26/11/2024
ព្រឹត្តិការណ៍ដ៏មានអត្ថន័យ “ដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន - Marching For A Mine-Free World” បានបញ្ចប់ជោគជ័យនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤!
អ្នកចូលរួមប្រមាណជា ៣០០០ នាក់ រួមមានតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា អង្គការជាតិ អន្តរជាតិ, កងកម្លាំងប្រដាប់អាវុធ, មន្រ្តីរាជការ, ប្រតិបត្តិករសកម្មភាពមីន, សិស្សានុសិស្ស វិស័យឯកជនមួយចំនួន និងសាធារណជន បានដើរដង្ហែក្បួនចាប់ពីប្រាសាទអង្គរវត្តទៅទីលានជល់ដំរី ដើម្បីបង្ហាញការគាំទ្រដ៏រឹងមាំចំពោះការរួមចំណែកបញ្ចប់ការរងគ្រោះដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស។
ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់កម្ពុជានិងសហគមន៍សកលក្នុងការរួមគ្នាដើម្បីបញ្ចប់ការផលិត ការប្រើប្រាស់ និងការជួញដូរគ្រាប់មីន ហើយបង្កើតពិភពលោកមួយដែលគ្មានមីន។
The meaningful event, "Marching For A Mine-Free World," successfully concluded on November 24, 2024.
Approximately 3,000 participants joined the march, including representatives from embassies in Cambodia, national and international organizations, armed forces, government officials, mine action practitioners, students, private sector representatives, and the public. The march covered the route from Angkor Wat to the Elephant Terrace, symbolizing strong support for the collective effort to end the suffering caused by anti-personnel mines.
This event reflects Cambodia's commitment, alongside the global community, to unite in ending the production, use, and trade of landmines and to create a mine-free world.