉ង បានសំដែងការគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពរបស់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរពីរសុខទុករបស់ប្រជាពលរដ្ឋ ព្រោះកត្តាសុខភាពនេះ គឺជាកត្តាចំបងមួយដែលរួមចំណែកក្នុងការកាត់បន្ថយនៅភាពក្រីក្រ ហើយក៏ជាកត្តាមួយដែលធ្វើអោយប្រជាពលរដ្ឋទាំងមូល រស់នៅជាមួយក្រុមគ្រួសារដោយមានសុភមង្គលផងដែរ៕

09/05/2017

FRESH NEWS to your Mobile & Desktop

Address

Takeo

Website

Alerts

Be the first to know and let us send you an email when វិទ្យុ FM ជាតិគោកធ្លក 92.5MHz ខេត្តតាកែវ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to វិទ្យុ FM ជាតិគោកធ្លក 92.5MHz ខេត្តតាកែវ:

Share