មន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ

មន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ Business Registration

09/08/2024

កិច្ចសម្ភាសន៍ពិសេស ស្តីពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ទន:នៅតាមស្ថានីយ៍ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
22/10/2023

សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ទន:នៅតាមស្ថានីយ៍
ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភត្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ មន្ត្រីមន្ទីរពាណិជ្ជកម្ម...
12/10/2023

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភត្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុបានចុះផ្សព្វផ្សាយនៅផ្សារពាណិជ្ជកម្ម និងផ្សារតារាសំណាង (ផ្សារឃ្លាំងលើ) ពីការបិទស្លាកថ្លៃលើមុខទំនិញ និងបានណែនាំដល់អាជីវករយល់ពីសារ:ប្រយោជន៍នៃការដាក់ស្លាកថ្លៃដែលបានផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការជ្រើសរើសផលិតផលណាមួយដែលខ្លួនពេញចិត្ត និងមានលទ្ធភាពក្នុងការជ្រើសរើសយកដោយភ្លាមៗសម្អាងលើថ្លៃដែលដាក់លើផលិតនោះ។ បន្តពីនោះមន្ត្រីជំនាញ ក៏បានសុំការសហការពីអាជីវករ ដើម្បីតាំងតម្លៃគ្រឿងសមុទ្រជាគំរូ និងណែនាំឲ្យអាជីវករទាំងអស់ដាក់លក់ផលិតផលក្នុងតម្លៃសមរម្យដែលអាចទទួលយកបានពីអតិថិជន។

សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ទន:នៅតាមស្ថានីយ៍ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។
11/10/2023

សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ទន:នៅតាមស្ថានីយ៍
ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។

នាព្រឹកថ្ងៃពុធ ៥រោច ខែភត្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តព្រះ...
05/10/2023

នាព្រឹកថ្ងៃពុធ ៥រោច ខែភត្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុបានចុះផ្សព្វផ្សាយនៅផ្សារពាណិជ្ជកម្ម ពីការបិទស្លាកថ្លៃលើមុខទំនិញ និងបានណែនាំដល់អាជីវករយល់ពីសារ:ប្រយោជន៍នៃការដាក់ស្លាកថ្លៃដែលបានផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការជ្រើសរើសផលិតផលណាមួយដែលខ្លួនពេញចិត្ត និងមានលទ្ធភាពក្នុងការជ្រើសរើសយកដោយភ្លាមៗសម្អាងលើថ្លៃដែលដាក់លើផលិតនោះ។ បន្តពីនោះមន្ត្រីជំនាញ ក៏បានសុំការសហការពីអាជីវករ ដើម្បីតាំងតម្លៃគ្រឿងសមុទ្រជាគំរូ និងណែនាំឲ្យអាជីវករទាំងអស់ដាក់លក់ផលិតផលក្នុងតម្លៃសមរម្យដែលអាចទទួលយកបានពីអតិថិជន។

នាម៉ោង៣រសៀល ថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុដឹកនាំដោយលោកស្រី សេង សំណាង អនុប្រធានមន្ទីរ...
26/09/2023

នាម៉ោង៣រសៀល ថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុដឹកនាំដោយលោកស្រី សេង សំណាង អនុប្រធានមន្ទីរបានជួបសំណេះសំណាលជាមួយ​ លោកស្រី ហួន សុម៉ាលី ប្រធានគ្រប់គ្រងផ្សារពាណិជ្ជកម្ម និងអាជីវករលក់គ្រឿងសមុទ្រឈ្មោះ សាំង ឡែង នៅផ្សារពាណិជ្ជកម្ម។
ការជួបសំណេះសំណាលក្នុងគោលបំណងសាកសួរពីប្រភពនៃជម្លោះពាក្យសម្តី និងការបញ្ចេញកាយវិការមិនសមរម្យរបស់អាជីវករដែលបានថតបង្ហោះក្នុងប្រព័ន្ធអនឡាញកន្លងមក។
បន្ទាប់​ពី​ស្តាប់​សាច់​រឿងរ៉ាវ​នោះ​ចប់​សព្វ​គ្រប់​ លោកស្រី សេង សំណាង ក៏បានផ្តល់យោបល់ឲ្យខិតខំរក្សាការលក់ដូរដោយភាពអត់ធ្មត់ និងប្រកបដោយសេចក្តី​ថ្លៃថ្នូរ​ ដែលអាចផ្តល់ផលប្រយោជន៍រួមដល់យើងទាំងអស់គ្នា។​ អាជីវករ​ក៏បាន​ទទួល​ស្គាល់​នូវអ្វីដែលបានធ្វើដោយអចេតនា​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​កន្លង​មក​ និង​សន្យា​ថាឈប់ប្រព្រឹត្តបែប​នេះ​តទៅ​ទៀត​។

20/09/2023

អបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣ វេលាម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅកម្ពុជា

“កិច្ចថែរក្សា និងការពារសម្បត្តិបេតិកភណ្ឌជាតិ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”

នាព្រឹកថ្ងៃសុក្រ ទី១៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តស...
02/06/2023

នាព្រឹកថ្ងៃសុក្រ ទី១៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តសហការជាមួយតំណាងគ្រប់គ្រងផ្សារលើ បានចុះតាមដាន ស្រង់តម្លៃ និងដាក់ស្លាកថ្លៃលើម្ហូបអាហារជាគ្រឿងសមុទ្រ សាច់មាន់ សាច់គោ សាច់ជ្រូក សម្រាប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងផ្សារលើក្រុងព្រះសីហនុ។ បន្ថែមពីនោះមន្ត្រីជំនាញបានពន្យល់ពីសារ:សំខាន់ និងសារ:ប្រយោជន៍ចំពោះការដាក់ស្លាកថ្លៃលើមុខទំនិញចំពោះអាជីវករ និងអតិថិជន។

សូមចូលរួមគាំទ្រផលិតផលខ្មែរ ផលិតផលផលិតបានក្នុងខេត្តព្រះសីហនុដែលនឹងកំពុងដាក់តាំងបង្ហាញរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ចាប...
05/05/2023

សូមចូលរួមគាំទ្រផលិតផលខ្មែរ ផលិតផលផលិតបានក្នុងខេត្តព្រះសីហនុដែលនឹងកំពុងដាក់តាំងបង្ហាញរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ចាប់ពីម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង៥:០០នាទីល្ងាច នៅស្ថានីយ៍ប្រេងឥន្ទន:ភីធីធី ឃ្លាំងលើ សម្រាប់ខែឧសភានេះប៉ុណ្ណោះ ដែលបានសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងស្ថានីយ៍ប្រេងឥន្ទន: ភីធីធី។.

ថ្ងៃអង្គារ ៦រោច ខែចេត្រ ឆ្នាំខាល ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបានចុះតាមដាននិងស...
11/04/2023

ថ្ងៃអង្គារ ៦រោច ខែចេត្រ ឆ្នាំខាល ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបានចុះតាមដាននិងស្រង់តម្លៃគ្រឿងសមុទ្រ សាច់មាន់ សាច់ជ្រូក សាច់គោ និងមុខទំនិញសំខាន់ៗ នៅផ្សារលើក្រុងព្រះសីហនុ និងផ្សារដារ៉ាសំណាង (ផ្សារឃ្លាំងលើ) ដោយសង្កេតឃើញថាតម្លៃលើសាច់មាន់ សាច់ជ្រូក និងសាច់គោមានប្រក្រតីភាព ដោយឡែកតម្លៃគ្រឿងសមុទ្រមានការកើនថ្លៃបន្តិចបន្តួចស្របពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខិតជិតមកដល់ក្នុងពេលខាងមុខដ៏ខ្លី ហើយទន្ទឹមនឹងនោះក៏សង្កេតឃើញថាអ្នកទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនបានចាប់ផ្តើមធ្វើដំណើរកំសាន្តមកកាន់ខេត្តព្រះសីហនុ។

Address

Sihanoukville

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when មន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share