Prak Kola

Prak Kola ការងារគឺគ្រួសារល្អ

សីលធម៌ល្អ ការទទួលខុសត្រូវ និងភាពស្មោះត្រង់ គឺជាមុំចង្ក្រានក្នុងការអប់រំកូន។ ឪពុកម្តាយបង្ហាញកូនពី ការគោរពចាស់ទុំ ការស្រឡា...
06/06/2026

សីលធម៌ល្អ ការទទួលខុសត្រូវ និងភាពស្មោះត្រង់ គឺជាមុំចង្ក្រានក្នុងការអប់រំកូន។ ឪពុកម្តាយបង្ហាញកូនពី ការគោរពចាស់ទុំ ការស្រឡាញ់បងប្អូន និងកាតព្វកិច្ចត្រូវមើលថែចិញ្ចឹមបីបាច់ពួកគាត់ បន្ទាប់មក គួរបណ្តុះទម្លាប់ល្អក្នុងការសិក្សា ដោយលើកទឹកចិត្តឱ្យកូនខិតខំរៀនសូត្រ អានសៀវភៅ និងស្វែងរកចំណេះដឹងថ្មីៗ លើសពីនេះ ឪពុកម្តាយត្រូវបង្រៀនកូនឱ្យចេះគោរពវិន័យ និងចេះជួយការងារផ្ទះតាមលទ្ធភាពរបស់ខ្លួន។

Happy birthday to me🎉សូមអោយ​ខ្ញុំ​ និង​ក្រុម​គ្រួសារ​ សូម​ទទួល​បាន​សុខភាព​ល្អ​បរិបូរណ៍​ កម្លាំង​ពំលះ​ម៊ាំមួន​ ជួប​តែរឿង​...
03/06/2026

Happy birthday to me🎉
សូមអោយ​ខ្ញុំ​ និង​ក្រុម​គ្រួសារ​ សូម​ទទួល​បាន​សុខភាព​ល្អ​បរិបូរណ៍​ កម្លាំង​ពំលះ​ម៊ាំមួន​ ជួប​តែរឿង​ល្អ​ៗ​ សុខកាយ​ សប្បាយ​ចិត្ត​ សុខសុភមង្គល​ សុខសុវត្ថិភាព​ជារៀងរហូត​ និង​ប៉ងប្រាថ្នា​អ្វី​សំរេចដូចសេចក្តីប្រាថ្នា​។

រសៀល​ថ្ងៃ​សៅរ៍​ ទី​ ៣០​ ខែឧសភា​ ឆ្នាំ​ ២០២៦​ ខ្ញុំ​បាទ​បាន​អញ្ជើញ​ចូលរួម​ពិធី​ប្រជុំ​ពិនិត្យ​ការងារ​ខែឧសភា​ និង​លេីកទិសដ...
30/05/2026

រសៀល​ថ្ងៃ​សៅរ៍​ ទី​ ៣០​ ខែឧសភា​ ឆ្នាំ​ ២០២៦​ ខ្ញុំ​បាទ​បាន​អញ្ជើញ​ចូលរួម​ពិធី​ប្រជុំ​ពិនិត្យ​ការងារ​ខែឧសភា​ និង​លេីកទិសដៅបន្ត​ របស់​គណបក្ស​ឃុំរាប​ នៅ​ទី​ស្នាក់ការ​គណៈបក្សឃុំរាប។

នាព្រឹកថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំ​បាទ​បាន​អញ្ជើញចូលរួមស្តាប...
27/05/2026

នាព្រឹកថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំ​បាទ​បាន​អញ្ជើញចូលរួមស្តាប់បទបង្ហាញស្តីពីប្រវត្តិ និងស្ថានភាពព្រំដែនកម្ពុជា ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ នៅសាលប្រជុំអគារS ទីស្តីការក្រសួងមហាផ្ទៃ។

ថ្ងៃចន្ទ​ ទី ២៥ ខែឧសភា​ ឆ្នាំ ២០២៦៖​ ខ្ញុំបានចូលរួមកម្មវិធីអាពាហ៍ពិពាហ៍របស់លោក នា សុខឧត្តម និងសូមជូនពរប្អូនទាំងពីរ សូមមា...
26/05/2026

ថ្ងៃចន្ទ​ ទី ២៥ ខែឧសភា​ ឆ្នាំ ២០២៦៖​ ខ្ញុំបានចូលរួមកម្មវិធីអាពាហ៍ពិពាហ៍របស់លោក នា សុខឧត្តម និងសូមជូនពរប្អូនទាំងពីរ សូមមានសុខភាពល្អ សុខសុវត្ថិភាព និងសុខសុភមង្គលជារៀងរហូត។

ព្រឹកថ្ងៃ​អាទិត្យ​ ទី​២៤​ ខែឧសភា ឆ្នាំ​២០២៦​ ខ្ញុំ​បាទ​បាន​ចូល​រួម​ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័ន និង ក្រុ...
24/05/2026

ព្រឹកថ្ងៃ​អាទិត្យ​ ទី​២៤​ ខែឧសភា ឆ្នាំ​២០២៦​ ខ្ញុំ​បាទ​បាន​ចូល​រួម​ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័ន និង ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និង អង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​ នៅសាលពិពណ៍កោះពេជ្រ​។

ការអប់រំកូន គឺជាកាតព្វកិច្ចដ៏សំខាន់របស់ឪពុកម្តាយក្នុងការបណ្តុះបណ្តាលកូនឱ្យក្លាយជាមនុស្សល្អ មានចំណេះដឹង មានសីលធម៌ និងអាចរ...
23/05/2026

ការអប់រំកូន គឺជាកាតព្វកិច្ចដ៏សំខាន់របស់ឪពុកម្តាយក្នុងការបណ្តុះបណ្តាលកូនឱ្យក្លាយជាមនុស្សល្អ មានចំណេះដឹង មានសីលធម៌ និងអាចរស់នៅក្នុងសង្គមបានយ៉ាងសមរម្យ។ ការអប់រំកូនមិនមែនផ្តោតតែទៅលើការសិក្សានៅសាលាប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងការបង្រៀនអំពីអាកប្បកិរិយា ការគោរពវិន័យ និងការធ្វើល្អ។
សូមរីករាយថ្ងៃសម្រាកចុងសប្តាហ៍។

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំ​បាទ​បាន​ចូល​រួម​កិច...
21/05/2026

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំ​បាទ​បាន​ចូល​រួម​កិច្ចប្រជុំពិនិត្យលទ្ធផលការងារ ប្រចាំឆមាសទី១ និងទិសដៅការងារអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់​អគ្គាធិការ​ដ្ឋាន​ ក្រោម​អធិបតី​ភាព​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន​ ក្រសួងមហាផ្ទៃ​។

អាកាស​ធាតុ​ក្ដៅ​ខ្លាំង​ សូម​ថែទាំ​សុខភាព​។ សូមរីករាយ​ថ្ងៃ​សំរាក​ចុង​សប្ដាហ៍​😍
17/05/2026

អាកាស​ធាតុ​ក្ដៅ​ខ្លាំង​ សូម​ថែទាំ​សុខភាព​។ សូមរីករាយ​ថ្ងៃ​សំរាក​ចុង​សប្ដាហ៍​😍

16/05/2026

Address

ផ្លូវជាសុផារ៉ា598 បុរីជីបម៉ុង ផ្លូវP14 ផ្ទះ29 សង្កាត់ច្រាំងចំរេះ2 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
Phnom Penh
120705

Alerts

Be the first to know and let us send you an email when Prak Kola posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share