Tak Vantha តាក វណ្ណថា

Tak Vantha តាក វណ្ណថា តំណាងរាស្ត្រមណ្ដលខេត្តព្រះសីហនុ និងជាសមាជិកគណៈកម្មការទី៩ នៃរដ្ឋសភា
Preah Sihanouk Provincial Assembly & Member of the 9th Commission

អបអរសាទរ​ព្រះរាជពិធីបុណ្យចម្រើន​ព្រះជន្ម​គម្រប់ ​៧៣ ​យាងចូល​ ៧៤ ព្រះវស្សា នៃព្រះករុណាព្រះបាទសម្តេច​ព្រះ​បរមនាថ​នរោត្តម​ ...
14/05/2026

អបអរសាទរ​ព្រះរាជពិធីបុណ្យចម្រើន​ព្រះជន្ម​គម្រប់ ​៧៣ ​យាងចូល​ ៧៤ ព្រះវស្សា នៃព្រះករុណាព្រះបាទសម្តេច​ព្រះ​បរមនាថ​នរោត្តម​ សីហ​មុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត 🙏🏻🙏🏻🙏🏻

រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទដោយ សំឡេង ១១៤ លើ ១១៤ លើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការធានាទូទាត់ថាមពលអគ្គិសនី ដ...
13/05/2026

រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទដោយ សំឡេង ១១៤ លើ ១១៤ លើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការធានាទូទាត់ថាមពលអគ្គិសនី ដើម្បីពង្រឹងសន្តិសុខជាតិ និងសេដ្ឋកិច្ច បន្ទាប់ពីបើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ

ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ————————————————អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និ...
01/05/2026

ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦
————————————————
អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ទូលព្រះបង្គំ និងក្រុមគ្រួសារ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត...
18/04/2026

ទូលព្រះបង្គំ និងក្រុមគ្រួសារ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គឆាប់បានជាសះស្បើយពីព្រះរោគ ដែល​ត្រូវ​បាន​ព្យាបាល​ដោយវះកាត់នៅ​មន្ទីរពេទ្យ​រដ្ឋធានី​ប៉េ​កាំ​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជួយតាមបីបាច់ថែរក្សាព្រះករុណា ជាអម្ចាស់ជីវិត លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឆាប់បានជាសះស្បើយពីព្រះរោគ ព្រមទាំងមានព្រះរាជសុខភាពល្អ បរិបូរណ៌ កម្លាំងពលំមាំមួន ដើម្បីយាងនិវត្តន៍បន្តគង់ប្រថាប់ ក្នុងព្រះបរមរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំរបស់មាតុភូមិកម្ពុជា និងប្រជារាស្រ្តកម្ពុជាជានិរន្តរ៍តទៅ🙏🙏🙏

16/04/2026
14/04/2026

Address

Sihanoukville

Alerts

Be the first to know and let us send you an email when Tak Vantha តាក វណ្ណថា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share