28/08/2026
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “សេចក្ដីព្រាងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ២០២៦-២០៣០” ជាមួយនឹងក្រសួង ស្ថាប័ន និងវិស័យឯកជន
----------
នាថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.), ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. បានអញ្ជើញបើកកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “សេចក្ដីព្រាងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ២០២៦-២០៣០” និងដោយមានរបាយការណ៍គន្លឹះដោយ ឯកឧត្តម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ និងជាអង្គភាពបរិវត្តកម្មឌីជីថល នៃ អ.ស.ហ.។ សិក្ខាសាលានេះ មានការធ្វើបទបង្ហាញស្ដីពីសេចក្តីព្រាងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ២០២៦-២០៣០ ដោយ លោក ខេន ចន្ថា អនុប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងមានវេទិកាសំណួរ-ចម្លើយ ដោយមានការចូលរួមពីតំណាងមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ និងតំណាងអង្គភាពនិងនិយ័តករក្រោមឱវាទ អ.ស.ហ.។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមពីគ្រប់តួអង្គពាក់ព័ន្ធ ជាពិសេស ក្រសួង ស្ថាប័ន និងវិស័យឯកជន សំដៅធ្វើឱ្យផែនការយុទ្ធសាស្ត្រនេះកាន់តែមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព ព្រមទាំងឆ្លុះបញ្ចាំងពីទស្សនវិស័យរួមរបស់ អ.ស.ហ. ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបរិវត្តកម្មឌីជីថល និងអាចអនុវត្តបានសម្រាប់គ្រប់តួអង្គពាក់ព័ន្ធ។ សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីនៃអង្គភាពនិងនិយ័តករក្រោមឱវាទ អ.ស.ហ., ក្រសួង ស្ថាប័ន និងវិស័យឯកជន សរុបប្រមាណ ១៨០រូប។
សិក្ខាសាលានេះ ត្រូវបានបញ្ចប់ទៅយ៉ាងរលូនក្នុងបរិយាកាសដ៏រីករាយ៕
----------
តេឡេក្រាម Telegram (http://t.me/fintechportalfsa/) |
ហ្វេសប៊ុក Facebook (https://www.facebook.com/fintechcenterfsa/) |
យូធូប YouTube (https://www.youtube.com/) |
តិកតុក TikTok (https://www.tiktok.com/) |
អ៊ីនស្តាក្រាម Instagram (https://www.instagram.com/fintechportalfsa/)
#សេចក្ដីព្រាងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ២០២៦២០៣០ #បរិវត្តកម្មឌីជីថល #ផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុ #បច្ចេកវិទ្យាហិរញ្ញវត្ថុ #ផតថល #មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ #អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ #អសហ #អគ្គលេខាធិការដ្ឋានអសហ