14/02/2026
សេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកទឹកស្អាតបណ្តោះអាសន្ន!
ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ ខេត្តព្រះសីហនុ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃ សៅរ៍ ទី ១៤ ខែ កុម្ភៈ ឆ្នាំ២០២៦ នេះ មានការបែកធ្លាយបំពង់មេបញ្ជូនទឹកទំហំ ៣១៥ មម ត្រង់ចំណុចជិតសាលាតំបូង(ផ្លូវចុះទៅរំដួលជើងភ្នំ) ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ការបែកធ្លាយនេះអាចមានការប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកនៅតំបន់មួយចំនួនដូចជា: កោះព្រាប រំដួលជើងភ្នំ ព្រែកត្រែង ទំនប់រលក និងតំបន់សាលាតំបូង ខេត្តព្រះសីហនុ។ ការងារនេះអាចនឹងបញ្ចប់នៅម៉ោង ៦ ល្ងាច។អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាប និងយោគយល់ដោយក្តីអនុគ្រោះបំផុត🙏🙏🙏