03/06/2021
រនោចថ្ងៃត្រង់
ឈាមស្រស់ហូរស្រោច ស្នាដៃអសោច រនោចខ្លោចផ្សា
រាស្ត្ររស់បង់ពន្ធ ទម្ងន់អាជ្ញា រង្វាន់រាជការ
ជូនគ្រាប់សំណ ។
បញ្ញវន្តចូលស្នូក កាសែតគរគោក ទៅដាំដេីមគ
សេកជេីងជាប់ខ្សែ ចាំតែបន្ទរ ទន្សាយមេភរ
បោកយាយសុីចេក ។
០៣ មិថុនា ២០២១
ស៊ូ ខេមរិន្ទ កវីនិពន្ធខ្មែរ