វិទ្យាល័យ ហ៊ុន សែន ចារថ្មី

វិទ្យាល័យ ហ៊ុន សែន ចារថ្មី School Background, support

👏សូមអបអរសាទរលោកសន សីហា គ្រូបង្រៀនឯកទេសគណិតវិទ្យានៃវិទ្យាល័យ ហ៊ុន សែន ចារថ្មី ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ធ្វើកា...
23/01/2026

👏សូមអបអរសាទរលោកសន សីហា គ្រូបង្រៀនឯកទេសគណិតវិទ្យានៃវិទ្យាល័យ ហ៊ុន សែន ចារថ្មី ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ធ្វើការវាយតម្លៃជាប់ចំណាត់ថ្នាក់លេខ៤ គ្រូបង្រៀនល្អក្នុងពានរង្វាន់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រចាំឆ្នាំសិក្សា២០២៤~២០២៥📖🙏

🏫ថ្ងៃអង្គារ ៣ រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៦ ក្រុមការងារនៃក្រសួងអប់រំ...
07/01/2026

🏫ថ្ងៃអង្គារ ៣ រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៦ ក្រុមការងារនៃក្រសួងអប់រំ យុវជន និងកីឡា បានចុះវាយតម្លៃលើសកម្មភាពបង្រៀនរបស់លោកសន សីហា គ្រូបង្រៀនគណិតវិទ្យាថ្នាក់ទី១១ ដើម្បីដាក់ចំណាត់ថ្នាក់គ្រូបង្រៀនល្អក្នុងពានរង្វាន់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រចាំឆ្នាំសិក្សា២០២៤~២០២៥📖🙏។

🌿📖សកម្មភាពសូត្របទសរភញ្ញអប់រំផ្លូវចិត្ត​ និងការគោរពវិញ្ញាណក្ខន្ធដល់វីរកងទ័ពដែលបានពលីជីវិតការពារជាតិពីសត្រូវឈ្លានពាន(សៀមជា...
03/01/2026

🌿📖សកម្មភាពសូត្របទសរភញ្ញអប់រំផ្លូវចិត្ត​ និងការគោរពវិញ្ញាណក្ខន្ធដល់វីរកងទ័ពដែលបានពលីជីវិតការពារជាតិពីសត្រូវឈ្លានពាន(សៀមជាចោរឈ្លានពាន)🔖
👩‍🏫ដឹកនាំដោយ៖លោកស្រីសិត សុភាព នាយិការងនៃវិទ្យាល័យ ហ៊ុន សែន ចារថ្មី
🙏យេីងខ្ញុំជាគណៈគ្រប់គ្រង​ លោកគ្រូអ្នកគ្រូ​ ព្រមទាំងសិស្សានុសិស្សនៃវិទ្យាល័យ​ហ៊ុន​ សែន​ ចារថ្មី​ នឹងចងចាំចំពោះវីរភាពនៃការពលីនេះជារៀងរហូត​ និងសូមវិញ្ញាណក្ខន្ធរបស់វីរកងទ័ពទាំងអស់បានទៅកាន់សុខគតិភពឱ្យបានស្ងប់ផងចុះ🙏🙏🙏🇰🇭🇰🇭🇰🇭
#ថ្ងៃ​សៅរ៍​ ១៥កេីត​ ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ​ពុទ្ធសករាជ​ ២៥៦៩
ចារថ្មី​,ថ្ងៃ​ទី​០៣ ខែ​មករា​ ឆ្នាំ​២០២៦

👨‍🏫នៅថ្ងៃពុធ ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នេះ វិទ្យាល័យ ហ៊ុន សែន ចារថ្មី ...
17/12/2025

👨‍🏫នៅថ្ងៃពុធ ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩
ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នេះ វិទ្យាល័យ ហ៊ុន សែន ចារថ្មី បាននិមន្តព្រះចៅអធិការវត្តចុងជាច ដើម្បីផ្តល់ឱវាទអប់រំផ្លូវចិត្ត គុណធម៌ និងសុជីវធម៌ ជូនដល់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សសម្រាប់ជាប្រយោជន៍ជួយដល់ដំណើរការរៀន និងបង្រៀន និងគោរពវិញ្ញាណក្ខន្ធ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់វីរៈកងទ័ពដែលបានពលីលើសមរភូមិក្នុងបុព្វហេតុការពារដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា🇰🇭🙏

📚នៅថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់ ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ វិទ្យាល័យហ៊ុន សែន ចារថ្មី បាននាំយកថវិកាម...
13/12/2025

📚នៅថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់ ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ វិទ្យាល័យហ៊ុន សែន ចារថ្មី បាននាំយកថវិកាមូលនិធិ «កុមារ ~យុវជន និង អង្គភាពវិទ្យាល័យ ហ៊ុន សែន ចារថ្មី ដើម្បីសហគមន៍ខ្ញុំ»ចំនួន ៣,៣៦៧,០០០ រៀល(បីលាន បីរយហុកសិបប្រាំពីរពាន់រៀលគត់) ដែលកើតឡើងដោយកម្លាំងសាមគ្គីពីសំណាក់៖
១.អាណាព្យាបាលសិស្សថ្នាក់ទី១១ខ ចំនួន ២៥០,០០០រៀល
២.សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងគណៈគ្រប់គ្រងចំនួន ៣,១១៧,០០០ រៀល
🌿ប្រគល់ជូន៖
១. រដ្ឋបាលស្រុកតំបែរចំនួន ២,០៦៧,០០០ រៀល ដើម្បីទ្រទ្រង់កងទ័ពជួរមុខការពារព្រំដែន និងជនភាសិក
២.គ្រួសារវីរៈកងទ័ពជួរមុខឈ្មោះខុន សុខជា ចំនួន ១,១០០,០០០ រៀល
៣.គ្រួសារវីរៈកងទ័ពជួរមុខឈ្មោះឆាយ ឆុន ចំនួន ២០០,០០០ រៀល
🙏យើងខ្ញុំសូមថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្សដែលបានចូលរួមក្នុងមូលនិធិខាងលើ និងសូមបួងសួងដល់បារមីនៃវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយថែរក្សា​វីរៈកងទ័ពជួរមុខទាំងអស់ឱ្យជួបតែសុខសុវត្ថិភាព និងទទួលបានជោគជ័យលើខ្មាំងសត្រូវគ្រប់ពេលគ្រប់វេលា... 🙏

📚សូមកូនៗយកការឈឺចាប់ដែលថៃកំពុងប្រមាថ​ និងឈ្លានពានមកលេីយេីងនេះទុកជាប់ក្នុងចិត្តហេីយប្តេជ្ញាខិតខំរៀនសូត្រដេីម្បីក្លាយជាអ្នក...
12/12/2025

📚សូមកូនៗយកការឈឺចាប់ដែលថៃកំពុងប្រមាថ​ និងឈ្លានពានមកលេីយេីងនេះទុកជាប់ក្នុងចិត្តហេីយប្តេជ្ញាខិតខំរៀនសូត្រដេីម្បីក្លាយជាអ្នកបន្តវេនដ៏ពូកែដែលអាចចូលរួមជួយការពារ​ និងអភិវឌ្ឍជាតិរបស់យេីងនាពេលខាងមុខ💪🇰🇭

💪យេីងនឹងរួមគ្នាឆ្លងកាត់គ្រាលំបាកនេះជាមួយគ្នា🙏🙏🙏
11/12/2025

💪យេីងនឹងរួមគ្នាឆ្លងកាត់គ្រាលំបាកនេះជាមួយគ្នា🙏🙏🙏

សាលារៀននៅតាមព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងព្រះវិហារ បានផ្អាកដំណើរការភ្លាមៗជាបណ្ដោះអាសន្ន ដោយសារយោធា...
08/12/2025

សាលារៀននៅតាមព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងព្រះវិហារ បានផ្អាកដំណើរការភ្លាមៗជាបណ្ដោះអាសន្ន ដោយសារយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥

សាលារៀននៅតាមព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងព្រះវិហារ បានផ្អាកដំណើរការភ្លាមៗជាបណ្ដោះអាសន្ន ដោយសារយោធា...
08/12/2025

សាលារៀននៅតាមព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងព្រះវិហារ បានផ្អាកដំណើរការភ្លាមៗជាបណ្ដោះអាសន្ន ដោយសារយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥

🧑‍🏫គណៈគ្រប់គ្រងនៃវិទ្យាល័យ ហ៊ុន​ សែន ចារថ្មី មានកិត្តិយសសូមជម្រាបជូនអាណាព្យាបាលសិស្ស និងសាធារណៈជនទាំងអស់អំពីសមាសភាពគ្រូប...
04/12/2025

🧑‍🏫គណៈគ្រប់គ្រងនៃវិទ្យាល័យ ហ៊ុន​ សែន ចារថ្មី មានកិត្តិយសសូមជម្រាបជូនអាណាព្យាបាលសិស្ស និងសាធារណៈជនទាំងអស់អំពីសមាសភាពគ្រូបន្ទុកថ្នាក់ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា២០២៥~២០២៦ ដូចខាងក្រោម។ ប្រសិនបើអាណាព្យាបាលសិស្ស និងសាធារណៈជនទាំងអស់មានចម្ងល់ទាក់ទងនឹងការសិក្សារបស់កូនៗ ឬមានបញ្ហាណាមួយអាចទំនាក់ទំនាក់ទៅកាន់ពួកគាត់ផ្ទាល់បាន។ សូមអរគុណ!

📖សកម្មភាពអនុវត្តម៉ោងគេហវិជ្ជា ក្នុងការចម្អិនម្ហូបអាហារ​តាមក្រុម​ និងបរិភោគអាហារសាមគ្គី​ របស់កូនៗសិស្សថ្នាក់ទី៨ដឹកនាំដោយ៖...
26/11/2025

📖សកម្មភាពអនុវត្តម៉ោងគេហវិជ្ជា ក្នុងការចម្អិនម្ហូបអាហារ​តាមក្រុម​ និងបរិភោគអាហារសាមគ្គី​ របស់កូនៗសិស្សថ្នាក់ទី៨
ដឹកនាំដោយ៖​លោកស្រី​សិត​ សុភាព​ នាយិការង​ នៃវិទ្យាល័យ​ ហ៊ុន​ សែន​ ចារថ្មី🏫
📝ថ្ងៃពុធ​ ៦កេីត​ ខែមិគសិរ​ ឆ្នាំ​ម្សាញ់​ សប្តស័ក​ ពុទ្ធសករា​ ២៥៦៩
ចារថ្មី​ ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥🇰🇭

👨‍🏫សកម្មភាពគោរពទង់ជាតិ 🧑‍🏫ដឹកនាំដោយ៖លោកឯកប៊ាង នាយករងនៃវិ.ហ.ស ចារថ្មី ទទួលបន្ទុកផ្នែកបច្ចេកទេស📚ប្រធានបទ៖ ប្រវត្តិសាស្រ្ត(...
24/11/2025

👨‍🏫សកម្មភាពគោរពទង់ជាតិ
🧑‍🏫ដឹកនាំដោយ៖លោកឯកប៊ាង នាយករងនៃវិ.ហ.ស ចារថ្មី ទទួលបន្ទុកផ្នែកបច្ចេកទេស
📚ប្រធានបទ៖ ប្រវត្តិសាស្រ្ត(សកម្មភាពកាលពីថ្ងៃទី២២ វិច្ឆិកា ២០២៥)
និងសកម្មភាពគោរពទង់ជាតិ ដឹកនាំដោយលោក សន សីហា ប្រធានក្រុមបច្ចេកទេស
📚ប្រធានបទ៖ វិធីសាស្ត្ររៀនឱ្យទទួលបានលទ្ធផល្អ(២៤ វិច្ឆិកា ២០២៥)
🧑‍🏫សម្របសម្រួលដោយ៖ លោកនាយក និងគណៈនាយក
🧑‍🏫👩‍🏫ចូលរួមរៀបចំ និងសម្របសម្រួលពីសំណាក់៖ លោកគ្រូអ្នកគ្រូ និងកូនៗសិស្សានុសិស្ស
🧑‍🏫👩‍🏫សូមអរគុណ! ដល់លោកគ្រូអ្នកគ្រូដែលចូលរួមរៀបចំ និងសម្របសម្រួល
🗓ថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ចារថ្មី,ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥🇰🇭

Address

Chong Cheac Commune, Dambe District, Tboungkhmum Province
Province

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00

Telephone

+85592151945

Website

Alerts

Be the first to know and let us send you an email when វិទ្យាល័យ ហ៊ុន សែន ចារថ្មី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category