អគ្គនាយកដ្ឋានរតនាគារជាតិ - General Department of National Treasury

  • Home
  • អគ្គនាយកដ្ឋានរតនាគារជាតិ - General Department of National Treasury

អគ្គនាយកដ្ឋានរតនាគារជាតិ - General Department of National Treasury អគ្គនាយកដ្ឋានរតនាគារជាតិគឺជាបេឡាករនិងជាគណនេយ្យករសាធារណៈរបស់រាជរដ្ឋាភិបាល

អគ្គនាយកដ្ឋានរតនាគារជាតិគឺជាបេឡាករនិងជាគណនេយ្យករសាធារណៈតែមួយគត់របស់រាជរដ្ឋាភិបាលកម្ពុជា។ រតនាគារជាតិ ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ២៤ អនក្រ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩០ ហើយបានចាប់ ដំណើរការកិច្ចប្រតិបត្តិការរបស់ខ្លួន ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩១។ ក្នុងឆ្នាំ២០០៨ រតនាគារជាតិ ត្រូវបានរាជរដ្ឋាភិបាលតំឡើងទៅជា អគ្គនាយកដ្ឋានរតនាគារជាតិ តាមរយៈអនុក្រឹត្យលេខ ១៣៤ អនក្រ.មក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៨។ អគ្គនាយកដ្ឋានរតនាគារជាតិដឹកនាំដោយប្រធានមួយរូបជា អគ្គនាយក និងមានអគ្គនាយករង ចំនួន០៥រូបជាជំនួយការ។ អគ្គនាយកដ្ឋាន រតនាគារជាតិ មានប្រព័ន្ធចាត់តាំងឯកភាពពីថ្នាក់កណ្តាល រហូតដល់ថ្នាក់មូលដ្ឋាន។

នៅថ្នាក់កណ្តាលមាននាយកដ្ឋាន និងអង្គភាពចំណុះសរុបចំនួន០៩ រួមមាន៖
១. នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក
២. នាយកដ្ឋានចំណូលថវិកា
៣. នាយកដ្ឋានចំណាយថវិកា
៤. នាយកដ្ឋានគណនេយ្យ
៥. នាយកដ្ឋានគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋាននិងសរុបស្ថិតិ
៦. នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
៧. អធិការកិច្ចរតនាគារ ថ្នាក់ស្មើនាយកដ្ឋាន
៨. នាយដ្ឋានគ្រប់គ្រងសាច់ប្រាក់និងវិភាគការអនុវត្តថវិកា
៩. លេខាធិការដ្ឋាន។

នៅថ្នាក់មូលដ្ឋានមានរតនាគាររាជធានី-ខេត្តចំនួន២៥ ដែលរតនាគាររាជធានី-ខេត្តនីមួយៗមានការិយាល័យចំណុះសរុបចំនួន០៣ រួមមាន៖
១. ការិយាល័យរដ្ឋបាលនិងបុគ្គលិក
២. ការិយាល័យគណនេយ្យថវិកាថ្នាក់ជាតិ និងសរុប
៣. ការិយាល័យគណនេយ្យថវិកាថ្នាក់ក្រោមជាតិ។

មន្ត្រីរាជការរបស់អគ្គនាយកដ្ឋានរតនាគារជាតិ ទូទាំងប្រទេសមានចំនួនសរុបប្រមាណ ៦២៧នាក់។

រសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត វង្ស ...
03/09/2026

រសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ #អគ្គនាយកដ្ឋានរតនាគារជាតិ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) របស់អគ្គនាយកដ្ឋានរតនាគារជាតិ ប្រចាំខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានរតនាគារជាតិ និងតំណាងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (តាមកម្មវិធី Zoom Meeting)។

ទទួលបានព័ត៌មានថ្មីៗ អំពី អគ្គនាយកដ្ឋានរតនាគារជាតិ៖
👉 Telegram https://t.me/GDNTREASURY

ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦  #អគ្គនាយកដ្ឋានរតន...
03/09/2026

ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ #អគ្គនាយកដ្ឋានរតនាគារជាតិ បានរៀបចំកិច្ចប្រជុំបូកសរុបការងាររបស់រតនាគារទូទាំងប្រទេសប្រចាំខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (តាមកម្មវិធីMeeting Zoom)៕

ទទួលបានព័ត៌មានថ្មីៗ អំពី អគ្គនាយកដ្ឋានរតនាគារជាតិ៖
👉 Telegram https://t.me/GDNTREASURY

នាព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ក្រុមការងារនៃនាយកដ្ឋានគោ...
03/09/2026

នាព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
ក្រុមការងារនៃនាយកដ្ឋានគោលការណ៍គណនេយ្យនិងវិភាគការអនុវត្តថវិកាបានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំធ្វើបច្ចុប្បន្នភាពនៃប្រកាសលេខ១២១២ សហវ.ប្រក ស្ដីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យសាធារណៈ។កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម ឈាន ​ហៀង ទីប្រឹក្សាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញមកពីនាយកដ្ឋានពាក់ព័ន្ធនៃអគ្គនាយកដ្ឋានរតនាគារជាតិ សរុបប្រមាណចំនួន៧០នាក់ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ Zoom។

ទទួលបានព័ត៌មានថ្មីៗ អំពី អគ្គនាយកដ្ឋានរតនាគារជាតិ៖
👉 Telegram https://t.me/GDNTREASURY

នារសៀលថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦លោកស្រី ឃឹម ដារីយ៉ា អគ្គន...
03/09/2026

នារសៀលថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
លោកស្រី ឃឹម ដារីយ៉ា អគ្គនាយិការង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្រ្ទាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាលើការរៀបចំរបាយការណ៍ស្ថានភាពគណនីនៅធនាគាររបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ស្របតាមសារាចរស្តីពីការបើកគណនីធនាគាររបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល អង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងសហគ្រាសសាធារណៈ ដោយមាន ឯកឧត្តម ឈាន ហៀង ទីប្រឹក្សាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាអ្នកសម្របសម្រួល ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញមកពីនាយកដ្ឋានពាក់ព័ន្ធនៃអគ្គនាយកដ្ឋានរតនាគារជាតិ សរុបប្រមាណចំនួន១៤នាក់ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ Zoom។
ទទួលបានព័ត៌មានថ្មីៗ អំពី អគ្គនាយកដ្ឋានរតនាគារជាតិ៖
👉 Telegram https://t.me/GDNTREASURY

នាថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំមមី ឆស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហេង សុខណា អគ្គនាយករ...
30/08/2026

នាថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំមមី ឆស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហេង សុខណា អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្រ្ទាវុធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃ #អគ្គនាយកដ្ឋានរតនាគារជាតិ អនុប្រធានសហព័ន្ធបាលបោះកម្ពុជា និងជាប្រធានក្លិបបាល់បោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកម្មវិធីសន្និបាតវិសាមញ្ញសហព័ន្ធបាល់បោះកម្ពុជា បោះឆ្នោតជ្រើសតាំងគណៈកម្មាធិការប្រតិបត្តិដឹកនាំបន្តអាណត្តិទី៩ ឆ្នាំ២០២៤-២០២៨ នៅសាលប្រជុំនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។

ទទួលបានព័ត៌មានថ្មីៗ អំពី អគ្គនាយកដ្ឋានរតនាគារជាតិ៖
👉 Telegram https://t.me/GDNTREASURY

សេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់បៀវត្សមន្រ្តីរាជការ គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦៖អគ្គនាយកដ្ឋានរតនាគារជាតិ បាន...
27/08/2026

សេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់បៀវត្សមន្រ្តីរាជការ គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦៖

អគ្គនាយកដ្ឋានរតនាគារជាតិ បានបញ្ចប់ការផ្ទេរបៀវត្សខែសីហា ឆ្នាំ២០២៦ ចូលក្នុងគណនីផ្ទាល់របស់មន្រ្តីរាជការម្នាក់ៗ របស់គ្រប់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួចរាល់ទាំងស្រុង។

ក្នុងករណី ក្រោយ១ថ្ងៃ ឬយ៉ាងយូរ២ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីការជូនដំណឹងនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មន្ត្រីរាជការនៅមិនទាន់ឃើញសាច់ប្រាក់នៅក្នុងគណនីធនាគាររបស់ខ្លួន សូមមេត្តាទំនាក់ទំនងដោយផ្ទាល់ទៅភ្នាក់ងារបើកផ្តល់របស់អង្គភាពសាមី ឬធនាគារពាណិជ្ជដៃគូ។

សូមអរគុណ!

ទទួលបានព័ត៌មានថ្មីៗ អំពី អគ្គនាយកដ្ឋានរតនាគារជាតិ៖
👉 Telegram https://t.me/GDNTREASURY

នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី ឃឹម ដារីយ៉ា អគ្គនាយិការង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្រ្ទាវុធ ប្រត...
26/08/2026

នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី ឃឹម ដារីយ៉ា អគ្គនាយិការង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្រ្ទាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីប្រតិបត្តិការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីរបស់ក្រសួងស្ថាប័នអង្គភាពរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានផ្ទេរចូលគណនីប្រាក់បញ្ញើរបស់អគ្គិសនីកម្ពុជានៅរតនាគារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធនៃអគ្គិសនីកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ពីនាយកដ្ឋានពាក់ព័ន្ធនៃអគ្គនាយកដ្ឋានរតនាគារជាតិ និងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញពីរតនាគាររាជធានី ខេត្តទាំង២៥ សរុបចំនួន៩៥នាក់។
ទទួលបានព័ត៌មានថ្មីៗ អំពី អគ្គនាយកដ្ឋានរតនាគារជាតិ៖
👉 Telegram https://t.me/GDNTREASURY

នារសៀលថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ិញ បានសុវណ្ណអាទិច្ចា...
26/08/2026

នារសៀលថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ិញ បានសុវណ្ណអាទិច្ចាសីលា អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ បានទទួលជួបប្រជុំជាមួយក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោកស្រី Sha Wen ទីប្រឹក្សារតនាគារប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃមូលនិធិរូបិយវត្ថុអន្តរជាតិ និងលោកបណ្ឌិត Frans Van Schaik ជំនាញការIMF ដោយមានការចូលរួមពីតំណាងមកពីធនាគារជាតិនៃកម្ពុជា អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និយ័តករគណនេយ្យនិងសវនកម្ម អគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនាយកដ្ឋានជំនាញពាក់ព័ន្ធនៃអគ្គនាយកដ្ឋានរតនាគារជាតិ ដែលមានអ្នកចូលរួមសរុបប្រមាណ៥០រូប។
ទទួលបានព័ត៌មានថ្មីៗ អំពី អគ្គនាយកដ្ឋានរតនាគារជាតិ៖
👉 Telegram https://t.me/GDNTREASURY

នាថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី ឡាំ យសខិណា ប្រធាននាយកដ្ឋានគ្រប់គ្រងសាច់ប្រាក់ និងជាសមាជិកក្រុមការងារយេនឌ័រ តំណាងដ...
26/08/2026

នាថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី ឡាំ យសខិណា ប្រធាននាយកដ្ឋានគ្រប់គ្រងសាច់ប្រាក់ និងជាសមាជិកក្រុមការងារយេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ អគ្គនាយកដ្ឋានរតនាគារជាតិ និងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៃរតនាគារកណ្តាល រតនាគារខេត្តតាកែវ រតនាគារខេត្តកំពង់ស្ពឺ រតនាគារខេត្តកំពត រតនាគារខេត្តកែប រតនាគារខេត្តព្រះសីហនុ និងរតនាគារខេត្តកោះកុង ចំនួន១៤នាក់ បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពីការត្រួតពិនិត្យការអនុវត្តផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឆ្នាំ២០២៤-២០២៨ និងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរនៅសណ្ឋាគារ សង្គហមិត្ត ខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារយេនឌ័រនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ទទួលបានព័ត៌មានថ្មីៗ អំពី អគ្គនាយកដ្ឋានរតនាគារជាតិ៖
👉 Telegram https://t.me/GDNTREASURY

ព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត វង្ស ប៊...
25/08/2026

ព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្រ្ទាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ #អគ្គនាយកដ្ឋានរតនាគារជាតិ អនុប្រធានសហព័ន្ធបាល់បោះកម្ពុជា និងជាប្រធានក្លិបបាល់បោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញត្រួតពិនិត្យទីលានបាល់បោះ នៅក្នុងបរិវេណវិទ្យាល័យវត្តកោះរាជធានីភ្នំពេញ ដែលទើបជួសជុលជាលើកទី២រួចរាល់ជាស្ថាពរ ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកជំទាវ។ ក្នុងឱកាសនេះផងដែរ ឯកឧត្តបមបណ្ឌិតប្រតិភូ ក៏បានសំណេះសំណាល ជាមួយលោកគ្រូបង្វឹក កីឡាករ កីឡាការិនី លើកទឹកចិត្តឱ្យប្រឹងប្រែងហ្វឹកហាត់ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

ទទួលបានព័ត៌មានថ្មីៗ អំពី អគ្គនាយកដ្ឋានរតនាគារជាតិ៖
👉 Telegram https://t.me/GDNTREASURY

Address

19, 106 Preah Mohaksat Treiyani Kossamak

Opening Hours

Monday 07:30 - 11:30
14:00 - 17:30
Tuesday 07:30 - 11:30
14:00 - 17:30
Wednesday 07:30 - 11:30
14:00 - 17:30
Thursday 07:30 - 11:30
14:00 - 17:30
Friday 07:30 - 11:30
14:00 - 17:30

Telephone

0973338505

Alerts

Be the first to know and let us send you an email when អគ្គនាយកដ្ឋានរតនាគារជាតិ - General Department of National Treasury posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អគ្គនាយកដ្ឋានរតនាគារជាតិ - General Department of National Treasury:

Shortcuts

  • Want your organization to be the top-listed Government Service?

Share