30/10/2025
[English below]
សិក្ខាសាលា “ESG+D – ការលើកកម្ពស់សិទ្ធិ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី និងអនាគតនៃការងារអង្គការសង្គមស៊ីវិលនៅកម្ពុជា” ដែលក្រោមអធិបតីភាព លោកជំទាវបណ្ឌិត គ្រី ណាលីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានប្រមូលផ្ដុំថ្នាក់ដឹកនាំសង្គមស៊ីវិល រដ្ឋាភិបាល និងវិស័យឯកជនប្រមាណ ៩០នាក់ មកជួបពិភាក្សាគ្នាអំពីការរៀបចំយុទ្ធសាស្ដ្រសម្រាប់អនាគតក្នុងនាមជាអង្គការសង្គមស៊ីវិល។ 🤝🌿
ដោយផ្តោតលើសារៈសំខាន់នៃ ESG+D (បរិស្ថាន សង្គម អភិបាលកិច្ច និងការផ្លាស់ប្តូរឌីជីថល) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ Stefan Messerer បានចែករំលែកថា "ESG+D មិនមែនគ្រាន់តែជាក្របខណ្ឌបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាផ្នត់គំនិតថ្មីសម្រាប់ចីរភាព និងការបង្កើតថ្មី ដែលអាចជួយឱ្យអង្គការសង្គមស៊ីវិលកម្ពុជានៅតែរឹងមាំ ចាំបាច់ និងមានឥទ្ធិពល។"
យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់ វាគ្មិន និងអ្នកសហការរៀបចំកម្មវិធី អង្គការ GIZ និងអង្គការ CCC ដែលបានធ្វើឱ្យសិក្ខាសាលានេះទទួលបានជោគជ័យ និងដែលបានយកចិត្តទុកដាក់ឥតឈប់ឈរក្នុងការពង្រឹងអំណាចសង្គមស៊ីវិលកម្ពុជា។ 👏🇰🇭
រូបថតដោយអង្គការ CCC
The “ESG+D – Women’s Economic Empowerment and Future of CSO Work in Cambodia” workshop, presided over by H.E. Dr. Kry Nallis, Secretary of State of the Ministry of Women’s Affairs, brought together around 90 leaders from civil society, government, and the private sector to engage in discussions about how to strategically prepare for the future as a civil society organization. 🤝🌿
Focusing on the importance of ESG+D (Environmental, Social, Governance & Digital Transformation), German Ambassador Stefan Messerer shared: “ESG+D is not just a technical framework, but a new mindset for sustainability and innovation, that can help Cambodia’s CSOs remain strong, relevant, and impactful.”
A special thanks to all participants, speakers, and the co-organizers GIZ and CCC for making this workshop a success and for their ongoing dedication to the empowerment of Cambodian civil society. 👏🇰🇭
Photos by CCC