សហគមន៍ ខ្ពប2 - Khpob II Community

សហគមន៍ ខ្ពប2 - Khpob II Community KCA is a new model community development association, officially registered with Ministry of Interior back in 2013, with registration no: N127.

KCA is aimed to create sustainable development and living standard of Khpop villagers. ការចែករំលែក ការផ្សព្វផ្សាយ នឹងការអបរំផ្សេងៗក្នុងសហគមន៍អ៊ីស្លាមខ្ពប2

ជួបគ្នាឆាប់ៗនេះ…! កម្មវិធីជួបជុំនឹងចែកបណ្ណសរសើដល់សិស្សានុសិស្សប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ 2026 🎓😍 #សហគ...
13/09/2026

ជួបគ្នាឆាប់ៗនេះ…! កម្មវិធីជួបជុំនឹងចែកបណ្ណសរសើដល់សិស្សានុសិស្សប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ 2026 🎓😍
#សហគមន៍ខ្ពប២_KCA

09/09/2026

ជួបគ្នាឆាប់ៗប្អូនៗក្មួយៗដែលទើបជាប់បាក់ឌុប 😍🎓
ចង់ហូបអីខមិនម្នាក់មួយមក🤭

Alhamdulillah....! សូមចូលរួមអបអរសាទរដល់ប្អូនៗក្មួយៗនៅក្នុងភូមិខ្ពប២យើងទាំងអស់ ដែលបានប្រលងជាប់សញ្ញប័ត្រ មធ្យមសិក្សាទុតិយភ...
02/09/2026

Alhamdulillah....! សូមចូលរួមអបអរសាទរដល់ប្អូនៗក្មួយៗនៅក្នុងភូមិខ្ពប២យើងទាំងអស់ ដែលបានប្រលងជាប់សញ្ញប័ត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រលង ១០សីហា ២០២៦ នេះ។ ជូនពរអោយប្អូនៗក្មួយៗទទួលបានជោគជ័យជាបន្តរទៀតនៅថ្នាក់មហាវិទ្យាល័យ 👏🎓📚

#សហគមន៍អ្នកភូមិខ្ពប២
#ខ្ញុំគឺជាអ្នកភូមិខ្ពប២

Alhamdulillah…! សូមអបអរសាទរដល់ប្អូនប្រុស មហាំម៉ាត់ មហាំម៉ាត់ហ្វារហាន ដែលទទួលបាននិទ្ទេស A ក្នុងការប្រលងសញ្ញាប័ត្រធម្យមសិក...
02/09/2026

Alhamdulillah…! សូមអបអរសាទរដល់ប្អូនប្រុស មហាំម៉ាត់ មហាំម៉ាត់ហ្វារហាន ដែលទទួលបាននិទ្ទេស A ក្នុងការប្រលងសញ្ញាប័ត្រធម្យមសិក្សាទុតិយ ភូមិឆ្នាំ2026 នេះ 👏🎓
#194

02/09/2026

ភូមិខ្ពប២យើងមានប្អូនៗប្រលងបាក់ឌុបប៉ុន្មាននាក់ដែរ ហើយជាប់បាននិទ្ទេសអ្វីដែរ? ជួយខមិនប្រាប់ផង 🎓

Alhamdulillah…! សូមអបអរសាទរដល់កញ្ញា អាដាម ហ្វីឌេលីហ្សា ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន តាមរយៈអាហា...
30/08/2026

Alhamdulillah…! សូមអបអរសាទរដល់កញ្ញា អាដាម ហ្វីឌេលីហ្សា ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន ឆ្នាំ២០២៦ សហការដោយសហភាពសហព័ន្ធយុវជនកម្ពុជា សិក្សាលើជំនាញ Clinical Medicine នៅសាកលវិទ្យាល័យ Southern Medical University (南方医科大学)✨🇰🇭🇨🇳

កញ្ញា អាដាម ហ្វីឌេលីហ្សា គឺជាចៅស្រីបង្កើតរបស់តួន ហ្សាការីយ៉ា អាដាម ដែលជាអ្នកភូមិខ្ពប២យើង។

 #សៀវភៅអំពីជីវប្រវត្តិរបស់តួន_អ៊ុីម៉ាំ_មូសា_ពិន_អាលីសៀវភៅជីវប្រវត្តិនេះ គឺជាផ្ទាំងទស្សនីយភាពប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែ...
29/08/2026

#សៀវភៅអំពីជីវប្រវត្តិរបស់តួន_អ៊ុីម៉ាំ_មូសា_ពិន_អាលី

សៀវភៅជីវប្រវត្តិនេះ គឺជាផ្ទាំងទស្សនីយភាពប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលឆ្លុះបញ្ចាំងពីការតស៊ូ និងការលះបង់ដ៏ខ្ពង់ខ្ពស់របស់ តួន អ៊ីម៉ាំ មូសា ពិន អាលី (ម៉ាំសា) បញ្ញវន្តខ្មែរអ៊ិស្លាមដ៏ឆ្នើម។ ដំណើរជីវិតរបស់លោកចាប់តាំងពីឆ្នាំ ១៩១២ នាទឹកដីខេត្តកំពង់ចាម គឺជាគំរូនៃការជម្នះឧបសគ្គដើម្បីស្វែងរកចំណេះដឹង។ លោកបានលះបង់ទាំងវ័យកុមារ និងដំណើរចាកចេញពីផ្ទះទៅធ្វើការស៊ីឈ្នួលដើម្បីបានរៀនសូត្រ រហូតបានបន្តការសិក្សានៅតំបន់ប៉ាតានី ប្រទេសថៃ និងក្លាយជាបញ្ញវន្ត សាសវិទូអ៊ិស្លាមពហុភាសាដ៏កម្រមួយរូប។
ពេលត្រឡប់មកមាតុភូមិវិញ លោកបាននាំមកនូវ «ពន្លឺនៃបញ្ញា» ដើម្បីធ្វើបដិវត្តន៍ផ្នត់គំនិត និងកំណែទម្រង់សហគមន៍ ដោយបង្ហាញថាជំនឿសាសនា និងការធ្វើទំនើបកម្មអាចដើរទន្ទឹមគ្នាយ៉ាងសុខដុម។ ទោះបីជាត្រូវប្រឈមនឹងការយល់ច្រឡំ ការធ្វើបាប និងការជាប់ពន្ធនាគារជាច្រើនលើក ក៏លោកមិនដែលបោះបង់ឧត្តមគតិនេះឡើយ។ លោកថែមទាំងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយឥស្សរជនជាន់ខ្ពស់ និងបានចូលគាល់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាច្រើនលើកផងដែរ។ ទោះជាជីវិតរបស់លោកត្រូវបញ្ចប់យ៉ាងអាណោចអាធ័មក្នុងរបបខ្មែរក្រហម ប៉ុន្តែមរតកអប់រំ និងសមិទ្ធផល «សង្គមលីមូសា» នៅតែបន្តរស់រវើកក្នុងបេះដូងកូនចៅជំនាន់ក្រោយ។
សៀវភៅដ៏រស់រវើកនេះ មិនអាចលេចចេញជារូបរាងបានឡើយ ប្រសិនបើគ្មានការចូលរួមយ៉ាងសកម្មពីសំណាក់ចៅៗ កូនស្រី និងក្រុមគ្រួសារទាំងមូលរបស់លោក ដែលបានចំណាយពេលជួយផ្តល់ព័ត៌មាន និងផ្ទៀងផ្ទាត់ឯកសារយ៉ាងយកចិត្តទុកដាក់។ យើងខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត។
យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រឿងរ៉ាវជីវិតដ៏ជក់ចិត្តរបស់តួនអ៊ីម៉ាំ មូសា នឹងក្លាយជានិមិត្តរូបនៃក្តីសង្ឃឹម និងជាប្រភពកម្លាំងចិត្តដ៏មានតម្លៃសម្រាប់អ្នកអានគ្រប់រូប ក្នុងការជម្នះរាល់ឧបសគ្គដើម្បីចំណេះដឹង និងការអភិវឌ្ឍសង្គមជាតិ។
សូមអញ្ជើញលោកអ្នកបើកទំព័រក្រេបជញ្ជក់យកនូវបទពិសោធន៍ជីវិតដ៏មានតម្លៃ ចាប់ពីពេលនេះតទៅ។
យើងខ្ញុំសូមបួងសួងដល់ព្រះអល់ឡោះជាម្ចាស់ សូមឱ្យស្នាដៃនេះផ្តល់ប្រយោជន៍ដល់មនុស្សទូទៅ និងរក្សាបាននូវមត៌កសហគមន៍ ព្រមទាំងបំផុសគំនិតដល់មនុស្សជំនាន់ក្រោយឱ្យដកស្រង់មេរៀនពីជីវប្រវត្តិឥស្សរជនសំខាន់ៗក្នុងសហគមន៍។
សូមព្រះអល់ឡោះជាម្ចាស់ប្រោសប្រទានភាពជោគជ័យដល់លោកអ្នករាល់គ្នា។
សូមអរគុណ!

17/08/2026

ក្មួយពិតជាពូកែមែន 👏 #ធនធានអ្នកភូមិខ្ពប២ ❤️

Address

No 121D, Toul Kok, Sangkat Toul Sangke, Khan Reussey Keo
Phnom Penh

Alerts

Be the first to know and let us send you an email when សហគមន៍ ខ្ពប2 - Khpob II Community posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សហគមន៍ ខ្ពប2 - Khpob II Community:

Shortcuts

Share