10/01/2023
មនុស្សស្រីល្អស្វែងរកស្វាមី ចំណែកមនុស្សស្រីស្អាតស្វែងរកសង្សារ។ មនុស្សស្រីជាច្រើនតែងចោទថា បុរសគ្មានអ្នកណាស្មោះ ឬបុរសសុទ្ធតែដូចគ្នាទាំងអស់។ មនុស្សស្រីដែលធ្លាប់មានសង្សាររួចហើយ សង្សារគេសុំបែក ព្រោះមនុស្សស្រីសុទ្ធតែស្វែងបុរសណាដែលត្រូវលក្ខណៈរបស់ខ្លួន មាន សង្ហា ស្អាតគឺជាបុរសដែលនាងប្រាថ្នា។ គេឲ្យតម្លៃទៅចិត្តគំនិត ខួរក្បាល តែអ្វីដែលមនុស្សស្រីមួយចំនួនមើលឃើញ គឺផ្នែកខាងក្រៅតែប៉ុណ្ណោះ។ មនុស្សប្រុសល្អ ស្មោះមានមិនខ្វះទេ តែមិនស្ថិតក្នុងចំណោមបុរសដែលនារីប្រាថ្នា។ បុរសមានចំណេះ ចិត្តគំនិតល្អ គ្មានទ្រព្យ ក៏គេមិនប្រាថ្នា ទាល់តែនារីមានខ្សែភ្នែកល្អបានមើលឃើញ។ ក្រ មានចិត្តស្មោះ គ្មានទ្រព្យ ក៏គេមិនស្រឡាញ់។ មានចំណេះ មានការងារធ្វើ តែបើមិនស្អាតក៏គាត់មិនប្រាថ្នា។ មានចំណេះ គំនិតល្អ មិនចេះញ៉ែក៏គេមិនស្រឡាញ់។ ហើយបុរសដែលបោកនារីភាគច្រើន មិនមែនជាបុរសដែលស្វែងរកភរិយា គឺជាអ្នកដែលស្វែងរកសង្សារ ពាក្យសង្សារ ប្រែថា សហាយស្មន់។