មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ Pursat Provincial Department of Tourism

  • Home
  • Cambodia
  • Pursat
  • មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ Pursat Provincial Department of Tourism

មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ Pursat Provincial Department of Tourism ទំព័រផ្លូវការរបស់មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ✅
Pursat Provincial Department of Tourism.

សេចក្តីជូនដំណឹង ស្តីពីលេខទំនាក់ទំនងរហ័សសម្រាប់ភ្ញៀវទេសចរក្នុងពេលទស្សនាព្រះរាជាណាចក្រកម្ពុជា។ANNOUNCEMENT On Emergency Co...
02/09/2026

សេចក្តីជូនដំណឹង ស្តីពីលេខទំនាក់ទំនងរហ័សសម្រាប់ភ្ញៀវទេសចរក្នុងពេលទស្សនាព្រះរាជាណាចក្រកម្ពុជា។

ANNOUNCEMENT On Emergency Contact Numbers for Tourists Visiting the Kingdom of Cambodia.





02/09/2026

ទំនប់ដំណាក់ឈើក្រំ 🪷

ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦មន្ត្រីរាជការ​ និងមន្ត្រីជាប់ក...
31/08/2026

ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦
មន្ត្រីរាជការ​ និងមន្ត្រីជាប់កិច្ចសន្យា​ នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា​🇰🇭​
#ទេសចរណ៍ដើម្បីទាំងអស់គ្នាទាំងអស់គ្នាដើម្បីទេសចរណ៍
#ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព
#បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់
#ទស្សនារដូវកាលបៃតងកម្ពុជា


30/08/2026
ពិធីបិទវគ្គបណ្តុះបណ្តាល «ជំនាញឆុងកាហ្វេ (Barista Skill)» និងចែកវិញ្ញាបនបត្រជូនសិក្ខាកាម នៅខេត្តពោធិ៍សាត់នារសៀលថ្ងៃទី២៨ ខ...
29/08/2026

ពិធីបិទវគ្គបណ្តុះបណ្តាល «ជំនាញឆុងកាហ្វេ (Barista Skill)» និងចែកវិញ្ញាបនបត្រជូនសិក្ខាកាម នៅខេត្តពោធិ៍សាត់
នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦​នៅសាលបណ្ឌិត ថោង ខុន នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលលើ «ជំនាញឆុងកាហ្វេ (Barista Skill)» និងពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមសរុបចំនួន ១២រូប (ស្រី ១០រូប) ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ខូយ​ រី​ដា​ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់​ ព្រមទាំងមានការអញ្ជើញចូលរួមពី​ លោកប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់​ លោកស្រី គ្រុយ ស្រីនាង គ្រូបង្គោលមកពីក្រុមហ៊ុន ជី ប៊ី អេស (Gourmet Beverage Service - GBS)​ ព្រមទាំងក្រុមការងារបច្ចេកទេសនៃក្រុមហ៊ុន GBS និងមន្ត្រីរាជការនៃមន្ទីរទេសចរណ៍ខេត្តជាច្រើនរូបទៀត។
​ គោលបំណងសំខាន់នៃការរៀបចំវគ្គបណ្តុះបណ្តាលនេះ រួមមាន៖
​ ១. លើកកម្ពស់សមត្ថភាព និងជំនាញវិជ្ជាជីវៈ៖ ពង្រឹងចំណេះដឹង បច្ចេកទេស និងជំនាញជាក់ស្តែងលើការឆុងកាហ្វេ (Barista) ប្រកបដោយស្តង់ដារ និងគុណភាពខ្ពស់។
​ ២.បង្កើតឱកាសការងារ និងប្រាក់ចំណូល៖ បង្កើនឱកាសការងារ និងរៀបចំសិក្ខាកាម ឱ្យមានជំនាញពិតប្រាកដ ដើម្បីអាចប្រកបរបរផ្ទាល់ខ្លួន ឬបំពេញការងារក្នុងវិស័យបដិសណ្ឋារកិច្ច។
​ ក្នុងឱកាសនោះដែរ គណៈអធិបតីក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សិក្ខាកាមទាំងអស់ និងបានផ្តាំផ្ញើឱ្យយកចំណេះដឹងដែលទទួលបានទៅអនុវត្តឱ្យកើតជាប្រយោជន៍ជាក់ស្តែង ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

#ទេសចរណ៍ដើម្បីទាំងអស់គ្នាទាំងអស់គ្នាដើម្បីទេសចរណ៍
#ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព
#បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់
#ទស្សនារដូវកាលបៃតងកម្ពុជា


28/08/2026

កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ឡាវ និងវៀតណាម (CLV) ត្រូវបានរៀបចំឡើងជាប្រវត្តិសាស្ត្រលើកដំបូង នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំនវ ភាគីទាំងបីបានឯកភាពបន្តជំរុញការអនុវត្តចក្ខុវិស័យ«ដំណើរកម្សាន្តម្តង បីគោលដៅ» តាមរយៈការរៀបចំកញ្ចប់ទេសចរណ៍រួម«ដំណើរកម្សាន្តម្តង បីគោលដៅ» ដែលជាការជំរុញការតភ្ជាប់ការធ្វើដំណើរ និងការដឹកជញ្ជូនរវាងប្រទេសទាំងបី។

លម្អិត៖ https://kh.cc-times.com/posts/30620

ជំនួបពិភាក្សា និងសម្តែងការគួរសម រវាងមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត...
28/08/2026

ជំនួបពិភាក្សា និងសម្តែងការគួរសម រវាងមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC)
ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្តិភាពនៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ព្រមទាំងមន្ត្រីរាជការ បានទទួលជួបប្រជុំ និងសម្តែងការគួរសម ជាមួយលោកស្រី Sonja Elmer Dettelbacher ប្រធានទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អាណត្តិថ្មី ព្រមទាំងសហការី។
ជំនួបពិភាក្សាដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងស្របតាមគោលការណ៍ណែនាំស្តីពីការផ្លាស់ប្តូរសមាសភាព និងអាណត្តិការងាររបស់បុគ្គលិកនៃទីភ្នាក់ងារ SDC រៀងរាល់ ២ ឆ្នាំម្តង ក្នុងក្របខ័ណ្ឌនៃកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP)។
គោលបំណងសំខាន់ៗនៃដំណើរទស្សនកិច្ច៖
-សិក្សាស្វែងយល់ផ្ទាល់៖ ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមនាពេលកន្លងមក ក្នុងការអនុវត្តគម្រោងផ្សេងៗ។
-ពង្រឹងកិច្ចសហប្រតិបត្តិការ៖ ដើរតួជាស្ពានចងភ្ជាប់ទំនាក់ទំនង និងពង្រឹងភាពជាដៃគូឱ្យកាន់តែរឹងមាំ រវាងមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ និងទីភ្នាក់ងារ SDC សម្រាប់អាណត្តិថ្មីនេះ។
-បង្កើនប្រសិទ្ធភាពការងារ៖ ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ ដើម្បីជួយជំរុញការអភិវឌ្ឍជំនាញ និងវិស័យទេសចរណ៍ក្នុងខេត្តពោធិ៍សាត់ ឱ្យកាន់តែរីកចម្រើន និងមានចីរភាព។
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទីភ្នាក់ងារ SDC ដែលតែងតែជួយគាំទ្រ និងសហការយ៉ាងជិតសិទ្ធនាពេលកន្លងមក ហើយសង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រជាពលរដ្ឋក្នុងខេត្ត។

#ទេសចរណ៍ដើម្បីទាំងអស់គ្នាទាំងអស់គ្នាដើម្បីទេសចរណ៍
#ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព
#បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់
#ទស្សនារដូវកាលបៃតងកម្ពុជា


27/08/2026

សក្តានុពលទេសចរណ៍ដ៏សម្បូរបែប សភាពការណ៍ពិត និងកត្តាសុខសុវត្ថិភាពដ៏ល្អរបស់កម្ពុជា ត្រូវបានបង្ហាញក្នុងកម្មវិធី «ផែនទីចង្អុលផ្លូវទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសវៀតណាម» ដល់សមាគមទេសចរណ៍វៀតណាម និងប្រតិបត្តិករទេសចរណ៍វៀតណាមនាំមុខល្បីៗ និងធំៗប្រចាំប្រទេសវៀតណាម។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

លម្អិត៖ https://kh.cc-times.com/posts/30605

មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ សហការណ៍ជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ(SDP) នៃអង្គការស្វីសខនថាក់ (Swisscontact) បានរៀបចំបើកវគ្គប...
26/08/2026

មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ សហការណ៍ជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ(SDP) នៃអង្គការស្វីសខនថាក់ (Swisscontact) បានរៀបចំបើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) និងសហការគាំទ្រដោយអ្នកគ្រូបង្គោលពីក្រុមហ៊ុន ជី ប៊ី អេស-Gourmet Beverage Solutions (GBS)
នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញ “ឆុងកាហ្វេកម្រិតមូលដ្ឋាន” ក្រោមអធិបតីភាព លោកប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដែលមានការអញ្ជើញចូលរួមពីមន្ត្រីរាជការនៃមន្ទីរទេសចរណ៍ខេត្ត និងសិក្ខាកាមជាប្រតិបត្តិករនិងសេវាករទេសចរណ៍ ។ វគ្គនេះមានរយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៦ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ១២ រូប ក្នុងនោះស្រី ១០ រូប ។
នោះផ្តោតទៅលើ០៩ ម៉ូឌុលមាន៖
១. ប្រវត្តិកាហ្វេ
២. ការងារខ្ញុំជាបារីស្តា
៣. ប្រភេទនៃគ្រាប់កាហ្វេ
៤. ដំណើរការនៃការធ្វើកាហ្វេ
៥. បញ្ជីរាយឈ្មោះកាហ្វេ
៦. ការប្រើប្រាស់ម៉ាសុីន និងឧបករណ៍ឆុងកាហ្វេ
៧. ការថែទាំម៉ាសុីនកាហ្វេ
៨. ដំណើរការនៃការបើក/បិទហាងកាហ្វេ
៩. អនុវត្តន៍ការឆុងកាហ្វេ

Address

Department Of Tourism Of Pursat Province, Krong Pursat
Pursat
150601

Alerts

Be the first to know and let us send you an email when មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ Pursat Provincial Department of Tourism posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ Pursat Provincial Department of Tourism:

Shortcuts

Share