អត្ថបទ ជីវិត࿐

អត្ថបទ ជីវិត࿐ 0884130800

Permanently closed.
❝ហឫទ័យ❞កុំបណ្ដោយឱ្យលទ្ធផលមិនសមបំណង ផ្លាស់ប្ដូរភាពល្អដែលយើងធ្លាប់មានឱ្យសោះ ព្រោះនៅពេលណាមួយនោះ យើងអាចជួបមនុស្សដែលយល់ពីតម្ល...
05/06/2025

❝ហឫទ័យ❞
កុំបណ្ដោយឱ្យលទ្ធផលមិនសមបំណង ផ្លាស់ប្ដូរភាពល្អដែលយើងធ្លាប់មានឱ្យសោះ ព្រោះនៅពេលណាមួយនោះ យើងអាចជួបមនុស្សដែលយល់ពីតម្លៃរបស់យើងក៏ថាបាន ហើយបើមិនទាន់ជួបទេ យើងក៏អាចរស់នៅជាខ្លួនឯងបែបនេះ គឺល្អបំផុតហើយ។
ចុចLink ដើម្បីចូលអានអត្ថបទដកស្រង់ https://t.me/Phy_Chin_Channel

❝កាដូជីវិត❞ការសើចចំអកពេបជ្រាយ និងការមើលងាយរិះគន់ពីមនុស្សទុទ្ទិដ្ឋិនិយម គឺជាការធ្វើពិសោធន៍មួយដ៏ធំ ដើម្បីទុកលទ្ធភាពសម្រាប់...
04/06/2025

❝កាដូជីវិត❞
ការសើចចំអកពេបជ្រាយ និងការមើលងាយរិះគន់ពីមនុស្សទុទ្ទិដ្ឋិនិយម គឺជាការធ្វើពិសោធន៍មួយដ៏ធំ ដើម្បីទុកលទ្ធភាពសម្រាប់ឱ្យយើងរកឃើញខ្លួនឯង ថាជានរណាឱ្យពិតប្រាកដ។
ចុចLink ដើម្បីចូលអានអត្ថបទដកស្រង់ https://t.me/Phy_Chin_Channel

❝ហេតុផលដែលត្រូវរស់នៅបន្ត❞ចិត្តរបស់យើងរឹងមាំ រឿងសៅហ្មង និងបញ្ហាស្មុគស្មាញលំបាកផ្សេងៗក៏មិនរវល់ចូលមកជិតយើងឡើយ។ #កាដូជីវិត
02/06/2025

❝ហេតុផលដែលត្រូវរស់នៅបន្ត❞
ចិត្តរបស់យើងរឹងមាំ រឿងសៅហ្មង និងបញ្ហាស្មុគស្មាញលំបាកផ្សេងៗក៏មិនរវល់ចូលមកជិតយើងឡើយ។
#កាដូជីវិត

ថ្ងៃនេះមានអ្នកសាទរ តែថ្ងៃក្រោយទៅអាចនឹងមានអ្នកចំអក។ ល្អអាក្រក់សុទ្ធតែជាប់ប្រយោជន៍ ដ្បិតអ្នកដែលយើងឱ្យប្រយោជន៍លើកសរសើរថាយើង...
15/03/2024

ថ្ងៃនេះមានអ្នកសាទរ តែថ្ងៃក្រោយទៅអាចនឹងមានអ្នកចំអក។ ល្អអាក្រក់សុទ្ធតែជាប់ប្រយោជន៍ ដ្បិតអ្នកដែលយើងឱ្យប្រយោជន៍លើកសរសើរថាយើងល្អ តែអ្នកដែលពុំបានប្រយោជន៍ ឬបាត់ប្រយោជន៍ដោយសារយើង គឺនឹងថាយើងអាក្រក់។
•សៀវភៅ -ដំណើរស្វែងរកខ្លួនឯង
•រូបភាព- Pinterest

កុំព្យាយាមធ្វើអ្វីមួយខ្លាំង រហូតដល់បាត់បង់ភាពជាខ្លួនឯង!•ពីសៀវភៅ -ម្នាក់ឯងតែមិនឯកា•អ្នកនិពន្ធ -សុខ ចាន់ផល•រូបភាព - Pinter...
14/03/2024

កុំព្យាយាមធ្វើអ្វីមួយខ្លាំង រហូតដល់បាត់បង់ភាពជាខ្លួនឯង!
•ពីសៀវភៅ -ម្នាក់ឯងតែមិនឯកា
•អ្នកនិពន្ធ -សុខ ចាន់ផល
•រូបភាព - Pinterest

មនុស្សដែលស្រស់ស្អាតបំផុត គឺជាមនុស្សដែលអាចរស់ជាខ្លួនឯង។ ផ្ទុយពីនេះ បើសិនជាអ្នកគិតដល់ការចំណេញពីសង្គម អ្នកនឹងប្រឹងប្រែងសម្រ...
13/03/2024

មនុស្សដែលស្រស់ស្អាតបំផុត គឺជាមនុស្សដែលអាចរស់ជាខ្លួនឯង។ ផ្ទុយពីនេះ បើសិនជាអ្នកគិតដល់ការចំណេញពីសង្គម អ្នកនឹងប្រឹងប្រែងសម្របខ្លួនតាមអ្នកដទៃ រហូតដល់វង្វេងខ្លួនឯង។ អ្នកប្រហែលជាទទួលបាននូវភាពជោគជ័យនៅសំបកខាងក្រៅ ប៉ុន្តែផ្លូវចិត្តខាងក្នុងកំពុងតែខ្សោះខ្សោយកម្លាំងយ៉ាងកម្សត់។ តាមពិតទៅ ការគិតរបស់មនុស្សភាគច្រើន មិនប្រាកដថាត្រឹមត្រូវនោះទេ ហើយបើយើងចេះតែព្រមធ្វើតាមគេ យើងនឹងបាត់បង់ភាពជាខ្លួនឯងមិនខាន។
•ពីសៀវភៅ-មនោសញ្ចេតនា
•អ្នកនិពន្ធ -សុខ ចាន់ផល
•រូបភាព -Pinterest

 #ក្ដីស្រឡាញ់រឹងមាំទង្វើដែលបញ្ជាក់ឱ្យក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះគ្នាវាមិនមែន គ្រាន់តែធ្វើឡើងនៅក្នុងថ្ងៃពិសេសណាមួយនោះទេ ត...
12/03/2024

#ក្ដីស្រឡាញ់រឹងមាំ
ទង្វើដែលបញ្ជាក់ឱ្យក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះគ្នាវាមិនមែន គ្រាន់តែធ្វើឡើងនៅក្នុងថ្ងៃពិសេសណាមួយនោះទេ តែដោយការធ្វើនូវទង្វើដែលបង្ហាញពីក្តីស្រឡាញ់ ការយកចិត្តទុកដាក់ ខ្វល់ខ្វាយចំពោះគ្នាជារៀងរាល់ថ្ងៃ សូម្បីតែរឿងតូចតាចបំផុត នោះហើយដែលធ្វើឱ្យយើងមានអារម្មណ៍ថា ថ្ងៃដែលយើងបានឆ្លងកាត់នោះ វាគឺជាថ្ងៃពិសេស ជាថ្ងៃដ៏មានអត្ថន័យ ហើយរឿងទាំងនោះហើយដែលធ្វើឱ្យចំណងនៃសេចក្តីស្រឡាញ់ កាន់តែរឹងមាំ។
•ពីសៀវភៅ-១០០១ថ្ងៃ
•រូបភាព-pinterest

មនុស្សយើង ការដែលធ្លាប់រងការឈឺចាប់ ឬការបំផ្លាញការទុកចិត្តពីនរណាម្នាក់គឺរមែងតែងរាងចាល មិនងាយទុកចិត្តនរណាផ្សេងទៀតឡើយ ទោះបីជ...
07/03/2024

មនុស្សយើង ការដែលធ្លាប់រងការឈឺចាប់ ឬការបំផ្លាញការទុកចិត្តពីនរណាម្នាក់គឺរមែងតែងរាងចាល មិនងាយទុកចិត្តនរណាផ្សេងទៀតឡើយ ទោះបីជាអ្នកផ្សេងនោះ មិនដូចអ្នកមុនក្ដី
•ពីសៀវភៅ-ផ្ដើមពីក្ដីសុបិន
•រូបភាព-Pinterest

 #រឿងខ្លះប្រៀបដូចសុបិនរឿងរ៉ាវខ្លះក្នុងជីវិត គឺប្រៀបដូចជាសុបិនដ៏អាក្រក់ក្នុងរាត្រីកាលមួយអ៉ីចឹង យើងស្ទើរតែមិនជឿថា វាអាចកើត...
07/03/2024

#រឿងខ្លះប្រៀបដូចសុបិន
រឿងរ៉ាវខ្លះក្នុងជីវិត គឺប្រៀបដូចជាសុបិនដ៏អាក្រក់ក្នុងរាត្រីកាលមួយអ៉ីចឹង យើងស្ទើរតែមិនជឿថា វាអាចកើតឡើងបានក្នុងជីវិតយើង។
•ពីសៀវភៅ-ផ្ដើមពីក្ដីសុបិន
•រូបភាព-Pinterest

រៀនស្រលាញ់ខ្លួនឯង នៅពេលគ្មានអ្នកណាស្រលាញ់។ ចេះផ្ដល់តម្លៃឱ្យខ្លួនឯង គឺជាការចេះស្រលាញ់ខ្លួនឯង។ បើសុខភាពផ្លូវចិត្តនិងកាយរបស...
18/01/2024

រៀនស្រលាញ់ខ្លួនឯង នៅពេលគ្មានអ្នកណាស្រលាញ់។ ចេះផ្ដល់តម្លៃឱ្យខ្លួនឯង គឺជាការចេះស្រលាញ់ខ្លួនឯង។ បើសុខភាពផ្លូវចិត្តនិងកាយរបស់យើងល្អ សុភមង្គលក៏នឹងកើតមាន។ ប្រយ័ត្នកាយប្រយ័ត្នចិត្ត បើយើងពិតជាស្រលាញ់ខ្លួនឯង។ ស្រលាញ់ខ្លួនឯងពុំមែនផ្ដល់ឱកាសឱ្យខ្លួនឯង ធ្វើរឿងអកុសលណាមួយឡើយ។ ស្រលាញ់គឺផ្ដល់តម្លៃ។

----------------------------------------------

ប្រយោគខ្លីពីទំព័រមួយនៃសៀវភៅ #មនោសញ្ចេតនា 🌿🩷✍️

"ភាពស្ងៀមស្ងាត់នៅពេលខ្លះវាមានតម្លៃជាងពាក្យបរិយាយរៀបរាប់ដែលមិនអាចពន្យល់ឱ្យគេយល់បាន។ ការរក្សាបាននូវការចងចាំដ៏ស្ងៀមស្ងាត់វា...
11/01/2024

"ភាពស្ងៀមស្ងាត់នៅពេលខ្លះវាមានតម្លៃជាងពាក្យបរិយាយរៀបរាប់ដែលមិនអាចពន្យល់ឱ្យគេយល់បាន។ ការរក្សាបាននូវការចងចាំដ៏ស្ងៀមស្ងាត់វាប្រសើរជាងការដែលមានមនុស្សស្ដាប់ឮនូវអ្វីដែលយើងប្រាប់ ប៉ុន្តែគេមិនយល់អ្វីសោះ" #កាដូជីវិត 🩵🌿📚🩷

Address

Phum Bavel

Telephone

+855884130800

Website

Alerts

Be the first to know and let us send you an email when អត្ថបទ ជីវិត࿐ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category