11/05/2026
[English below]
[ការបង្កើតអនាគតភ្លឺស្វាង តាមរយៈគម្រោងរបស់អ្នកស្ម័គ្រចិត្តកយកា] 🇰🇭🤝🇰🇷
កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៦ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីប្រគល់សម្ភារៈជួសជុលរថយន្ត នៃគម្រោងរបស់អ្នកស្ម័គ្រចិត្ត កយកា ដោយមានការចូលរួមពីលោក Lee Heungsu អនុប្រធានប្រចាំប្រទេសនៃការិយាល័យ កយកា ប្រចាំប្រទេសកម្ពុជា និងលោក លី ចាន់រិទ្ធ នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ផងដែរ។
គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយ លោក Jeon Dukjoon អ្នកស្ម័គ្រចិត្ត KOICA ដែលការលះបង់ និងការខិតខំប្រឹងប្រែងរបស់លោក គឺជាកត្តាដ៏សំខាន់ក្នុងការជំរុញឱ្យគម្រោងនេះទទួលបានជោគជ័យ។ ក្រោមការគាំទ្រពីអង្គការ KOICA គំនិតផ្តួចផ្តើមនេះបានផ្តល់នូវឧបករណ៍ សម្ភារបច្ចេកទេស និងសម្ភារបណ្តុះបណ្តាលចាំបាច់នានា ជំនាញឯកទេសក្នុងវិស័យរថយន្ត។
គម្រោងនេះមានគោលបំណងបង្កើនឱកាសសិក្សាជាក់ស្តែងសម្រាប់សិស្សានុសិស្ស និងពង្រឹងសមត្ថភាពលោកគ្រូ អ្នកគ្រូ តាមរយៈការគាំទ្រដល់ការអភិវឌ្ឍសម្ភារៈបង្រៀន និងការអនុវត្ត។ កត្តានេះនឹងជួយឱ្យលោកគ្រូអ្នកគ្រូអាចផ្តល់នូវការអប់រំដែលផ្តោតលើការអនុវត្តជាក់ស្តែង និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា តាមរយៈគម្រោងនេះ វានឹងជួយបំពេញចន្លោះខ្វះខាតរវាងការសិក្សាក្នុងថ្នាក់ និងតម្រូវការជាក់ស្តែងក្នុងវិស័យឧស្សាហកម្ម ដែល នឹងជួយ ដល់យុវជនកម្ពុជា ទទួលបាននូវជំនាញបច្ចេកទេសចាំបាច់សម្រាប់អាជីពដ៏រុងរឿងនាពេលអនាគត។
[Building Bright Future through Volunteer’s On-site Project] 🇰🇭🤝🇰🇷
On May 08th, 2026, Polytechnic Institute of Kampong Chhnang Province (PIKC) celebrated the successful completion of KOICA Volunteer’s On-site Project, attended by Mr. Lee Heungsu, Deputy Country Director of KOICA Cambodia Office, and Mr. Ly Chanrith, Director of Polytechnic Institute of Kampong Chhnang Province, education leaders, respected teachers and all students.
This project was initiated by Mr. Jeon Dukjoon, a KOICA Volunteer whose dedication and efforts were instrumental in its successful implementation. Supported by KOICA, the initiative provided essential equipment, tools, and training materials specialized in the automobile field.
The project aims to enhance hands-on learning opportunities for students and strengthen the capacity of instructors by supporting the development of teaching and learning materials. This will enable teachers to deliver more practical and industry-relevant education. KOICA Cambodia Office hopes that through this project, it will help bridge the gap between classroom learning and industry demands, ultimately empowering Cambodian youth with the technical skills needed for a prosperous career.