រដ្ឋបាលខេត្តស្វាយរៀង

រដ្ឋបាលខេត្តស្វាយរៀង Serving social benefits

06/09/2026

ផ្សាយបន្តផ្ទាល់៖ « បច្ចុប្បន្នភាពស្តីពីការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង » ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។

05/09/2026

ផ្សាយបន្តផ្ទាល់៖ « បច្ចុប្បន្នភាពស្តីពីការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង » ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។

ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល នាពេលដ៏ខ្លីខាងមុខនេះ គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្...
05/09/2026

ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល នាពេលដ៏ខ្លីខាងមុខនេះ គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតមធ្យមសិក្សា (កម្រិតវិទ្យាល័យ និងអនុវិទ្យាល័យ) ក្នុងរង្វង់ប្រមាណ ៣,០០០នាក់។
សូមបេក្ខជន និងសាធារណជន ដែលមានចំណាប់អារម្មណ៍ ត្រៀមលក្ខណៈ និងតាមដាននូវការផ្សព្វផ្សាយជាបន្តបន្ទាប់របស់បណ្តាញផ្សព្វផ្សាយផ្លូវការនានាក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖
📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram (https://t.me/mcsgovkh)
២.Facebook (https://www.facebook.com/CivilServiceCambodia)
📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram (https://t.me/CivilServiceNews31)
២.Facebook (https://www.facebook.com/Civil.Service.New

ប្រភពៈ ក្រសួងមុខងារសាធារណៈ

វេទិកាសាធារណៈ ស្តីពីការកំណត់ទំហំផ្លូវជាតិលេខ ១៨ ត្រង់ ចំណុចទីប្រជុំជន ស្រុកកំពង់រោទិ៍...នៅថ្ងៃទី០៤​ ខែកញ្ញា​ ឆ្នាំ២០២៦នេ...
04/09/2026

វេទិកាសាធារណៈ ស្តីពីការកំណត់ទំហំផ្លូវជាតិលេខ ១៨ ត្រង់ ចំណុចទីប្រជុំជន ស្រុកកំពង់រោទិ៍...

នៅថ្ងៃទី០៤​ ខែកញ្ញា​ ឆ្នាំ២០២៦នេះ​ លោក​ ស​រ​ សុដានី​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងវេទិកាសាធារណៈ ស្តីពីការកំណត់ទំហំផ្លូវជាតិលេខ ១៨ ត្រង់ ចំណុចទីប្រជុំជន ចំនួន ០២កន្លែង ស្ថិតនៅឃុំថ្មី និងឃុំញរ ស្រុកកំពង់រោទិ៍ ដែលរៀបចំឡេីងនៅសាលាស្រុកកំពង់រោទិ៍ ។

ដោយទទួលបានការយកចិត្តទុកដាក់ពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ បានចាត់ឱ្យលោក សេង សីល...
04/09/2026

ដោយទទួលបានការយកចិត្តទុកដាក់ពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ បានចាត់ឱ្យលោក សេង សីលា អភិបាលរងខេត្ត ដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ រួមមានមន្ទីរបរិស្ថានខេត្ត រដ្ឋបាលក្រុងស្វាយរៀង និងមន្ទីរព័ត៌មានខេត្ត ចុះត្រួតពិនិត្យជាក់ស្តែងលើការដ្ឋានកំពុងដំណើការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីស្ថាបនាផ្លូវ និងរៀបចំសួនច្បារសាធារណៈ ស្ថិតនៅចំណុចត្រើយខាងកើតនៃទន្លេវ៉ៃគោ សំដៅលើកកម្ពស់សោភ័ណភាពក្រុង បម្រើផលប្រយោជន៍សាធារណៈ និងជាកន្លែងសម្រាកលំហែកាយសម្រាប់បងប្អូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងការចុះពិនិត្យវឌ្ឍនភាពការងារ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយផលប៉ះពាល់បរិស្ថានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ លោក សេង សីលា និងក្រុមការងារ បានធ្វើការណែនាំយ៉ាងម៉ឺងម៉ាត់ដល់តំណាងក្រុមហ៊ុនទទួលការ ត្រូវអនុវត្តនូវវិធានការចាំបាច់មួយចំនួននៅតាមបណ្ដោយផ្លូវជាតិលេខ១ ចូលទៅទីតាំងគម្រោងអភិវឌ្ឍន៍សួនច្បារសាធារណៈ រួមមាន៖

១.រថយន្តដឹកជញ្ជូនដីទាំងអស់ដឹកដីកុំអោយខ្ពស់ជាទ្រុងឡាន ការពារកុំឱ្យជ្រុះដីរាយប៉ាយលើទ្រូងផ្លូវសាធារណៈ ដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
២.ត្រូវធ្វើការសម្អាតដងផ្លូវជាប្រចាំ៖ រាល់កម្ទេចដី ឬកំទេចថ្មដែលបានជ្រុះធ្លាក់លើផ្លូវ ត្រូវចាត់ចែងកម្លាំងបោសសម្អាត និងបាញ់ទឹកលាងសម្អាតឱ្យបានស្អាតជាប្រចាំ ជៀសវាងការហុយប៉ះពាល់ដល់សុខភាព និងការធ្វើដំណើររបស់ពលរដ្ឋ។
៣.ការកំណត់ពេលវេលាដឹកជញ្ជូនឱ្យបានសមស្របចៀសវាងការធ្វើចរាចរណ៍រថយន្តធំៗក្នុងម៉ោងមមាញឹកដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់។
៤.ការបំពាក់ស្លាកសញ្ញាសុវត្ថិភាព៖ ត្រូវដាក់ស្លាកសញ្ញាព្រមាន និងស្លាកសញ្ញាចរាចរណ៍នៅគ្រប់ចំណុចចេញ-ចូលការដ្ឋាន និងតាមដងផ្លូវជុំវិញ ដើម្បីផ្តល់ដំណឹងទុកជាមុនដល់អ្នកបើកបរ និងជៀសវាងគ្រោះថ្នាក់ផ្សេងៗ។

ជាការឆ្លើយតប តំណាងក្រុមហ៊ុនបានទទួលយកការណែនាំរបស់ថ្នាក់ដឹកនាំខេត្ត និងសន្យាថានឹងចាត់ចែងអនុវត្តតាមវិធានការទាំងនេះឱ្យបានម៉ត់ចត់ និងឆាប់រហ័សបំផុត ដើម្បីឱ្យដំណើរការគម្រោងអភិវឌ្ឍន៍សួនច្បារ និងផ្លូវសាធារណៈនេះដំណើរការទៅដោយរលូន និងមិនបង្កការរំខានដល់សាធារណជនឡើយ៕

នៅថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៉េង​ ​ពោធិ៍​...
04/09/2026

នៅថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៉េង​ ​ពោធិ៍​សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាអំពីជម្រើសចំណុចតភ្ជាប់រវាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៃព្រះរាជាណាចក្រកម្ពុជា និងផ្លូវល្បឿនលឿនក្រុងហូជីមិញ-ម៉ុកបាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរដ្ឋធានីហាណូយ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕

កម្លាំងចម្រុះចុះឆែកឆេរកាស៊ីណូ វីន វីន និងទីតាំងសង្ស័យមួយចំនួនទៀតក្នុងក្រុងបាវិតដោយអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋ...
04/09/2026

កម្លាំងចម្រុះចុះឆែកឆេរកាស៊ីណូ វីន វីន និងទីតាំងសង្ស័យមួយចំនួនទៀតក្នុងក្រុងបាវិត

ដោយអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារចម្រុះខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង រួមជាមួយការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងព្រះរាជអាជ្ញារង លោក ចាន់ វណ្ណៈ និងលោកស្រី ពៅ ទេវី បានចុះត្រួតពិនិត្យរដ្ឋបាល និងឆែកឆេរទីតាំងកាស៊ីណូ វីន វីន (Win Win) ព្រមទាំងទីតាំងសង្ស័យមួយចំនួនទៀតក្នុងក្រុងបាវិត។

ប្រតិបត្តិការនេះ មានការចូលរួមពីលោកស្នងការរងនគរបាលខេត្ត, លោកអភិបាលក្រុងបាវិត, លោកអធិការនគរបាលក្រុង, មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង, មន្ត្រីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត, មន្ទីរព័ត៌មានខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

លទ្ធផលនៃការចុះត្រួតពិនិត្យរួមមាន៖
ទីតាំងទី១ (កាស៊ីណូ វីន វីន)៖ សមត្ថកិច្ចបានចុះត្រួតពិនិត្យអគារចំនួន ០៤ រួមមាន ប្លុក A1 (៣ជាន់ ស្មើនឹង ៦៦បន្ទប់), A2 (៣ជាន់ ស្មើនឹង ២០បន្ទប់), B (៣ជាន់ ស្មើនឹង ៧៥បន្ទប់) និង C (៤ជាន់ ស្មើនឹង ៥១បន្ទប់)។
ក្រុមការងារបានរកឃើញបណ្តាញអគ្គិសនី កាមេរ៉ាសុវត្ថិភាព ម៉ាស៊ីនត្រជាក់ បណ្តាញអ៊ីនធឺណិតកំពុងដំណើរការ ព្រមទាំងសម្ភារៈតុកៅអីមួយចំនួនធំ ដែលរៀបចំជាបន្ទប់ធ្វើការសង្ស័យបម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
ផ្អែកលើការរកឃើញនេះ សមត្ថកិច្ចចម្រុះបានសម្រេចបិទអគារ A2, B និង C ជាបណ្តោះអាសន្ន។ ក្រៅពីនេះ មិនមានការរកឃើញវត្ថុតាង ឬបទល្មើសផ្សេងទៀតឡើយ ដោយសមត្ថកិច្ចបានធ្វើកំណត់ហេតុជាក់ស្តែងដើម្បីបន្តនីតិវិធី។

ទីតាំងទី២ (ផ្ទះសម្បែងក្នុងភូមិបាវិតលើ សង្កាត់បាវិត)៖ ត្រួតពិនិត្យឃើញជនបរទេសស្នាក់នៅចំនួន ៦នាក់ (ស្រី ១នាក់) រួមមាន ជនជាតិចិន ៤នាក់ (ស្រី ១នាក់) និងជនជាតិមីយ៉ាន់ម៉ា ២នាក់ (ប្រុស)។
អ្នកទាំងអស់សុទ្ធតែមានលិខិតឆ្លងដែនស្របច្បាប់ និងពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើស Online Scam ឡើយ។

ទីតាំងទី៣ (ផ្ទះសម្បែងក្នុងភូមិបាវិតលើ សង្កាត់បាវិត): ត្រួតពិនិត្យឃើញជនបរទេសសញ្ជាតិប៉ាគីស្ថាន ស្នាក់នៅចំនួន ៦នាក់ (ស្រី ១នាក់)។
អ្នកទាំងអស់មានលិខិតឆ្លងដែនត្រឹមត្រូវ និងពុំមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ៕

04/09/2026

ផ្សាយបន្តផ្ទាល់៖ « បច្ចុប្បន្នភាពស្តីពីការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង » ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។

សេចក្តីជូនដំណឹងស្តីពីការផ្តល់អាហារូបករណ៍ ១០០% ចំនួន ១០០កន្លែង សម្រាប់សិស្ស-និស្សិតកម្ពុជា ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវ...
04/09/2026

សេចក្តីជូនដំណឹងស្តីពីការផ្តល់អាហារូបករណ៍ ១០០% ចំនួន ១០០កន្លែង សម្រាប់សិស្ស-និស្សិតកម្ពុជា ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយះលេខទូរស័ព្ទ ឫតេឡេក្រាម ដែលមានក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ👇👇

នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាអធិ...
03/09/2026

នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាពការកែរសម្រួលអាងទឹកឬស្សីអម (បឹងបែកចាន) ដើម្បីត្រៀមចុះបញ្ជីជាដីរដ្ឋ ស្ថិតនៅក្នុងឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង​ ដែលប្រព្រឹត្តទៅនាសាលប្រជុំសាលាខេត្ត​។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកអភិបាលស្រុកកំពង់រោទិ៍ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងមន្ត្រីជំនាញ លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកកំពង់រោទិ៍ លោកមេឃុំញរ ស្រុកកំពង់រោទិ៍ និងលោកប្រធានក្រុមហ៊ុន ហ្វូងហ៊្វូ អ៊ិនធើណេសិនណល អេសអ៊ីហ្សេត ឯ.ក៕

Address

Svayrieng
Phumi Svay Rieng

Alerts

Be the first to know and let us send you an email when រដ្ឋបាលខេត្តស្វាយរៀង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to រដ្ឋបាលខេត្តស្វាយរៀង:

Shortcuts

Share