បណ្ណាល័យ ភូមិក្រសាំង-Village Library

បណ្ណាល័យ ភូមិក្រសាំង-Village Library "បណ្ដុះវប្បធម៌អាន បង្កើតបរិយាកាសរៀនសូត្រ"

ដោយក្ដីស្រឡាញ់ និងការព្រួយបារម្ភថា ក្មេងៗនៅក្នុងភូមិអាចនឹងលេងចាប់អារម្មណ៍អំពីការសិក្សា ភ្លេចលេខ ភ្លេចអក្សរ និងអាចឈានទៅរកការបោះបង់ការសិក្សានៅក្នុងអំឡុងពេលប្រទេសត្រូវបានបិទខ្ទប់ ហើយសាលារៀនត្រូវបានបិទទ្វារដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បណ្ណាល័យភូមិក្រសាំងក៏ត្រូវបានបង្កើតឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។ ទទួលបានការអនុញ្ញាតលាយល័ក្ខអក្សរជាផ្លូវការពីភូមិ និងឃុំនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ និងធ្វើការសម្ពោធនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១។ បណ្ណាល័យនេះ មានទីតាំងស្ថិតនៅភូមិក្រសាំង ឃុំតាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

+ចក្ខុវិស័យ
-បង្កើនសក្កដានុពលជីវិត តាមរយៈការអាន។

+បេសកកម្ម
-បណ្ដុះវប្បធម៌អាន បង្កើតបរិយាកាសរៀនសូត្រ។

+គុណតម្លៃ
- វិន័យ
-​ ភាតរភាព
- សាមគ្គីភាព
- សុជីវធម៌

+កម្មវិធីបណ្ណាល័យ
- ក្មេងៗមកជុំគ្នាអានសៀវភៅ លេងល្បែងកម្សាន្តជារៀងរាល់ព្រឹកថ្ងៃអាទិត្យដោយមានការសម្របសម្រួលពីយុវជនស្ម័គ្រចិត្ត។
- សម្របសម្រួលម៉ោងសិល្បៈគំនូរពីយុវជនស្ម័គ្រចិត្ត។
- បង្រៀនបំប៉នថ្នាក់ភាសាអង់គ្លេស និងមុខវិជ្ជាផ្សេងៗទៀតពីយុវជនស្ម័គ្រចិត្ត។
- ស្វាគមន៍ចំពោះជំនួយ​ ឬការសហការពីសំណាក់អង្គកាស្ថាប័ននានា។

បើអ្នកទាំងអស់គ្នាគាំទ្រនូវសកម្មភាពរបស់ពួកយើង ចង់ចូលរួមជាសម្ភារសិក្សា សម្ភារបណ្ណាល័យ ខោអាវ ឬថវិកាសម្រាប់ទិញសៀវភៅ ឬប្រតិបត្តិការផ្សេងៗ អ្នកទាំងអស់គ្នាអាចទាក់ទងមកបាន ឬវេថវិកាទាំងនោះតាមគណនេយ្យ ABA 008888500/CHHAI BUNSORNG ។

ដើម្បីឱ្យសកម្មភាពរបស់ពួកយើងមាននិរន្តរភាព និងមានលទ្ធភាពបង្កើតសកម្មភាពថ្មីៗផ្សេងៗ ពិតណាស់ហិរញ្ញវត្ថុគឺជាចលករជំរុញមួយយ៉ាងមានប្រសិទ្ធភាព និងសំខាន់បំផុត។

ដូច្នេះ ប្រសិនអ្នកទាំងអស់គ្នាដែលជាអ្នកស្រឡាញ់ការអាន និងមានឆន្ទៈបណ្ដុះទម្លាប់អានដល់ក្មេងៗដែលជាជនរួមជាតិយើងជំនាន់ក្រោយ គាំទ្រ និងចង់ធ្វើជាអ្នកឧបត្ថម្ភប្រចាំខែក្នុងទឹកប្រាក់ចំនួន៥ពាន់រៀល​ ឬ១.២៥ដុល្លារ ជារៀងរាល់ខែដល់បណ្ណាល័យយើង សូមអ្នកទាំអស់គ្នាចូលទៅក្នុងក្រុមតេលេក្រាមរបស់ក្រុមអ្នកឧបត្ថម្ភប្រចាំខែរបស់យើងតាមរយៈតំណភ្ជាប់មួយនេះ៖ https://t.me/+g6ZsakYplQc0Y2Jl

ទាំងអស់គ្នា ដើម្បីកម្ពុជា ខ្លាំងក្លាឡើងវិញ។

សូមអរគុណ!

02/09/2026

ស្នាមញញឹមពិតចេញពីសៀវភៅ📚
The real smile from book.
Base on my experiences, reading is good way to improve your English skills. You recognize vocabulary, make the correct pronunciation, intonation and fluency.
Keep practicing your reading if you want to speak and understand in English.✍️


បណ្ណាល័យ ភូមិក្រសាំង-Village Library’s kid.

បេក្ខជនបាក់ឌុប២០២៦​ រ៉ាវុធ​ វួចហ៊ាង​ លទ្ធផលប្រឡងបាននិទ្ទេស​   ប៉ុន្តែបេីលទ្ធផលការងារកាលស្ម័គ្រចិត្តធ្វេីការងារអភិវឌ្ឍសហគ...
02/09/2026

បេក្ខជនបាក់ឌុប២០២៦​ រ៉ាវុធ​ វួចហ៊ាង​ លទ្ធផលប្រឡងបាននិទ្ទេស​ ប៉ុន្តែបេីលទ្ធផលការងារកាលស្ម័គ្រចិត្តធ្វេីការងារអភិវឌ្ឍសហគមន៍នៅបណ្ណាល័យភូមិក្រសាំងយេីងវាយតម្លៃជូនកម្រិតនិទ្ទេស​ ។ សូមចូលរួមអបអរប្អូនស្រីជោគជ័យនៅលេីវិថីជីវិតខាងមុខបន្តទៀត🎉🎉🎉

31/08/2026
30/08/2026

បូកទាំងកញ្ចប់ថវិកាដែលមានស្រាប់​ និងកម្លាំងសាមគ្គីរបស់បងប្អូនទាំងអស់គ្នាថ្មីៗនេះបន្ថែមទៀត​ ថ្ងៃនេះយេីងបានសម្រេចគោលបំណងទិញកាដូខួប៥ឆ្នាំរបស់បណ្ណាល័យបានហេីយ។

សម្ភារៈកម្សាន្តទាំងនេះនឹងបង្កភាពសប្បាយរីករាយ​ និងទាក់ទងកុមារឲ្យមកបណ្ណាល័យរបស់យេីងកាន់តែជាប់លាប់​ និងច្រេីនបន្ថែមទៀត។

សូមផ្ញេីស្នាមញញឹម​ ភាពរីករាយ​ និងសំឡេងសេីចសប្បាយដ៏មានក្ដីសុខរបស់ក្មេងៗនៅទីនោះទៅកាន់បងប្អូនទាំងគ្នាដែលចូលរួមបេសកកម្មមួយនេះជាមួយពួកយេីងផងដែរ។

ទាំងអស់គ្នាដេីម្បីកម្ពុជាខ្លាំងក្លាឡេីងវិញ!

____________________________________
ប្រសិនបើអ្នកទាំងអស់គ្នាដែលជាអ្នកស្រឡាញ់ការអាន និងមានឆន្ទៈបណ្ដុះវប្បធម៌អានដល់ក្មេងៗ គាំទ្រ និងចង់ចូលរួមចំណែកក្នុងបេសកកម្មមួយនេះជាមួយពួកយើង អ្នកទាំងអស់គ្នាអាចចូលរួមដោយស្ម័គ្រចិត្តធ្វើជាអ្នកឧបត្ថម្ភប្រចាំខែក្នុងទឹកប្រាក់ចំនួន ៥ពាន់រៀល​ឬ​ ១.២៥ដុល្លារ ជារៀងរាល់ខែតាមរយៈតំណភ្ជាប់ក្រុមតេលេក្រាមមួយនេះ https://t.me/+g6ZsakYplQc0Y2Jl

#បណ្ណាល័យភូមិ
#រៀនដេីម្បីជាទីពឹង
#អំណានថ្ងៃអាទិត្យ
#បណ្ដុះវប្បធម៌អាន
#បង្កេីតបរិយាកាសរៀនសូត្រ

ថ្ងៃនេះ​ ថ្ងៃចុងក្រោយនៃការរៃថវិកាទិញទោងឡានមួយនេះដែលជាការកាដូខួប៥ឆ្នាំរបស់បណ្ណាល័យភូមិរបស់យេីងជូនក្មេងៗបង្កភាពរីករាយបន្ថែ...
30/08/2026

ថ្ងៃនេះ​ ថ្ងៃចុងក្រោយនៃការរៃថវិកាទិញទោងឡានមួយនេះដែលជាការកាដូខួប៥ឆ្នាំរបស់បណ្ណាល័យភូមិរបស់យេីងជូនក្មេងៗបង្កភាពរីករាយបន្ថែមទៀត។

ជាកាដូរសម្រាប់បង្កេីនភាពរីករាយបន្ថែមទៀតដល់ក្មេងៗនៅបណ្ណាល័យភូមិក្រសាំងក្នុងឱកាសខួប៥ឆ្នាំនេះ​ បណ្ណាល័យត្រូវការកម្លាំងសាមគ្គីដេីម្បីសម្រេចបំណងនៃការដូដ៏ធំនេះជាមួយគ្នា។

ឱកាសធ្វេីល្អរួមគ្នាម្នាក់ៗបន្តិចគឺមិនចេះតែមាននោះទេ​ 😁។ អរគុណបងប្រុស​ Dara Kim ដែលបានចូលរួមមុនគេចំនួន​ $៥០​ បន្ថែមពីលេីទោងលេីកមុនមួយម្នាក់ឯងដែលមានតម្លៃ​ $៣០០​ ម្ដងរួចមកហេីយ។

#បណ្ណាល័យភូមិ
#រៀនដេីម្បីជាទីពឹង
#អំណានថ្ងៃអាទិត្យ
#បណ្ដុះវប្បធម៌អាន
#បង្កេីតបរិយាកាសរៀនសូត្រ

បេីចង់មានសុខភាពផ្លូវកាយល្អ​ ត្រូវហាត់ប្រាណ។ បេីចង់មានសុខភាពផ្លូវចិត្តល្អ​ ត្រូវធ្វេីល្អ​ ឬជួយអ្នកដទៃឲ្យបានរៀងរាល់ថ្ងៃ។  ...
29/08/2026

បេីចង់មានសុខភាពផ្លូវកាយល្អ​ ត្រូវហាត់ប្រាណ។ បេីចង់មានសុខភាពផ្លូវចិត្តល្អ​ ត្រូវធ្វេីល្អ​ ឬជួយអ្នកដទៃឲ្យបានរៀងរាល់ថ្ងៃ។

____________________________________
ប្រសិនបើអ្នកទាំងអស់គ្នាដែលជាអ្នកស្រឡាញ់ការអាន និងមានឆន្ទៈបណ្ដុះវប្បធម៌អានដល់ក្មេងៗ គាំទ្រ និងចង់ចូលរួមចំណែកក្នុងបេសកកម្មមួយនេះជាមួយពួកយើង អ្នកទាំងអស់គ្នាអាចចូលរួមដោយស្ម័គ្រចិត្តធ្វើជាអ្នកឧបត្ថម្ភប្រចាំខែក្នុងទឹកប្រាក់ចំនួន ៥ពាន់រៀល​ឬ​ ១.២៥ដុល្លារ ជារៀងរាល់ខែតាមរយៈតំណភ្ជាប់ក្រុមតេលេក្រាមមួយនេះ https://t.me/+g6ZsakYplQc0Y2Jl

#បណ្ណាល័យភូមិ
#រៀនដេីម្បីជាទីពឹង
#អំណានថ្ងៃអាទិត្យ
#បណ្ដុះវប្បធម៌អាន
#បង្កេីតបរិយាកាសរៀនសូត្រ

អ្វីដែលយេីងបាន​ និងកំពុងធ្វេី​ ដ្បិតវាគ្រាន់តែសកម្មភាពតូចមួយនៅក្នុងភូមិ​ ប៉ុន្តែវាជាសកម្មភាពរួមចំណែកដោះស្រាយវិបត្តិពិភពល...
25/08/2026

អ្វីដែលយេីងបាន​ និងកំពុងធ្វេី​ ដ្បិតវាគ្រាន់តែសកម្មភាពតូចមួយនៅក្នុងភូមិ​ ប៉ុន្តែវាជាសកម្មភាពរួមចំណែកដោះស្រាយវិបត្តិពិភពលោក​ និងជាសកម្មភាពជួយកសាងជាតិ​ ព្រោះការវិវឌ្ឍនៃខួរក្បាល​ និងសតិអារម្មណ៍របស់កុមារតូច​ វាជះឥទ្ធិពលដល់អនាគតរបស់ពួកគេដែលជាកោសិកាសង្គមជាតិនាថ្ងៃខាងមុខ។​ ពួកយេីងមានមោទនភាពខ្លាំងណាស់ដែលអាចបញ្ចៀសថ្ងៃអាទិត្យរបស់ពួកគេពីការសម្ងំវក់លេងទូរសព្ទនៅផ្ទះរបស់ពួកគេ។

____________________________________
ប្រសិនបើអ្នកទាំងអស់គ្នាដែលជាអ្នកស្រឡាញ់ការអាន និងមានឆន្ទៈបណ្ដុះវប្បធម៌អានដល់ក្មេងៗ គាំទ្រ និងចង់ចូលរួមចំណែកក្នុងបេសកកម្មមួយនេះជាមួយពួកយើង អ្នកទាំងអស់គ្នាអាចចូលរួមដោយស្ម័គ្រចិត្តធ្វើជាអ្នកឧបត្ថម្ភប្រចាំខែក្នុងទឹកប្រាក់ចំនួន ៥ពាន់រៀល​ឬ​ ១.២៥ដុល្លារ ជារៀងរាល់ខែតាមរយៈតំណភ្ជាប់ក្រុមតេលេក្រាមមួយនេះ https://t.me/+g6ZsakYplQc0Y2Jl

#បណ្ណាល័យភូមិ
#រៀនដេីម្បីជាទីពឹង
#អំណានថ្ងៃអាទិត្យ
#បណ្ដុះវប្បធម៌អាន
#បង្កេីតបរិយាកាសរៀនសូត្រ

Address

Https://maps. App. Goo. Gl/an5To79mVfwVWEHD 9
Phum Thmar Kol
13.28705,103.0935

Telephone

+85569692726

Website

Alerts

Be the first to know and let us send you an email when បណ្ណាល័យ ភូមិក្រសាំង-Village Library posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to បណ្ណាល័យ ភូមិក្រសាំង-Village Library:

Shortcuts

Share

Category