01/06/2023
សេចក្តីជូនដំណឹងស្ដីពីការធ្វើ CPD ខេត្តត្បូងឃ្មុំ ថ្ងៃសុក្រ ទី០២ ខែមិថុនា ២០២៣ (និងចុះឈ្មោះOnline ដើម្បីចូលរួមតាមប្រព័ន្ធZOOM)
ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ សូមជម្រាបដល់គ្រូពេទ្យ និងវេជ្ជបណ្ឌិតទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ សហការជាមួយក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ និងក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ នឹងរៀបចំទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្ត នៅមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងតាមប្រព័ន្ធ zoom នៅថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក ដោយអនុញ្ញាតឱ្យមានការចូលរួមដោយសេរី ដើម្បីអាចទទួលបាននូវពិន្ទុសម្រាប់ការសុំបន្តសុពលភាពអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត។ សូមលោក-លោកស្រី ចុះឈ្មោះក្នុងប្រព័ន្ធ ZOOM តាមតំណ Link ឱ្យបានត្រឹមត្រូវតាម
ការណែនាំរបស់គណៈ គ្រូពេទ្យកម្ពុជាដូចខាងក្រោម៖
1- First name : សុំបំពេញត្រឹមតែនាមត្រកូលជាអក្សរឡាតាំងប៉ុណ្ណោះ មិនមាន Dr ឬ ID00012 ពីមុខទេ
2- Last name : សុំបំពេញដាក់នាមខ្លួនជាអក្សរឡាតាំង
3- បំពេញ Email Address
4- មុខងារ ដោយជ្រើសជា Professor ឬ Doctor ឬ DES ឬ MA
5- ជ្រើសរើស រាជធានី ឬ ខេត្ត
6- គោត្តនាម និងនាម (បំពេញភាសាខ្មែរ)
7- ភេទ ត្រូវជ្រើសរើសភេទប្រុស ឬស្រី
8- បំពេញលេខទូរស័ព្ទ
9- Notification ជ្រើសរើស: Chair, Author, Participant or Organizers Committee
10- ចុច Register (រួចសូមចូលក្នុងE-mail ដើម្បីទទួលបានlinkសម្រាប់ចូលរួម)
11- ក្នុងករណីចុះឈ្មោះមិនបានត្រឹមត្រូវតាមការណែនាំនេះ គណៈគ្រូពេទ្យកម្ពុជាមិនទទួលខុសត្រូវចំពោះការបាត់បង់ពិន្ទុឡើយ។
12- ត្រូវឆ្លើយសំណួរ MCQ តាមប្រធានបទនីមួយៗដើម្បីទទួលបានពិន្ទុសម្រាប់បន្តសុពលភាពអាជ្ញាបណ្ណ។
13- Register in advance for this meeting:
https://us02web.zoom.us/meeting/register/tZMsfuiopj8iGNwVEYcClTu7X8fnoFzblRjU #/registration
Remark: សម្រាប់ slide បទបង្ហាញសម្រាប់ CPD សូមធ្វើការ download តាម link ដែលបានផ្ដល់ជូនខាងក្រោមនេះ
https://mega.nz/file/JoJVDBbb