មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ

  • Home
  • Cambodia
  • Sihanoukville
  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ

មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ
(1)

សេចក្តីជូនដំណឹង ស្តីពីការស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស សម្រាប់ឆ្នាំ២០២៧Yow Khemaraវីន ចេស្តាSannRithychann...
04/09/2026

សេចក្តីជូនដំណឹង ស្តីពីការស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស សម្រាប់ឆ្នាំ២០២៧

Yow Khemara
វីន ចេស្តា
SannRithychanntheary
ម៉ុក បុប្ផា MOK BOPHA
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

31/08/2026
27/08/2026

ក្រសួងការការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមផ្តល់ជូននូវវីឌីអូដែលបង្កើតឡើងដោយកម្មវិធី AI ដើម្បីជាមូលដ្ឋានដល់ក្មួយៗ មាតាបិតា អាណាព្យាបាល សាធារណជនទទួលបានព័ត៌មានបន្ថែមសម្រាប់ពិចារណាក្នុងការរៀនជំនាញផ្នែកបច្ចេកទេស និងបច្ចេកវិទ្យានៅតាមសាកលវិទ្យាល័យ ឬគ្រឹះស្ថានធីវេតណាមួយ។

ការបង្ហាញទីតាំងអាគារ ការិយាល័យ ឈ្មោះមុខជំនាញ ដែលបង្កើតឡើងដោយកម្មវិធី AI នៅក្នុងវីឌីអូនេះ គឺគ្រាន់តែជា ឧទាហរណ៍តែប៉ុណ្ណោះ វាមិនមែនជាទីតាំងពិត ហើយជំនាញទាំងនេះ ក៏មិនប្រាកដថាត្រូវនឹងប្រវត្តិសិក្សា ឧបនិស្ស័យ ចំណង់ចំណូលចិត្ត និងការងារក្នុងក្តីស្រមៃរបស់ក្មួយៗឡើយ។ សូមក្មួយៗពិភាក្សាជាមួយរៀមច្បង ឬអាចទំនាក់ទំនងផ្ទាល់ទៅសាកលវិទ្យាល័យ ឬគ្រឹះស្ថានធីវេតបន្ថែមទៀត ឬអាចទំនាក់ទំនងជាមួយមន្ត្រីជំនាញបន្ថែម តាមរយៈ ១២៩៧។

យើងខ្ញុំសូមខន្តីអភ័យទោសចំពោះកំហុសឆ្គងណាមួយ អាចកើតមានឡើងដោយកម្មវិធី AI ដែលជាការសាកល្បងដំបូងរបស់ក្រុមការងារ និងគ្រឹះស្ថានធីវេតយើង🙏🙏



Yow Khemara
វីន ចេស្តា
SannRithychanntheary
ម៉ុក បុប្ផា MOK BOPHA
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ

24/08/2026
ក្រុមហ៊ុន MotoMotion (Cambodia) Co., Ltd. កំពុងជ្រើសរើសបុគ្គលិកផ្នែកគណនេយ្យ ផ្នែកឃ្លាំង និងផ្នែកLogistcs ចេះចិន  ប្រាក់ខ...
21/08/2026

ក្រុមហ៊ុន MotoMotion (Cambodia) Co., Ltd. កំពុងជ្រើសរើសបុគ្គលិកផ្នែកគណនេយ្យ ផ្នែកឃ្លាំង និងផ្នែកLogistcs ចេះចិន ប្រាក់ខែអាចចរចាបានពេលសម្ភាស៍ ក្រុមហ៊ុនមិនមានកន្លែងស្នាក់នៅទេ
🏭 ទីតាំង៖តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ
📞សាកសួរព័ត៌មានតាមTelegram

SannRithychanntheary
ម៉ុក បុប្ផា MOK BOPHA
Sun Vanda
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ​ ថ្ងៃទី២១​ ខែសីហា​ ឆ្នាំ២០២១ មានឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ច...
21/08/2026

ខេត្តព្រះសីហនុ​ ថ្ងៃទី២១​ ខែសីហា​ ឆ្នាំ២០២១ មានឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ចំនួន ១,៤៥៩ កន្លែង


Yow Khemara
វីន ចេស្តា
SannRithychanntheary
ម៉ុក បុប្ផា MOK BOPHA
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ របស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦...
21/08/2026

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ របស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ

ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់របស់លោក យ៉ូវ ខេមរា ប្រធានមន្ទីរបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែលើលទ្ធផលការងារ និងទិសដៅអនុវត្តបន្ត របស់ការិយាល័យទាំងប្រាំមួយ និងមន្ត្រីជួរក្រោយប្រចាំការនៅអង្គភាពច្រក ដើម្បីលើកឡើងពីបញ្ហាប្រឈម ដំណោះស្រាយ និងលើកសំណូមពរ ក្នុងន័យពង្រឹងប្រសិទ្ធភាពការងារ និងផ្តល់សេវាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវ: ដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ប្រមាណ ៣០នាក់ នៅសាលប្រជុំមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ។

Yow Khemara
វីន ចេស្តា
Vanna M**h
SannRithychanntheary
ម៉ុក បុប្ផា MOK BOPHA
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ

សេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើអ្នកគ្រប់គ្រង ជាជនបរទេសដែលប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ ជាមួយបងប្អូ...
19/08/2026

សេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើអ្នកគ្រប់គ្រង ជាជនបរទេសដែលប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ ជាមួយបងប្អូនកម្មករនិយោជិតខ្មែរ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

Yow Khemara
វីន ចេស្តា
SannRithychanntheary
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ មានឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ចំនួន ១,២៣៦ កន្លែង     Yow Khe...
15/08/2026

ខេត្តព្រះសីហនុ មានឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ចំនួន ១,២៣៦ កន្លែង


Yow Khemara
វីន ចេស្តា
SannRithychanntheary
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១​ ឆ្នាំ២០២៦​ និងលេីកទិសដៅអនុវត្តការងារបន្ត​ វិស័យការងារ​ សន្តិសុខសង្គម​ និងបណ...
14/08/2026

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១​ ឆ្នាំ២០២៦​ និងលេីកទិសដៅអនុវត្តការងារបន្ត​ វិស័យការងារ​ សន្តិសុខសង្គម​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ​ ថ្ងៃសុក្រ​ ទី១៤​ ខែសីហា​ ឆ្នាំ២០២៦​៖​ ឯកឧត្តម​ ប្រាក់​ ចាន់ធឿន​ រដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានអញ្ជេីញជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១​ ឆ្នាំ២០២៦​ និងលេីកទិសដៅអនុវត្តការងារបន្ត​ វិស័យការងារ​ សន្តិសុខសង្គម​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ខេត្តព្រះសីហនុ​ នៅសាលប្រជុំមន្ទីរការងារ​ ខេត្តព្រះសីហនុដែលមានការចូលរួមពី​មន្ត្រីរាជការ​ មន្ត្រីជាប់កិច្ចសន្យា​ ក្រោមឱវាទក្រសួងការងាររួមមាន
-​ មន្ទីរការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត
-​ វិទ្យាស្ថានពហុបច្ចេកទេសខេត្ត
-​ វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន​ ខេត្ត
-​ បេឡាជាតិរបបសន្តិសុខសង្គម​ខេត្ត​ និង​
-​ មជ្ឈមណ្ឌលការងារខេត្ត
ដែលសុទ្ធសឹងតែជាសេនាធិការរបស់ក្រសួងការងារ​សរុបប្រមាណ​ ៦០នាក់។

គោលបំណងនៃកិច្ចប្រជុំគឺដេីម្បីបូកសរុបសង្គតិស្ថិតិ ទិន្នន័យ និងរបាយការណ៍ស្របតាមផែនការដែលបានដាក់ចេញ​ និងតម្រង់ទិសក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព​ និងផ្តល់ធាតុចូលនៃវឌ្ឍនភាពរបាយការណ៍លេីវិស័យការងារ​ របបសន្តិសុខសង្គម​ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងខេត្ត។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
Yow Khemara
វីន ចេស្តា
SannRithychanntheary
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ

Address

ក្រុម១០​ ភូមិ១​ សង្កាត់លេខ១​ ក្រុងព្រះសីហនុ
Sihanoukville

Alerts

Be the first to know and let us send you an email when មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share