30/05/2026
សកម្មភាពចុះត្រួតពិនិត្យការគ្រប់គ្រងជី-ថ្នាំកសិកម្ម ចាប់ពីថ្ងៃទី២៥ ដល់ ២៩ ខែឧសភា ឆ្នាំ២០២៦
=======================
មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ និងមន្រ្តីនីតិកម្មកសិកម្មខេត្ត បានយកចិត្តទុកដាក់ចុះត្រួតពិនិត្យទីតាំងឃ្លាំងសន្និធិជី-ថ្នាំកសិកម្ម និងដេប៉ូជី-ថ្នាំកសិកម្ម នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។
តាមរយៈការចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានធ្វើការណែនាំដល់ក្រុមហ៊ុន និងដេប៉ូឱ្យរៀបចំទុកដាក់ជី-ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវតាមបច្ចេកទេសដើម្បីធានាបាននូវសុខុមាលភាព និងភាតរភាពបរិស្ថានដល់ក្រុមគ្រួសារផ្ទាល់ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងនោះ ក៏ដូចជាការធ្វើអាជីវកម្មជី-ថ្នាំកសិកម្មដែលបានចុះបញ្ជិកាត្រឹមត្រូវតាមនីតិវិធីជាធរមាន ។
បងប្អូនអាជីវករមានសេចក្ដីសោមនស្សរីករាយចំពោះមតិណែនាំខាងលើនេះ និងខិតខំបំពេញអាជីពរបស់ខ្លួនប្រកបដោយមនសិការវិជ្ជាជីវៈ ។ ជាពិសេសការគោរពតាមបទដ្ឋានបច្ចេកទេស និងការធ្វើពាណិជ្ជកម្មជី-ថ្នាំកសិកម្ម ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មជាធរមាន ៕