24/04/2026
ចងចាំមេរៀនប្រវត្តិសាស្ត្រ ១៧ មេសា ដើម្បីកុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ
១៧ មេសា ១៩៧៥ គឺជាការចាប់ផ្តើមនៃរបបអាវខ្មៅដ៏ខ្មៅងងឹត ដែលបានបំផ្លិចបំផ្លាញកម្ពុជា និងសម្លាប់ជីវិតប្រជាពលរដ្ឋស្លូតត្រង់ជិត ២ លាននាក់។ ក្នុងឱកាសគោរពវិញ្ញាណក្ខន្ធនៅមជ្ឈមណ្ឌលជើងឯក កាលពីថ្ងៃទី២០ មេសា ២០២៦ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន បានសង្កត់ធ្ងន់ថា៖
យើងត្រូវតែចងចាំការឈឺចាប់នេះ ដើម្បីការពារកុំឱ្យនយោបាយជ្រុលនិយម និងការបែកបាក់ខ្មែរនិងខ្មែរកើតមានជាថ្មី ហើយត្រូវរួមគ្នាការពារសន្តិភាព និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដើម្បីធានាថា "របបប្រល័យពូជសាសន៍នឹងមិនកើតមានជាលើកទី២" នៅលើទឹកដីអង្គរ។