រដ្ឋបាលស្រុកវាលវែង

រដ្ឋបាលស្រុកវាលវែង រដ្ឋបាល​ស្រុក​វាលវែង​ សូម​ស្វាគមន៍​

🍃រសៀល​ថ្ងៃទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២៦​​  លោក​ ធាង​ ឡេង​ អភិបាល​នៃគណៈ​អភិបាល​ស្រុក​វាលវែង​ បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ ...
16/09/2026

🍃រសៀល​ថ្ងៃទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២៦​
​ លោក​ ធាង​ ឡេង​ អភិបាល​នៃគណៈ​អភិបាល​ស្រុក​វាលវែង​ បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ មាន​ លោក​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ លោកប្រធាន​ការិយាល័យ​ អាជ្ញាធរ​មូលដ្ឋាន​ រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​ជាតិ​លេខ​១០​ និង​ដាក់​លូ​សម្រាម​ចាប់ពី​ព្រំប្រទល់​ស្រុក​សំឡូត​ជាប់​និង​ ឃុំ​ក្រពើ​ពីរ​ ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់​។

🍃នៅព្រឹក​ថ្ងៃពុធ​ ទី១៦​ ខែកញ្ញា​ ឆ្នាំ២០២៦​ លោក​ ធាង​ អភិបាល​នៃគណៈ​អភិបាល​ស្រុក​វាលវែង​ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជា​មួយ...
16/09/2026

🍃នៅព្រឹក​ថ្ងៃពុធ​ ទី១៦​ ខែកញ្ញា​ ឆ្នាំ២០២៦​ លោក​ ធាង​ អភិបាល​នៃគណៈ​អភិបាល​ស្រុក​វាលវែង​ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជា​មួយ​បងប្អូន​អ្នក​អនាម័យ​ក្នុង​ស្រុុក​ ចំនួន​៣ឃុំ​ ឃុំ​ប្រម៉ោយ​ ឃុំ​អន្លង់​រាប​ និង​ឃុំ​ក្រពេីពីរ​ ព្រមទាំង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ស្រី​ សមាជិក​ក្រុមប្រឹក្សា​ស្រុក​ លោក​ប្រធាន​ការិយាល័យ​ លោក​មេឃុំ​ និង​បងប្អូន​អ្នក​អនាម័យ​។
​ ​ #ក្នុង​ឱកាស​នេះដែរ​ លោក​អភិបាល​នៃគណៈ​អភិបាល​ស្រុក​ បាន​ឧបត្ថម្ភ​ គ្រឿង​ឧបភោគ​បរិភោគ​ជូន​ដល់​បងប្អូន​អ្នក​អនាម័យ​ចំនួន​44នាក់​ផងដែរ​។

🍃នារសៀល​ថ្ងៃ​អង្គារ​ ទី១៥ ខែកញ្ញា​ ឆ្នាំ២០២៦​ លោក​ ធាង​ ឡេង​ អភិបាល​នៃគណៈ​អភិបាល​ស្រុក​វាលវែង​ បាន​អញ្ជើញ​បន្ត​រដឹក​នាំ​...
15/09/2026

🍃នារសៀល​ថ្ងៃ​អង្គារ​ ទី១៥ ខែកញ្ញា​ ឆ្នាំ២០២៦​
លោក​ ធាង​ ឡេង​ អភិបាល​នៃគណៈ​អភិបាល​ស្រុក​វាលវែង​ បាន​អញ្ជើញ​បន្ត​រដឹក​នាំ​ក្រុមការងារស្រុក​ មាន​ អភិបាល​រងស្រុក លោក​ប្រធាន​ការិយាល័យ​ អាជ្ញាធរមូលដ្ឋាន​ និងកម្លាំង​ប្រជា​ការពារ​ភូមិ​ ចុះ​រៀបចំ​សម្អាត​អនាម័យ​បរិស្ថាន​ ថែទាំ​ដាក់ជី​ និងដាំ​ផ្កាត្រែមាស(ផ្កាភួងម៉ាឡៃ) ចំនួន​៥០ដេីម​បន្ថែម​ទៀត តាម​ដងផ្លូវ​ជាតិ​លេខ​១០​ នៅ​ចំនុច​ជេីង​ភ្នំ​ ក្នុង​ភូមិ​ឈេីទាលជ្រំ​ ឃុំ​ប្រម៉ោយ​ ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់​។

🍃នៅរសៀល​ថ្ងៃចន្ទ​ ទី១៤ ខែកញ្ញា​ ឆ្នាំ២០២៦​ ​ លោក​ ធាង​ ឡេង​ អភិបាល​នៃគណៈ​អភិបាល​ស្រុក​វាលវែង​ បាន​អញ្ជើញ​បន្ត​រដឹក​នាំ​ក...
14/09/2026

🍃នៅរសៀល​ថ្ងៃចន្ទ​ ទី១៤ ខែកញ្ញា​ ឆ្នាំ២០២៦​
​ លោក​ ធាង​ ឡេង​ អភិបាល​នៃគណៈ​អភិបាល​ស្រុក​វាលវែង​ បាន​អញ្ជើញ​បន្ត​រដឹក​នាំ​ក្រុមការងារស្រុក​ មាន​លោក​សមាជិក​ក្រុមប្រឹក្សា​ស្រុក លោក​ប្រធាន​ការិយាល័យ​ អាជ្ញាធរមូលដ្ឋាន​ និងកម្លាំង​ប្រជា​ការពារ​ភូមិ​ ចុះ​រៀបចំ​សម្អាត​អនាម័យ​បរិស្ថាន​ និងតុបតែង​ដាំ​ផ្កាត្រែមាស(ផ្កាភួងម៉ាឡៃ) ចំនួន​៥០ដេីម​ តាម​ដងផ្លូវ​ជិតិ​លេខ​១០​ នៅ​ចំនុច​ជេីង​ភ្នំ​ ក្នុង​ភូមិ​ឈេីទាលជ្រំ​ ឃុំ​ប្រម៉ោយ​ ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់​
​ ក្នុង​ឱកាស​នេះផងដែរ​ លោក​អភិបាល​នៃគណៈ​អភិបាល​ស្រុក​បាន​ឧបត្ថម្ភ​ អង្គរ​២០០គីឡូ​ ទឹក​ត្រី​៣​យួរ​ និង​ទឹក​សុី​អុីវ​៣​យួរ​ ដល់​ក្រុម​ការងារ​ផងដែរ​។

⚡សេចក្តីបំភ្លឺព័ត៌មាន​      កាលពីថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០២៦​ មាន​ គេហទំព័រហ្វេកប៊ុកឈ្មោះ​ ផ្កាយព្រឹក​ lenglay kpp បានផ...
14/09/2026

⚡សេចក្តីបំភ្លឺព័ត៌មាន
​ កាលពីថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០២៦​ មាន​ គេហទំព័រហ្វេកប៊ុកឈ្មោះ​ ផ្កាយព្រឹក​ lenglay kpp បានផ្សព្វផ្សាយនូវវីដេអូរឃ្លីប​ ដែលសរសេរចំណងជេីងថា​ "ចាំមេីលរឿងនេះទៅជាយ៉ាងណា​ ផ្ទៃដីកសិកម្មជាង​ ៨០០ហិកតា​ ត្រូវបានលោក​ ជា​ ដារី​ និងលោក​ ម៉ម​ ប៊ុន​ ហេង​ គំរាមកំហែងទាមទាយក​ ៤០%​ ដេីម្បីធ្វេីជាកម្មសិទ្ធិ"

​ #ទាក់ទងនឹងករណីខាងលេីនេះ​ រដ្ឋបាលស្រុកវាលវែង​ សូមធ្វេីការបំភ្លឺព័ត៌​មាន​ ជូនចំពោះ​ ឯកឧត្តម​ លោកជំទាវ​ លោកឧកញ្ញា​ អ្នកឧកញ្ញា​ លោក​ លោកស្រី​ និងសាធារណជនទូទាំងគ្រប់មជ្ឈដ្ឋានទាំងអស់​ មេត្តាជ្រាបជាព័ត៌មាន​ ដូចខាងក្រោម៖
​ ១.ចំពោះទីតាំងដី ដែលគេហទំព័រហ្វេកប៊ុកឈ្មោះ ផ្កាយព្រឹក lenglay kpp បានចុះផ្សាយតាមខ្លឹមសារខាងលើជារឿងមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់នោះទេ ដោយកន្លងមករដ្ឋបាលស្រុក និងអាជ្ញាធរភូមិ ឃុំ បានធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋហើយពួកគាត់យល់ព្រមទទួលយកតាមការដោះស្រាយបានមួយចំនួនធំរួចមកហើយ ។
​ ២.បញ្ហាដែលលើកឡើងថា៖“ចាំមើលរឿងនេះនឹងទៅជាយ៉ាងណា ផ្ទៃដីកសិកម្មជាង 800ហិកតា ត្រូវបានលោក ជា ដារី និងលោក ម៉ម ប៊ុនហេង កំពុងគំរាមកំហែងទាមទារយក 40% ដើម្បីធ្វើជាកម្មសិទ្ធិ” ជាការចោទប្រកាន់មកអាជ្ញាធរ និងក្រុមការងារទាំងស្រុង ព្រោះតាមការពិនិត្យជាក់ស្តែង ក្រោយពីមានការមោឃភាពលើការកាន់កាប់ដីធ្លីនានារបស់អាជ្ញាធរឃុំ និងការដកហូតទីតាំងនោះជារបស់រដ្ឋហើយ ទើបក្រុមការងារនិងអាជ្ញាធរមូលដ្ឋានបានដោះស្រាយ និងរៀបចំទីតាំងនេះសារជាថ្មី ដែលមានផ្លូវចេញចូលច្បាស់លាស់ និងមានប្រជាពលរដ្ឋរស់នៅ ព្រមទាំងបានធ្វើចម្ការ ទៅតាមដីរបស់ខ្លួន មិនដូចពាក្យចោទប្រកាន់នោះទេ ។
​ ៣.ចំពោះការលើកឡើងថា” មានប្រជាពលរដ្ឋជាង៤០គ្រួសារមានទំហំផ្ទៃដីកសិកម្មជាង​ ៨០០ហិកតា ជារឿងមិនពិតនោះទេ ” ដោយពិនិត្យមើលតាមរូបភាពចុះផ្សាយមានជាង១០គ្រួសារ នឹងតាមរយៈការបញ្ជាក់របស់អាជ្ញាធរភូមិ/ឃុំ ហើយបើទំហំផ្ទៃដី៨០០ហិកតាពិតមែននោះ ស្មើនឹងមួយគ្រួសារមានផ្ទៃដីទំហំ២០ហិកតា នេះជារឿងដែលមិនអាចទៅរួច ។
​ ៤.ក្នុងករណីនេះប្រសិនបើគេហទំព័រហ្វេកប៊ុកឈ្មោះ ផ្កាយព្រឹក lenglay kpp ចង់ទទួលបានព័ត៌មានផ្សព្វផ្សាយដែលពិតប្រាកដ និងមានភាពច្បាស់លាស់ជាផ្លូវការ រដ្ឋបាលស្រុកវាលវែង សូមឱ្យម្ចាស់គេហទំព័រហ្វេកប៊ុកឈ្មោះ ផ្កាយព្រឹក lenglay kpp មកទំនាក់ទំនងជាមួយក្រុមការងារស្រុក ដើម្បីបកស្រាយ នៅរៀងរាល់ម៉ោងធ្វើការ ។
សរុបមកការផ្សាយរបស់គេហទំព័រហ្វេកប៊ុកឈ្មោះ ផ្កាយព្រឹក lenglay kpp ជាការផ្សាយខ្វះការស្រាវជ្រាវប្រមូលព័ត៌មានពិតប្រាកដនៅឡើយ ដែលអាចធ្វើឱ្យមហាជនមានការភាន់ច្រឡំ ។

​ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើសូម​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ និងសាធារណជនទាំងអស់​ មេត្តាទទួលលជ្រាបជាព័ត៌មាន។

 #ថ្ងៃចុងសប្តាហ៍​   🍀នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា​ ឆ្នាំ២០២៦​ លោក​ សូ​ សាហុង​ សមាជិកក្រុមប្រឹក្សាស្រុកវាលវែង​ តំណាងលោ...
13/09/2026

#ថ្ងៃចុងសប្តាហ៍
​ 🍀នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា​ ឆ្នាំ២០២៦​ លោក​ សូ​ សាហុង​ សមាជិកក្រុមប្រឹក្សាស្រុកវាលវែង​ តំណាងលោកព្រឹទ្ធាចារ្យ​ អួន​ យ៉ង​ ប្រធានក្រុមប្រឹក្សាស្រុក​ និងលោក ទៀង​ វឌ្ឍនៈ​ អភិបាលរង​ នៃគណៈអភិបាលស្រុកវាលវែង​ តំណាងលោក​ ធាង​ ឡេង​ អភិបាល​ នៃគណៈអភិបាលស្រុក​ អញ្ជេីញដឹកនាំមន្ត្រីរាជការស្រុក​ មាន​ លោកសមាជិកក្រុមប្រឹក្សាស្រុក​ លោក​ លោកស្រី​ អនុប្រធានការិយាល័យស្រុក​ អាជ្ញាធរឃុំ​ ភូមិ​ ប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយ​ និងប្រជាពលរដ្ឋ​ភៀសសឹក​ ចូលរួមវេទិការផ្សព្វផ្សាយការទប់ស្កាត់អំពេីហិង្សាទាក់ទងនឹងយេនឌ័រ​ ជាមួយអង្គការឃែរកម្ពុជា​ នៅបរិវេណវរត្តគិរីបុទុម្ពរ​ (ហៅវត្តប្រម៉ោយ)​ ក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
​ #នាឱកាសនោះដែរ​ មានការអញ្ជេីញចូលរួមពី​ លោក​ ម៉ោញ​ គឹមសឿន​ អនុប្រធានមន្ទីរកិច្ចការនារីខេត្តពោធិ៍សាត់​ ព្រមទាំងសហការី​ និងអង្គការដៃគូរពាក់ព័ន្ធនានា​ សរុបចំនួន​ ១៥០នាក់។

 #ថ្ងៃចុងសប្តាហ៍🍀លោក​ ប្រាក់​ អំចំណាន​ អភិបាលរង​ នៃគណៈអភិបាលស្រុកវាលវែង​ បានដឹកនាំក្រុមការងារចុះ ថែទាំកូនឈេី​ កូនផ្កាដែល...
13/09/2026

#ថ្ងៃចុងសប្តាហ៍
🍀លោក​ ប្រាក់​ អំចំណាន​ អភិបាលរង​ នៃគណៈអភិបាលស្រុកវាលវែង​ បានដឹកនាំក្រុមការងារចុះ ថែទាំកូនឈេី​ កូនផ្កាដែលបានដាំរួចក្នុងភូមិសាស្ត្រឃុំប្រម៉ោយ​ ស្រុកវាលវែង។

 #ថ្ងៃចុងសប្តាហ៍🍀លោក​ ធាង​ ឡេង​ អភិបាល​ នៃគណៈអភិបាលស្រុកវាលវែង​ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក​ ឃុំ​ ភូមិ​ យុវជន​ បន្ត...
13/09/2026

#ថ្ងៃចុងសប្តាហ៍
🍀លោក​ ធាង​ ឡេង​ អភិបាល​ នៃគណៈអភិបាលស្រុកវាលវែង​ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក​ ឃុំ​ ភូមិ​ យុវជន​ បន្តការចុះរៀបចំតម្លេីងភ្លេីងសូឡា​បំភ្លឺតាមដងផ្លូវ​ និងនៅទីប្រជុំជនស្រុកវាលវែង។

13/09/2026

🌿នៅព្រឹក​ថ្ងៃ​អាទិត្យ​ ទី១៣​ ខែកញ្ញា​ ឆ្នាំ២០២៦​ លោក​ ធាង​ ឡេង​ អភិបាល​នៃគណៈ​អភិបាល​ស្រុក​វាលវែង​ បាន​អញ្ជើញ​ដឹក​នាំ​ក្រុមការងារស្រុក​ អាជ្ញាធរមូលដ្ឋាន​ និងកម្លាំង​ប្រជា​ការពារ​ភូមិ​ ចុះ​រៀបចំ​សម្អាត​អនាម័យ​បរិស្ថាន​ និងតុបតែង​ដាំ​ផ្កាត្រែមាស(ផ្កាភួងម៉ាឡៃ) តាម​ដងផ្លូវ​ជិតិ​លេខ​១០​ នៅ​ចំនុច​ជេីង​ភ្នំ​ ក្នុង​ភូមិ​ឈេីទាលជ្រំ​ ឃុំ​ប្រម៉ោយ​ ស្រុក​វាលវែង

Address

55
Phumi Veal Veng

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលស្រុកវាលវែង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share