01/09/2026
📚 វគ្គបណ្ដុះបណ្ដាល ស្តីពី «ភាពវៃឆ្លាតក្នុងការគ្រប់គ្រងអារម្មណ៍នៅកន្លែងការងារ»
រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ — មន្ទីរពិសោធន៍ជាតិ វ.ប.ន វិទ្យាស្ថានជាតិ វ.ប.ន. និងគម្រោងអភិវឌ្ឍន៍អាហារកម្ពុជា បានសហការរៀបចំវគ្គបណ្ដុះបណ្ដាលសម្រាប់កម្មសិក្សាការី ក្រោមអធិបតីភាព ឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងណែនាំកម្មសិក្សាការីអំពីសារៈសំខាន់នៃ ភាពវៃឆ្លាតផ្នែកអារម្មណ៍ (EQ) សម្រាប់ភាពជោគជ័យក្នុងរយៈពេលវែង និងការរីកចម្រើនក្នុងអាជីព ដោយផ្តោតលើ៖
🔹 ភាពវៃឆ្លាតផ្នែកអារម្មណ៍ និងភាពជោគជ័យក្នុងរយៈពេលវែង
🔹 សសរស្តម្ភទាំង ៤ នៃភាពវៃឆ្លាតផ្នែកអារម្មណ៍
🔹 ការប្រើប្រាស់ EQ ដើម្បីប្រែក្លាយមតិយោបល់ទៅជាឱកាសសម្រាប់ការអភិវឌ្ឍខ្លួន
កម្មសិក្សាការីបានចូលរួមយ៉ាងសកម្មតាមរយៈការពិភាក្សា ការសួរសំណួរ និងការចែករំលែកបទពិសោធន៍ជាក់ស្តែង ដើម្បីពង្រឹងសមត្ថភាព និងការត្រៀមខ្លួនសម្រាប់បរិបទការងារ។
⸻
📚 Training on “Emotional Intelligence in the Workplace”
Phnom Penh, August 31, 2026 — The Science, Technology and Innovation National Laboratory cooperated with National Institute of Science, Technology and Innovation and FTC organized a training session for interns on “Emotional Intelligence in the Workplace,” presided over by H.E. Hong Rada, Under Secretary of State of the Ministry of Industry, Science, Technology & Innovation (MISTI).
The training introduced interns to the importance of Emotional Intelligence (EQ) in career growth and workplace success, with a focus on:
🔹 Emotional intelligence (EQ) and long term success
🔹 4 pillars of emotional intelligence (EQ)
🔹 How to use EQ in turning feedback into growth
Interns actively participated through discussions, questions, and sharing real-life experiences to strengthen their workplace readiness.