15/05/2026
👉 អាហារូបករណ៍ ១០០% សម្រាប់សិស្សស្រី អាយុពី ១០ ដល់ ១៨ ឆ្នាំ
Sisters of Code កំពុងផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃ សម្រាប់សិស្សស្រីដែលមានអាយុចន្លោះពី ១០ ដល់ ១៨ ឆ្នាំ ដើម្បីចូលរួមក្នុង Sisters of Code Clubs ដែលជាកម្មវិធីបណ្ដុះបណ្ដាលជំនាញសរសេរកូដ និងជំនាញឌីជីថលរយៈពេល ១៨ សប្ដាហ៍ រៀបចំឡើងក្នុងគោលបំណងជួយឱ្យយុវតីកសាងទំនុកចិត្ត ភាពច្នៃប្រឌិត និងជំនាញបច្ចេកវិទ្យា។
📍 ថ្នាក់រៀនផ្ទាល់ មាននៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង។
💻 ថ្នាក់រៀនអនឡាញ ក៏មានបើកទទួលសិស្សស្រីនៅទូទាំងប្រទេសកម្ពុជាផងដែរ។
មិនថាអ្នកជាសិស្សានុសិស្ស អាណាព្យាបាល ឬលោកគ្រូអ្នកគ្រូ ដែលកំពុងស្វែងរកឱកាសសិក្សាដ៏មានន័យសម្រាប់យុវតីនោះទេ កម្មវិធីនេះនឹងផ្ដល់នូវបរិយាកាសសិក្សាដែលជំរុញទឹកចិត្ត និងការគាំទ្រ ដែលសិស្សអាចស្វែងយល់ពីការសរសេរកូដ ចំណេះដឹងផ្នែកឌីជីថល ការងារក្រុម និងជំនាញភាពជាដឹកនាំ ដោយមិនគិតថ្លៃ។
🗓️ ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦
🔗 ចុះឈ្មោះនៅទីនេះ៖ https://forms.gle/WyZThBGFreJ9S3x18
🔗 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-sisters-of-code-clubs-2026
———
👉 100% Scholarship for Female Students Aged 10–18
Sisters of Code is offering a free opportunity for female students aged 10–18 to join our 18-week coding and digital skills training program designed to help girls build confidence, creativity, and skills in technology.
📍 Offline classes are available in Phnom Penh, Siem Reap, and Battambang
💻 Online classes are also open for female students across Cambodia.
Whether you are a student, parent, or teacher, looking for meaningful learning opportunities for girls, this program provides a supportive environment where students can explore coding, digital literacy, teamwork, and leadership skills at no cost.
🗓️ Deadline: May 28, 2026
🔗 Apply here: https://forms.gle/WyZThBGFreJ9S3x18
🔗 Learn more about the program: https://www.sistersofcode.org/post/join-sisters-of-code-clubs-2026