សុខដុមនីយកម្មសង្គម

សុខដុមនីយកម្មសង្គម សន្តិភាព វិបុលភាព និង សុខដុមនីយកម្ម

«តើអ្នកណានៅពីក្រោយឃាតកម្មលើលោក លឹម គីមយ៉ា?»ប៉ុន្មានថ្ងៃមកនេះ ខ្ញុំបានឃើញមានការជជែកវែកញែកច្រើនអំពីឃាតកម្មលើលោក លឹម គីមយ៉ា...
12/01/2025

«តើអ្នកណានៅពីក្រោយឃាតកម្មលើលោក លឹម គីមយ៉ា?»

ប៉ុន្មានថ្ងៃមកនេះ ខ្ញុំបានឃើញមានការជជែកវែកញែកច្រើនអំពីឃាតកម្មលើលោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកូតាខាងលោក កឹម សុខា ដោយអ្នកខ្លះថែមទាំងបានចោទប្រកាន់ទម្លាក់កំហុសទៅលើអ្នកនេះ ឬអ្នកនោះដោយគ្មានមូលដ្ឋាន និងឈរលើការវិភាគបែបនយោបាយនិងតាមអារម្មណ៍ដោយមិនឈរលើលក្ខណៈវិទ្យាសាស្ត្រទាល់តែសោះ។ ដើម្បីចូលរួមចំណែកវែកញែករឿងនេះ ខ្ញុំសូមសាកល្បងវិភាគតាមបែបឯករាជ្យមួយដោយឈរលើហេតុនិងផលនិងមិនមែននយោបាយដូចតទៅ៖

ក្នុងករណីឃាតកម្មទៅលើបុគ្គលនយោបាយ ឬបុគ្គលសំខាន់ៗដែលជះឥទ្ធិពលខ្លាំងទៅលើសង្គមនិងនយោបាយរបស់ប្រទេសជាតិ ដូចករណីឃាតកម្មលើលោក លឹម គឹមយ៉ា នេះជាដើម សំណួរដ៍សំខាន់បំផុតដែលយើងត្រូវសួរមុនគេគឺថា «តើអ្នកណាទទួលផលចំណេញពីរឿងនេះ?» សំណួរនេះពិតជាសំខាន់ខ្លាំងណាស់ ពីព្រោះការជួលឃាតករសម្លាប់មនុស្សជារឿងធំណាស់ និងប្រថុយប្រថានណាស់។ ដូច្នេះទាល់តែមានផលចំណេញធំទើបគេសម្រេចចិត្តធ្វើកើត។ ឥឡូវយើងសាកល្បងស្វែងរកចម្លើយដោយផ្តោតលើភាគីសំខាន់ពីរគឺ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច និងក្រុមប្រឆាំង។

ទី១៖ តើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំប្រទេសបានចំណេញអ្វីពីឃាតកម្មបែបនេះ? ចម្លើយ រដ្ឋាភិបាលគ្មានផលចំណេញអ្វីទាល់តែសោះចំពោះករណីឃាតកម្មទៅលើអ្នកនយោបាយប្រឆាំង ពិសេសករណីលោក លឹម គឹមយ៉ា។ មិនត្រឹមតែមិនចំណេញ តែទទួលការខាតបង់ធំធេងពីព្រោះ បើមានឃាតកម្មទៅលើអ្នកនយោបាយប្រឆាំង ច្បាស់ណាស់ថា មតិមហាជនច្បាស់ជាសង្ស័យទៅលើបក្សកាន់អំណាចដែលជាគូបដិបក្ខរបស់ជនរងគ្រោះ។ ជាក់ស្តែង គ្រាន់តែរឿងនេះកើតភ្លាម ក្រុមប្រឆាំងដែលមានលោក សម រង្ស៊ី ជាមេដឹកនាំបានចោទប្រកាន់ភ្លាមៗដោយគ្មានសំចៃមាត់ បើទោះបីជាសមត្ថកិច្ចនិងតុលាការមិនទាន់បានបង្ហាញលទ្ធផលនៃការស៊ើបអង្កេតណាមួយក៏ដោយ។ ចំណែកអ្នកនយោបាយ ឬ អ្នកអត្ថាធិប្បាយសង្គមរួមទាំងប្រព័ន្ធផ្សព្វផ្សាយដែលមាននិន្នាការទៅរកក្រុមប្រឆាំងមួយចំនួនផងក៏បានបន្ទរសំឡេងចោទប្រកាន់គ្មានមូលដ្ឋាននេះយ៉ាងកងរំពង។

ទី២៖ បើពិនិត្យលើសកម្មភាពនយោបាយរបស់លោក លឹម គីមយ៉ា វិញ ! គាត់មិនមែនជាមនុស្សដែលមានឥទ្ធិពលសំខាន់នៅក្នុងឆាកនយោបាយទាល់តែសោះ។ លោក លឹម គីមយ៉ា គ្រាន់តែជាអតីតអ្នកតំណាងរាស្ត្រមួយរូបមកពីកូតាលោក កឹម សុខា ដែលរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ លោកមិនបានចេញមុខមាត់ក្នុងឆាកនយោបាយទៀតទេ។ មហាជនទូទៅមិនដែលបានលឺឈ្មោះ និង មិនដែលបានស្គាល់លោក លឹម គីមយ៉ាទាល់តែសោះ។ ដូច្នេះ យើងអាចចោទសួរយ៉ាងសាមញ្ញថា តើរដ្ឋាភិបាលមានការចាំបាច់អីដែលត្រូវជួលមនុស្សឱ្យធ្វើឃាតលោក លឹម គីមយ៉ា? ឈរលើទឡ្ហីករណ៍ទាំងប៉ុន្មានខាងលើ គេមើលមិនឃើញទាល់តែសោះថា រដ្ឋាភិបាលត្រូវជួលមនុស្សឱ្យធ្វើឃាតលោក លឹម គីមយ៉ា។

ទី៣៖ ឥឡូវយើងក្រឡេកមើលមកក្រុមប្រឆាំងវិញ! មានផលចំណេញច្រើនយ៉ាងដែលអាចទាញយកពីករណីឃាតកម្មលើលោក លឹម គីមយ៉ា។ ជាក់ស្តែង ការចោទទម្លាក់កំហុសទៅលើរាជរដ្ឋាភិបាល ត្រូវបានលោក សម រង្ស៊ី និងគូកនធ្វើឡើងភ្លាមៗក្រោយពីអំពើឃាតកម្មបានកើតឡើង។ និយាយពីលោក លឹម គីមយ៉ា នេះទៀតសោត លោកក៏មិនមែនជាគូបដិបក្ខអ្វីជាមួយគណបក្សកាន់អំណាចទេ ប៉ុន្តែផ្ទុយទៅវិញ លោក លឹម គីមយ៉ា គឺជាសត្រូវធំរបស់លោក សម រង្ស៊ី ទៅវិញទេ។ មានរឿងរ៉ាវច្រើនណាស់ដែលក្រុមគាំទ្រលោក សម រង្ស៊ី បានបញ្ចេញក្រោយពេលអតីតតំណាងរាស្ត្របក្សប្រឆាំងរូបនេះត្រូវបានធ្វើឃាត។ ជាក់ស្តែង បុរសម្នាក់ឈ្មោះ ឈុំ សេរីសុខុម ដែលជាអ្នកគាំទ្រលោក សម រង្ស៊ី នៅសហរដ្ឋ អាមេរិកបានទះដៃអបអរសាទរ ដោយអះអាងថា លឹម គីមយ៉ា សមតែស្លាប់ពីព្រោះតែគាត់ធ្លាប់បាននិយាយបរិហារធ្ងន់ធ្ងរទៅលើលោក សម រង្ស៊ី ។

នេះជាសម្តីរបស់ ឈុំ សេរីសុខុម៖ [ អាលឹម គឹមយ៉ានេះ ខ្ញុំស្កាល់វាច្បាស់អានេះនៅបារាំង។ ការពិត បើនិយាយទៅ វាកូតាខាងសិទ្ធិមនុស្ស ។ ខ្ញុំសូមនិយាយ អាបុគ្គលនេះ បង្កបញ្ហា បង្កបង្កើត មិនដឹងអាណាមួយឱ្យពិតប្រាកដ ។ អាលឹម គីមយ៉ានេះ លាបពណ៌លោក សម រង្ស៊ី ….។ វាជាឆ្កែរបស់អា៣កៅអី។ អានេះសាកសមនឹងស្លាប់ណាស់ដែលបំផ្លាញសង្គ្រោះជាតិ ឆ្កែអាកឹម សុខា សព្វបែបយ៉ាងទាំងអស់ ។ ខ្ញុំស្គាល់អានេះច្បាស់ណាស់ .... គឺជាមនុស្សដែលក្បត់សង្គ្រោះជាតិ ក្បត់ទាំងអស់។ តែបើយើងទាញហេតុផល OK ...ពីព្រោះវាស្លាប់ហើយ ចោទកំហុសទម្លាក់ទៅគណបក្សប្រជាជន .......]។

ទី៤៖ ឃាតកម្មលើលោក លឹម គឹមយ៉ា ក៏ត្រូវបានក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជានិងថៃទាញយកចំណេញរៀងៗខ្លួន និងយ៉ាងស៊ីសង្វាក់គ្នាផងដែរ។ ជាក់ស្តែង ខណៈដែលក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជាបាននាំគ្នាស្រែកទម្លាក់ កំហុសមកលើរដ្ឋាភិបាលក្រុមប្រឆាំងជ្រុលនិយមនៅថៃវិញក៏កំពុងដាក់សម្ពាធទៅលើរដ្ឋាភិបាលថៃដូចគ្នាដែរចំពោះករណីនេះ។ ភាពស្រុះគ្នារវាងក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជានិងថៃហាក់បង្កើតការសង្ស័យថា ក្រុមទាំងពីរនេះដូចជាមានសេណារីយោរួមគ្នាក្នុងការបង្កើតនិងបញ្ឆេះទំនាស់រវាងប្រទេសទាំងពីរកម្ពុជា-ថៃដើម្បីតែផលចំណេញនយោបាយរបស់ខ្លួន។

គោលដៅរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជានិងនៅថៃគឺការផ្តួលរំលំរដ្ឋាភិបាលដែលកំពុងកាន់អំណាច។ គោលដៅដូចគ្នា និងភាពស៊ីសង្វាក់គ្នារវាងក្រុមទាំងពីរបានធ្វើឱ្យលេចចេញនូវសំណួរមួយទៀត នោះគឺ តើអាចមានបាតដៃទី៣ជាអ្នករៀបចំដើម្បីជួយក្រុមទាំងពីរដោយទម្លាក់កំហុសឱ្យរដ្ឋាភិបាលរៀងៗខ្លួន?

តាមរយៈហេតុផលដូចបានលើកឡើងខាងលើ យើងអាចទាញសេចក្តីសន្និដ្ឋានបានថា គ្មានហេតុផលណាមួយដែលរដ្ឋាភិបាលភ្នំពេញក្តី បាងកកក្តី ជាអ្នករៀបចំឱ្យមានឃាតកម្មបែបនេះឡើយពីព្រោះវាជាការខាតបង់ធំធេងណាស់។ ខាងកម្ពុជាខាតបង់តាមរយៈការសង្ស័យនិងការចោទប្រកាន់ពីក្រុមប្រឆាំង ខណៈដែលខាងភាគីថៃវិញ ក៍ខាតបង់មុខមាត់និងប៉ះពាល់ដល់វិស័យទេសចរណ៍ថែមទៀត។

បើនិយាយពីក្រុមប្រឆាំងដឹកនាំដោយលោក សម រង្ស៊ី វិញ ឃាតកម្មនេះមានផលចំណេញ ៣យ៉ាង៖
ទី១៖ ជាលេសក្នុងការចោទប្រកាន់ទម្លាក់កំហុសលើរដ្ឋាភិបាល,
ទី២៖ កម្ចាត់សត្រូវដ៏ធំរបស់ខ្លួនគឺលោក លឹម គីមយ៉ា និង
ទី៣៖ អាចជារងើកភ្លើងបញ្ឆេះកំហឹងដើម្បីបម្រើផលប្រយោជន៍បដិវត្តន៍ពណ៌របស់ខ្លួនដែលប៉ុនប៉ងមិនបានសម្រេចជាយូរមកហើយ។

ដូច្នេះ តើអ្នកណាអាចជាអ្នកនៅពីក្រោយឃាតកម្មនេះ? សូមបងប្អូនពិចារណាតាមការគួរ៕

ដោយ : សាស្ត្រាចារ្យវិទ្យាសាស្ត្រ នយោបាយខេត្តបាត់ដំបង

អបអរសាទរខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស 🇰🇭ថ្ងៃទី ២៣ តុលា ឆ្នាំ២០២៤នេះ គឺជាខួប ៣៣ នៃកិច្ចព្រមព្រៀងសន្តិភ...
23/10/2024

អបអរសាទរខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស 🇰🇭

ថ្ងៃទី ២៣ តុលា ឆ្នាំ២០២៤នេះ គឺជាខួប ៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាកិច្ចព្រមព្រៀងបើកផ្លូវឱ្យកម្ពុជាដើរទៅរក សុខសន្តិភាព ក្រោយសង្គ្រាមរាំរៃ បំផ្លិចបំផ្លាញ ប្រជាជាតិកម្ពុជាទាំងមូលឱ្យធ្លាក់ដល់ចំណុចសូន្យ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺកើតឡើងដោយការខិតខំប្រឹងប្រែងចរចាពី សម្តេច ហ៊ុន សែន និង សម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដើម្បីសន្តិភាពនៅកម្ពុជា។

ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។

ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និង សម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ៕

❤️❤️❤️
07/10/2024

❤️❤️❤️

សមាគមឧកញ៉ាកម្ពុជា និង សារព័ត៌មាន ស៊ីស៊ីថាមស៍ The Cambodia China Times នៅថ្ងៃទី ២៣ ខែកក្កដា បានចុះអនុស្សរណៈ យោគយល់លើការសហ...
23/07/2024

សមាគមឧកញ៉ាកម្ពុជា និង សារព័ត៌មាន ស៊ីស៊ីថាមស៍ The Cambodia China Times នៅថ្ងៃទី ២៣ ខែកក្កដា បានចុះអនុស្សរណៈ យោគយល់លើការសហការផ្សព្វផ្សាយព័ត៌មាន។

សមាគមឧកញ៉ាកម្ពុជា និង សារព័ត៌មាន ស៊ីស៊ីថាមស៍ The Cambodia China Times នៅថ្ងៃទី ២៣ ខែកក្កដា បានចុះអនុស្សរណៈ យោគយល់លើការសហកា...

23/07/2024

ព្រឹកនេះ ខ្ញុំលឺអ្នកផឹកកាហ្វេមួូយក្រុម ជុំគ្នាថា «ខ្មែរប្រគល់ដី៤ខេត្តឱ្យវៀតណាម»។ខ្ញុំសួរគាត់បានព័ត៌មានមកពីណា គេមានឯកសារអ្វីខ្លះ?គាត់ថា ឃើញគេផ្សាយលើហ្វេសប៊ុក គាត់ថាតាមគេដែរ អត់ចាំឈ្មោះព័ត៌មានទេ។

ក្នុងនាមជា យុវជនជំនាន់ក្រោយ យើងមានសិទ្ធិរួមគ្នាស្រឡាញ់ថែរក្សាទឹកដីដូនតាខ្មែរ។តែសូមជឿឱ្យមាន«គិតបែបត្រិះរិះពិចារណា» កុំឱ្យធ្លាក់ក្នុងអន្ទាក់ជនឆ្លៀតឱកាស ជាពិេសស ប្រទេសជិតខាង គេកំពុងក្រពុលមុខ រឿងគម្រោង ព្រែកជីហ្វូណនតេជោ បើកការដ្ឋានថ្ងៃទី ៥ សីហា ព្រោះប៉ះពាល់ប្រយោជន៍វា។

មិនមានការអនុញ្ញាតឱ្យ ក្រុមហ៊ុនតាក់ស៊ី វៀតណាម មកធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជានោះទេ។ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានក...
13/07/2024

មិនមានការអនុញ្ញាតឱ្យ ក្រុមហ៊ុនតាក់ស៊ី វៀតណាម មកធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជានោះទេ។ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និង សូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយនេះទៀត៕

"ខេត្តតាកែវ គឺជាទឹកដីដើមកំណើត «អរិយធម៌ខ្មែរ» សម័យនគរភ្នំ និង ចេនឡា" ។ ព្រះរាជសុន្ទរកថា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ...
09/07/2024

"ខេត្តតាកែវ គឺជាទឹកដីដើមកំណើត «អរិយធម៌ខ្មែរ» សម័យនគរភ្នំ និង ចេនឡា" ។ ព្រះរាជសុន្ទរកថា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

#ខេត្តតាកែវ #ប្រវត្តិសាស្ត្រ #ព្រះមហាក្សត្រ #កម្ពុជា #កម្ពុជាមាតុភូមិខ្ញុំ

សូមចូលរួមគាំទ្រគម្រោង«ព្រែកជីកហ្វូណនតេជោ»ដែលជាផ្នែកមួយនៃការបោះជំហានទៅមុខកាន់តែធំសម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា❤️
10/05/2024

សូមចូលរួមគាំទ្រគម្រោង«ព្រែកជីកហ្វូណនតេជោ»ដែលជាផ្នែកមួយនៃការបោះជំហានទៅមុខកាន់តែធំសម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា❤️

"យើងក៏ចេះគិតពីប្រយោជន៍ជាតិរបស់យើងដូចពួកអ្នកឯងដែរ ហើយខួរក្បាលរបស់ពួកអ្នកឯងក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ សំណាងត្រង់ពួ...
09/04/2024

"យើងក៏ចេះគិតពីប្រយោជន៍ជាតិរបស់យើងដូចពួកអ្នកឯងដែរ ហើយខួរក្បាលរបស់ពួកអ្នកឯងក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ សំណាងត្រង់ពួកអ្នកឯងកើតក្នុងប្រទេសអ្នកមាន ឯពួកខ្ញុំកើតក្នុងប្រទេសក្រីក្រ ទើបពួកអ្នកឯងមើលងាយពួកខ្ញុំ"។

សម្តេចតេជោ ៩ មេសា ២០២៤

ជាប្រពៃណីរបស់ជនជាតិដេីមភាគតិចកាវ៉ែត  កាលពីបុរាណ  ដេីម្បីសម្គាល់ថាពួកគាត់ជាជនជាតិកាវ៉ែត  ពេលពេញវ័យទាំងបុរស  និងស្ត្រី  គឺ...
08/04/2024

ជាប្រពៃណីរបស់ជនជាតិដេីមភាគតិចកាវ៉ែត កាលពីបុរាណ ដេីម្បីសម្គាល់ថាពួកគាត់ជាជនជាតិកាវ៉ែត ពេលពេញវ័យទាំងបុរស និងស្ត្រី គឺដាច់ខាតត្រូវឱ្យមេកន្ទ្រាញ ១).ចាក់សាក់លេីផ្ទៃមុខ ២).អាធ្មេញជួរខាងលេី និង៣).ចោះត្រចៀកដាក់ដុំភ្លុកដំរី។ លោកយាយ ដាតព្យែម មានអាយុ ៨៨ឆ្នាំ ដែលគាត់គឺជាចាស់ទុំ ដែលនៅរស់រានមកដល់សព្វថ្ងៃនេះ។ ក្មេងៗជំនាន់ក្រោយ មិនបានបន្តនូវទំនៀមទម្លាប់មេះតទៅទៀតទេ ប្រសិនបេីមិនមានការលេីកទឹកចិត្តក្នុងការអភិរក្សប្រពៃណី។

រាប់ពីឆ្វេង៖ លោក អាណាតូលី បូរ៉ូវីក ទូតរុស្សីប្រចាំនៅកម្ពុជា លោកស្រី  Teo Lay Cheng ទូតសិង្ហបុរីនៅកម្ពុជា លោក Patrick Mur...
03/04/2024

រាប់ពីឆ្វេង៖ លោក អាណាតូលី បូរ៉ូវីក ទូតរុស្សីប្រចាំនៅកម្ពុជា លោកស្រី Teo Lay Cheng ទូតសិង្ហបុរីនៅកម្ពុជា លោក Patrick Murphy ទូតអាម៉េរិកនៅកម្ពុជា និង លោក Wang Wentian ទូតចិនប្រចាំកម្ពុជា។

សម័យប្រជុំដំបូង ព្រឹទ្ធសភា នីតិកាលទី៥ ថ្ងៃទី ៣ មេសា ២០២៤។

ក្រោយមានការរិះគន់! ព្រះអង្គផ្ចាញ់មារ ក្នុងវត្តវាល ខេត្តពោធិ៍សាត់ ត្រូវបានកែសម្រួលព្រះភ័ក្ត្រសារជាថ្មីរួចរាល់ហើយ។ តែលឺថា ...
24/03/2024

ក្រោយមានការរិះគន់! ព្រះអង្គផ្ចាញ់មារ ក្នុងវត្តវាល ខេត្តពោធិ៍សាត់ ត្រូវបានកែសម្រួលព្រះភ័ក្ត្រសារជាថ្មីរួចរាល់ហើយ។ តែលឺថា លោកជំពាក់លុយជាង សូមអ្នកធ្លាប់រិះគន់ជួយចូលរួមផង

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when សុខដុមនីយកម្មសង្គម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share