20/09/2026
នៅព្រឹកថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦
លោក ខេង ម៉េងឈុន អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ ដឹកនាំលោកអភិបាលរងស្រុក នាយករដ្ឋបាល ប្រធានការិយាល័យ អង្គភាពពាក់ព័ន្ធ អមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យគម្រោងបំពាក់ម៉ូទ័របូមទឹកដើរដោយពន្លឺព្រះអាទិត្យ (សូឡា) ដើម្បីកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ ស្ថិតនៅស្ថានីយបូមទឹក ហ៊ុន សែន ទី១៥ ស្ថិតក្នុងភូមិបន្ទាយថ្មី ឃុំសំរោង ស្រុកព្រៃឈរ ក្នុងការសម្រួលដល់ការផ្គត់ផ្គង់ទឹកស្រោចស្រព សម្រាប់បម្រើតម្រូវការរបស់ប្រជាកសិករក្នុងតំបន់ និងអញ្ជើញចូលរួមដោយប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត មេបញ្ញាការកងកម្លាំងទាំង២ លោកមេឃុំសំរោង ស្រង៉ែ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ លោកនាយ នាយរងប៉ុស្តិ៍សំរោង និងប្រជាពលរដ្ឋជាច្រើននាក់