ព័ត៌មានថ្មី ទាន់ហេតុការណ៍ Cam Hot News

ព័ត៌មានថ្មី ទាន់ហេតុការណ៍ Cam Hot News This page is for general news

ដឹងរឿងនេះភ្លាម ធ្វើឱ្យ ឧកញ៉ា ស្រី ចាន់ថន ឡើងរលីងរលោងទឹកភ្នែក រួចប្រកាសធ្វើរឿងនេះជូនហើយ នោះគឺ...នាថ្ងៃនេះ យ៉ុង ស្រីនីត ដែ...
06/05/2026

ដឹងរឿងនេះភ្លាម ធ្វើឱ្យ ឧកញ៉ា ស្រី ចាន់ថន ឡើងរលីងរលោងទឹកភ្នែក រួចប្រកាសធ្វើរឿងនេះជូនហើយ នោះគឺ...

នាថ្ងៃនេះ យ៉ុង ស្រីនីត ដែលរស់នៅ ខេត្ត មណ្ឌលគីរី បានលាចាកលោកនេះបាត់ទៅហើយ ទំាងវ័យក្មេង ដោយសារ ជំងឺសួត និងជំងឺបេះដូងយ៉ាងធ្ងន់ធ្ងរ។

ដឹងរឿងនេះភ្លាមធ្វើឱ្យ ឧកញ៉ា ស្រី ចាន់ថន ទប់ចិត្តលែងជាប់ហើយ ក៏សម្រេចចិត្តធ្វើរឿងនេះជូនហើយ ដោយប្រកាសថា "ស្របពេលខ្ញុំជាប់ទៅបំពេញបេសកកម្មនៅ ម៉ាឡេសុី ក៏ទទួលបានដំណឹងនេះពីគ្រួសាររបស់កូនស្រី នីត ខ្ញុំពិតជាសោកស្ដាយ និងចូលរួមរំលែកទុក្ខនេះផង ជាតិក្រោយកុំឱ្យអាយុខ្លីបែបនេះទៀតណាកូន។ 🙏🏻🙏🏻🙏🏻ចំពោះការចំណាយក្នុងពិធីបុណ្យសពកូនស្រី នីត ខ្ញុំបាទសូមជាអ្នករាប់រងទាំងអស់។"៕

ពុទ្ធោ ! យ៉ុង ស្រីនីត បានលាចាកលោកនេះបាត់ទៅហើយ ចោលកូនអាយុទើបសម្រាល បាន ២ខែ ដោយសារ...ភ្នំពេញ៖ មហាជនខ្មែរពិតជាមានភាពតក់ស្លុ...
05/05/2026

ពុទ្ធោ ! យ៉ុង ស្រីនីត បានលាចាកលោកនេះបាត់ទៅហើយ ចោលកូនអាយុទើបសម្រាល បាន ២ខែ ដោយសារ...

ភ្នំពេញ៖ មហាជនខ្មែរពិតជាមានភាពតក់ស្លុត និងក្ដុកក្ដួលក្នុងចិត្តជាពន់ពេក ក្រោយទទួលដំណឹងថាប្អូនស្រី យ៉ុង ស្រីនីត ដែលរស់នៅ ខេត្ត មណ្ឌលគីរី បានទទួលមរណភាពបាត់ទៅហើយ នៅមុននេះបន្តិច។

អ្វីដែលធ្វើឱ្យគ្រប់គ្នាស្រក់ទឹកភ្នែក និងសង្វេគចិត្តបំផុតនោះគឺ ប្អូនស្រីលាចាកលោកទាំងវ័យក្មេង បន្សល់ទុកនូវកូនទើបនឹងសម្រាលបានត្រឹមតែ ២ខែ ប៉ុណ្ណោះ ឱ្យនៅកំព្រាម្ដាយទាំងមិនទាន់ដឹងក្ដី។ មូលហេតុដែលបណ្ដាលឱ្យមានការបាត់បង់ដ៏ធំធេងនេះ គឺដោយសារតែប្អូនស្រីបានតស៊ូជាមួយជំងឺសួត និងជំងឺបេះដូងយ៉ាងធ្ងន់ធ្ងរ នាពេលកន្លងមក។

សម្រែកយំទាមទាររកម្ដាយរបស់ក្មេងតូច ដែលមិនទាន់ស្គាល់មុខម្ដាយច្បាស់ បានធ្វើឱ្យអ្នកដែលបានដឹងរឿងរ៉ាវនេះហើយ សឹងតែខ្លោចចិត្តអាណិតអាសូររកអ្វីប្រៀបផ្ទឹមមិនបានឡើយ។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសូមឱ្យវិញ្ញាណក្ខន្ធប្អូនស្រីបានទៅកាន់សុគតិភពផងចុះ។ 🙏🙏🙏

ពុទ្ធោ ! ម្ចាស់បទ "យក្សកើតអេដស៍" ផៃ ផុងរ៉ាក់ លាចាកលោកនេះបាត់ទៅហើយ បន្ទាប់ពីបាន...វិស័យសិល្បៈខ្មែរជួបការបាត់បង់ជាថ្មី! តា...
05/05/2026

ពុទ្ធោ ! ម្ចាស់បទ "យក្សកើតអេដស៍" ផៃ ផុងរ៉ាក់ លាចាកលោកនេះបាត់ទៅហើយ បន្ទាប់ពីបាន...

វិស័យសិល្បៈខ្មែរជួបការបាត់បង់ជាថ្មី! តារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាព លោក ផៃ ផុងរ៉ាក់ ម្ចាស់បទ "យក្សកើតអេដស៍" បានលាចាកលោកហើយ នៅម៉ោង ៨:១៥ នាទីព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៦ នេះ នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។

បន្ទាប់ពីបានតស៊ូព្យាបាលជំងឺយ៉ាងធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យអស់រយៈពេលជាង ១សប្តាហ៍មក ពេលនេះតារាចម្រៀងជើងចាស់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីទសវត្សរ៍ឆ្នាំ៨០ លោក ផៃ ផុងរ៉ាក់ បានទទួលមរណភាពហើយ ដែលធ្វើឱ្យមហាជន និងសិល្បកររួមអាជីពមានការសោកស្ដាយយ៉ាងពន់ពេក។

លោក ផៃ ផុងរ៉ាក់ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាសិល្បករម្នាក់ដ៏មានឥទ្ធិពល តាមរយៈបទចម្រៀងមនោសញ្ចេតនាដ៏ពីរោះរណ្តំដែលបានបំពេរអារម្មណ៍ទស្សនិកជនអស់ជាច្រើនជំនាន់។ លោកក៏ធ្លាប់បានសហការផលិតស្នាដៃមាសជាមួយតារាចម្រៀងជើងចាស់ល្បីៗជាច្រើនរូបទៀត រួមមានលោក ណូយ វ៉ាន់ណេត និងលោក នូ សុិប ជាដើម។

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសូមឱ្យវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ 🙏

ពុទ្ធោ ! នារីវ័យក្មេងម្នាក់ សម្រេចចិត្តបញ្ចប់ជីវិតទាំងព្រលឹមស្រាងៗ បន្សល់ទុកត្រឹមទូរស័ព្ទ ម៉ូតូ និងស្បែកជើងផ្ទាត់១គូ, អ្...
29/04/2026

ពុទ្ធោ ! នារីវ័យក្មេងម្នាក់ សម្រេចចិត្តបញ្ចប់ជីវិតទាំងព្រលឹមស្រាងៗ បន្សល់ទុកត្រឹមទូរស័ព្ទ ម៉ូតូ និងស្បែកជើងផ្ទាត់១គូ, អ្នកឃើញហេតុការណ៍ ប្រាប់ទំាង រន្ធត់ ថា...

រន្ធត់ចិត្តជាខ្លាំង! នាព្រឹកព្រលឹមស្រាងៗ វេលាម៉ោងជាង ៥ ភ្លឺ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ នេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីឃើញនារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ បានសម្រេចចិត្តលោតទឹកបញ្ចប់ជីវិតពីលើស្ពានជ្រោយចង្វារ ដោយបន្សល់ទុកត្រឹមតែម៉ូតូ ១ គ្រឿង ទូរស័ព្ទដៃ និងស្បែកជើងផ្ទាត់ ១ គូ មើលទៅពិតជាអាសូរខ្លាំងណាស់។

អ្វីដែលកាន់តែខ្លោចចិត្តនោះ គឺសម្ដីរបស់អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកម្នាក់បានរៀបរាប់ទាំងក្ដីតក់ស្លុតថា៖ 'ឃើញចតកន្លែងស្ពាត ខ្ញុំនៅឆ្ងាយដែរ ប្រហែលជាមនុស្សស្រី ឡើងឈរលើដៃស្ពាន លោតចូលទឹកបាត់ហើយ សល់តែស្បែកជើង ទូរស័ព្ទ និងម៉ូតូ គ្រាន់តែឃើញពីចម្ងាយ បើមកទាន់ខ្ញុំចាប់គាត់បាត់ហើយ...'។

រហូតមកដល់ពេលនេះ មូលហេតុនៅពីក្រោយការសម្រេចចិត្តដ៏ខ្លីនេះ នៅមិនទាន់ដឹងច្បាស់ឡើយ ខណៈដែលសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងទាក់ទងទៅសាច់ញាតិ។ តើមានវិបត្តិអ្វីធំធេងទៅ ទើបធ្វើឱ្យនារីរូបស្រស់ម្នាក់នេះដាច់ចិត្តលះបង់ជីវិតទាំងវ័យក្មេងបែបនេះ?៕

កក្រើកទឹកដីអង្គរ! កំពូលក្បាច់គុណសៅលីញ បានមកដល់កម្ពុជាហើយ ដើម្បីជួបជាមួយអ្នកខ្លាំងគុណខ្មែរនៅមុខប្រាសាទបាយ័ន ពិសេស...ត្រៀម...
28/04/2026

កក្រើកទឹកដីអង្គរ! កំពូលក្បាច់គុណសៅលីញ បានមកដល់កម្ពុជាហើយ ដើម្បីជួបជាមួយអ្នកខ្លាំងគុណខ្មែរនៅមុខប្រាសាទបាយ័ន ពិសេស...

ត្រៀមខ្លួនទទួលយកភាពរំភើបញាប់ញ័រ! ព្រឹត្តិការណ៍ដ៏អស្ចារ្យដែលមហាជនទន្ទឹងរង់ចាំបានមកដល់ហើយ នោះគឺការមកដល់នៃប្រតិភូព្រះសង្ឃ 'សៅលីញ' ដ៏ល្បីល្បាញលើពិភពលោក ដើម្បីចូលរួមក្នុង 'មហោស្រពក្បាច់គុណចម្រុះកម្ពុជា-ចិន' យ៉ាងកក្រើកអស្ចារ្យ។

សូមអញ្ជើញចូលរួមទស្សនាដោយផ្ទាល់នូវការសម្ដែងក្បាច់គុណដ៏ប៉ិនប្រសប់ និងអំណាចអស្ចារ្យដែលមិនធ្លាប់មានពីមុនមក នៅបរិវេណប្រាសាទបាយ័ន ដ៏ស័ក្តិសិទ្ធិ នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ ចាប់ពីម៉ោង ៨:០០ នាទីព្រឹកតទៅ។

តើកំពូលក្បាច់គុណសៅលីញ និងក្បាច់គុណខ្មែរ នឹងបង្កើតនូវទិដ្ឋភាពអស្ចារ្យកម្រិតណា? កុំឱ្យឱកាសដ៏កម្រនេះកន្លងផុតឱ្យសោះ ជួបគ្នានៅទឹកដីអង្គរជម្រកនៃអ្នកខ្លាំង៕

រូបភាព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប

ចប់បាត់ ! កូនក្រមុំវៀតណាម ទម្លាយមូលហេតុពិតដែលសម្រេចចិត្តចែកផ្លូវគ្នាជាមួយស្វាមីខ្មែរ ក្រោយរៀបការបានតែមួយដង្ហើមចង្រិត ដោយ...
28/04/2026

ចប់បាត់ ! កូនក្រមុំវៀតណាម ទម្លាយមូលហេតុពិតដែលសម្រេចចិត្តចែកផ្លូវគ្នាជាមួយស្វាមីខ្មែរ ក្រោយរៀបការបានតែមួយដង្ហើមចង្រិត ដោយសារ...

ថ្មីៗនេះ អ្នកនាង Duyên Nguyễn (កូនក្រមុំដែលធ្លាប់ល្បីល្បាញក្នុងពិធីការឆ្លងដែន) បានធ្វើការឡាយវីដេអូផ្ទាល់ ទម្លាយទាំងអាឡោះអាល័យថា នាង និងស្វាមីជនជាតិខ្មែរ បានសម្រេចចិត្តចែកផ្លូវគ្នាហើយ បន្ទាប់ពីរៀបការបានត្រឹមតែ ៣ ខែប៉ុណ្ណោះ។

មូលហេតុចម្បងដែលនាំឱ្យស្នេហាមួយនេះប្រេះឆា គឺដោយសារតែ 'ការមិនចុះសម្រុងនឹងគ្នាលើទស្សនៈរស់នៅ ឧបសគ្គខាងភាសា និងបញ្ហាការងារ'។

អ្វីដែលធ្វើឱ្យមហាជនកោតសរសើរនោះ គឺ កូនក្រមុំវៀតណាម បានបញ្ជាក់ថា រាល់មាសប្រាក់ និងបណ្ណាការ ដែលខាងប្រុសបានផ្ដល់ឱ្យក្នុងថ្ងៃការ គឺនាងបានប្រគល់ជូនស្វាមីឱ្យយកត្រឡប់មកប្រទេសកម្ពុជាវិញទាំងអស់។

អ្នកនាង បានសង្កត់ធ្ងន់ថា ការបែកបាក់នេះ គឺមានការដឹងឮ និងព្រមព្រៀង ពីចាស់ទុំទាំងសងខាង ដោយគ្មានការឈ្លោះប្រកែក ឬការរត់ចោលគ្នា ដូចពាក្យចចាមអារ៉ាម លើបណ្ដាញសង្គមឡើយ។ នេះគឺជាការបញ្ចប់ដោយសន្តិវិធី និងការយោគយល់គ្នា បើទោះបីជា មិនអាចដើរលើផ្លូវរួមគ្នាបន្តទៀតក៏ដោយ​៕

ថ្មីចែស ! សន្តិសុខម្នាក់ ត្រូវគេបញ្ឈប់ពីការងារភ្លាមៗ ទាំងមិនដឹងខ្លួន ព្រោះមានមុខមាត់ស្រដៀងស្ដេចរាមាទី ១០, ចុងក្រោយបង្ខំឱ...
27/04/2026

ថ្មីចែស ! សន្តិសុខម្នាក់ ត្រូវគេបញ្ឈប់ពីការងារភ្លាមៗ ទាំងមិនដឹងខ្លួន ព្រោះមានមុខមាត់ស្រដៀងស្ដេចរាមាទី ១០, ចុងក្រោយបង្ខំឱ្យធ្វើរឿងនេះទៀត នោះគឺ...

ពិតជាហួសចិត្ត និងនឹកស្មានមិនដល់! បុរសសន្តិសុខថៃម្នាក់ឈ្មោះ Bangla បានក្លាយជាជនរងគ្រោះ នៃភាពល្បីល្បាញរបស់ខ្លួន បន្ទាប់ពីមហាជននាំគ្នាសម្រុកចូលមើល និងសរសើរថា លោកមានមុខមាត់ស្រដៀងនឹង 'ស្ដេចរាមាទី ១០' ខ្លាំងពេក រហូតផ្ទុះកក្រើកពេញ TikTok។

រឿងរ៉ាវកាន់តែជូរចត់ កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅនេះ បន្ទាប់ពីមានការតាមដានពីសំណាក់ប៉ូលីស លោក Bangla ត្រូវបានបញ្ជាឱ្យលុបវីដេអូរបស់ខ្លួនចោលទាំងអស់ ព្រមទាំងបង្ខំឱ្យប្ដូរម៉ូដសក់ និងត្រូវពាក់ម៉ាស់ជានិច្ចនៅពេលឡាយវីដេអូ។

អ្វីដែលធ្វើឱ្យមហាជនក្ដៅក្រហាយបំផុតនោះ គឺលោកត្រូវគេបញ្ឈប់ពីការងារភ្លាមៗ ត្រឹមតែមូលហេតុ 'មុខស្រដៀងស្ដេច'។

មហាជនជាច្រើនបានសម្ដែងការមិនពេញចិត្ត និងចាត់ទុកថាជារឿងអយុត្តិធម៌បំផុតសម្រាប់បុរសក្រីក្រម្នាក់ ដែលត្រូវបាត់បង់ឆ្នាំងបាយ គ្រាន់តែដោយសារសម្រស់ពីកំណើតដែលលោកមិនអាចជ្រើសរើសបាន៕

រឿងភាគថ្មីមកដល់ហើយ! ក្រោយ ម៉ែផាន់ បង្អួតឡានទំនើប និងឌឺថា 'មិនក្អួតឈាម' ស្រាប់តែ ទុំ លើកដៃសំពះសុំចាញ់ តែសម្ដីចុងក្រោយធ្វើ...
27/04/2026

រឿងភាគថ្មីមកដល់ហើយ! ក្រោយ ម៉ែផាន់ បង្អួតឡានទំនើប និងឌឺថា 'មិនក្អួតឈាម' ស្រាប់តែ ទុំ លើកដៃសំពះសុំចាញ់ តែសម្ដីចុងក្រោយធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំង ដោយដាក់ថា...

នោះមានរឿងល្អមើលទៀតហើយ! ស្មានតែស្ងប់ស្ងាត់ ស្រាប់តែសង្គ្រាមសម្ដីរវាង 'ទុំ និង ម៉ែផាន់' បានផ្ទុះឡើងជាថ្មី ធ្វើឱ្យអ្នកតាមដាននាំគ្នាសើចផង ហួសចិត្តផង ខណៈភាគីទាំងសងខាងបោះសម្ដីឌឺដងគ្នាគ្មានប្រណីដៃ។

រឿងរ៉ាវបានចាប់ផ្ដើមឡើង បន្ទាប់ពី 'ម៉ែផាន់' បានបោះសម្ដីឌឺដងបែបអ្នកមានថា៖ 'ទុំអើយ! ម៉ែផាន់អត់បានក្អួតឈាមទេកូន! (ព្រោះម៉ែផាន់ក៏សំបូរលុយជិះឡានទំនើបដែរ!'។ សម្ដីនេះបានធ្វើឱ្យ 'ទុំ' ក្ដៅស្លឹកត្រចៀកភ្លាមៗ តែអ្វីដែលនឹកស្មានមិនដល់នោះ គឺទុំមិនបានខឹងសម្បារឡើយ តែបែរជាឆ្លើយតបវិញយ៉ាងផ្អែមល្ហែមថា៖

'សុំឆ្លើយទៅម៉ែផាន់... ទុំសុំចាញ់ហើយណា! ម៉ែឌឺម្ដងៗធ្វើឱ្យកូនអស់ពាក្យតបតែម្ដង 😅 តែទោះម៉ែឌឺយ៉ាងណាក៏ដោយ ក៏ទុំមិនខឹងដែរ គឺបានត្រឹមញញឹមស្ងាត់ៗ ហើយគិតថា ម៉ែផាន់គឺម៉ែផាន់ហើយ គ្មាននរណាឈ្នះបានឡើយ! ឈ្នះទាំងសើច ឈ្នះទាំងឌឺ តែចុងក្រោយម៉ែក៏ឈ្នះបេះដូងទុំដែរ!'។

ការឆ្លើយតបដ៏មាន 'បច្ចេកទេស' របស់ទុំបែបនេះ បានធ្វើឱ្យមហាជននាំគ្នាសម្រុកចូល Like និង Comment យ៉ាងកក្រើកពេញបណ្ដាញសង្គម។ ចាំមើលថា តើបន្ទាប់ពីឮពាក្យ 'សុំចាញ់' បែបផ្អែមល្ហែមនេះហើយ ម៉ែផាន់ នឹងមានយុទ្ធសាស្ត្រអ្វីមកតបតជាមួយកូនទុំបន្តទៀត? សូមកុំភ្លេចតាមដានភាគបន្ត!"៕

កូនអើយកូន ខ្លោចផ្សាណាស់ 😭​ ! បាត់ ឪពុក 4 ថ្ងៃមិនទាន់ឃើញ មកផ្ទះវិញ ស្រាប់តែកូនស្រី...ក្តុកក្ដួលខ្លាំងណាស់! រយៈពេល ៤ ថ្ងៃហ...
27/04/2026

កូនអើយកូន ខ្លោចផ្សាណាស់ 😭​ ! បាត់ ឪពុក 4 ថ្ងៃមិនទាន់ឃើញ មកផ្ទះវិញ ស្រាប់តែកូនស្រី...

ក្តុកក្ដួលខ្លាំងណាស់! រយៈពេល ៤ ថ្ងៃហើយដែលក្តីសង្ឃឹមរបស់គ្រួសារក្រីក្រមួយនេះ កាន់តែរលាយបន្តិចម្តងៗ បន្ទាប់ពីលោកប្តីដែលជាអ្នករត់កង់បី បានបាត់ខ្លួនចេញពីផ្ទះសូន្យឈឹង ដោយបន្សល់ទុកត្រឹមតែភស្តុតាងដ៏គួរឱ្យរន្ធត់ គឺគ្រោងដែកកង់បីដែលត្រូវបានគេដុតឆេះខ្ទេចក្នុងព្រៃជ្រៅ។

គិតត្រឹមព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ នេះ ដំណឹងពីសុខទុក្ខរបស់គាត់នៅតែជាអាថ៌កំបាំង ដែលធ្វើឱ្យភរិយាស្ទើរតែប្រេះទ្រូងស្លាប់ រីឯកូនស្រីតូចវិញបានត្រឹមតែអង្គុយយំសស្រាក់ រកនឹក 'ប៉ាៗ' ពេញផ្ទះ។

រូបភាពក្មេងស្រីតូចយំស្រែកហៅរកឪពុកទាំងអួលដើមក ផ្គួបជាមួយសម្ដីដ៏សែនខ្លោចផ្សារបស់ភរិយាថា៖

'បងអើយបង ៤ ថ្ងៃហើយដែលអូនរកបងមិនឃើញ... កូនយើងយំដង្ហោយរកប៉ាខ្លាំងណាស់ អូនគិតម្ដងៗចង់តែឆ្កួតហើយបង កុំទុកឱ្យអូន និងកូនរស់នៅឯការបែបនេះអី បងនៅទីណាឆាប់ត្រឡប់មកវិញមក!'។

សម្រែកយំដ៏កម្សត់របស់កូនស្រីតូចរូបនេះ បានធ្វើឱ្យមហាជនដែលបានឃើញហើយ ស្រក់ទឹកភ្នែកអាណិតគ្រប់គ្នា និងបានត្រឹមតែបួងសួងសុំឱ្យមានអព្ភូតហេតុរកឃើញលោកឪពុករបស់ក្មេងស្រីរូបនេះវិញក្នុងស្ថានភាពមានសុវត្ថិភាព ដើម្បីជួបជុំប្រពន្ធកូនដែលកំពុងដង្ហោយរង់ចាំផ្លូវលោកវិញចុះ៕

ស្ទើរផ្ទុះទ្រូងស្លាប់ 🥲! បាត់ប្តី សូន្យឈឹង រកមិនទាន់ឃើញ ប្រពន្ធបានត្រឹមឱបកូន ស្រែកយំ ពេញផ្ទះ យ៉ាងចាក់ដោតថា...ខ្លោចចិត្តអ...
26/04/2026

ស្ទើរផ្ទុះទ្រូងស្លាប់ 🥲! បាត់ប្តី សូន្យឈឹង រកមិនទាន់ឃើញ ប្រពន្ធបានត្រឹមឱបកូន ស្រែកយំ ពេញផ្ទះ យ៉ាងចាក់ដោតថា...

ខ្លោចចិត្តអាណិតដល់ភរិយា និងកូនតូចៗ! ករណីបាត់ខ្លួនបុរសអ្នករត់កង់បីម្នាក់ បានក្លាយជាអាថ៌កំបាំងដ៏គួរឱ្យរន្ធត់ បន្ទាប់ពីកម្លាំងសមត្ថកិច្ច និងក្រុមគ្រួសារតាមរកយ៉ាងក្ដៅគគុក ស្រាប់តែប្រទះឃើញតែកង់បីដែលជាឆ្នាំងបាយរបស់ជនរងគ្រោះ ត្រូវបានគេដុតឆេះខ្លោចសល់តែគ្រោងដែក កប់ក្នុងព្រៃជ្រៅយ៉ាងអាថ៌កំបាំង។

គិតត្រឹមព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦ នេះ មនុស្សនៅតែរកមិនទាន់ឃើញ ដែលធ្វើឱ្យក្ដីសង្ឃឹមរបស់គ្រួសារកាន់តែស្ដួចស្ដើងទៅៗ។

រូបភាពដែលចាក់ដោតបេះដូងបំផុតនោះ គឺភរិយាជនរងគ្រោះបានត្រឹមឱបកូនស្រែកយំខ្សឹកខ្សួលពេញផ្ទះ ទាំងអួលដើមកពោលពាក្យថា៖ 'ប្តីអើយប្តី តើបងនៅទីណា? ត្រឡប់មកផ្ទះយើងវិញមកបង... អូននិងកូនៗកំពុងអង្គុយចាំបងនៅមុខផ្ទះ រង់ចាំសំឡេងកង់បីរបស់បងត្រឡប់មកវិញដូចរាល់ដង...'។

សម្ដីដ៏សែនឈឺចាប់នេះ បានធ្វើឱ្យអ្នកជិតខាង និងមហាជនដែលបានដឹងរឿងរ៉ាវនេះហើយ ទប់ទឹកភ្នែកមិនជាប់គ្រប់គ្នា។

តើមានរឿងអ្វីកើតឡើងចំពោះគាត់? តើវាជាករណីប្លន់សម្លាប់ ឬយ៉ាងណា? យើងមានតែបន់ស្រន់ឱ្យមានអព្ភូតហេតុ រកឃើញគាត់ក្នុងស្ថានភាពមានសុវត្ថិភាពដើម្បីជួបជុំប្រពន្ធកូនវិញចុះ៕

Breaking News: លោក ដូណាល់ ត្រាំ ជួបហេតុការណ៍បាញ់ប្រហារ ក្រុមសន្តិសុខជម្លៀសខ្លួនចេញផុតពី...(មានវីដេអូស្តែងៗ)កាលពីយប់ថ្ងៃទ...
26/04/2026

Breaking News: លោក ដូណាល់ ត្រាំ ជួបហេតុការណ៍បាញ់ប្រហារ ក្រុមសន្តិសុខជម្លៀសខ្លួនចេញផុតពី...(មានវីដេអូស្តែងៗ)

កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ព្រឹត្តិការណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើង ក្នុងពិធីជប់លៀងប្រចាំឆ្នាំរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន។ លោក ដូណាល់ ត្រាំ ត្រូវបានភ្នាក់ងារសន្តិសុខសម្ងាត់ (Secret Service) នាំខ្លួនចេញពីវេទិកាជាបន្ទាន់ ភ្លាមៗក្រោយមានការបាញ់ប្រហារដែលមិននឹកស្មានដល់ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញសហរដ្ឋអាមេរិក៕

Address

Stung Mean Chei
85523

Website

Alerts

Be the first to know and let us send you an email when ព័ត៌មានថ្មី ទាន់ហេតុការណ៍ Cam Hot News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share