វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥

  • Home
  • Cambodia
  • Phum Krek
  • វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥

វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ page police 615

លោកវរសេនីយ៍ឯក ទេព សុវណ្ណ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ បានចាត់តំណាងនាំយកគ្រឿងឧបភោគបរិភោគចុះសួរសុខទុក្...
21/04/2026

លោកវរសេនីយ៍ឯក ទេព សុវណ្ណ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ បានចាត់តំណាងនាំយកគ្រឿងឧបភោគបរិភោគចុះសួរសុខទុក្ខនិវត្តន៍ជនចំនួន០៣រូប។

#(ត្បូងឃ្មុំ) នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១០ និង៣០នាទី លោក វ/ត្រី ស៊ុន វ៉ាលី មេបញ្ជាការរង តំណាងលោកមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ បានដឹកនាំក្រុមការងារផ្នែកសេនាធិការ ចុះសួរសុខទុក្ខនិវត្តន៍ជន ចំនួន០៣រូប ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ភូមិត្រពាំផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងបាននាំយកគ្រឿងឧបភោគបរិភោក និងថវិកាមួយចំនួនជូនដល់និវត្តន៍ជនចំនួន០៣រូប រួមមាន:
១- លោក តាំង លីវ (អតីតនាយផ្នែកសេនាធិការ) ទឹកក្រូច១កេស មី១កេស ត្រីខ១យួរ ទឹកសុទ្ធ១យួរ ថវិកា ២០ម៉ឺនរៀល។
២-លោក ឌឹម សុខហេង ទឹកក្រូច១កេស មី១កេស ត្រីខ១យួរ ទឹកសុទ្ធ១យួរ ថវិកា ៥ម៉ឺនរៀល។
៣-លោក នាង នី ទឹកក្រូច១កេស មី១កេស ត្រីខ១យួរ ទឹកសុទ្ធ១យួរ ថវិកា ៥ម៉ឺនរៀល។
*សរុបរួម* ទឹកក្រូច០៣កេស មី០៣កេស ត្រីខ ០៣យួរ ទឹកសុទ្ធ០៣យួរ និងថវិកា ៣០ម៉ឺនរៀល។

ទូលព្រះបង្គំវរសេនីយ៍ ឯក ទេព សុវណ្ណ និងភរិយា រួមនឹងមន្ត្រីនគរបាលជាតិ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ នៃស្នងការដ្ឋាន...
18/04/2026

ទូលព្រះបង្គំវរសេនីយ៍ ឯក ទេព សុវណ្ណ និងភរិយា រួមនឹងមន្ត្រីនគរបាលជាតិ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ដើម្បីឆាប់យាងនិវត្តន៍មកព្រះរាជាណាចក្រកម្ពុជាគង់ប្រថាប់ជាម្លប់ដល់កូនចៅ 🙏❤️ 🇰🇭

16/04/2026
16/04/2026
លោកវរសេនីយ៍ឯក ទេព សុវណ្ណ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និងលោកស្រី ព្រមទាំងសហការី សូមគោរពជូនពរឯកឧត្តម ...
13/04/2026

លោកវរសេនីយ៍ឯក ទេព សុវណ្ណ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និងលោកស្រី ព្រមទាំងសហការី

សូមគោរពជូនពរ

ឯកឧត្តម ប៉ែន កុសល្យ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី

ក្នុងឱកាស ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦

ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួង ដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ ឯកឧត្តម អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗថែមទៀត។

លោកវរសេនីយ៍ឯក ទេព សុវណ្ណ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និងលោកស្រី ព្រមទាំងសហការី សូមគោរពជូនពរលោកឧត្តម...
13/04/2026

លោកវរសេនីយ៍ឯក ទេព សុវណ្ណ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និងលោកស្រី ព្រមទាំងសហការី

សូមគោរពជូនពរ

លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកស្រី។

ក្នុងឱកាស ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦

ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួង ដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ លោកឧត្តមសេនីយ៍ទោ ស្នងការ និងលោកស្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗថែមទៀត។

លោកវរសេនីយ៍ឯក ទេព សុវណ្ណ និងលោកស្រី ចូលរួម ពិធីសូត្រមន្តទទួលអំណរឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ និងបង្សុកូលឧទ្ទិសកុស...
12/04/2026

លោកវរសេនីយ៍ឯក ទេព សុវណ្ណ និងលោកស្រី ចូលរួម ពិធីសូត្រមន្តទទួលអំណរឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ និងបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ វីរៈកងទ័ព វីរៈនគរបាលដែលបានពលីជីវិត ដើម្បីការពារជាតិមាតុភូមិ

#ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃអាទិត្យ
១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ទេព សុវណ្ណ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និង លោកស្រី ព្រមទាំងមេបញ្ជាការរង លោកនាយផ្នែក នាយប៉ុស្តិ៍ និងមន្ត្រីនគរបាល នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ បានរៀបចំពិធីសូត្រមន្ត ប្រោះព្រំ សិរីសួស្តី ជ័យមង្គល ដោយបាននិមន្តព្រះសង្ឃចំនួន ៥អង្គ ទៅតាមលំអានប្រពៃណីព្រះពុទ្ធសាសនា ដើម្បីសុំសេចក្តីសុខចំរុងចំរើន និងសិរីសួស្តី ជ័យមង្គល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ និងបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធរបស់បងប្អូនវីរៈកងទ័ព វីរៈនគរបាល ដែលបានពលីជីវិត ដើម្បីការពារជាតិមាតុភូមិ ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ៣,០០០,០០០រៀល ភេសជ្ជៈចំនួន ៥០កេស ...
03/04/2026

ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ៣,០០០,០០០រៀល ភេសជ្ជៈចំនួន ៥០កេស និងទឹកពិសារបរិសុទ្ធចំនួន ៥០យួរ ដល់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥។

#ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ ២០២៦
លោកវរសេនីយ៍ឯក ទេព សុវណ្ណ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ
ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ៣,០០០,០០០រៀល ភេសជ្ជៈចំនួន ៥០កេស និងទឹកពិសារបរិសុទ្ធចំនួន ៥០យួរ ដល់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦១៥ តាមរយ:លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស. ២០២៦ ។
សូមគោរពជូនពរ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវ សុខភាពល្អបរិបូណ៌ កម្លាំងពលំខ្លាំងក្លា ប្រាជ្ញាវាងវៃ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងសមប្រកបដោយពុទ្ធពរទាំងឡាយ បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

 #ខេត្តត្បូងឃ្មុំ #វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ #សូមថ្លែងអំណរគុណគណ:បញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦...
31/03/2026

#ខេត្តត្បូងឃ្មុំ
#វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥
#សូមថ្លែងអំណរគុណ
គណ:បញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភគាំទ្រក្នុងការចាក់បេតុងនៅទីបញ្ជាការវរសេនាតូចនគរបាលការព្រំដែនគោកលេខ៦១៥ ដែលមានរាយនាមដូចខាងក្រោម:
១-លោកឧ.ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឧបត្ថម្ភ ថ្មអងឌឺ២០ម៉ែត្រគូប និងស៊ីម៉ង់ត៍១០តោន។
២-លោកឧ.ត្រី គ្រុយ សេងហុង ស្នងការរងទទួលផែនភស្ដុភារ ឧបត្ថម្ភស៊ីម៉ង់ត៍២តោន។
៣-លោកវ.ឯក ឆោ វណ្ណា ស្នងការរង ទទួលផែននគរបាលការពារព្រំដែនគោក(ស្ដីទី) ឧបត្ថម្ភស៊ីម៉ង់ត៏ ២តោន ទឹកសុទ្ធ២០យួរ ទឹកក្រូច១កេស ស្រាបៀ៥កេស។
៣-លោកឧកញ៉ា សឹង សំអុល ឧបត្ថម្ភ ថវិកា ៥០០ដុល្លា។
៤-លោកនាយប៉ុស្តិ៍ស្អំ និងសហការី ឧបត្ថម្ភ ថវិកា ២លានរៀល។
៥-លោកនាយប៉ុស្តិ៍កូនជ្រូក និងសហការី ឧបត្ថម្ភថវិកា ២លានរៀល។
៦-លោកនាយប៉ុស្តិ៍សូទៃ និងសហការី ឧបត្ថម្ភថវិកា ១លាន ៦០ម៉ឺនរៀល។
៧-លោកនាយប៉ុស្តិ៍ត្រាចខោល និងសហការី ឧបត្ថម្ភថវិកា ១លានរៀល។
៨-លោកនាយប៉ុស្តិ៍បុសចេក និងសហការី ឧបត្ថម្ភថវិកា ៦០ម៉ឺនរៀល។
៩-លោក មុន ឈុនឌី ឧបត្ថម្ភស៊ីម៉ង់ត៍១តោន
១០-លោក ញឹក តេន ប្រជាពលរដ្ឋភូមិត្រពាំងផ្លុងទី១ ឧបត្ថម្ភថវិកា ៦០ម៉ឺនរៀល។
១១-លោក រ៉ែន ប្រជាពលរដ្ឋភូមិត្រពាំងផ្លុងទី២ ឧបត្ថម្ភ ស៊ីម៉ង់ត៍១តោន។
១២-លោក ស្រស់ ប្រជាពលរដ្ឋភូមិបុសចេក ឧបត្ថម្ភស៊ីម៉ង់ត៍១តោន។
១៣-លោក ជេង ប្រជាពលរដ្ឋភូមិបុសចេក ឧបត្ថម្ភស៊ីម៉ង់ត៏១០បេ។
១៤-លោក នាង ណារ៉ូ (ហៅស្វិត) ប្រជាពលរដ្ឋភូមិត្រពាំងផ្លុងទី១ ឧបត្ថម្ភស៊ីម៉ង់ត៍៣តោន។
១៥-លោក អូន ប្រជាជនវៀតណាម ឧបត្ថម្ភស៊ីម៉ង់ត៍១តោន។
ឆ្លៀតក្នុងឱកាសនេៈ យើង ខ្ញុំសូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សប្បុរសជនទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។
ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានសទ្ធាជ្រះថ្លា ចង់ចូលរួម ថវិកា និងសម្ភារ: ឧបត្ថម្ភកសាង នៅក្នុងអង្គភាព យើងខ្ញុំចាំទទួលដោយក្ដីសោមនស្ស។

Address

##72
Phum Krek

Alerts

Be the first to know and let us send you an email when វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥:

Share