វិទ្យាល័យព្រះរាជសម្ភារ

វិទ្យាល័យព្រះរាជសម្ភារ We remind the time we were at school.

To achieve the 4th legislation triangle strategy of the government and the human resource development with quality standard as well as to success the educational policy together for the year 2015 under free study, meanwhile, Prah Reach Samphea High School is being improved the environment to make the school better and better from day to day preparing suitable place for the Sport, developing libra

ry with plenty of different kinds of book, Laboratory room , constructing a new resource building donated by the Ministry of Education and ADB with modern materials, organizing a vocational training course such as, Information Technology (IT) and house Keeping in order to follow up the need in the region, increasing research ability of the staffs so that they can get the new knowledge as well as changing the high school to be a researching place for all or can be called the Centre of seeding knowledge, attitude and good morality to become the real khmer children.

28/10/2024
30/03/2024

ព្រះរាជសម្ភារ(ធម្មរាជកវីបណ្ឌិត)កវីនិពន្ធខ្មែរ សតវត្សរ៍ទី១៧ (ប្រហែល១៦០៥- ១៦៣៤)

=============================

ព្រះបាទស្រីធម្មរាជាទី២ ឬហៅថាព្រះរាជសម្ភារ គឺជារបាក្សត្រទី៧៤ នៃសាវតារព្រះរាជាខ្មែរ។

មក​ដល់បច្ចុប្បន្ននេះ យ៉ាងហោចណាស់ក៏មានវិទ្យាល័យមួយដែរ ដែលបានយកព្រះនាមព្រះអង្គ ទៅដាក់ជាឈ្មោះនៃវិទ្យាល័យរបស់ខ្លួន។ វិទ្យាល័យដែលមានឈ្មោះថា "ព្រះរាជសម្ភារ"នេះ ស្ថិតនៅតាមបណ្តោយផ្លូវពីទីរួមខេត្តកំពត ឆ្ពោះទៅរមណីយដ្ឋានទឹកឈូ នៅប៉ែកខាងស្តាំដៃ។

ខាង​ក្រោមនេះ គឺជាប្រវត្តិសង្ខេបរបស់ព្រះអង្គ៖

ព្រះរាជសម្ភារ ជារាជកវីបណ្ឌិតពុទ្ធសាសនិក ឬនិយាយឱ្យងាយស្តាប់ គឺជាអ្នកប្រាជ្ញអក្សរ​សាស្ត្រខ្មែរ ដែលមានខ្សែស្រឡាយជាស្តេច។ ព្រះអង្គទ្រង់ចេះស្ទាត់នូវព្រះត្រៃបិដក ជំនាញទាំងគតិលោក និង គតិធម៌ ហើយបានបន្សល់ទុកនូវស្នាដៃប្រកបដោយគតិបណ្ឌិត សម្រាប់ជាតិខ្មែរ។ ជាអកុសល ព្រះធម្មរាជបណ្ឌិត មានដោយកម្រក្នុងប្រវត្តិសាស្ត្រខ្មែរអង្គនេះ ត្រូវទទួលនូវការវិនាសអន្តរាយយ៉ាងទារុណ ក្រោមអំណាចនៃសេចក្តីស្នេហា។

ខ្លែងហើរដ្បិតខ្យល់

នាយថ្កើងដ្បិតពល រក្សាឱ្យសុខ

ទ្រព្យគង់ដ្បិតស្រី ចេះសំចៃទុក

ផ្ទះធំស្រណុក ដ្បិតភរិយាជា ។

បាត់យសដ្បិតខ្ជឹល

បាត់ញាតិទានសីល ដ្បិតសេពសុរា

ប្រមាថបាត់បុណ្យ ខឹងបាត់ប្រាជ្ញា

លេញលេងដៀលថា បាត់ឥរិយាគាប់។



ប្រាជ្ញពុំស្មើពុត

បម្រើលំអុត ពុំស្មើក្តីគាប់

មានគុណពុំស្មើ អ្នកមានបុណ្យភព្វ

ស្វែងរករៀនច្បាប់ ពុំស្មើចិត្តជា ។

សក្តិពុំស្មើយស

អ្នកមានរបស់ ពុំស្មើសក្តា

សូវបង់ធនធាន កុំខុសអាជ្ញា

សូវមានរោគា កុំឱ្យមើលងាយ ។

នេះជាល្បះកំណាព្យដកស្រង់ចេញពី ច្បាប់ព្រះរាជសម្ភារ ដែលជាស្នាព្រះហស្ថមួយក្នុងចំណោមស្នាព្រះហស្ថជាច្រើនរបស់ព្រះអង្គ ដែលរហូតមកដល់ពេលនេះបានខូចខាតបាត់បង់ជាច្រើន ដោយសារប្រទេសកម្ពុជាបានឆ្លងកាត់នូវយុគ និង របត់ដែលមិនអនុគ្រោះ ។ ស្នាព្រះហស្ថដែលយើងអាចរកបាននៅពេលបច្ចុប្បន្នកាលនេះ (សុទ្ធតែជាកាព្យ ) គឺ៖

- លិខិតផ្ញើទៅព្រះម៉ែ យួរវតី

- កំណាព្យ សរសើរហេមន្តមាស

- កំណាព្យ កន្លង់មាសមង្គលថ្លៃ

- កំណាព្យ ព្រលឹងមាសអើយ

- កំណាព្យ កាព្យនិរាស្ត្រ

- ច្បាប់ព្រះរាជសម្ភារ ឬ ច្បាប់រាជនេតិ

- ច្បាប់ហៃសាធុជន ឬ ច្បាប់ត្រីនេត្រ

- កំណាព្យ ចារឰដ៏ចុងត្នោត មុនពេលទ្រង់ចូលទីវង្គត។ល។

ទាំងនេះជាស្នាព្រះហស្ថដែលកវីរាជបណ្ឌិតពុទ្ធសាសនិក យើងបាននិពន្ធឡើងក្នុងកាលដែលទ្រង់គង់នៅជាបព្វជិតខ្លះ ពេលទ្រង់មានព្រះទ័យប្រតិព័ទ្ធជាមួយព្រះនាងអង្គវតីខ្លះ និងក្នុងពេលព្រះអង្គគ្រងរាជសម្បត្តិ ដូចជាកាលទ្រង់គង់នៅកោះឃ្លោកជាដើម ហើយជាអវសាន ទ្រង់និពន្ធនៅលើចុងត្នោត ដែលចារនៅលើស្លឹកត្នោត ។

ទ្រង់ក៏បាននិពន្ធផងដែរក្នុងពេលដែលព្រះបាទឧទ័យ កាន់តំណែងជារាជានុសិទ្ធ នាក្រុងឧដុង្គ ក្នុងសម័យឧដុង្គឮជ័យ នាសតវត្សរ៍ទី១៧ ។

ក្នុងចំណោមស្នាព្រះហស្ថទាំងឡាយ ច្បាប់ព្រះរាជសម្ភារ ជាច្បាប់ឧបទេស តាក់តែងឡើងជាកំណាព្យប្រកបដោយឃ្លោងឃ្លា ជួនរណ្តំ ណែងណង ជាមួយអត្ថន័យឧត្តមគតិយ៉ាងជ្រាលជ្រៅ ។ ឃ្លា វគ្គ និង ល្បះ ខ្លះបានក្លាយជាសុភាសិតខ្មែរ ដែលខេមរជន និង អ្នកសិក្សាមួយចំនួន ចេះចាំរត់មាត់ សូធ្យបានយ៉ាងជំនាញ ដូចយ៉ាងកំណាព្យ “ខ្លែងហើរដ្បិតខ្យល់ នាយថ្កើងដ្បិតពល រក្សាឱ្យសុខ …” នេះជាដើម។

មានភាពស្មុគស្មាញក្នុងការវិនិច្ឆ័យទៅលើព្រះរាជជីវប្រវត្តិនៃព្រះរាជកវីអង្គនេះ ដោយហេតុមានភាពមិនសូវចុះសម្រុងគ្នារវាងឯកសារជាតិនិងឯកសារផ្សេងៗ លើបញ្ហាព្រះនាមរបស់ព្រះអង្គកាលនៅកុមារ ព្រះនាមនៃមាតារបស់ព្រះអង្គ ក៏ដូចជាកាលបរិច្ឆេទនៃការប្រសូត ការសាងភាពជាបព្វជា ពេលទ្រង់រាជាភិសេក និងគ្រាដែលទ្រង់បានជួបនឹងព្រះនាង អង្គវត្តី ដូចដែលយើងនឹងធ្វើការពិភាក្សាដូចតទៅនេះ។

- ព្រះរាជពង្សាវតារប្រទេសកម្ពុជាធិបតី៖ កាលនៅកុមារ ទ្រង់ព្រះនាម ពញាតូ ។ លុះពេលឡើងសោយរាជ្យទ្រង់ព្រះនាមថា ព្រះស្រីធម្មរាជា ។ ក្រោយមកទ្រង់បានយាងទៅគង់នៅក្នុងរាជវាំងកោះឃ្លោក គឺកោះឧកញាតី សព្វថ្ងៃនេះ។ នៅទីនោះទ្រង់ត្រាស់ឱ្យគេឆ្លើយឆ្លងនឹងព្រះអង្គថា ព្រះរាជសម្ភារបរមពិសេស (អាដេម៉ា- ឡឺគ្លែរ៖ ព្រះរាជសម្ភារបារមីពិសេស) ។

- ពង្សាវតារបស់លោក អាដេម៉ា ឡឺគ្លែរ ចារថា ទ្រង់ព្រះនាម ពញ្ញា សូ ហើយមាតារបស់ទ្រង់ គឺអ្នកម្នាង សុខ ។ ប៉ុន្តែ ឯកសារមហាបុរសខ្មែរបញ្ជាក់ថា មាតារបស់ទ្រង់គឺព្រះអង្គចូវ ដែលជាបុត្រី នៃស្តេចវៀតណាម។

- ទស្សនាវដ្តីមិត្តសាលាបាលី ទស្សនាវដ្តីកម្ពុជសុរិយា សៀវភៅប្រជុំពាក្យកាព្យ៖ គ្រាន់តែនិយាយថា កាលនៅកុមារទ្រង់ព្រះនាមពញ្ញាតូ ប៉ុន្តែមិនបានបញ្ជាក់ពីមាតារបស់ទ្រង់ឡើយ ។

- ទស្សនាវដ្តីអក្សរសាស្ត្រខ្មែរ សៀវភៅព្រះរាជសម្ភារ-អ្នកនិពន្ធខ្មែរ៖ មាតារបស់ព្រះអង្គ គឺ អ្នកម្នាង សុន ។

- ពង្សាវតារបស់អ្នកនិពន្ធ ម៉ាដឺឡែន ស្ហ៊ីតូ ស្នាដៃលោក ល្វីសី មីណេរ ពង្សាវតារបស់លោក អាដូហ្វាំង ម៉ឺនីញេរ និង សទ្ទានុក្រមលោកសាស្ត្រាចារ្យ ម៉ុញ សារី មិនបានបញ្ជាក់ពីមាតារបស់ព្រះអង្គឡើយ ។

- សៀវភៅអក្សរសាស្ត្រខ្មែរ របស់លោក លាង ហាប់អាន៖ មាតារបស់ទ្រង់គឺ អ្នកម្នាង សុន ។

រីឯកាលបរិច្ឆេទនៃការប្រសូត ក៏នៅមិនទាន់ចុះសម្រុងគ្នាដែរគឺ៖

- ព្រះរាជពង្សាវតាប្រទេសកម្ពុជាធិបតី៖ ទ្រង់ប្រសូតនៅ គ.ស. ១៦០១ ហើយឡើងសោយរាជ្យ នៅថៃ្ង ៥ កើត ខែកត្តិក ព.ស. ២១១៧ ឆ្នាំថោះ នព្វស័ក គ.ស. ១៦២៩ ក្នុងព្រះជន្មាយុ២៦ព្រះវស្សា ។

- ឯកសារមហាបុរសខ្មែរ៖ ប្រសូតឆ្នាំ ម្សាញ់ សប្តស័ក ព.ស. ២១៤៧ គ.ស. ១៦០៥ ។

- ទស្សនាវដ្តីមិត្តសាលាបាលី ទស្សនាវដ្តីកម្ពុជសុរិយា សៀវភៅប្រជុំពាក្យកាព្យ៖ ប្រសូតនៅ គ.ស. ១៦០០ សាងផ្នួសនៅព្រះជន្ម ២១ ព្រះវស្សា លាចាកសិក្ខាបទនិងឡើងសោយរាជនៅព្រះជន្ម ២៦ វស្សា ។

- អក្សរសាស្ត្រខ្មែរ ព្រះរាជសម្ភារ-អ្នកនិពន្ធខ្មែរ៖ ប្រសូត គ.ស. ១៦០៣ សាងផ្នួសនៅវត្ត សុគន្ធមានបុណ្យ នាថៃ្ង១៤កើត ខែអាសាធ ឆ្នាំ កុរ បញ្ចស័ក គ.ស. ១៦២៤ សោយរាជ្យនៅ គ.ស. ១៦២៩ ។

- ពង្សាវតា របស់លោក អាដេម៉ា ឡឺគ្លែរ៖ ប្រសូតនៅ គ.ស. ១៦០៣ ចាកសិក្ខាបទក្នុងព្រះជន្ម២៦ វស្សា សោយរាជ្យនៅ គ.ស. ១៦២៩ ។

- ពង្សាវតារបស់អ្នកនិពន្ធ ម៉ាដឺឡែន ស្ហ៊ីតូ ៖ ប្រសូត …. រាជាភិសេកនៅ គ.ស. ១៦២៥ ។

- ស្នាដៃរបស់លោក ល្វីសឺមី ណេរ និង ពង្សាវតាប្រទេសកម្ពុជារបស់លោក អាដូហ្វាំ មឺនីញេរ៖ ប្រសូត…. សោយរាជ្យ….

- សទ្ទានុក្រអក្សរសាស្ត្រខ្មែររបស់លោកសាស្ត្រាចារ្យ ម៉ុញ សារី៖ ព្រះរាជសម្ភារ (១៦០២-១៦៣៤ ) សោយរាជ្យ (១៦២៦-១៦៣៤ ) ។

- ប្រវត្តិអក្សរសាស្ត្រខ្មែរ របស់លោក លាង ហាប់អាន៖ ប្រសូត …. សោយរាជ្យនៅ គ.ស .១៦២៩ ។

- ប្រវត្តិសាស្ត្រខ្មែរ ភាគ១-ភាគ២ និពន្ធដោយលោក ត្រឹង ងា៖ ប្រសូត…. សាងផ្នួសនៅ នគរវត្ត កាលព្រះជន្ម ២១ វស្សា សោយរាជ្យ….។

- ជីវប្រវត្តិអ្នកនិពន្ធខ្មែរសម័យឧដុង្គ៖ ប្រសូតឆ្នាំ១៦០១ សោយរាជសម្បត្តិ ឆ្នាំ១៦២៧ ។

តាមការសិក្សាមកនេះ យើងគួរធ្វើការសន្និដ្ឋានបានខ្លះៗថា កាលនៅជាកុមារ ទ្រង់ព្រះនាមថា ពញ្ញាតូ (ឬ ពញ្ញាសូ) ។ ទ្រង់ជាបុត្រច្បងនៃព្រះបាទ ជ័យជេដ្ឋា (ឬ ព្រះជេស្តាទី២) មាតាគឺអ្នកម្នាង សុខ (ឬ អ្នកម្នាង សុន) ចំពោះឯកសារដែលអះអាងថា មាតារបស់ទ្រង់គឺព្រះអង្គចូវ ដែលជាបុត្រី នៃស្តេចវៀតណាមនោះ (គួរតែមិនអាចចាត់ជាការត្រឹមត្រូវឡើយ)។

ចៅ ពញ្ញា តូ (ឬ ពញ្ញា សូ ) ត្រូវបានបិតា គឺព្រះបាទជ័យជេដ្ឋា ផ្សំផ្គុំជាមួយនឹងអ្នកអង្គម្ចាស់ក្សត្រីយ៍ អង្គវត្តី (ឬ បុប្ផាវតី យួរវត្តី ចន្ទវត្តី ព្រះម៉ែយួរវត្តី ) ជាបុត្រី របស់ព្រះបាទជ័យជេដ្ឋា និងអ្នកម្នាងទង ។ ហេតុនេះ រាជកុមារ ពញាតូ និង រាជធីតា អង្គវត្តី គឺជាព្រះរាម (បងប្រុស) និង កន្និដ្ឋា (ប្អូនស្រី) ដែលមានបិតា (ព្រះបាទជ័យ ជេដ្ឋា ) ជាមួយគ្នា ប៉ុន្តែមាតាទីទៃ ។

ទ្រង់ជារាជទាយាទ ដែលទទួលបានការអប់រំយ៉ាងតឹងរឹងពីបិតា លុះព្រះជន្ម២១ (ឬ ២២) វស្សា បានយាងទៅសាងព្រះផ្នួសក្នុងសំណាក់ព្រះពុទ្ធសាសនា នៅនគរវត្ត (ឬ វត្តសុគន្ធមានបុណ្យ)។

បិតាព្រះអង្គ គឺព្រះបាទជ័យជេដ្ឋា ចូលទីវង្គតនៅ គ.ស. ១៦២៨ ក្នុងព្រះជន្មាយុ ៥២ ព្រះវស្សា ហើយកិច្ចការនគរ ត្រូវបានប្រគល់ទៅឱ្យព្រះអនុជរបស់ព្រះអង្គគឺព្រះអង្គម្ចាស់ឧទ័យ ដោយហេតុពេលនេះ ព្រះរាជទាយាទ គឺព្រះអង្គម្ចាស់ ពញាតូ នៅទ្រង់ជាបព្វជិតនៅឡើយ។

ព្រះរាជពង្សាវតារសរសេរដៃ នៅពុទ្ធសាសនបណ្ឌិត្យ ខ្សែ៤ បានចារថា ការទាក់ទងគ្នារវាងព្រះរាជានុសិទ្ធ ឧទ័យ និង ព្រះនាង អង្គវត្តី បានកើតមានឡើងកាលព្រះបាទជ័យជេដ្ឋា បានព្រះជន្ម៤១វស្សា គឺនៅខែកត្តិក ឆ្នាំ ឆ្លូវ នព្វស័ក ទ្រង់អាពាធ(ឈឺ) ហើយព្រះអង្គម្ចាស់ ឧទ័យ ចូលទៅថែព្រះរាជរោគព្រះរាជា ដែលជាព្រះរៀមជារៀងរាល់ថៃ្ង ជាហេតុនាំឱ្យបានជួបនឹងព្រះនាងអង្គវត្តីហើយកើតក្តីប្រតិព័ទ្ធ ចំពោះព្រះនាងដែលជាភគ្គនិយោ(ក្មួយស្រី) បង្កើត។

ឯកសារដដែលនេះបានបន្ថែមថា ព្រះនាង អង្គវត្តី ក៏បានព្រមព្រៀងនឹងរាជានុសិទ្ធឧទ័យ ដោយពុំមានក្តីអាល័យចំពោះព្រះរាជទាយាទ ជាគូកំណាន់របស់ខ្លួន ដែលកំពុងទ្រង់បព្វជានិងដោយមានការផ្សំផ្គុំពីបិតា ហើយក៏ពុំមានការដឹងឮពីសេនាមុខមន្ត្រីឡើយ។ ព្រះអង្គម្ចាស់ឧទ័យ បានអភិសេកព្រះនាងអង្គវត្តី ជាទេពី ទី២ របស់ព្រះអង្គ។

មានភាពមិនចុះសម្រុងគ្នាអំពីដំណើរជួបគ្នារវាង ព្រះនាង អង្គវត្តី និង ព្រះរាជទាយាទ ពញាតូ៖

ឯកសារខ្លះអះអាងថា ខត្តិយពង្សទាំងទ្វេអង្គាដែលជាអតីតគូស្នេហ៍ និងជាគូដណ្តឹងផងនេះ បានជួបគ្នានៅនគរវត្ត នៅពេលដែលរាជានុសិទ្ធឧទ័យ នាំរាជវង្សានុវង្សទៅទទួលព្រះរាជទាយាទ ពេលដែលបណ្ឌិតពុទ្ធសាសនិកអង្គនេះ លាចាកសិក្ខាបទ។

ខណៈឯកសារខ្លះនិយាយថា ជួបគ្នានៅនគរវត្តដែរ ប៉ុន្តែនៅពេលដែលព្រះ ពញាតូ វិលត្រឡប់ពីធ្វើសង្គ្រាមជាមួយសៀមវិញ។

រីឯ ឯកសារខ្លះទៀតនិយាយថា ជួបគ្នានៅរាជវាំងឧដុង្គ បន្ទាប់ពីព្រះអង្គលាចាកសិក្ខាបទ ឡើងសោយរាជ្យ រួចហើយព្រះឧទ័យមានជំងី ទើបព្រះចៅ ពញាតូ យាងទៅមើលព្រះបិតុលា ( មា ឬ ពូ ) ក៏បានជួបព្រះនាងអង្គវត្តី ជាអតីតគូកំណាន់ ដែលបានក្លាយជាព្រះទេពី របស់ព្រះឧទ័យទៅហើយនោះ នាំឱ្យរោគស្នេហ៍ចាស់រើឡើងវិញ នៅក្នុងដួងហឫទ័យ នៃខត្តិយពង្សទាំងទ្វេ។

ទោះមានភាពផ្សេងគ្នាយ៉ាងនេះក្តី អ្វីដែលជាភាពរួមគ្នានោះគឺថា ទ្រង់ជាបុត្រច្បងនៃព្រះបាទជ័យជេដ្ឋា (ឬ ចេស្តារទី២) មាតា គឺអ្នកម្នាង សុខ ឬ សុន ។ កាលនៅជាកុមារ ទ្រង់មាននាមថា ពញាតូ ឬ ពញាសូ ហើយចេញសាងព្រះផ្នួសនៅពេលមានព្រះជន្ម ២១ ឬ ២២ ព្រះវស្សា នៅនគរវត្ត ឬ វត្តសុគន្ធមានបុណ្យ ។ លាចាកសិក្ខាបទ បន្ទាប់មកឡើងគ្រងរាជ្យបន្តពីព្រះឧទ័យជាម្ចាស់មា នៅព្រះជន្ម២៦ ព្រះវស្សា ហើយត្រូវបានគេថ្វាយព្រះនាមថា “ព្រះបាទសម្តេច ស្តេចព្រះរាជឱង្ការព្រះស្រីធម្មោរាជាធិរាជ រាមាធិបតី” ប៉ុន្តែពង្សាវតារកំណត់ ព្រះនាមទ្រង់ត្រឹមតែ “ព្រះស្រីធម្មោរាជា” ប៉ុណ្ណោះ។

ដើមឡើយ ទ្រង់គង់នៅរាជវាំងឧដុង្គ នាក្រុងឧដុង្គឮជ័យ លុះក្រោយមក ទ្រង់បានយាងទៅគង់ប្រថាប់នៅឯវាំងកោះឃ្លោក ដែលសព្វថៃ្ងហៅថា កោះឧកញាតី ហើយទ្រង់បានត្រាស់បង្គាប់ឱ្យគេហៅព្រះអង្គថា ព្រះរាជសម្ភារបរមពិសេសវិញ ។ ទ្រង់ជាធម្មរាជា និង ជាបណ្ឌិត ហើយជាពុទ្ធសាសនិកដ៏ឆ្នើម ទ្រង់ពុំសូវសព្វព្រះទ័យចំពោះអំណាចឡើយ ទើបទ្រង់បានប្រគល់សិទ្ធិ និងកិច្ចការនគរទៅព្រះឧទ័យវិញ ហើយទ្រង់បានយាងមកលាក់ព្រះកាយធ្វើកិច្ចកាផ្នែកអក្សរសាស្ត្រ ដោយទ្រង់បានចងក្រងប្រវត្តិសាស្ត្រ និង កែប្រែរាជសព្ទ និងនិពន្ធច្បាប់ផ្សេងៗជាច្រើន។ មិនតែប៉ុណ្ណោះ ទ្រង់បានរៀបចំកងទ័ពដើម្បីទៅច្បាំងដណ្តើម យកខេត្ត កូរ៉ាត (នគររាជ ) ពីសៀម ផងទៀត។

ចម្បាំងនេះ មិនទាន់ជោគជ័យសមតាមព្រះរាជបំណងឡើយ ហើយទ្រង់បានដកទ័ពមកវិញជាមួយនឹងឈ្លើយសឹកមួយចំនួន។

ការជួបគ្នារវាងព្រះយុវក្សត្រ ប្រកបដោយបញ្ញាញាណ មានព្រះទ័យសន្តោស ជាធម្មរាជា និងជារាជកវីបណ្ឌិតពុទ្ធសាសនិកអង្គនេះ ជាមួយនឹងព្រះនាង អង្គវត្តី ដែលពេលនេះបានក្លាយជាព្រះទេពីរបស់ព្រះឧទ័យទៅហើយនោះ ធ្វើឱ្យស្នេហាចាស់បានពុះពោរកញ្ជ្រោលរញ្ជួយកក្រើកឡើងសាជាថ្មីរវាង ខត្តិយជាតិទាំងទ្វេ បាននាំឱ្យមានចម្បាំងគ្នាឯង រវាងព្រះឧទ័យ និង ក្សត្រព្រះរាជសម្ភារ ដែលត្រូវជាមា និងក្មួយបង្កើតទៅវិញ។

ព្រះរាជសម្ភារ បានបរាជ័យសង្គ្រាមនេះ ហើយមេទ័ពរបស់ទ្រង់៤រូប (ឯកសារជាទូទៅនិយាយថា មេទ័ពទាំង៤រូបនេះជាជនជាតិចិនគឺ៖ ចុងតុក១ ឡុកចុងអៀ១ សាមចាន់ទៀវ១ និង ថុងចិនតុក១) ហើយយុវក្សត្រ និង ព្រះនាងអង្គវត្តី បានភៀសព្រះកាយទៅដល់ខេត្ត កញ្ជរ គឺខេត្តក្រចេះ សព្វថៃ្ងនេះឯង ទើបកងទ័ពហូល្លង់ដ៍ (ឯកសារខ្លះថាកងទ័ពព័រទុយហ្កាល់) ដែលជាកងទ័ពរបស់ព្រះឧទ័យ បានដេញតាមទៅទាន់ ហៀបនឹងធ្វើគត់។ ប៉ុន្តែព្រះអង្គបានស្រែកឃាត់ពួកកងទ័ពបរទេសទាំងនេះថា កុំទាន់អាលធ្វើគត់ទ្រង់។ ទ្រង់បានឡើងដើមត្នោត ហើយបានទ្រង់លិខិតបណ្តាំដល់បច្ឆាជន (ជនជំនាន់ក្រោយ) ដោយទ្រង់ចារជាកំណាព្យ នៅលើស្លឹកត្នោតនោះ។ កំណាព្យនោះសព្វថៃ្ង ត្រូវបានគេស្គាល់ថា កំណាព្យចារឰដ៏ចុងត្នោត (មុនពេលទ្រង់សុគត) ដែលមានខ្លឹមសារដូចតទៅនេះ៖

សាធុសម្ទាយ

កុំបីរាយមាយ នឹងក្តីកាមា

តែឱ្យវង្វេង ក្នុងវដ្តសង្សារ

ស្លាប់ទៅកាលណា បានសោយតែទុក្ខ ។

ហេតុតែក្សត្រី

នាំឱ្យអប្រីយ៍ ដូចត្រីក្នុងភក់

បើបុរសផង ចង់ឆ្លងនរក

កុំធ្វើវីវក់ ដូចអញច្នេះណា។

ពីព្រោះកាមេ

ឥឡូវទាល់តែ ក្សិណក្ស័យមរណា

សូវស្លាប់ទៅគាប់ ឱ្យជាប់ធម្មា

សូមអស់ទេវា ជួយជាទិព្វញ្ញាណ។

សូមព្រះភូមិ-

ន្ទ្រាធិបតិន ទ្រង់អធិដ្ឋាន

ពីនេះទៅមុខ ខ្ញុំសូមឱ្យបាន

ជាព្រះពុទ្ធញ្ញាណ នាំសត្វទាំងឡាយ។

ឱ្យអ្នកទាំងពួង

ជាទាហានហ្លួង នាំយកទៅថ្វាយ

ព្រះបិតុច្ឆា(ពូ) ទ្រង់ជ្រាបអធិប្បាយ

កុំទ្រង់រាយមាយ នឹងក្តីកាមេ។

(ព្រះរាជពង្សាវតារ ទំព័រ ៣៩១-៣៩២)

លុះទ្រង់ចារបណ្តាំនេះចប់ ទ្រង់ក៏ស្រែកប្រាប់ទៅកងទ័ពទាំងនោះ ហើយក៏ត្រូវកងទ័ពបរទេសទាំងនោះបាញ់នឹងកាំភ្លើង ឯកសារខ្លះថាគ្រាប់កាំភ្លើងមាស ត្រូវព្រះអង្គធ្លាក់ពីលើចុងត្នោតសោយទីវង្គត ក្នុងព្រះជន្ម ២៩ព្រះវស្សា។

ចំណែកព្រះនាងអង្គវត្តី ក៏ត្រូវកងទ័ពព្រះឧទ័យប្រហារនៅគ្រានោះដែរ។

គុណធម៌ គុណភាព គំនិតប្រាជ្ញា ផែនការក្នុងការដណ្តើមយកទឹកដីរបស់ខ្លួនមកវិញពីបច្ចាមិត្រ សុទ្ធតែត្រូវបរាជ័យនិងវិនាសសាបសូន្យទាំងអស់ បន្សល់ទុកនៅតែវិនាសកម្ម និងសោកនាដកម្មប៉ុណ្ណោះ។ ទាំងនេះជាមហន្តរាយដែលកើតចេញពីកំហុសក្នុងធម៌កាមេ៕
............................................................

ប្រភព ៖ ឯកសារលោក វ៉ាន់ឌី កាអុន

ស្រាវជ្រាវបន្ថែមដោយ៖ Ny Watthanak

01/02/2023
បាទ! សូមជម្រាបជូនដំណឹងដល់បុគ្គលិកសិក្សាព្រមកូនៗដែលជាអតីតសិស្សវិទ្យាល័យព្រះរាជសម្ភារ ពិសេសកូនៗជាសិិស្សផ្ទាល់របស់ លោក គ្រូ...
11/09/2021

បាទ! សូមជម្រាបជូនដំណឹងដល់បុគ្គលិកសិក្សាព្រមកូនៗដែលជាអតីតសិស្សវិទ្យាល័យព្រះរាជសម្ភារ ពិសេសកូនៗជាសិិស្សផ្ទាល់របស់ លោក គ្រូ នាក់ សុផល ពេលនេះ លោកគ្រូ នាក់ សុផល គាត់បានទទួលមរណៈភាព កាលពី
រសៀលថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០២១ ដោយដាច់សសៃឈាម សពត្រូវបានតំកល់ទុកនៅក្នុងបរិវេណវិទ្យាលយ័ព្រះរាជសម្ភារ លុះថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២ ត្រូវដង្ហែរយកទៅបញ្ចុះនៅស្រុកបន្ទាយមាស។សូមអរគុណ

.                            សេចក្តីជូនដំណឹង     គណៈគ្រប់គ្រងវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសព្រះរាជសម្ភារមានកិត្តិយស សូមជ...
17/12/2020

. សេចក្តីជូនដំណឹង
គណៈគ្រប់គ្រងវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសព្រះរាជសម្ភារមានកិត្តិយស សូមជម្រាបដល់ពុក ម៉ែ បង ប្អូនដែលជាអាណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្សទាំងពីរភេទ ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឱ្យបានជ្រាបថាៈ
នៅក្នុងឆ្នាំសិក្សាថ្មី២០២០_ ២០២១នេះវិទ្យាល័យយើងខ្ញុំបានបើកពង្រឺកបន្ថែមលើមុខវិជ្ជាមួយផ្នែកទៀតគឺ( ជំនាញមេកានិក) ដូច្នេះចាប់ពីឆ្នាំសិក្សា២០២០ _២០២១នេះ យើងមានមុខវិជ្ជាពីរជំនាញ (ផ្នែកអគ្គិសនី និងផ្នែកមេកានិក) ។ បើពុក ម៉ែ បង ប្អូន ឬប្អូនសិស្សានុសិស្ស
មានចំណាប់អារម្មណ៏ចង់រៀនលើមុខជំនាញណាមួយ សូមប្រញាប់រួសរាន់ មកដាក់ពាក្យចុះឈ្មោះចូលរៀនឱ្យបានឆាប់បំផុត ព្រោះកន្លែងមានកំណត់ ។
បញ្ជាក់ៈ ទទួលពាក្យចាប់ពីថ្ងៃទី១៥ដល់៣១ខែធ្នូ ឆ្នាំ២០២០នេះតទៅ នៅក្នុងវីទ្យាល័យចំណេះទទៅនិងបច្ចេកទេសព្រះរាជសម្ភារ ។ រៀងរាល់ព្រឹកពីម៉ោង៨,០០ដល់ម៉ោង១១.០០ ។
សូមអរគុណ

ក្រុងកំពតៈ បិតា គណិតវិទ្យាខេត្តកំពត លោកសាស្រ្តាចារ្យយឹម សាង លោកបានលាចាក សិស្សគ្រប់ជំនាន់ លោកទៅចោលពួកយើងគ្រប់គ្នាហើយ កាលព...
08/11/2020

ក្រុងកំពតៈ បិតា គណិតវិទ្យាខេត្តកំពត លោកសាស្រ្តាចារ្យ
យឹម សាង លោកបានលាចាក សិស្សគ្រប់ជំនាន់ លោកទៅចោលពួកយើងគ្រប់គ្នាហើយ កាលពីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៧.១៥នាទី នៅរាជធានីភ្នំពេញ🙏🙏🙏😭😭😭

12/02/2015

គណៈកម្មការទី៧នៃរដ្ឋសភា នៅថ្ងៃទី១១ កុម្ភៈ ចុះទៅខេត្តកំពត ដើម្បីស៊ើបអង្កេតអំពើពុករលួយដែលមន្ត្រីរដ្ឋាភិបាលបានលក់ពហុកីឡាដ្ឋាន និងរោងភាពយន្តនៅក្នុងខេត្តនេះ រួមទាំងស៊ើបអង្កេតរឿងដែលបានចោទប្រកាន់កន្លងមកថា មានជនអន្តោប្រវេសន៍វៀតណាម បានតាំងទីកន្លែងប្រារព្ធពិធីសាសនាន…

12/02/2015

ចុះផ្ទាល់ដល់ទីតាំង តាមដាន ត្រួតពិនិត្យ គឺជាមូលដ្ឋានគ្រឹះក្នុងការ ធ្វើកំណែទម្រង់មួយប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។

រសៀលថ្ងៃនេះ លោក យ៉ែម បុញ្ញឫទ្ធិ Yem Ponhearith បានចុះផ្ទាល់ដល់ទីតាំង វិទ្យាល័យព្រះរាជសម្ភារ ក្នុងខេត្តកំពត។

16/11/2014
16/11/2014
16/11/2014

Address

Sandaek

Alerts

Be the first to know and let us send you an email when វិទ្យាល័យព្រះរាជសម្ភារ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to វិទ្យាល័យព្រះរាជសម្ភារ:

Share