កេង ចាន់ធឿន - Keng Chanthoeurn

កេង ចាន់ធឿន - Keng Chanthoeurn ផ្សព្វផ្សាយ​ អប់រំ​ ការងារ​សង្គម​ សេដ្ឋកិច្ច​ និងការអភិវឌ្ឍ​ន៍

🇰🇭គណៈបញ្ជាការរដ្ឋបាលក្រុងពោធិ៍សាត់ សូមស្វាគមន៍បងប្អូនអ្នកបើកបររថយន្តទាំងអស់ដែលឈប់សម្រាកនៅតាមផ្លូវសាធារណៈ ចំពោះទីតាំងគឺនៅ...
29/08/2026

🇰🇭គណៈបញ្ជាការរដ្ឋបាលក្រុងពោធិ៍សាត់ សូមស្វាគមន៍បងប្អូនអ្នកបើកបររថយន្តទាំងអស់ដែលឈប់សម្រាកនៅតាមផ្លូវសាធារណៈ ចំពោះទីតាំងគឺនៅម្តុំសួនសេះឧកញ៉ាឃ្លាំងមឿង ខាងកើតសាលាក្រុង មុខចំណតរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ។

ក្រោមការចង្អុលការរបស់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ រដ្ឋបាលក្រុងនឹងខិតខំពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនបងប្អូន ។🙏

❤️ពិធីដង្ហែ- អង្គភាពទទួលបានជ័យលាភី ជាសាលាផ្តល់សេវាសាធារណៈ    គំរូ ចំណាត់ថ្នាក់លេខ៦- ជ័យលាភីសិស្សពូកែរូបវិទ្យា ទទួលបានមេដ...
27/08/2026

❤️ពិធីដង្ហែ

- អង្គភាពទទួលបានជ័យលាភី ជាសាលាផ្តល់សេវាសាធារណៈ
គំរូ ចំណាត់ថ្នាក់លេខ៦
- ជ័យលាភីសិស្សពូកែរូបវិទ្យា ទទួលបានមេដាយមាស
គឺយុវតីឈ្មោះ ឈាង យូអី រៀនថ្នាក់ទី៩(D)
- ជ័យលាភីជាសិស្សពូកែគណិតវិទ្យា ទទួលបានមេដាយប្រាក់
គឺយុវជន ឈ្មោះ ជា សៀវហួ រៀនថ្នាក់ទី៩(B)
-----------
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំ «ពិធីជ័យលាភីសិស្សពូកែទូទាំងប្រទេសឆ្នាំ២០២៦ និងជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៥» យ៉ាងអធិកអធម នៅក្នុងបរិវេណសាលាខេត្តពោធិ៍សាត់។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក រុន សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់។
ពិធីនេះក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ លោក លោកស្រីប្រធានមន្ទីរ និងអង្គភាពជុំវិញខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ៕

23/08/2026

🌺ឯកឧត្ដម​ ខូយ​ រីដា​ អភិបាល​ខេត្ត​ពោធិ៍សាត់​
ជួប​សំណេះសំណាល​សិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យទាចំរ៉ាត់ ក្នុងក្រុងពោធិ៍សាត់ សរុបចំនួន៤៧០នាក់ ដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ក្នុងខេត្តសៀមរាប ដែលជាទឹកដីអង្គរដ៏បវរ នៃព្រះរាជាណាចក្រកម្ពុជាយើង🌱🇰🇭

ថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២៦

❤️️ដោយ​មាន​កិច្ច​ចង្អុល​ការ​លោក​ ផាយ​ ឡេង​ អភិបាល​ក្រុង​ពោធិ៍សាត់​ ក្រុមការងាររដ្ឋបាលក្រុង​ បានជួយ​សម្របសម្រួល និងរៀបចំដ...
23/08/2026

❤️️ដោយ​មាន​កិច្ច​ចង្អុល​ការ​លោក​ ផាយ​ ឡេង​ អភិបាល​ក្រុង​ពោធិ៍សាត់​ ក្រុមការងាររដ្ឋបាលក្រុង​ បានជួយ​សម្របសម្រួល និងរៀបចំដំណើរទស្សនកិច្ចទៅ​ខេត្ត​សៀមរាប​។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និង ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលបានផ្តល់ការឧបត្ថម្ភ និងដឹកនាំប្អូនៗសិស្សានុសិស្ស ដែលទើបតែបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២) នៃ វិទ្យាល័យពោធិ៍សាត់ និង វិទ្យាល័យទាចំរ៉ាត់ ទៅទស្សនកិច្ចសិក្សា និងកម្សាន្តនៅ ខេត្តសៀមរាប។ ❤️🙏

ដំណើរទស្សនកិច្ចនេះ គឺជាការលើកទឹកចិត្តដ៏មានអត្ថន័យ សម្រាប់ប្អូនៗ​ ក្រោយពេលខិតខំប្រឹងប្រែងសិក្សា និងបញ្ចប់ការប្រឡងថ្នាក់ទី១២ ដោយផ្តល់ឱកាសឱ្យពួកគាត់បានសម្រាក សិក្សាស្វែងយល់ និងទទួលបានបទពិសោធន៍ថ្មីៗពីតំបន់ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ 🇰🇭

សូមអរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្រដ៏ថ្លៃថ្លាចំពោះអនាគតយុវជនខេត្តពោធិ៍សាត់។ សូមជូនពរប្អូនៗទាំងអស់ ទទួលបានលទ្ធផលល្អ និងជោគជ័យក្នុងការប្រឡង ព្រមទាំងបន្តការសិក្សា និងក្លាយជាធនធានដ៏មានតម្លៃសម្រាប់សង្គម និងប្រទេសជាតិ។ 🌱📚🇰🇭
២៣/៨/២០២៦
Rottanak កែវ​ រតនៈ​ #ខូយ​ រីដា​ន Khoy Rida #អរគុណ #ពោធិ៍សាត់ #យុវជន #សិស្សថ្នាក់ទី១២ #សៀមរាប #អនាគតយុវជនកម្ពុជា 🇰🇭

❤️️ដោយ​មាន​កិច្ច​ចង្អុល​ការ​លោក​ ផាយ​ ឡេង​ អភិបាល​ក្រុង​ពោធិ៍សាត់​ ក្រុមការងាររដ្ឋបាលក្រុង​ បានជួយ​សម្របសម្រួល និងរៀបចំដ...
22/08/2026

❤️️ដោយ​មាន​កិច្ច​ចង្អុល​ការ​លោក​ ផាយ​ ឡេង​ អភិបាល​ក្រុង​ពោធិ៍សាត់​ ក្រុមការងាររដ្ឋបាលក្រុង​ បានជួយ​សម្របសម្រួល និងរៀបចំដំណើរទស្សនកិច្ចទៅ​ខេត្ត​សៀមរាប​។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និង ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលបានផ្តល់ការឧបត្ថម្ភ និងដឹកនាំប្អូនៗសិស្សានុសិស្ស ដែលទើបតែបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២) នៃ វិទ្យាល័យពោធិ៍សាត់ និង វិទ្យាល័យទាចំរ៉ាត់ ទៅទស្សនកិច្ចសិក្សា និងកម្សាន្តនៅ ខេត្តសៀមរាប។ ❤️🙏

ដំណើរទស្សនកិច្ចនេះ គឺជាការលើកទឹកចិត្តដ៏មានអត្ថន័យ សម្រាប់ប្អូនៗ​ ក្រោយពេលខិតខំប្រឹងប្រែងសិក្សា និងបញ្ចប់ការប្រឡងថ្នាក់ទី១២ ដោយផ្តល់ឱកាសឱ្យពួកគាត់បានសម្រាក សិក្សាស្វែងយល់ និងទទួលបានបទពិសោធន៍ថ្មីៗពីតំបន់ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ 🇰🇭

សូមអរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្រដ៏ថ្លៃថ្លាចំពោះអនាគតយុវជនខេត្តពោធិ៍សាត់។ សូមជូនពរប្អូនៗទាំងអស់ ទទួលបានលទ្ធផលល្អ និងជោគជ័យក្នុងការប្រឡង ព្រមទាំងបន្តការសិក្សា និងក្លាយជាធនធានដ៏មានតម្លៃសម្រាប់សង្គម និងប្រទេសជាតិ។ 🌱📚🇰🇭
២២/៨/២០២៦

Rottanak កែវ​ រតនៈ​ #ខូយ​ រីដា​ន Khoy Rida #អរគុណ #ពោធិ៍សាត់ #យុវជន #សិស្សថ្នាក់ទី១២ #សៀមរាប #អនាគតយុវជនកម្ពុជា 🇰🇭

21/08/2026
21/08/2026

🌺ក្រុមការងារ​រដ្ឋបាល​ក្រុង​ពោធិ៍សាត់​ និង​សង្កាត់​ផ្ទះ​ព្រៃ​ បន្ត​តុបតែង​ដេីម​ឈេី​ផ្លូវ​ជាតិ​លេខ​៥។ 🌳

21/08/2026

🌳បន្ត​តុបតែង​ដេីម​ឈេី​ក្នុង​មូលដ្ឋាន​សង្កាត់​ផ្ទះ​ព្រៃ​ ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។ 🍀

20/08/2026

🌳ដឹកនាំ​ក្រុម​ការ​ងារ​សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​

បន្ត​តុបតែង​ដេីម​ឈេី​ផ្លូវ​ជាតិ​លេខ​៥​ ភូមិ​អូរ​ស្តៅ​
សង្កាត់​ផ្ទះ​ព្រៃ​ ក្រុងពោធិ៍សាត់​។ 🌹

Address

Pursat
1505

Website

Alerts

Be the first to know and let us send you an email when កេង ចាន់ធឿន - Keng Chanthoeurn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share