មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ

  • Home
  • Cambodia
  • Province
  • មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ

មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ Department of Commerce Kampong Thom. Government Agency

(កំពង់ធំ ) ០៥-០៩-២០២៦ សូមអរគុណបងប្អូនដែលបានចូលរួមគាំទ្រផ្សារផលិតផលខ្មែរ ខេត្តកំពង់ធំ 🙏🙏🙏                  …………………………..  ...
05/09/2026

(កំពង់ធំ ) ០៥-០៩-២០២៦
សូមអរគុណបងប្អូនដែលបានចូលរួមគាំទ្រផ្សារផលិតផលខ្មែរ ខេត្តកំពង់ធំ 🙏🙏🙏
…………………………..
ផ្សារផលិតផលខ្មែរកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរក្នុងស្រុក មានលក់ដូចជា ផលិតផលកែច្នៃដោយកូនខ្មែរជាច្រើនមុខ ឪឡឹកលឿង ផ្លែឈើ ត្រី សាច់ មាន់ខ្មែរ បន្លែសុវត្ថិភាព ដាំដុះដោយកសិករខ្មែរ ប្រើប្រាស់ដោយមានទំនុកចិត្ត ។
=>មានលក់រៀងរាល់ថ្ងៃសុក្រ សៅរ៍ អាទិត្យ ចាប់ពីម៉ោង
៦:០០ ព្រឹក ដល់ ៦:០០ ល្ងាច ។
=>ទីតាំងលក់នៅសួនកុមារ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
=>ប្រើប្រាស់ផលិតផលខ្មែរ ដើម្បីមោទនភាពជាតិយើង។
=>ខ្មែរផលិត=>ខ្មែរប្រើប្រាស់ =>ខ្មែររីកចម្រើន។🙏🙏

០២-០៩-២០២៦មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ បានចុះផ្សព្វផ្សាយ​សេចក្តី​ជូនដំណឹង​ស្ដី​ពី​ ថ្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​នៅត...
02/09/2026

០២-០៩-២០២៦
មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ បានចុះផ្សព្វផ្សាយ​សេចក្តី​
ជូនដំណឹង​ស្ដី​ពី​ ថ្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​នៅតាម​ស្ថានីយ​ ក្នុង​
ក្រុង​ស្ទឹង​សែន​ ។សម្រាប់​ការ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​០១​ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០២៦​ ។សូមអរគុណ​ !

នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ សកម្មភាពមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ បានសហការជាមួយមន្រ្តីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញ...
02/09/2026

នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦
សកម្មភាពមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ បានសហការជាមួយមន្រ្តីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចុះស្រង់តម្លៃទំនិញ
សំខាន់ៗនៅក្នុងផ្សារកំពង់ធំ ។ សូមអរគុណ🙏🙏

ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៦សកម្មភាពក្រុមការងារគម្រោង AIMS ប្រចាំខេត្តកំពង់ធំ បានចុះវាយតម្លៃផលប៉ះពាល់និងវិភាគសេដ្ឋកិច្ច ន...
01/09/2026

ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៦
សកម្មភាពក្រុមការងារគម្រោង AIMS ប្រចាំខេត្តកំពង់ធំ បានចុះវាយតម្លៃផលប៉ះពាល់និងវិភាគសេដ្ឋកិច្ច នៅទីតាំងស្នើសុំ SDF (Multi-purpose Collection Point) ភូមិកន្តើប ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។

សេចក្តីជូនដំណឹង៖ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង ១ រសៀល ថ្ងៃទី១ រហូតដល់ថ្ងៃទី១១ ខ...
01/09/2026

សេចក្តីជូនដំណឹង៖ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង ១ រសៀល ថ្ងៃទី១ រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

=>ប្រេងសាំងធម្មតា ៤៤០០ រៀល/លីត្រ
=>ប្រេងម៉ាស៊ូត ៥១៥០ រៀល/លីត្រ

29-08-2026 (កំពង់ធំ)សូមស្វាគមន៍  ផ្សារផលិតផលខ្មែរខេត្តកំពង់ធំ មានលក់ដូចជា អង្ករ  ពងទា ពងមាន់ មាន់ខ្មែរ បន្លែសុវត្ថិភាព ត...
29/08/2026

29-08-2026 (កំពង់ធំ)
សូមស្វាគមន៍ ផ្សារផលិតផលខ្មែរខេត្តកំពង់ធំ មានលក់ដូចជា
អង្ករ ពងទា ពងមាន់ មាន់ខ្មែរ បន្លែសុវត្ថិភាព ត្រី សាច់ ផ្លែឈើនិងផលិតផលខ្មែរជាច្រើនមុខទៀត ដែលដាំដុះនិងកែច្នៃដោយកសិករក្នុងស្រុក ។ប្រើប្រាស់ផលិតផលខ្មែរ គឺជួយលើកកម្ពស់ដល់ជីវភាពកសិករខ្មែរយើង។

(កំពង់ធំ) ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ +ក្រុមការងារគម្រោងអេមស៍បានរៀបចំវេទិកាសន្ទនានិងការភ្ជាប់បណ្ដាញតួអង្គទីផ្សារខ្សែច្រវាក...
25/08/2026

(កំពង់ធំ) ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦
+ក្រុមការងារគម្រោងអេមស៍បានរៀបចំវេទិកាសន្ទនានិងការភ្ជាប់បណ្ដាញតួអង្គទីផ្សារខ្សែច្រវាក់តម្លៃ (T2T Network and Dialogue) លើផលិតផលស្រូវប្រណីត នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី
សំណាក់ឈ្មួញប្រមូលទិញក្នុងតំបន់ ,តំណាងរោងម៉ាស៊ីន AMRU RICE ធនាគារ ARDB និងតំណាងចង្កោមអាជីវកម្មស្រូវប្រណីត សរុបអ្នកចូលរួមទាំងអស់មានចំនួន ៥៧នាក់ ស្រី
២៧នាក់។
+បានចែកជូនសែកដល់កសិករផលិតស្រូវពូជដែលទទួលបានមូលនិធិនវានុវត្តខ្សែច្រវាក់តម្លៃ(VCIF) ពីគម្រោង AIMS សរុបទឹកប្រាក់មានចំនួន ២៦.៤៥៨,៥៥ ដុល្លារអាមេរិក កសិករដែលទទួលបានសរុប ចំនួន ៤៧គ្រួសារ មកពី
-ឃុំប្រាសាទ ស្រុកសន្ទុក ៨គ្រួសារ
-ឃុំនីពេជ ស្រុកកំពង់ស្វាយ ៨គ្រួសារ
-ឃុំចំណាលើ ស្រុកស្ទោង ៩គ្រួសារ
-ឃុំកំពង់ចិនជើង ស្រុកស្ទោង ១គ្រួសារ
-ឃុំទ្រា ស្រុកស្ទោង ១២គ្រួសារ
-ឃុំបន្ទាយស្ទោង ស្រុកស្ទោង ៤គ្រួសារ
-ឃុំរុងរឿង ស្រុកស្ទោង ៥គ្រួសារ។

22-08-2026  ផ្សារផលិតផលខ្មែរ ខេត្តកំពង់ធំផ្សារផលិតផលខ្មែរ ​ ដាំដុះដោយកូនខ្មែរ  កែច្នៃដោយកូនខែ្មរ ផលិតដោយកូនខ្មែរ បាននិងក...
22/08/2026

22-08-2026 ផ្សារផលិតផលខ្មែរ ខេត្តកំពង់ធំ

ផ្សារផលិតផលខ្មែរ ​ ដាំដុះដោយកូនខ្មែរ កែច្នៃដោយកូនខែ្មរ
ផលិតដោយកូនខ្មែរ បាននិងកំពុងដាក់លក់ក្នុងស្តង់ផ្សារផលិត
ផលខេត្តកំពង់ធំ ស្ថិតនៅមុខសួនកុមារ ខេត្តកំពង់ធំ ។
=>លក់រៀងរាល់ថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង
០៦៖០០ នាទីព្រឹក - ៦៖០០ នាទីល្ងាច។​

=>ស្វែងរកទីតាំងផ្សារផលិតផលខ្មែរខេត្តកំពង់ធំ៖ https://maps.app.goo.gl/yRL49ftQu36MaMWg9?g_st=ipc

សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។

សូមចូលរួមគាំទ្រផ្សារផលិតផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ។

សេចក្តីជូនដំណឹង៖ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី១...
21/08/2026

សេចក្តីជូនដំណឹង៖ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ សកម្មភាពមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ បានសហការជាមួយមន្រ្តីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវ...
17/08/2026

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦
សកម្មភាពមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ បានសហការជាមួយមន្រ្តីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចុះស្រង់តម្លៃទំនិញ
សំខាន់ៗនៅក្នុងផ្សារកំពង់ធំ ។ សូមអរគុណ🙏🙏🙏

Address

Kampong Thom Province
Province

Alerts

Be the first to know and let us send you an email when មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ:

Shortcuts

Share