09/05/2026
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបុស្បូវ ដឹកនាំដោយលោកបណ្ឌិត កែ មុន្ធីវុធ និងសហការី បានអញ្ជើញចូលរួមក្នុងពិធីវេទិកា សាធារណៈប្រចាំឆ្នាំ២០២៦ របស់ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីលោក កែវ ប៊ុនយឿន ប្រធានក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ លោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ លោក ជា យុទ្ធីរុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ១៤៤រូប ក្នុងនោះស្ត្រី ៣២រូប។
វេទិកាសាធារណៈនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិគ្រោះយោបល់ ស្តាប់សំណូមពរ និងរួមគ្នាដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការអនុវត្តគោលនយោបាយភូមិ ឃុំសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងបញ្ហាប្រឈមនានាដែលកើតមាននៅតាមភូមិ និងមូលដ្ឋានឃុំបុស្បូវ។
បុស្បូវ ៩.៥.២៦