30/05/2026
[ភាសាអង់គ្លេសនៅខាងក្រោម | 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗕𝗲𝗹𝗼𝘄]
គម្រោងគជ់ គាំទ្រសហគមន៍ស្វាយឧត្តរមានជ័យ ស្វែងរកឱកាសទីផ្សារថ្មីៗ
ការស្វែងរកអ្នកទិញដែលអាចទុកចិត្តបានគឺមានសារៈសំខាន់ដូចគ្នានឹងការផលិតស្វាយដែលមានគុណភាពល្អ។ ដើម្បីជួយកសិករស្វាយឧត្តរមានជ័យឱ្យទទួលបានទីផ្សារដែលមានស្ថេរភាព និងចំណេញកាន់តែច្រើន គម្រោងគជ់ បានគាំទ្រប្រតិភូចំនួន២២រូប ជាតំណាងមកពីសមាគមម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ GI ស្វាយឧត្តរមានជ័យ សហគមន៍កសិកម្មចំនួន១៥ និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរពាណិជ្ជកម្មខេត្តឧត្តរមានជ័យ ធ្វើដំណើរទស្សនកិច្ចសិក្សា ដើម្បីរៀនសូត្រដោយផ្ទាល់ពីអ្នកទិញ អ្នកកែច្នៃ និងតួអង្គទីផ្សារធំៗ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របពេលដែលសហគមន៍កសិកម្មចំនួន ១៥ ក្នុងខេត្តឧត្តរមានជ័យ ដែលគាំទ្រដោយគម្រោងគជ់ បច្ចុប្បន្នកំពុងផ្គត់ផ្គង់ស្វាយស្រស់ប្រហែល ៣០តោនជារៀងរាល់ថ្ងៃដល់ក្រុមហ៊ុន Kiriom Food Production (KFP) ក្នុងខេត្តកំពង់ស្ពឺ ប៉ុន្តែការរំខានទីផ្សារដោយសារបញ្ហាព្រំដែន បានធ្វើឱ្យកសិករជាច្រើនពិបាកលក់ផលិតផលរបស់ពួកគាត់។ តាមរយៈការភ្ជាប់សហគមន៍ជាមួយអ្នកទិញថ្មី និងបណ្តាញទីផ្សារនានា គម្រោងកំពុងជួយកសិករកាត់បន្ថយហានិភ័យទីផ្សារ និងបង្កើតឱកាសកាន់តែច្រើនដើម្បីលក់ស្វាយរបស់ពួកគេ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ អ្នកចូលរួមបានរៀនអំពីតម្រូវការគុណភាពស្វាយ ស្តង់ដារកែច្នៃ និងការអនុវត្តវិញ្ញាបនបត្រ Global GAP ដែលជាស្តង់ដារទទួលស្គាល់ជាអន្តរជាតិ អាចជួយកសិករលក់ស្វាយនៅទីផ្សារលំដាប់ខ្ពស់ និងទទួលបានតម្លៃកាន់តែប្រសើរ។ ពួកគេក៏បានពិភាក្សាអំពីភាពជាដៃគូអាជីវកម្មជាមួយក្រុមហ៊ុន KFP និងបានជួបជាមួយតំណាងអ្នកទិញនៃផ្សារទំនើបជីបម៉ុង ផ្សារទំនើប AEON និងផ្សារនាគមាសក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីឱកាសលក់ថ្មីៗ សម្រាប់ផ្លែស្វាយស្រស់ ស្វាយកែច្នៃ និងស្វាយដែលមានការទទួលស្គាល់ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ GI។
ជាលទ្ធផល សហគមន៍កសិកម្មនឹងបន្តពង្រឹងការងារសម្របសម្រួលជាមួយកសិករ កែលម្អគុណភាពស្វាយ និងពង្រីកបណ្តាញទីផ្សារ។ ផ្លែស្វាយដែលទទួលស្គាល់ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ GI នឹងត្រូវផ្សព្វផ្សាយលក់នៅហាងលក់រាយធំៗ និងទំនើបៗ ចំណែកផ្លែស្វាយស្រស់នឹងត្រូវផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនកែច្នៃ ដោយឡែក ផ្លែស្វាយដែលមានទំហំតូច និងស្វាយខ្ចី ត្រូវលក់ទៅឱ្យទីផ្សារបោះដុំនានា។ សហគមន៍កសិកម្មក៏បានពិភាក្សាពីការលក់តាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។
តាមរយៈការជួយកសិករឱ្យយល់ពីតម្រូវការទីផ្សារ និងកសាងទំនាក់ទំនងផ្ទាល់ជាមួយអ្នកទិញ គម្រោងគជ់ កំពុងកសាងគ្រឹះដ៏រឹងមាំ និងធន់ជាងមុន សម្រាប់ខ្សែច្រវាក់តម្លៃស្វាយ ។ ការងារនេះនឹងជួយកសិករឱ្យរកប្រាក់ចំណូលបានកាន់តែប្រសើរ កាត់បន្ថយការខាតបង់ក្រោយពេលប្រមូលផល និងបង្កើតឱកាសទីផ្សាររយៈពេលវែងសម្រាប់សហគមន៍ដាំផ្លែស្វាយនៅខេត្តឧត្តរមានជ័យ។
គម្រោងគជ់ គាំទ្រដោយមូលនិធិអាកាសធាតុបៃតង អនុវត្តដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន និងគាំទ្របច្ចេកទេសពីអង្គការ FAO បាន និងកំពុងគាំទ្រកសិករដែលមានទំហំផលិតកម្មតូច តាមរយៈកសិកម្មឆ្លាតវៃនឹងអាកាសធាតុ និងការពង្រឹងការលក់កសិផលនៅលើទីផ្សារ។
--------------------------------------------------
𝗣𝗘𝗔𝗥𝗟 𝗦𝘂𝗽𝗽𝗼𝗿𝘁𝘀 𝗢𝗱𝗱𝗮𝗿 𝗠𝗲𝗮𝗻𝗰𝗵𝗲𝘆 𝗠𝗮𝗻𝗴𝗼 𝗖𝗼𝗼𝗽𝗲𝗿𝗮𝘁𝗶𝘃𝗲𝘀 𝘁𝗼 𝗘𝘅𝗽𝗹𝗼𝗿𝗲 𝗡𝗲𝘄 𝗠𝗮𝗿𝗸𝗲𝘁 𝗢𝗽𝗽𝗼𝗿𝘁𝘂𝗻𝗶𝘁𝗶𝗲𝘀
Finding reliable buyers is just as important as producing good-quality mangoes. To help Oddar Meanchey mango farmers access more stable and profitable markets, the PEARL Project supported 22 representatives from the Oddar Meanchey Mango GI Association, 15 agricultural cooperatives, and provincial government departments on a study visit to learn directly from buyers, processors, and market actors.
The visit comes at an important time. While 15 agricultural cooperatives in Oddar Meanchey province that supported by the project are currently supplying around 30 tons of fresh mangoes daily to Kirirom Food Production KFP Co., Ltd. in Kampong Speu province, border-related market disruptions have made it difficult for many farmers to sell all of their produce. By connecting cooperatives with new buyers and market channels, the project is helping farmers reduce market risks and create more opportunities to sell their harvests.
During the visit, participants learned about mango quality requirements, processing standards, and the implementation of Global GAP certification, an internationally recognized standard that can help farmers access premium markets and earn better prices. They also discussed business partnerships with KFP Company and met potential buyers from 𝗖𝗵𝗶𝗽 𝗠𝗼𝗻𝗴 𝗠𝗮𝗹𝗹, 𝗔𝗘𝗢𝗡 𝗠𝗮𝗹𝗹, 𝗮𝗻𝗱 𝗡𝗲𝗮𝗸 𝗠𝗲𝗮𝘀 𝗠𝗮𝗿𝗸𝗲𝘁 in Phnom Penh to explore new sales opportunities for fresh, processed, and GI-certified mangoes.
The study visit also produced 𝗰𝗼𝗻𝗰𝗿𝗲𝘁𝗲 𝗿𝗲𝘀𝘂𝗹𝘁𝘀. Agricultural cooperatives agreed to strengthen coordination with farmers, improve product quality, and expand market channels. GI mangoes are expected to be promoted to modern retail outlets, fresh mangoes supplied to processing companies, and additional wholesaler markets identified for smaller-sized and green mangoes. Cooperatives are also exploring online sales opportunities to reach more consumers.
By helping farmers understand market demand and build direct relationships with buyers, the PEARL Project is laying the foundation for a stronger and more resilient mango value chain. These efforts will help farmers earn better incomes, reduce post-harvest losses, and create long-term market opportunities for mango-growing communities in Oddar Meanchey.
Funded by the Green Climate Fund, the PEARL Project is implemented by the Ministry of Agriculture, Forestry and Fisheries and the Ministry of Environment with technical support from FAO, supporting smallholder farmers through climate-smart agriculture and stronger market connections.