Vmc2020_បរិស្ថាន

Vmc2020_បរិស្ថាន Volunteer work

29/09/2022
20/07/2021
រុក្ខទិវា​ ៩​ កក្កដា​ 🌱🌿🌾 #បរិស្ថាន #រូបភាពចាស់
09/07/2021

រុក្ខទិវា​ ៩​ កក្កដា​ 🌱🌿🌾
#បរិស្ថាន
#រូបភាពចាស់

08/07/2021
🇰🇭អបអរសាទរខួបលើកទី៤ ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ០៨ កក្កដា ២០១៧ - ០៨ កក្កដា ២០២១។  #មោទកភ...
08/07/2021

🇰🇭អបអរសាទរខួបលើកទី៤ ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ០៨ កក្កដា ២០១៧ - ០៨ កក្កដា ២០២១។
#មោទកភាពជាតិខ្មែរ
#ប្រាសាទសំបូរព្រៃគុក

អបអរសាទរខួបទី១៣ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ( ៧ កក្កដា ២០០៨~ ៧ កក្កដា ២០២១)--ប្រាសាទព្រះវិ...
07/07/2021

អបអរសាទរខួបទី១៣ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ( ៧ កក្កដា ២០០៨~ ៧ កក្កដា ២០២១)
--
ប្រាសាទព្រះវិហារដ៏ពិសិដ្ឋរបស់ខ្មែរត្រូវបានគណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូសម្រេចបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំលើកទី៣២របស់ខ្លួននៅទីក្រុងកេប៊ិច​​ ប្រទេសកាណាដា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។

ព្រឹត្តិការណ៍នៅឆ្នាំ២០០៨ នោះដែរ គឺជាមេរៀនដាស់តឿន ស្មារតីកូនខ្មែរជំនាន់ក្រោយគ្រប់កាលៈទេសៈ ឲ្យតៀមខ្លួនក្នុងការការពារបូរណភាពដែនដី អធិបតេយ្យភាព និងកេរមរតកដូនតាខ្មែរ ។ លើសពីនេះទៅទៀត ថ្ងៃនេះយើងក៏រំលឹកទៅដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា និងភាពអង់អាចក្លាហានរបស់កងកម្លាំងការពារទឹកដីដែលជាសរមភូមិមុខ ក្នុងការប្រកាន់ជំហរលើដំណោះស្រាយដោយសន្តិវិធី បន្តឈរការពារមរតកមិនអាចកាត់ថ្លៃបានមួយនេះ។

ក្នុងនាមជាប្រជាជាតិខ្មែរ យើងទាំងអស់គ្នាពិតជាមានមោទនភាព និងចងចាំមិនភ្លេចនូវបេសកកម្មដ៏ថ្លៃថ្លា និងមានអត្ថន័យជាប្រវត្តិសាស្រ្តរបស់​ថ្នាក់ដឹកនាំព្រះរាជាណាចក្រ​កម្ពុជា។ ស្មារតីសេ្នហាជាតិ និងការចូលរួមសាមគ្គីគ្នា ជាធ្លុងមួយរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈដែលជាកម្លាំងសមរភូមិក្រោយ គឺជាការចូលរួមដោយខានមិនបានក្នុងស្មារតីមហាគ្រួសារខ្មែរ។ រួមគ្នាថែរក្សាការពារសម្បត្តិមរតកដូនតាយើងទាំងអស់គ្នា។

#ប្រាសាទព្រះវិហារ
#បេតិកភណ្ឌពិភពលោក

06/07/2021

គ្រាប់ពូជនៃទ្រព្យ​គឺផ្នត់គំនិត
រៀនជំនាញពិត​ដឹកនាំជីវិតអោយដល់គោលដៅ 🎯 សិក្សារយៈពេលបីថ្ងៃ
ថ្ងៃទី 07.07.02021 ម៉ោង 7:50យប់ ដល់ 11:11យប់
ថ្ងៃទី 08.07.2021 ម៉ោង 7:50យប់ ដល់ ម៉ោង 11:11 យប់
ថ្ងៃទី 09.07.2021 ម៉ោង 11:11 យប់ ដល់ ម៉ោង 1:11 ភ្លឺ
រៀនតាម Zoom
វគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំផែនទីជីវិត ( Mind Map )
🎯 តិចនិច ព្យាបាលជំងឺខ្ចិល
🎯 តិចនិច ព្យាបាលមហារីកគ្មានគោលដៅ
🎯 តិចនិចរៀបចំផ្លូវជីវិតស្គាល់ខ្លួនឯងច្បាស់
🎯 តិចនិចរៀបចំពេលវេលា 24ម៉ោងអោយពេញតម្លៃ
🎯 តិចនិចរៀបចំវិថីជីវិតអោយសុក្រឹតត្រឹមត្រូវ
🎯 តិចនិចរៀបចំប្រព័ន្ធដឹកនាំជីវិតទាំងផ្នែកការងារ និងទំនាក់ទំនង
🎯 តិចនិច បំបាត់ក្រហូងបញ្ហាជីវិត
🎯 តិចនិច សាងសង់គ្រឹះគ្រប់គ្រងហិវញ្ញវត្ថុ
🎯 តិចនិច ដំឡើងផែនទីជីវិតអោយមានប្រសិទ្ធិភាព ។

សហភាពសហព័ន្ធយុវជនកម្ពុជា៖​ https://www.facebook.com/570451822970578/posts/4787868901228828/?d=n

04/07/2021

អីយ៉ាស់!!! កម្មវិធី NexGen Speaking Series – Virtual Program បាននាំយកនូវប្រធានបទថ្មីមួយទៀតហើយ ការចូលរួមរបស់យុវជន លើកិច្ចការងារសង្គម (Youth Engagement on Volunteer Work) សូមកុំភ្លេចចូលរួមជាមួយយើងខ្ញុំទាំងអស់គ្នាណា!!!
ចុះឈ្មោះតាមតំណរខាងក្រោម :
https://docs.google.com/forms/d/e/1FAIpQLSe45uNiQDIA2Fd0Zomi30X68-TCQOIaYXbPbqwKda8I9mubeQ/viewform

01/07/2021

សេចក្ដីជូនដំណឹងស្តីពីឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test)

យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ និងដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូន ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រងទាំងអស់ ជ្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣,៧ ដុល្លារអាម៉េរិក ក្នុងមួយឧបករណ៍។ ឧបករណ៍តេស្តរហ័សនេះ នឹងត្រូវលក់ជូនក្នុងគោលដៅយកទៅប្រើប្រាស់តែប៉ុណ្ណោះ ដោយមិនត្រូវយកទៅលក់បន្តឡើយ។

ក្នុងន័យនេះ ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រងទាំងអស់ ដែលមានបំណងចង់យកសំណាកលើបុគ្គលិក និយោជិត កម្មកររបស់ខ្លួន អាចទំនាក់ទំនងមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីទិញឧបករណ៍តេស្តរហ័សនេះ តាមរយៈ តេឡេក្រាម t.me/rapidtestkh ឬលេខទូរសព្ទ 123 / 067 818 782 / 017 848 108 / 077 867 957 នៅរៀងរាល់ម៉ោងធ្វើការ។ ចំពោះការទូទាត់អាចផ្ទេរមកគណនីធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) របស់ក្រសួង ដែលមានឈ្មោះគណនី MPTC និងលេខគណនី 567 789 123។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាលលើការយកសំណាកនេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព មុននឹងប្រគល់ឧបករណ៍តេស្តរហ័សនេះ។

អាស្រ័យហេតុនេះ សូមថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រងទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។

Address

Rokaknong
Takeo
21402

Website

Alerts

Be the first to know and let us send you an email when Vmc2020_បរិស្ថាន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Vmc2020_បរិស្ថាន:

Share