លេខាធិការដ្ឋាននៃ គអទស

លេខាធិការដ្ឋាននៃ គអទស Secretariat of the Siem Reap-Angkor Tourism Management and Development Committee

02/04/2026

Something simple but unique in its own way- Kampong Thom: Midpoint of Cambodia 🇰🇭

កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកំពង់ធំ៖ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈ...
27/03/2026

កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកំពង់ធំ៖
ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាង "គោលការណ៍ណែនាំជាយុទ្ធសាស្ត្រ ស្តីពីការបង្កើតខ្សែទស្សនាចរណ៍អន្តរខេត្ត៖ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង" ។

សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ...
23/03/2026

សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
——————
ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦

សមរាត្រីអង្គរ ( Angkor Equinox ) គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត​ បង្កេីតបានផ្ទាំងទស្សនីយ...
21/03/2026

សមរាត្រីអង្គរ ( Angkor Equinox ) គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត​ បង្កេីតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត​ និងអស្ចារ្យរបស់ដូនតាខ្មែរ​បន្សល់ទុកដល់មនុស្សជាតិបានឃេីញ​ និងយល់អំពីជំនឿ​ និងវិទ្យាសាស្ត្រពិត​ បង្កេីតបាននូវភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករមកទស្សនា និងផ្តិតយកអនុស្សាវរីយ៍ព្រះអាទិត្យរះចំកំពូលប្រាសាទព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត ។

ព្រឹត្តិការណ៍សមរាត្រី នឹងកើតមានឡើងពីរដងក្នុងមួយឆ្នាំ ដោយនៅរដូវប្រាំង ( Vernal Equinox ) ចាប់ពីថ្ងៃទី២១-២៣ ខែមីនា និងរដូវវស្សា ( Autumnal Equinox ) ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ ។

The Angkor Equinox is an event during which the sun rises above the central tower of Angkor Wat, creating a stunning spectacle that our Khmer ancestors bequeathed to humanity and providing insights into both faith and science. The event attracts both national and international visitors, who gather to witness and capture this remarkable moment at Preah Barum Vishnu Lok, also known as Angkor Wat.

The equinoxes occur twice a year, once during the dry season (Vernal Equinox) from 21-23 March, and again during the rainy season (Autumnal Equinox) from 21-23 September.

Samdech Thipadei Hun Manet, Prime Minister of Cambodia

26/02/2026

អបអរសាទរខេត្តសៀមរាប ត្រូវបានជ្រើសរើសជាគោលដៅវប្បធម៌ដ៏ល្អបំផុតទី៥ នៅអាស៊ី សម្រាប់ឆ្នាំ២០២៦ ដែលបង្ហាញពីភាពល្បីល្បាញ និងតម្លៃបេតិកភណ្ឌដ៏អស្ចារ្យរបស់កម្ពុជាលើឆាកអន្តរជាតិ🇰🇭🇰🇭🇰🇭

Congratulations to Siem Reap Province for being selected as the 5th Best Cultural Destination in Asia for 2026, highlighting Cambodia’s global recognition and its remarkable cultural heritage value on the international stage.🇰🇭🇰🇭🇰🇭

ផលិតដោយ៖ KiloTRAVEL

គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានរៀបចំកិច្ចប្រជុំអន្តរក្រសួងពិគ្រោះយោបល់លើសេចក្តីព្រាង ...
19/02/2026

គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានរៀបចំកិច្ចប្រជុំអន្តរក្រសួងពិគ្រោះយោបល់លើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឆ្នាំ២០២៦-២០៣០” ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មការ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃ គ.អ.ទ.ស. និង តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។
—————————
សាលាខេត្តកំពង់ធំ - ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦
#វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ប្រាសាទសំបូរព្រៃគុក #ប្រាសាទសំបូរព្រៃគុក

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរ...
13/02/2026

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានរៀបចំកិច្ចប្រជុំ “បូកសរុបលទ្ធផលនៃការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន គ.អ.ទ.ស. ដោយមានការចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្ត “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាបឆ្នាំ២០២៥” បញ្ហាប្រឈមនានាក្នុងខេត្តសៀមរាប និងកំណត់ទិសដៅយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២៦ ដើម្បីបង្កើនភាពទាក់ទាញវិស័យទេសចរណ៍នៅខេត្តសៀមរាប ក៏ដូចជាការលើកស្ទួយវិស័យទេសចរណ៍កម្ពុជាជារួម។

19/01/2026

ទោះបីក្នុងកាលៈទេសៈណាក៏ដោយ កូនខ្មែរគ្រប់រូប ត្រូវចងចាំថា ជាតិខ្មែរនៅតែឈរយ៉ាងរឹងមាំ។ យើងត្រូវតែខិតខំ ពុះពារប្តេជ្ញាចិត្ត បង្កើនសមត្ថភាព និងទទួលជោគជ័យនៅក្នុងមាគ៌ាជីវិតរបស់ខ្លួន ហើយការប្រឹងប្រែងរបស់យើងម្នាក់ៗ នា​ថ្ងៃនេះ នឹងមកនូវការពង្រឹងខឿននៃប្រជាជាតិរបស់យើង និងធានានិរន្តរភាពសម្រាប់កូនខ្មែរគ្រប់ជំនាន់តទៅមុខ។
——————
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

អាណាចក្រខ្មែរ តាំងពីសម័យអង្គរ ធ្លាប់ជាអាណាចក្រ ដែលមានភាពរុងរឿង មានអានុភាព កេរ្តិ៍ឈ្មោះ និងអរិយធម៌ដ៏មានឥទ្ធិពលបំផុតមួយនៅអ...
18/01/2026

អាណាចក្រខ្មែរ តាំងពីសម័យអង្គរ ធ្លាប់ជាអាណាចក្រ ដែលមានភាពរុងរឿង មានអានុភាព កេរ្តិ៍ឈ្មោះ និងអរិយធម៌ដ៏មានឥទ្ធិពលបំផុតមួយនៅអាស៊ីអាគ្នេយ៍។ ប៉ុន្តែ ក្រោយមក អាណាចក្រខ្មែរចាប់ផ្ដើមបាត់បង់ឥទ្ធិពល និងថមថយអានុភាព ដោយសារការបែកបាក់ និងជម្លោះផ្ទៃក្នុង ដែលបើកឱកាសឱ្យមានការជ្រៀតចូលពីបរទេស, សង្គ្រាមរ៉ាំរ៉ៃ និងការរំលោភបំពានពីប្រទេសជិតខាងជាបន្តបន្ទាប់។

កម្ពុជា បានឆ្លងកាត់ដំណាក់កាលនៃភាពអាម៉ាស់ និងភាពជូរចត់ជាច្រើន ដូចជា អាណានិគម ៩០ឆ្នាំ, របបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងសង្គ្រាមស៊ីវិលរាប់រយឆ្នាំ។ យើងបានប្រឹងងើបឈរឡើងវិញ ដោយខ្មែរខ្លួនឯង ក្នុងរយៈពេល ៤៧ឆ្នាំ ចុងក្រោយ។ នេះជាមេរៀនប្រវត្តិសាស្ត្រដែលយើងត្រូវចងចាំ ព្រោះថាការបែកបាក់ គឺមានតែនាំមកនូវសង្គ្រាម វិនាសកម្ម ទុក្ខវេទនា ភាពឱនថយ និងការប្រមាថមើលងាយសម្រាប់ប្រជាជាតិយើងប៉ុណ្ណោះ។

ម៉ោងនេះ ពេលនេះ ខ្មែរនៅតែបន្តឈរយ៉ាងរឹងមាំ និងមានភាពជឿជាក់ រួមគ្នាជាធ្លុង ដែលនឹងនាំមកនូវការពង្រឹងខឿននៃប្រជាជាតិរបស់យើងតទៅមុខ។ ចូរយើងបន្តខិតខំប្រឹងប្រែង បង្កើនសមត្ថភាព ដើម្បីទទួលជោគជ័យនៅក្នុងនាវាជីវិតរៀងខ្លួន ក៏ដូចជាដើម្បីកូនខ្មែរគ្រប់ជំនាន់តទៅមុខ។
——————
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

កម្មវិធីប្រកួត«សំណេរអង្គរ»លើកទី៣ ឆ្នាំ២០២៦📷 Thmey Thmey
18/01/2026

កម្មវិធីប្រកួត«សំណេរអង្គរ»លើកទី៣ ឆ្នាំ២០២៦

📷 Thmey Thmey

ពាក្យចាស់ថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់», យើងត្រូវយកការលំបាកនៅពេលនេះធ្វើជាឱកាសដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាត...
03/01/2026

ពាក្យចាស់ថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់», យើងត្រូវយកការលំបាកនៅពេលនេះធ្វើជាឱកាសដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើងឱ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើងប្រកបដោយភាពធន់ នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃយើង។
————————
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
#ចង្កឹះមួយបាច់ #គេកាច់មិនបាក់ #ពួតដៃគ្នាកសាងជាតិ

សូមស្វាគមន៍ យុទ្ធជន ទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
31/12/2025

សូមស្វាគមន៍ យុទ្ធជន ទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

Address

អាគារមិត្តភាព, ៤១ មហាវិថី សហព័ន្ធរុស្សី, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
Phnom Penh
12000

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30

Alerts

Be the first to know and let us send you an email when លេខាធិការដ្ឋាននៃ គអទស posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share