20/05/2026
រសៀល,ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ១៦ និង០០នាទី។
គណៈបញ្ជាការឯកភាពសង្កាត់ច្បារអំពៅទី១ ដឹកនាំដោយ
-លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១
-វរសេនីយ៏ត្រី ចៅ ជិនវិចិត្រ នាយប៉ុស្តិ៍នគរបាលច្បារអំពៅទី១ មន្ត្រីប៉ុស្តិ៍និងក្រុមប្រឹក្សាសង្កាត់ បានធ្វើការឃាត់ខ្លួនជនសតិមិនល្អ ជនអនាថា និងប្រើប្រាស់គ្រឿងញៀនបានចំនួន០១នាក់ ដែលអុកឡុក និងគុបដំថ្មលើដំបូលផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋាន៖
- ឈ្មោះ ឡេង សារ៉ុន ប្រុស អាយុ ៤៦ឆ្នាំ ភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ធ្វើការបញ្ជូនទៅ មន្ទីរសង្គមកិច្ច អតីតយុទ្ទជន និងយុវនីតិសម្បទាន រាជធានីភ្នំពេញ។