មន្ទីរកិច្ចការនារី ខេត្ដតាកែវ Department of Women's Affairs Takeo Province

  • Home
  • Cambodia
  • Takeo
  • មន្ទីរកិច្ចការនារី ខេត្ដតាកែវ Department of Women's Affairs Takeo Province

មន្ទីរកិច្ចការនារី ខេត្ដតាកែវ Department of Women's Affairs Takeo Province This is the official page of the Department of Women's Affairs Takeo, Cambodia.

លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវបានអញ្ជើញចូលរួម"ពិធីសំណេះសំណាលជាមួយនិវត្តន៍ជននិងអតីតយុទ្ធជននៅស្រុកបាទ...
02/09/2026

លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវបានអញ្ជើញចូលរួម"ពិធីសំណេះសំណាលជាមួយនិវត្តន៍ជននិងអតីតយុទ្ធជននៅស្រុកបាទី ខេត្តតាកែវ"!!!
===============

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវបានអញ្ជើញចូលរួម"ពិធីសំណេះសំណាលជាមួយនិវត្តន៍ជននិងអតីតយុទ្ធជននៅស្រុកបាទី ខេត្តតាកែវ" ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ។

ពិធីប្រារព្ធធ្វើឡើងនៅសាលាស្រុកបាទី៕

#មន្ទីរកិច្ចការនារីខេត្តតាកែវ

លោកស្រី មិន រដ្ឋា មន្ត្រីការិ.អភិវឌ្ឍន៍សេដ្ឋកិច្ច រួមជាមួយ លោកស្រី ណាត ស៊ីណាលីនដា និងលោកស្រី ថង ដានី មន្ត្រីនៃមន្ទីរកិច្...
01/09/2026

លោកស្រី មិន រដ្ឋា មន្ត្រីការិ.អភិវឌ្ឍន៍សេដ្ឋកិច្ច រួមជាមួយ លោកស្រី ណាត ស៊ីណាលីនដា និងលោកស្រី ថង ដានី មន្ត្រីនៃមន្ទីរកិច្ចការនារីខេត្តតាកែវ​បានចុះតាមដានវ​គ្គ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈតម្បាញ នៅឃុំពេជសារ ស្រុកកោះអណ្ដែត
==========

ខេត្តតាកែវ ៖ (ស្រុកកោះអណ្ដែត) នាថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី មិន រដ្ឋា មន្ត្រីការិ.អភិវឌ្ឍន៍សេដ្ឋកិច្ច រួមជាមួយ លោកស្រី ណាត ស៊ីណាលីនដា និងលោកស្រី ថង ដានី មន្ត្រី នៃមន្ទីរកិច្ចការនារីខេត្តតាកែវបានចុះតាមដានវ​គ្គ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈតម្បាញ នៅឃុំពេជសារ ស្រុកកោះអណ្ដែត ក្នុងគោលបំណង​តាម​ដាន​សកម្មភាពសិក្សា លទ្ធផលទទួលបានរបស់សិស្ស និងការ​បង្រៀន​របស់​គ្រូ​ដែល​បានអនុវត្តក្នុងរយៈពេលកន្លងមក។

បងប្អូន អ៊ំ ពូ មីង និងសិស្សានុសិស្សអាចអញ្ជើញមកដាក់ពាក្យចុះឈ្មោះចូលរៀនបានដោយឥតគិតថ្លៃ នៅរៀងរាល់ម៉ោងធ្វើការបាន នៅមន្ទីរកិច្ចការនារីខេត្តតាកែវ ឬ នៅទីតាំងបង្រៀនផ្ទាល់ នៅភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ។
លេខទូរស័ព្ទទំនាក់ទំនង ៖ ០៩៣ ៣០ ៣០ ៤៧ / ០៧៧ ២៩៦ ១៦៥

លោកស្រីតំណាងមន្ទីរកិច្ចការនារី ២ រូប នៃមន្ទីរកិច្ចការនារីខេត្តតាកែវបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការធ្វើផែនការ ត...
01/09/2026

លោកស្រីតំណាងមន្ទីរកិច្ចការនារី ២ រូប នៃមន្ទីរកិច្ចការនារីខេត្តតាកែវបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការធ្វើផែនការ តាមដានត្រួតពិនិត្យ និងវាយតម្លៃគម្រោង និងកម្មវិធី» !!!
========
​តាកែវ៖ ព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី យ៉ង សំអាត ប្រធានការិយាល័យ លោកស្រី ទិត សាលី អនុប្រធានការិយាល័យផែនការ និងស្ថិតិនៃមន្ទីរកិច្ចការនារីខេត្តតាកែវ បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការធ្វើផែនការ តាមដានត្រួតពិនិត្យ និងវាយតម្លៃគម្រោង និងកម្មវិធី» ដែលស្ថិតក្រោមអធិបតីភាពលោក ហង្ស សុវិទ្យា ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍន៍នៃសាលាជាតិផែនការ និងស្ថិតិ និងជាតំណាង ឯកឧត្តម ទ្រី សុធារិទ្ធ នាយកសាលាជាតិផែនការ និងស្ថិតិ។

​វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនៅ សាលប្រជុំមន្ទីរផែនការខេត្តតាកែវ និងមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធសរុបចំនួន ៥១ នាក់ ៕

លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវបានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ...
01/09/2026

លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវបានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ចូលរួម ដាក់កម្រងផ្កា និង គោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន !!!
================

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវបានអញ្ជើញចូលរួមអមដំណើរឯកឧត្តម ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ចូលរួម ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាធម្មសទ្ធាភិរ័ក្ខសិរីញាណអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១២ៈ២៩នាទីរំលងអធ្រាតក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ៕

លោកស្រី តំណាងមន្ទីរកិច្ចការនារីខេត្តតាកែវ បានចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តរបស់គណៈកម្មាធិក...
31/08/2026

លោកស្រី តំណាងមន្ទីរកិច្ចការនារីខេត្តតាកែវ បានចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ !!!
=======

​ខេត្តតាកែវ៖ ថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ លោកស្រី រ័ត្ន ប៉ាណា ប្រធានការិយាល័យស្ត្រីនិងសុខភាពស្ត្រីនិងការអប់រំនៃមន្ទីរកិច្ចការនារីខេត្តតាកែវ បានចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ ដែលស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សុខ ពុទ្ធិវុធ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល ស.ស.យ.ក. និងជាប្រធាន ស.ស.យ.ក. ខេត្តតាកែវ។

​កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រីសមាជិកគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ លោកប្រធានគណៈកម្មាធិការ ស.ស.យ.ក. ក្រុង ស្រុកទាំង១០ ទូទាំងខេត្ត លោក លោកស្រី ប្រធានក្រុមការងារ ស.ស.យ.ក. បម្រើការនៅតាមអង្គភាព មន្ទីរ ជុំវិញខេត្ត និងលេខាធិការដ្ឋាន ស.ស.យ.ក. ខេត្តតាកែវ សរុបប្រមាណជាង ១០០នាក់ ៕

លោក ចក់ ច័ន្ទសម្បត្តិឧត្តម អនុប្រធានការិយាល័យព័ត៌មាន នៃមន្ទីរកិច្ចការនារីខេត្តតាកែវ បានចូលរួមចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័...
28/08/2026

លោក ចក់ ច័ន្ទសម្បត្តិឧត្តម អនុប្រធានការិយាល័យព័ត៌មាន នៃមន្ទីរកិច្ចការនារីខេត្តតាកែវ បានចូលរួមចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធឃុំ សង្កាត់ តាមប្រព័ន្ធអនឡាញ ជូនប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ !!!
==========

​ស្រុកបាទី៖ ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក ចក់ ច័ន្ទសម្បត្តិឧត្តម អនុប្រធានការិយាល័យព័ត៌មាន នៃមន្ទីរកិច្ចការនារីខេត្តតាកែវ បានចូលរួមចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធឃុំ សង្កាត់ តាមប្រព័ន្ធអនឡាញ ជូនប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលស្ថិតក្រោមការសម្របសម្រួលដោយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តតាកែវ។

​កម្មវិធីនេះធ្វើឡើងនៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ និងមានការអញ្ជើញចូលរួមពីមន្ត្រីតំណាងមកពីមន្ទីរ-អង្គភាពជុំវិញខេត្ត៕

លោកស្រី អន សារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវរួមជាមួយលោកស្រីប្រធានការិ. អនុប្រធានការិ. និងមន្ត្រី០៦រូប នៃមន្ទីរក...
28/08/2026

លោកស្រី អន សារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវរួមជាមួយលោកស្រីប្រធានការិ. អនុប្រធានការិ. និងមន្ត្រី០៦រូប នៃមន្ទីរកិច្ចការនារីខេត្តតាកែវបានចូលរួម "កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តតាកែវ"!!!
====================

ខេត្តតាកែវ៖ ព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកស្រី អន សារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវរួមជាមួយលោកស្រីប្រធានការិ. អនុប្រធានការិ. និងមន្ត្រី០៦រូប នៃមន្ទីរកិច្ចការនារីខេត្តតាកែវបានចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តតាកែវស្ថិតក្រោមអធិបតីភាពលោកស្រី កិម គឹមអាង សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តតាកែវ។

កិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំទីចាត់ការផែនការវិនិយោគខេត្ត និងមានការអញ្ជើញចូលរួមដោយ លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តតាកែវ សរុបចំនួន២៦នាក់ ស្រី១៩នាក់៕

#មន្ទីរកិច្ចការនារីខេត្តតាកែវ
#គ.ក.ស.កខេត្តតាកែវ

28/08/2026

វគ្គបណ្ដុះបណ្ដាលស្ដីពី ការទប់ស្កាត់ការរំលោភបំពានលើស្ត្រី និងក្មេងស្រី !!!

#មន្ទីរកិច្ចការនារីខេត្តតាកែវ

វគ្គបណ្តុះបណ្តាលស្តីពី ការកែទម្រង់រដ្ឋបាល នៅមន្ទីរកិច្ចការនារីខេត្តតាកែវ  ថ្ងៃទី ២៦ សីហា ឆ្នាំ២០២៦ !!!============តាកែវ ...
26/08/2026

វគ្គបណ្តុះបណ្តាលស្តីពី ការកែទម្រង់រដ្ឋបាល នៅមន្ទីរកិច្ចការនារីខេត្តតាកែវ ថ្ងៃទី ២៦ សីហា ឆ្នាំ២០២៦ !!!
============

តាកែវ ៖ ព្រឹកថ្ងៃពុធ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវរួមជាមួយលោកស្រីអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីនៃមន្ទីរកិច្ចការនារី បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការកែទម្រង់រដ្ឋបាល ដែលស្ថិតក្រោមអធិបតីភាពលោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការទទួលបន្ទុកការងាររដ្ឋបាល នៃក្រសួងកិច្ចនារី លោក ស៊ុំ វណ្ណស៊ាន អគនាយករងនៃអគ្គលេខាធិការដ្ឋាន លោកស្រី ម៉ន រតនា ប្រធានមន្ទីកិច្ចការនារខេត្តតាកែវ ។

វគ្គបណ្តុះបណ្តាលមានការអញ្ជើញចូលរួមពី មន្ត្រីរាជការទទួលបន្ទុកការងាររដ្ឋបាល មកពីមន្ទីរកិច្ចការនារី រាជធានី ខេត្តចំនួន៩ខេត្តរួមមាន ខេត្តកំពត កែប ព្រះសីហនុ កំពង់ស្ពឺ កោះកុង កណ្តាល ក្រចេះ ខេត្តតាកែវ និងរាជធានីភ្នំពេញ សរុបចំនួន ៥០ នាក់ ស្រី្តនាក់ ៣៧នាក់ ក្នុងគោលបំណង លើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការងារ និងសមិទ្ធកម្មក្នុងអង្គភាព ដល់មន្ត្រីក្រសួង និងមន្ត្រីមន្ទីកិច្ចការនារីខេត្ត៕

លោកស្រី អន សារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៣០ឆ្ន...
26/08/2026

លោកស្រី អន សារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៣០ឆ្នាំ របស់ក្រុមប្រឹក្សាធម្មនុញ្ញ !!!
===========

​ខេត្តតាកែវ៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦
លោកស្រី អន សារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៣០ឆ្នាំ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ ពុទ្ធរស្មី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។

​ប្រជុំធ្វើឡើងនៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ (អគារច្រកចេញចូលតែមួយ) និងមានការអញ្ជើញចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ប្រធានសាលាដំបូងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង ស្រុក សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក នាយកទីចាត់ការសាលាខេត្ត និងប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំង១០០ឃុំ-សង្កាត់៕

Address

Takeo
Takeo

Opening Hours

Monday 08:00 - 16:30
Tuesday 08:00 - 16:30
Wednesday 08:00 - 16:30
Thursday 08:00 - 16:30
Friday 08:00 - 16:30

Telephone

+85532931258

Website

Alerts

Be the first to know and let us send you an email when មន្ទីរកិច្ចការនារី ខេត្ដតាកែវ Department of Women's Affairs Takeo Province posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីរកិច្ចការនារី ខេត្ដតាកែវ Department of Women's Affairs Takeo Province:

Shortcuts

Share