គណបក្សជំនាន់ថ្មីរាជធានីភ្នំពេញ

  • Home
  • Cambodia
  • Phnom Penh
  • គណបក្សជំនាន់ថ្មីរាជធានីភ្នំពេញ

គណបក្សជំនាន់ថ្មីរាជធានីភ្នំពេញ សាមគ្គី សេរីភាព យុត្តិធម៌ សន្តិភាព
Solidarity Freedom Justice Peace
012 491 666 / 066 491 666 /​ 016 276 456

 #ទីស្នាក់ការរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យ ៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នា...
07/04/2026

#ទីស្នាក់ការរាជធានីភ្នំពេញ

កាលពីថ្ងៃអាទិត្យ ៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦
គណបក្សជំនាន់ថ្មីរាជធានីភ្នំពេញបានប្រកាសតែងតាំងសមាសភាពថ្នាក់ដឹកនាំដូចខាងក្រោម :

១. លោក សុីវ សារិន អនុប្រធានក្រុមការងារថ្នាក់ជាតិ
២. លោក ផូរ សុភូន អនុប្រធានក្រុមការងារថ្នាក់ជាតិ
៣. លោក អុឹម មាន ជាហេរញ្ញិក សម្រាប់គណ:កម្មការប្រតិបត្តិរាជធានីភ្នំពេញ

ក្នុងកម្មវិធីនោះប្រព្រឹត្តិទៅក្រោមអធិបតីភាពប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា លោក នូ ណាន ប្រធានក្រុមការងារថ្នាក់ជាតិ ថ្នាក់ដឹកនាំជាន់ខ្ពស់ និងសមាជិកសមាជិកាជាច្រើនរូបផងដែរ៕

 #ទីស្នាក់ការរាជធានីភ្នំពេញនៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្...
05/04/2026

#ទីស្នាក់ការរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦

នៅទីស្នាក់ការរាជធានីភ្នំពេញ បានរៀបចំកម្មពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត លើករាសី ​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ការប្រកាសតែងតាំងអនុប្រធានក្រុមការងាររាជធានីភ្នំពេញ និងព្រមទាំងពិសាអាហារសាមគ្គី។

កម្មវិធី​នេះ​ក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធានគណបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា ជាអធិបតីភាព លោក នូ ណាន ប្រធានក្រុមការងារថ្នាក់ជាតិ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងសមាជិក សមាជិកានៃគណបក្សជំនាន់ថ្មីផងដែរ៕

នាព្រឹកថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោក នូ ណាន ប្រធានគណ:...
30/03/2026

នាព្រឹកថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោក នូ ណាន ប្រធានគណ:កម្មាធិការប្រតិបត្តិគណបក្ស និងលោក នី សោភ័ណ្ឌ អគ្គនាយករដ្ឋបាលគណបក្ស តំណាងគណបក្សជំនាន់ថ្មី បានអញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ធបាតុករដែលបានស្លាប់នៅមុខរដ្ឋសភាចាស់កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧៕

លោក មាជ សុវណ្ណារ៉ា អមដោយលោកអនុប្រធាន ប៉ាត មុន្នី បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃគណបក្សជំនាន់ថ្មីរាជធានីភ្នំពេញ ស្តីព...
29/03/2026

លោក មាជ សុវណ្ណារ៉ា អមដោយលោកអនុប្រធាន ប៉ាត មុន្នី បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃគណបក្សជំនាន់ថ្មីរាជធានីភ្នំពេញ ស្តីពីភាពជាអ្នកដឹកនាំ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ៕

👉ការប្រកួតប្រជែងជ្រើសរើសឃុំ/សង្កាត់ ឆ្នាំ២០២៧ កំពុងខិតជិតមកដល់ហើយ ! នេះមិនមែនគ្រាន់តែជាការបោះឆ្នោតធម្មតាទេ ប៉ុន្តែជាឱកាស...
22/03/2026

👉ការប្រកួតប្រជែងជ្រើសរើសឃុំ/សង្កាត់ ឆ្នាំ២០២៧ កំពុងខិតជិតមកដល់ហើយ !

នេះមិនមែនគ្រាន់តែជាការបោះឆ្នោតធម្មតាទេ ប៉ុន្តែជាឱកាសសម្រាប់យើងទាំងអស់គ្នា ក្នុងការទាមទារ រកយុត្តិធម៌ សុចរិតភាព និងការអភិវឌ្ឍពិតប្រាកដ នៅមូលដ្ឋានរបស់យើង។

គណបក្សជំនាន់ថ្មី សូមអំពាវនាវដល់ពលរដ្ឋសកម្ម បញ្ញាជន និងយុវជន ដែលមានស្មារតីស្នេហាជាតិ និងស្រឡាញ់យុត្តិធម៌
💪មកចូលរួមជាមួយគ្នា ដើម្បីបង្កើត
“ក្តីសង្ឃឹមថ្មី ជម្រើសថ្មី” ព្រោះឃុំ/សង្កាត់ គឺជាគ្រឹះសម្រាប់អភិវឌ្ឍប្រទេសជាតិ បើមូលដ្ឋានមានអំពើពុករលួយ មានការរើសអើងប្រជារាស្រ្តមិនអាចរស់នៅដោយសុខសាន្តបានឡើយ។

ដល់ពេលហើយ !
ពួកយើង ជាពិសេសយុវជនជំនាន់ថ្មី ត្រូវក្រោកឈរឡើងដើម្បីផ្លាស់ប្តូរផ្នត់គំនិតពី “មានអញ់ អត់ឯង” ទៅជា “មានយើង ទើបមានអនាគតរុងរឿង” ពួកយើង :
🤝 មិនស្អប់
🤝 មិនគុំគួន
🤝 មិនយកខ្មែរណាម្នាក់ជាសត្រូវ
✔ពួកយើងមករួមគ្នា កសាងឃុំ/សង្កាត់ឱ្យរីកចម្រើនដើម្បីអនាគតប្រទេសជាតិរបស់យើងទាំងអស់គ្នា 🇰🇭៕

15/03/2026

ការលើកស្លាកគណបក្សជំនាន់ថ្មីក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ...

15/03/2026
15/03/2026

#រាជធានីភ្នំពេញ

ថ្ងៃអាទិត្យ ១២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦
គណបក្សជំនាន់ថ្មីរាជធានីភ្នំពេញ បានរៀបចំពិធីលើកស្លាកគណបក្សចំនួន២ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៤។

_ទីតាំងទី១ ស្ថិតនៅលើផ្លូវជាតិលេខ៤ ក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
_ទីតាំងទី២ ស្ថិតនៅលើផ្លូវជាតិលេខ២ ក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពផ្ទាល់ពី ៖
_លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្ស
_លោក ប៉ាត មុន្នី អនុប្រធានគណបក្ស
_លោក នូ ណាន ប្រធានក្រុមការងារថ្នាក់ជាតិ
_លោក ណាប់ ប៊ុនរី នាយកខុទ្ទកាល័យ
_លោក ជ្រុន សារឿន ប្រធានគណៈកម្មការប្រតិបត្តិរាជធានីភ្នំពេញ
_ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកសមាជិកាជាច្រើនរូបទៀត ដែលបានអញ្ជើញចូលរួម។

ក្នុងឱកាសនេះផងដែរ ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណបក្សជំនាន់ថ្មីប្រចាំរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធាន លោកអនុប្រធាន ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួមក្នុងកម្មវិធីនេះ។ ជាពិសេស សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានដែលបានសហការរៀបចំ និងសម្របសម្រួលឱ្យការលើកស្លាកគណបក្សប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

 #រាជធានីភ្នំពេញថ្ងៃអាទិត្យ ១២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦គណបក្សជំ...
15/03/2026

#រាជធានីភ្នំពេញ

ថ្ងៃអាទិត្យ ១២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦
គណបក្សជំនាន់ថ្មីរាជធានីភ្នំពេញ បានរៀបចំពិធីលើកស្លាកគណបក្សចំនួន២ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៤។

_ទីតាំងទី១ ស្ថិតនៅលើផ្លូវជាតិលេខ៤ ក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
_ទីតាំងទី២ ស្ថិតនៅលើផ្លូវជាតិលេខ២ ក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពផ្ទាល់ពី ៖
_លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្ស
_លោក ប៉ាត មុន្នី អនុប្រធានគណបក្ស
_លោក នូ ណាន ប្រធានក្រុមការងារថ្នាក់ជាតិ
_លោក ណាប់ ប៊ុនរី នាយកខុទ្ទកាល័យ
_លោក ជ្រុន សារឿន ប្រធានគណៈកម្មការប្រតិបត្តិរាជធានីភ្នំពេញ
_ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកសមាជិកាជាច្រើនរូបទៀត ដែលបានអញ្ជើញចូលរួម។

ក្នុងឱកាសនេះផងដែរ ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណបក្សជំនាន់ថ្មីប្រចាំរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធាន លោកអនុប្រធាន ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួមក្នុងកម្មវិធីនេះ។ ជាពិសេស សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានដែលបានសហការរៀបចំ និងសម្របសម្រួលឱ្យការលើកស្លាកគណបក្សប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

អបអរសាទរទិវាអន្តរជាតិនារី ៨ មិនា ២០២៦!សេចក្ដីថ្លែងការណ៏ស្ដីពី ខួបលើកទី១១៥ នៃ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ក្នុងឱកាស...
07/03/2026

អបអរសាទរទិវាអន្តរជាតិនារី ៨ មិនា ២០២៦!

សេចក្ដីថ្លែងការណ៏
ស្ដីពី ខួបលើកទី១១៥ នៃ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦
ក្នុងឱកាសដ៏វិសេសវិសាលនៃ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិកសមាជិកា នៃគណបក្សជំនាន់ថ្មី ទាំងនៅក្នុង និងក្រៅប្រទេស ដែលមាន លោក មាជ សុវណ្ណារ៉ា ជាប្រធានគណបក្ស សូមលំឱនកាយវាចាចិត្ត សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងចូលរួមអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះស្រ្តីគ្រប់ជាតិសាសន័ ជាម្ដាយ ប្រពន្ធ កូនស្រី និងក្មួយស្រីគ្រប់រូប នៅទូទាំងសកលលោក ជាពិសេស "ស្ត្រីខ្មែរគ្រប់រូប" ដែលជានិច្ចកាលតែងតែបង្ហាញនូវភាពរឹងមាំ វៃឆ្លាត និងការលះបង់ខ្ពស់រាល់ការងារក្នុង គ្រួសារ និងសង្គមជាតិ។
ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវគារវភក្ដីភាព និងកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតថ្វាយជូន សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព
សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខ និងជីវភាព កូនចៅព្រះអង្គ ពិសេសការលើកកម្ពស់ សមភាពយែនឌ័ររបស់ស្រ្តី និងក្មេងស្រី។ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ទេវតាប្រទានពរ សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណព្រះពលំ មាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជារាស្រ្តខ្មែរគ្រប់រូប ដែលជាកូន ជាចៅ ចៅទួត របស់ព្រះអង្គ នៅទូទាំងក្នុងនិងក្រៅប្រទេស។
នៅខែកក្កដា និងធ្នូ ឆ្នាំ២០២៥ ដល់ឆ្នាំ ២០២៦ នេះ ចោរសៀមបានបើកការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា បណ្ដាលឱ្យវីរនារីកងទ័ពខ្មែរ គ្រូពេទ្យទាហានស្រ្តី និងជនស៊ីវិលស្លូតត្រង់ជាច្រើននាក់ បានរងរបួសស្រាល-ធ្ងន់ និងបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ នេះជាសោកនាដកម្មដ៏អាក្រក់ ដែលពលរដ្ឋខ្មែរគ្រប់រូបមិនអាចបំភ្លេចបានឡើយ និងចាត់ទុកជាទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់មួយ ចំពោះទង្វើអមនុស្សធម៌របស់ចោរសៀម។ សកម្មភាពឈ្លានពានដ៏កំរោលចូលនេះ បានណ្ដាល ឱ្យពលរដ្ឋខ្មែររាប់ពាន់នាក់ ជាម្ដាយ ប្រពន្ធ កូនស្រី និងក្មួយស្រី ត្រូវប្រាសព្រាត់និរាសបាត់បង់ ឪពុក ស្វាមី កូនប្រុស និងបងប្អូនប្រុសស្រី ព្រមទាំងត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែង ក្លាយជាជនភៀសសឹក នៅតាមព្រំដែនខ្មែរ-សៀម ហើយមិនដឹងថ្ងៃណាដែលពួកគាត់នឹងបានវិល ត្រឡប់ចូលភូមិដ្ឋានវិញ។
យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសោកស្ដាយជាពន់ពេក និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌របស់ចោរសៀម ដែលបង្ខំឱ្យពលរដ្ឋខ្មែរ រួមទាំងស្រ្ដីជាច្រើន ត្រូវរស់នៅដោយទុក្ខលំបាក ក្នុងសភាពធ្ងន់ធ្ងរ មានភាពស្មុគស្មាញ ត្រូវរែកពុននូវបន្ទុកផ្លូវកាយ ផ្លូវចិត្ត និងបញ្ហាសង្គមជាច្រើន រស់នៅក្នុងជីវភាពខ្វះខាត រស់នៅក្រោមដំបូលប្រក់តង់ ក្មួយៗប្រុសស្រីត្រូវបាត់បង់ការសិក្សា និងស្រ្តីៗបាត់បង់ការងារ និងមុខរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ យើងខ្ញុំក៏សូមកោតសរសើរដោយក្ដីគោរពយ៉ាងស្ម័គ្រស្មោះ និងវាយតម្លៃខ្ពស់ដល់ស្រ្តីខ្មែរគ្រប់រូប ក្នុងនោះមានជនភៀសសឹកស្រ្តីខ្មែរ និងភរិយារបស់វីរកងទ័ព ដែលទោះបីជាស្ថិតក្នុងស្ថានភាព សង្គ្រាមឈ្លានពានពីសំណាក់ចោរសៀមក៏ដោយ ពួកគាត់មិនដែលបោះបង់ចោលនូវអត្តសញ្ញាណ និងកិត្តិយសរបស់ខ្លួន មិនតែប៉ុណ្ណោះថែមទាំងបានប្រែក្លាយពី "តំណក់ទឹកភ្នែក" មកជា "កម្លាំងចលករ" ដោយនៅតែបន្តទាមទារសិទ្ធិសេរីភាព បូរណភាទឹកដី រក្សាទំនៀមទម្លាប់ វប្បធម៌ និងអប់រំកូនចៅទោះនៅក្នុងជំរំជនភៀសខ្លួនក៏ដោយ។
គណបក្សជំនាន់ថ្មី សូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ (IOT) សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិនារី ប្រធានប្ដូរវេនអាស៊ាន លោកដូណាល់ ចេត្រាំ ប្រធានាធិបតីហសរដ្ឋអាមេរិក និងលោក ស៊ី ជិនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន យកចិត្តទុកដាក់ខ្ពស់លើបញ្ហាសិទ្ធិនារី (ស្រ្តី) ជាពិសេសស្រ្តីខ្មែរ ដែលកំពុងរស់នៅតាមតំបន់ព្រំដែន កម្ពុជា-សៀម និងនៅតាមជំរំជនភៀសសឹក បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។
យើងខ្ញុំ សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល ជូនចំពោះ ស្រ្តីខែ្មរគ្រប់រូប ជាម្ដាយ ជាប្រពន្ធ កូនស្រី និងក្មួយស្រីៗ ជាពិសេសស្រ្តីជនភៀសខ្លួន វីរនារីកងទ័ព គ្រូពេទ្យទាហានស្រ្តី និងក្មួយនារីៗ មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង និងសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀតក្នុងគ្រប់ភារកិច្ច និងសូមជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦
គណបក្សជំនានថ្មី

07/03/2026

ប្រសាសន៍លោកប្រធាន មាជ សុវណ្ណារ៉ា ក្នុងឱកាសចុះសំណេះសំណាលថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៅខេត្តកំពង់ស្ពីថ្ងៃទី០៧/០៣/២០២៦.

 #គណបក្សជំនាន់ថ្មី ១. គណបក្សជំនាន់ថ្មីត្រូវបានចុះបញ្ជីទទួលស្គាល់ពីក្រសួងមហាផ្ទៃនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ លេខ ១៧២១ប្រក ...
05/03/2026

#គណបក្សជំនាន់ថ្មី

១. គណបក្សជំនាន់ថ្មីត្រូវបានចុះបញ្ជីទទួលស្គាល់ពីក្រសួងមហាផ្ទៃនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ លេខ ១៧២១ប្រក ។

២. គណបក្សជំនាន់ថ្មីរាជធានីភ្នំពេញបានទទួលការឆ្លើយតបពីរដ្ឋបាលរាជធានីភ្នំពេញក្នុងការលើកស្លាកសញ្ញាគណបក្សក្នុងភូមិសាស្រ្តរាជធានីភ្នំពេញទាំង១៤ខណ្ឌ ចុះថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៦ លេខ ១៤៨/២៦ ឆត.ច ។

៣. គណបក្សជំនាន់ថ្មីបានឃើញលិខិតរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២២ លេខ ៣១៦ សជណ ដែលបានជម្រាបជូនមក ឯកឧត្តម លោកជំទាវ អភិបាល នៃគណ:អភិបាលរាជធានី/ខេត្ត ស្តីពីការបង្កលក្ខណ:ងាយស្រួលដល់គណបក្សនយោបាយ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដើម្បីធ្វើសកម្មភាព :
_ អំពីការបើកទីស្នាក់ការគណបក្សនយោបាយ
_ អំពីការលើកស្លាកសញ្ញាគណបក្ស
_ អំពីការជួបប្រជុំនយោបាយ ឬការជួបជុំមន្រ្តីគណបក្ស

ដូចអ្វីដែលបានរៀបរាប់តាមទម្រង់លិខិតរដ្ឋបាលខាងលើ សូមមន្រ្តីតាមមូលដ្ឋាននិមួយៗជួយសម្រួលឱ្យមានលក្ខណ:ងាយស្រួលផង។ ជាពិសេសមន្រ្តីសង្កាត់សូមជួយសម្របសម្រួលផង ដោយគណបក្សជំនាន់ថ្មីកំពុងតែដំណើរការលើកស្លាកក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ :
" សូមកុំដាក់ពាក្យកន្លែងមួយរុញទៅមួយកន្លែងទៀត "
" នយោបាយធ្វើដើម្បីជាតិដូចគ្នា សូមកុំរើសអើងនិន្ទាការនយោបាយ"
" បើស្លាកស្រាបៀរលើកស្ទើតែគ្រប់កន្លែង មិនសូវហាមឃាត់សោះ "

Address

Phnom Penh
Phnom Penh
12000

Telephone

+85512491666

Alerts

Be the first to know and let us send you an email when គណបក្សជំនាន់ថ្មីរាជធានីភ្នំពេញ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share